ខេត្តកំពង់ចាម៖បុរសម្នាក់លួចយករថយន្តរបស់កូន ឯកឧត្តម គង់ វុទ្ធី អគ្គ នាយករង នៃអគនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបានប៉ូលិសខេត្តកំពង់ចាម ចាប់ខ្លួន តាមពាក្យបណ្ដឹងឪពុកម្ចាស់រថយន្តម៉ាកBMW X5 ពាក់ស្លាកលេខ 2AQ-1944 និងឯកសារពាក់ព័ន្ធ។
ការចាប់ខ្លួនធ្វើនៅម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនសង្យ័យ ឈ្មោះ មេត សុខណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។
សូមជម្រាបថាករណីលួចរថយន្ត នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នៅភ្នំពេញ។
ករណីនេះ ដោយមានឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង សមត្ថកិច្ច បាននាំយកជនសង្ស័យ និងរថយន្ដ ទៅកាន់អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕SRP