Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ទីប្រឹក្សា ឆាវឆាវ

ទីប្រឹក្សា ឆាវឆាវ
១៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញធ្វើពិធីបួងសួង នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម ដើម្បីសុំសេចក្តីសុខសម្រាប់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា នៅក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ទឹកដីអរិយធម៌ ពិធីបួងសួងនោះបានប្រព្រឹត្តទៅតាមប្រពៃណីសាសនា។
បន្ទាប់ពីពិធីបួងសួងនៅព្រះអង្គចេកព្រះអង្គចម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើទានចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាអ្នកថែរក្សាទីសក្ការៈព្រះអង្គចេកព្រះអង្គចមផងដែរ ពិធីបួងសួង និងការធ្វើទានក្នុងពេលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធបុព្វការីជនញាតិទាំង៧សន្តាន សូមដួងវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់នោះបានទៅកាន់សុគតិភព និងនៅក្នុងឋានបរមសុខជានិច្ចនិរន្តតរៀងទៅ។

សូមជម្រាបថា ពិធីនេះធ្វើនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បុរសពីរនាក់ បានស្លាប់ដោយ
សារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១២និង១០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី ១ឈ្មោះចោម ចាន់នី អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ដ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប (ស្លាប់តាមផ្លូវមុនពេលបញ្ជូន ទៅដល់មន្ទីរពេទ្យខេត្តបាត់ដំបង)
ជាអ្នកបើកបរម៉ូតូ ម៉ាកសង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១P៥៥០៥។ ទី២ ឈ្មោះសី សក្ករ៉ា អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នករួមដំណើរ ស្លាប់ភ្លាមៗ។

សមត្ថកិច្ចបានដាក់សន្និដ្ឋានថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចូលរួមកម្មវិធីខួបកំណើត លុះពេលត្រឡប់ចេញមកវិញ បើកម៉ូតូល្បឿនលឿន ក៏ដួលតែម្ដង។

បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ចំណែក ម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖យើងទាំងអស់គ្នា ប្រហែលជាធ្លាប់បានឮពាក្យចាស់ដែលបានពោលថា ” ប្រសិនបើយើងសែបគប់បណ្ឌិត យើងនឹងក្លាយជាបណ្ឌិត ប្រសិនបើយើងសែបគប់ ជាមួយពាល បើយើងមិនក្លាយជាជនពាល ប្រហែលជាអ្នកគាំទ្រអំពើរបស់ពាល ” ហេតុដូច្នេះហើយទើបយើងឃើញ ភាគច្រើនបំផុត ក្នុងលោកយើងនេះ អ្នកមានរាប់អានអ្នកមាន រីឯ អ្នកក្រ រាប់អានអ្នកក្រ ពីព្រោះពួកគេ ងាយស្រួលនិយាយចូលគ្នា ជាមួយនឹងគំនិតប្រហាក់ប្រហែលគ្នា ឬក៏យើងអាចនិយាយបានថា “ ផ្ទះរស់នៅក្នុងតំបន់់ប្លុកអ្នកមាន ឬផ្ទះរស់នៅ ក្នុងតំបន់ប្លុកអ្នកក្រ។

ចំណុចដែលត្រូវលើកយកមកពិចារណា ទៅលើអត្ថបទនេះ គឺចង់ឱ្យមិត្តអ្នកអាន ងាកមកគិតអំពីខ្លួនឯងផ្ទាល់វិញ អំពីឥទ្ធិពល នៃបរិស្ថានជុំវិញខ្លួន ឥទ្ធិពល នៃទំនាក់ទំនង ជាមួយនិងមនុស្សដទៃទៀត ព្រមទាំង បរិស្ថានរស់នៅផ្ទាល់ខ្លួន ដោយមានសំណួរខ្លះថាតើ :
1: អ្នកនឹងក្លាយជាអ្វីនៅពេលអនាគត? ហើយបរិស្ថានជុំវិញខ្លួន របស់អ្នក និងការរៀបចំខ្លួនរបស់អ្នក ជួយគាំទ្រអ្នកដែរឬទេ?

2: សកម្មភាពបច្ចុប្បន្ន និងទម្លាប់បច្ចុប្បន្ន ឆ្ពោះទៅអ្វីមួយសំរាប់អនាគតដែរឬទេ?

៣: តើអ្នកអាចកត់សម្គាល់ សកម្មភាពនិងឫកពា មួយ ណាជាពាល ហើយ និងឫកពា មួយ ណាជាបណ្ឌិត បានដែរឬទេ?

3 : តើអ្នកអាចកត់សម្គាល់អំពីសកម្មភាព និង ការងាររបស់អ្នក ស្ថិតនៅទីកន្លែងណាមកដល់បច្ចុប្បន្ននេះ?

ជាទូទៅ មនុស្សនៅក្នុងលោកយើងនេះ តែងតែមានភាពច្របូកច្របល់ នៅក្នុងចិត្តគំនិត ហើយបរាជ័យ មិនបានអភិវឌ្ឍខ្លួន ដើម្បីឲ្យបានសម្រេច នូវអ្វីដែលយើងចង់បាននោះទេ មានមនុស្ស មិនច្រើនគ្នាឡើយ ដែលបានដាក់ផែនការចំពោះខ្លួនច្បាស់លាស់ សម្រាប់ពេលអនាគត។
ភាគច្រើននៅក្នុងចំណោម ពួកយើង
បាត់ ភាពក្លាហាន និងជំនឿជឿ ជាក់លើខ្លួនឯង
ដោយសារតែមានសំលេង នៅជុំវិញខ្លួន រួមទាំងផ្នត់គំនិតពីមុនមក មិនឲ្យយើងអភិវឌ្ឍខ្លួន មានដូចជា :

1: ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
2: ពូជយើងជាអ្នកក្រ ឬពាក្យថា ធ្វើម្ដេចបើយើងអ្នកក្រ”
3 : អ្នកគ្មានសមត្ថភាពទេ!

តាមពិត : “ភាពមានបាន ស្តុកស្តម្ភ “មិនមែនជាកម្មសិទ្ធិរបស់អ្នកណាឡើយ”។

ទាំងអស់នោះអាស្រ័យលើគំនិតតែប៉ុណ្ណោះ ” ប្រសិនបើអ្នកផ្លាស់ប្ដូរវិធីគិត អ្នកនឹងមានគំនិតថ្មី ដែលធ្វើឲ្យ បរិស្ថានរស់នៅ និងអ្វីៗជុំវិញខ្លួនរបស់អ្នក មានភាពប្រសើរឡើង ជារៀងរាល់ថ្ងៃ”,៕

និពន្ធដោយ លោកសឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១២ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖ក្នុងពេលជួបសំណេះសំណាល ជាមួយកងកម្លាំងបោសសំអាត គ្រាប់យុទ្ធភ័ណ និង​កាកសំណល់​សង្គ្រាម​ ដែល​កំពុង​បំពេញ​ បេសកកម្ម ស្រង់យកគ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះ នៅក្នុង​​ទន្លេមេគង្គ​ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍ថា ការងារបោសសម្អាតមីន
ជាការងារមួយ ដែលរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិការ សកម្មភាពមីនជាតិ និងអន្តរជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីរំដោះផ្ទៃដី ដែលមានមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ របស់ប្រជាពលរដ្ឋ តាម​រយៈ​យកដីទាំងនោះ ទៅប្រកបរបរកសិកម្ម។

បេី​តាមរបាយការណ៍ របស់ លោកនាយឧត្តមសេនីយ៍​ សែម​ សុវណ្ណនី​ អគ្គនាយកមជ្ឈមណ្ឌលជាតិ​ បាន​ឲ្យដឹង​ថា ​រហូតមក​ដល់​ថ្ងៃ​ទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ម្សិលមិញ គ្រាប់យុទ្ធភណ្ឌ ដែលកម្លាំងជំនាញ ប្រមូលបាន ​សរុប​ជាង​៨តោន​​​ ក្នុង​នោះរួមមាន​
១-គ្រាប់មិនទាន់ផ្ទុះ​ ទំហំ៦០-១០៥មីលីម៉ែត្រ​​ ចំនួន​៧២២គ្រាប់​។
២-គ្រាប់​ប្រភេទតូច​ (ប្រភេទកាំភ្លេីងដៃ​ និងកាំភ្លើងយន្ត)​ចំនួន​៥៤,៩២៥គ្រាប់​។
សរុបរួមមាន​ចំនួន​៥៥,៦៩៧គ្រាប់​ ដែលត្រូវបានរុករកឃេីញ នៅក្នុងឃ្លុបទី១ និងនៅ​សល់​៣ឃ្លុបទៀត​ ដែលត្រូវយកចេញជាបន្តបន្ទាប់។​ កម្លាំងជំនាញ ក៏បានរកឃើញ វត្ថុតាង រួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់​កងទ័ព​​ ​បំណែក​​ឆ្អឹង​ក្បាល​ ​ឆ្អឹង​ជើង​ ននិងសម្ភារផ្សេងៗមួយចំនួនផងដែរ។

សូមជម្រាបថាពិធីនេះ ធ្វើនៅភូមិវាល ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ នៅថ្ងៃទី១២ ខែកុម្ភៈ​ ព្រឹកមិញ នេះដោយមានការចូលរួមពី លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ព្រមទាំង​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ​ជា​ច្រើន​រូប​ទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖លោក ព្រួញរិទ្ធថា ត្រូវបាន ប្រកាសតែងតាំង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តថ្មី ជំនួស លោកចាន់ សំបូរ ប្រធានមន្ទីរចាស់ ដែលត្រូវបានផ្លាស់ប្តូរ ទៅបម្រើការងារ នៅក្រសួងសាធារណការ។

ពិធីនេះធ្វើឡើងនាថ្ងៃទី១២ខែកុម្ភ: ឆ្នាំ២០២១ ព្រឹកមិញ នៅសាលាខេត្តបាត់ដំបង អធិបតីភាព លោក ស៊ុយ សាន អនុរដ្ធលេខាធិការ តំណាងលោកស៊ុន ចាន់ ថុល ជារដ្ធមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រធានមន្ទីរថ្មី លោក ព្រួញរិទ្ធថា បានឡើងប្តេជ្ញាចិត្តថា ក្នុងនាមលោក ទើបនិងកាន់តំណែងថ្មីនេះ លោកនិងខិតខំប្រែងប្រែង បន្តកិច្ចប្រត្តិបតិការ ដែលក្រសួងដាក់ផែនការ មកឲ្យខាងមន្ទីរ។

លោកខិតខំ ការងារស្ថាបនា ផ្លូវ ថ្នល់ស្ពាននានា ជុំវិញស្រុក ក្រុងមួយចំនួនដែលនៅសល់ កាលគ្រាទឹកជំនន់ រងការខូតខាតជាដើម។ល។

លោក ស៊ុយសាន ក៏បានមានមតិផ្តាំផ្ញើទៅដល់ប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ ឲ្យបានល្អប្រសើរ នៅក្នុងអង្គភាពទាំងមូល ពិសេសការងារដែលក្រសួងឬថ្នាក់លើ បានដាក់ឲ្យមកមន្ទីរជាប្រចាំឆ្នាំ និងរួមគ្នាបន្តកិច្ចការជួយសង្គមជាតិយើងទាំងមូល ឲ្យបានល្អប្រសើរជាចាំបាច់បំផុត៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 3
Older posts
Newer posts
← Previous Page1 … Page1,075 Page1,076 Page1,077 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!