ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្តេចហ៊ុន សែន បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងជំនួយជាគ្រឿងបរិក្ខារពេទ្យ ជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កម្ពុជា ក៏បានផ្តល់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ។ ជាមួយគ្នានោះ ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលខ្មែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ តំណាង សម្តេច ហ៊ុន សែន បានប្រគល់គ្រឿងបរិក្ខារពេទ្យ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។
គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។
សូមជម្រាបថាកម្ពុជាដ្បិតតែជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានា មានលំហរធំទូលាយ ដែលជាវប្បធម៌ដ៏មហស្ចារ្យនៃជាតិសាសន៍នៅអាស៊ីមួយនេះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។
ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕SRP
ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា អំណោយមនុស្សធម៌របស់ព្រះមន្ត្រីសង្ឃ និងសប្បុរសជន នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ចប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករ ដែលកំពុងជួបការលំបាក តែខ្ញុំពុំមានលទ្ធភាព ជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង។

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ប្រាប់ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារ សុខសុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវអនុវត្តន៍ឲ្យខាងតែបាននូវ វិធានការ «៣ការពារ ៣កុំ» ដោយត្រូវ ប្រយ័ត្នប្រយែងចំពោះសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដនិងការបំរែបំរួលអាកាសធាតុ ផងដែរ ។
ខេត្តកំពង់ធំ៖លោក អ៊ុត វណ្ណរ៉ា ត្រូវបានប្រកាសតែងតាំង ជាអភិបាលស្រុកសណ្ដាន ជំនួសលោកឡង់ គីសឹង ផ្ទេរជាអភិបាលស្រុកសន្ទុក។
ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទិញផ្លែមៀនចំនួន២១តោនដើម្បីចែកចាយ ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។
ខេត្តសៀមរាប៖ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ខណៈតាមឪពុកម្ដាយទៅបូមទឹកដាក់ស្រែ។
ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើរបានឃាត់ខ្លួនបុរសជាប្តីម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។
ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ខេត្តសៀមរាប៖រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកសត្វតុកែ ជិត១ពាន់ក្បាលត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការឃាត់ទុក។
ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយសាររន្ទះបាញ់នៅរសៀលថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ នេះ ក្នុងករណីពីរផ្សេងគ្នា។
ភ្នំពេញ៖តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់និងភរិយា សូមគោរពជូនសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៧១ ឈានចូល ៧២ឆ្នាំ៕SRP