Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២២

ខេត្តសៀមរាប៖ករណីឆេះកន្លែងស្តុកខ្សែភ្លេីងអគ្គីសនីជប៉ុន ស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវក្រុងសៀមរាប សមត្ថកិច្ចបានអះអាងថាមូលហេតុ មកពីការដុតសំរាមនៅខាងក្រៅរបងហើយក៏មានធ្លាក់ផ្កាភ្លេីងមកប៉ះខ្សែភ្លេីងដែលគរទុកបណ្ដាលឲ្យឆាបឆេះតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង២០នាទី ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ហើយបានរលត់ទាំងស្រុងនៅម៉ោង១៥និង៣០នាទី ថ្ងៃដដែលនេះ។

សមត្ថកិច្ចបានឲ្យដឹងថាករណីអគ្គិភ័យបណ្តាលអោយឆេះខ្សែភ្លេីងអស់ជាច្រេីនដុំ។ ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់សមត្ថកិច្ចបានប្រេីប្រាស់ឡានទឹកចំនួន៧គ្រឿង ក្នុងនោះ របស់កងរាជអាវុធហត្ថចំនួន២គ្រឿង.ឡានទឹកអប្សារា២គ្រឿង. ឡានទឹកប៉ូលិសខេត្ត៣គ្រឿង។ ទោះជាយ៉ាងណាហេតុការណ៍នេះពុំបណ្ដាលឲ្យមានមនុស្សរបួសឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២២

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ សៀមរាបប៉ុស្តិ៍ ថាជនសង្ស័យ៣នាក់ ពាក់ព័ន្ធនិងករណីអំពើលួចកាត់សោរ យកម៉ូតូ  ពលរដ្ឋនៅក្នុងក្រុងសៀមរាប ត្រូវបានប៉ូលិសបំបែកសំរឿងចាប់ខ្លួន។

ការចាប់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមេសាឆ្នាំ២០២២​ ម្សិលមិញ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការខេត្តសៀមរាប និងសហការជាមួយប៉ូលិសក្រុងសៀមរាប។

ជនសង្ស័យទី១ ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២ ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ។ទី៣ ឈ្មោះ សុខ លីណា ភេទស្រី អាយុ៣៥ឆ្នាំ អ្នកទាំង២មានទីលំនៅផ្ទះជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

មន្ត្រីនគរបាលបានថ្លែងបន្តថា ករណី(កាត់សោរ យកម៉ូតូ) ក្នុងថ្ងៃទី១៣ខែមេសាឆ្នាំ២០២២ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ និងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពថានៅក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ពួកគេបានធ្វើសកម្មភាពលួចកាត់សោរបន្ទប់យកម៉ូតូចំនួន២គ្រឿង ទី០១ម៉ាក Honda Dream 2019 ពាក់ស្លាកលេខ សៀមរាប 1AG 6407 ពណ៌ក្រហម លេខតួរម៉ាស៊ីន 5540333 និងទី២ម៉ាក Honda Dream 2022 ពាក់ស្លាកលេខសៀមរាប 1AI 6831 ពណ៌ខ្មៅ លេខតួរ ម៉ាស៊ីន 5715727 ពីបន្ទប់ជួលភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពលួចកាច់សោរម៉ូតូយកបានចំនួន២គ្រឿងទៀត ទី១ម៉ាក Honda Dream 2020 ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1AJ 1825 លេខតួរ_ម៉ាស៊ីន 5781926 និងទី២ម៉ាក Honda Click ពណ៌ស ឆ្នាំ2021 ពាក់ស្លាកលេខសៀមរាប 1AM 9172 លេខតួរ_ម៉ាស៊ីន 8072002។

ស្ត្រីឈ្មោះ សុខ លីណា បានឆ្លើយថាចំពោះម៉ូតូទាំង៤គ្រឿង និងសម្ភារមួយចំនួនទៀតដែលសម្ថកិច្ចបានឆែកឆេររកឃើញគឺពិតជារបស់ឈ្មោះ ជា ពិសិដ្ឋ ដែលត្រូវជាប្តីរបស់ខ្លួនយកមកលាក់ទុកនៅផ្ទះជួលរបស់ខ្លួនពិតមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានកាប់សម្លាប់មីងបង្កើត។

ហេងុការណ៍បានកើតឡើងវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប​។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ មាំង សំឡេង អាយុ​៣០​ ឆ្នាំ​ នៅភូមិកើតហេតុ បានប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ មឹប​ កំសត់​ភេទ​ ស្រី​ អាយុ​៤៤ឆ្នាំ នៅភូមិ ឃុំជាមួយភ្នា(របួសក្បាលជាច្រើនកន្លែង)​ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកអង្គរជុំ ដោយសាររបួសធ្ងន់ក៏បានស្លាប់។

សមត្ថកិច្ចបានបន្តថាជនសង្ស័យត្រូវជាក្មួយជនរងគ្រោះ ក្រោយពេលកើតហេតុ ជនបង្កត្រូវបានកំលាំងប៉ុស្តិ៍នគរបាលឃុំគោកដូងឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានស្រុកអង្គរជុំ។

អធិការនគរបាលស្រុកអង្គរជុំ បានឲ្យដឹងថា ករណីនេះ មូលហេតុជនបង្កស្រវឹងស្រា ដោយផឹកស្រាអស់៧កំប៉ុង ហើយទាស់សម្ដីគ្នា ឈានដល់ការកាប់មីងរបស់ខ្លួនតែម្ដង ដោយចោទថាមីងរបស់ខ្លួន ចេះធ្មប់។ នេះបើយោងតាមជនសង្ស័យបានសារភាពប្រាប់នគរបាលស្រុកអង្គរជុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២២

ខេត្តព្រៃវែង៖សម្ដេច ស ខេង បានថ្លែងថា គោលដៅរាជរដ្ឋាភិបាល ធ្វើយ៉ាងណាត្រូវធ្វើផ្លូវបេតុង ឬផ្លូវកៅស៊ូឱ្យដល់ភូមិ ដល់ផ្ទះប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ សម្ដេចបន្ថែមថាមកដល់បច្ចុប្បន្ន កម្ពុជាកំពុងធ្វើដំណើរជិតដល់គោលដៅនេះហើយ ដ្បិតបើធៀបនឹងស្ថានភាពពីមុន គោលដៅនេះនៅទាន់មើលឃើញកោះត្រើយនោះទេ។ សម្ដេចបានមានប្រសាសន៍ថាការខិតខំស្ថាបនា ផ្លូវស្ពាន គ្រប់មូលដ្ឋានប្រជាពលរដ្ឋនេះ ក៏ជាផ្នែកមួយនៃការការពារសុខសន្តិភាព ផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅថ្ងៃចន្ទ នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្ត ពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានណែនាំមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​​ និង​អាជ្ញាធរ​ក្រុង-ស្រុកទាំងអស់​ ត្រូវ​រៀបចំ​តុបតែង​លម្អ​ដាក់​ចង​បដា​ក្នុង​អត្ថន័យ​​ ទទួលស្វាគមន៍ឆ្នាំថ្មី​ ​ទេពធីតាសង្ក្រាន្ត​ព្រះនាម​ « កិរិណីទេវី »​ នៅតាម​កន្លែង​ធ្វើការ​នីមួយៗ​ ធ្វើ​យ៉ាង​ណា​ឲ្យ​មមានសោភ័ណភាពស្រស់ស្អាត ជាពិសេស​ត្រូវ​ជំរុញ​ដល់​យុវជន​ ឲ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​​ នៅតាម​ទី​វត្តអារាម​ ឬ​កន្លែង​កម្សាន្ត​នានា។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានថ្លែងប្រាប់មន្ត្រីនៅ​តាម​បណ្ដា​ក្រុង​-ស្រុក​នីមួយៗ​ ត្រូវ​មាន​កកម្លាំងប្រចាំបញ្ជា ដេីម្បី​តៀម​អន្តរាគមន៍​នៅ​ពេលដែល​មាន​ហេតុការណ៍​ផ្សេងៗ​ កេីតឡេីង​ជាយថាហេតុ​។ លោកថា ក្រៅពីនោះ​ចំពោះ​មន្ទីរ​អង្គភាព​នីមួយៗ​ ត្រូវ​រៀបចំ​ពិធី​​ជួប​សំណេះសំណាល​ ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ តាម​រយៈ​សិល្បៈ​ចែករំលែក​ ដេីម្បី​ពង្រឹង​សាមគ្គី​ភាព​ផ្ទៃក្នុង​ ឲ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ផងផងដែ។

លោកថ្លែងបែបនេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ចាម​ នៅថ្ងៃចន្ទនេះ​។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​ប្រកាន់​ខ្ជាប់​​នូវ​ ភាព​អព្យាក្រឹត​ ក្នុង​ការ​អនុវត្ត​តួនាទី​​ការពារ​​សន្តិសុខ​ សម្រាប់​ការ​បោះឆ្នោត​នាពេល​​ខាងមុខនេះ​​​ ជាពិសេស​ត្រូវ​ផ្តល់​ភាព​សហការ​ ឬបង្ក​លក្ខណៈ​ងាយស្រួល​ ដល់​គណបក្ស​នយោបាយ​នានា​ ក្នុង​ការ​ឃោសនា​ រក​សំឡេង​ឆ្នោត​ ដោយ​គ្មាន​ការ​រេីសអេីង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២២

ភ្នំពេញ៖លោកបូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចហ៊ុន សែន ថា ក្នុងបេសកកម្មជាអ្នកការទូតនៅព្រះរាជាណាចក្រកម្ពុជា លោក នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែកើនឡើងមួយកម្រិតទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អដែលមានស្រាប់។ 

លោក ភូមិវង់សាយ បានគោរពនាំនូវការសួរសុខទុក្ខពីលោមនាយករដ្ឋមន្ត្រី ពីលោកប្រធានាធិបតី ជូនចំពោះសម្ដេចហ៊ុន សែន ហើយក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 តាមរយៈការឧបត្ថម្ភជាសម្ភារៈ វ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំង ថែមទាំងថវិកាទៀតផង។ 

លោក ភូមិវង់សាយ លើកឡើងយ៉ាងដូច្នេះ 

នៅថ្ងៃចន្ទ នេះ  ក្នុងឱកាស ជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

នៅក្នុងជំនួប សម្តេច ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោក ភូមិវង់សាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានឯកភាពជាមួយការលើកឡើងរបស់ឯកឧត្តម ភូមិវង់សាយ ទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 

សម្ដេចតេជោ បានមានប្រសាសន៍ថា យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើង បានបន្តរហូតមកដល់ពេលនេះ អនុញ្ញាតឲ្យយើងបន្តពង្រឹងពង្រីកជារៀងរហូតមក ហើយពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង។

សម្តេចតេជោបានជម្រាបជូន អគ្គរដ្ឋទូត អំពីការអនុញ្ញាតឲ្យមានជម្រើសមិនប្រើម៉ាស នោះគឺខេត្ត៣ នៅជាប់ព្រំប្រទល់ឡាវ មានភាពល្អប្រសើរឡើងវិញ ពីការរីករាលដាលនៃជំងឺកូវីដ19 ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឲ្យលោក ភូមិវង់សាយ ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបាន ជាពិសេស ក្នុងកាលៈទេសៈកូវីដ19 នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២២

ខេត្តសៀមរាប៖អធិការនគរបាលស្រុកពួក លោក ទេព ពុំសែន បានថ្លែងប្រាប់ សៀមរាបប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពួក រវៀងរថយន្តនិងម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន៥នាក់ ស្លាប់ និងរបួស២នាក់ «មូលហេតុគឺ អ្នកម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន»។

លោក ទេព ពុំសែន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងនៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីលើផ្លូវជាតិលេខ០៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨ _៣៣៩ភូមិ ប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តបុកម៉ូតូ។

លោកអធិការបន្តថារថយន្តម៉ាកសាមយ៉ុងព៌ណស ពាក់ផ្លាកលេខបាត់ដំបង2,A9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ដឹកមនុស្ស២២នាក់ ស្រី១៧នាក់ បើកបរទិសដៅពីកើត ទៅលិច បានបុកម៉ូតូម៉ាកស៊ូម័រXព៌ណទឹកទឹកក្រូច ពាក់ផ្លាកលេខសៀមរាប1X3689 បើកបរដោយឈ្មោះអេង ជើត ភេទប្រុស អាយុ២១ឆ្នាំនៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព)ដឹកមនុស្ស២នាក់១/ឈ្មោះឡាន ស្រីលឹម ភេទស្រី អាយុ២១ឆ្នាំ (អត់មួក)២/ឈ្មោះឡាន ស្រីលួម ភេទស្រី អាយុ១៨ឆ្នាំ(អត់មួក)នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត។ ស្លាប់ទាំង៣នាក់ភាគីខាងជិះម៉ូតូ(ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើរ។

ចំណែកខាងរថយន្ត ១ឈ្ម្មោះរួន ភីរុន ភេទប្រុស អាយុ៥០ឆ្នាំ ២/ឈ្មោះភីរម្យ វត្តី ភេទស្រី អាយុ៦ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ស្លាប់ទាំង២នាក់។ អ្នករបួសស្រាលចំនួន ២នាក់៖ ១ឈ្មោះលួង ឌីណាភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ២/ឈ្មោះវង្ស យ៉ារឹទ្ធ ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង(ជាអ្នករួមដំណើរជាមួយរថយន្ត)។ ករណីនេះខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងធ្ងន់។ «មូលហេតុ:អ្នកម៉ូតូបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

លោកអធិការបន្តទៀតថាក្រោយពេលកើតហេតុកំលាំងជំនាញ បានសហការជាមួយ ប៉ុស្ត៍រដ្ឋបាលសសរស្តម្ភ ចុះទៅវាស់វែងនិងប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ប្រមូលវត្ថុតាងមករក្សាទុកនៅអង្កភាពដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២២

ខេត្តកំពង់ចាម៖មនុស្សចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសង។ ការឃាត់ខ្លួននៅថ្ងៃទី១០ ខែមេសា  ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី នៅចំណុចព្រៃឬស្សី ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ការបង្ក្រាបល្បែងជល់មាន់និងអាប៉ោង នេះដោយកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលស្រុកជើងព្រៃ តាមបញ្ជារបស់ លោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។សូមជម្រាបថាប្រតិបត្តិការខាងលើ ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២២

ខេត្តសៀមរាប៖រាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមអធិការស្រុកពួក លោកទេព ប៊ុនសែន បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ តាមទូរស័ព្ទនៅមុននេះបន្តិច។

ហេតុការណ៍បានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។

សេចក្ដីរាយការណ៍បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A.9816 បុកនិង ម៉ូតូម៉ាកស៊ូមមើ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1X.3689 បណ្ដាលអោយស្លាប់មនុស្ស៥នាក់ ស្រី ០៣នាក់និង របួសស្រាល ០២នាក់ ស្រីម្នាក់និង ខូចខាត រថយន្ត ១គ្រឿងនិងម៉ូតូ១គ្រឿង។

បើតាមសមត្ថកិច្ច បានបញ្ជាក់មូលហេតុ៖អ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន និងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អធិការស្រុកពួកនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២២

ខេត្តសៀមរាប៖ឡធ្យូងខុសច្បាប់ ជាង១០០កន្លែង ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើចុះបង្ក្រាប។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី ០៨និងទី០៩ មេសា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិព្រះធាតុ ក្រាំង ពោធិរីង និងចុងស្ពាននៃឃុំខ្វាវ ស្រុកជីក្រែង។

មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាបបានឲ្យដឹងថាក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះស្រង់ស្ថិតិ និងធ្វើកិច្ចសន្យាឡធ្យូង ដែលប្រើប្រាស់ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

មន្ត្រីរដ្ឋបាលព្រៃឈើបន្តថាអាជីវកម្ម ឡធ្យូង ទាំងនោះគឺប្រជាពលរដ្ឋ បានធ្វើសកម្មភាពជាយូណាស់មកហើយ។ ក្នុងនោះក្រុមការងារ បានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពជាមួយម្ចាស់ឡចំនួន៧៦ ដែលមានឡខុសច្បាប់ចំនួន១៤៤ឡ និងបន្តធ្វើកិច្ចសន្យាបន្ថែមទៀត។

បើតាមលោក ម៉ុង ប៊ុនលីម ថា ក្រោយចូលឆ្នាំខាងមុខរួច នឹងចុះធ្វើតាមភូមិនាៗបន្តទៀត។

សូមរំលឹកថាកន្លងមករដ្ឋបាលព្រៃឈើសៀមរាប ក៏បានចុះបិទនិងបង្ក្រាបឡធ្យូងខុសច្បាប់ ជាច្រើនកន្លែងផងដែរ នៅភូមិសាស្ត្រស្រុកស្វាយលើ។ បើតាមមន្ត្រីបានលើកឡើងថាការដុតឡធ្យូងជាអំពើខុសច្បាប់និងបានបំផ្លាញព្រៃឈើចម្រុះយ៉ាងច្រើនក្នុង១ឆ្នាំៗ ជាហេតុនាំឲ្យមានការបាត់បង់ព្រៃឈើទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការចូលរួមដោយសប្បុរសជនក្នុងខេត្ត នៅរសៀលថ្ងៃសុក្រ ម្សិលមិញ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់មន្រ្ដី មន្រ្ដីជាប់កិច្ចសន្យា កុមារ និងយុវជនកំព្រា នៅឯមជ្ឈមណ្ឌលកុមារកំព្រាបាត់ដំបង បុរីទី១ និងបុរីទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដោយក្នុងនោះ
-មជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ មានមន្រ្ដីចំនួន៤នាក់ មន្រ្ដីជាប់កិច្ចសន្យា២៦នាក់ និងកុមារ យុវជន៨៦នាក់
-មជ្ឈមណ្ឌលកុមារកំព្រាបុរីទី២ មានមន្រ្ដី៣នាក់ មន្រ្ដីជាប់កិច្ចសន្យា៧នាក់ និងកុមារ២០នាក់ ។

លោក សុខ លូ បានមានប្រសាសន៍សួរសុខទុក្ខ ដល់មន្រ្ដី មន្រ្ដីជាប់កិច្ចសន្យា បុគ្គលិក និងកុមារទាំងអស់ សូមបន្តក្នុងការថែរក្សាសុខភាពឲ្យបានល្អប្រសើរ និងសូមកោតសរសើរដល់បុគ្កលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រា កន្លងមកនេះ។ លោក បានមានប្រសាសន៍ផ្ដាំផ្ញើដល់កុមារ និងយុវជន ដែលកំពុងទទួលថាថែរក្សាបីបាច់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាទាំងពីរនេះ បន្តក្នុងការខិតខំរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ដើម្បីចាប់យកចំណេះដឹង ឬជំនាញពិតប្រាកដណាមួយ សម្រាប់ខ្លួនឯង អាចចិញ្ចឹមបីបាច់ថែរក្សា រកទទួលទានបានដោយខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃឡើយ និងសូមចៀសឲ្យឆ្ងាយអំពីបញ្ហាអបាយមុខនានា ជាពិសេសគឺគ្រឿងញៀន ដោយមិនត្រូវធ្វើការចង់ដឹង ចង់លឺអ្វីឡើយ សូមគេចឲ្យឆ្ងាយអំពីគ្រឿងញៀន។

ឆ្លៀតក្នុងឱកាសនោះ លោកសុខ លូ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងសម្ភារៈមួយចំនួនដូចជា មី ត្រីខ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអីវ អាលកុល ម៉ាស់ ជែលលាងដៃ សម្ភារៈសិក្សា ច្រាស និងថ្នាំដុសធ្មេញ សាប៊ូ នំ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ បានមានប្រសាសន៍ថា៖ បើសិនបើនៅក្នុងអង្គភាពរបស់ខ្លួនមានអ្នកជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺមិនទុកឲ្យបម្រើការងារជាមន្រ្ដីនគរបាលបន្តទៀតនោះទេ ដូចនេះមេបញ្ជាការត្រូវតែខិតខំសហការ និងដោះស្រាយអំពីបញ្ហានេះ ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន មិនថាក្របខ័ណ្ឌស៊ីវិល ឬកងកម្លាំងឡើយ។ កងកម្លាំងទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ បង្ក្រាបគ្រឿងញៀន ដំបូងគឺបញ្ហាផ្ទៃក្នុងរបស់យើងដោយដាច់ខាតត្រូវគេចឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន តាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកបានបន្តទៀតថា ក្នុងករណីមានភាពមិនប្រក្រតីណាមួយដែលមានការលេចឡើងនៅព្រំដែនរបស់ខ្លួន ត្រូវប្រញាប់រួសរាន់ក្នុងការដោះស្រាយជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយអូសដំណើរឲ្យយូរឡើយ ដើម្បីកុំពិបាកក្នុងការដោះស្រាយខាងមុខទៀត។

លោក សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ
នៅថ្ងៃសុក្រ ម្សិលមិញ ក្នុងឱកាស ចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក កម្ពុជា-ថៃ នៃស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចចូលរួមចំណែកការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។

លោកបានធ្វើការកោតសរសើរ ដល់កងកម្លាំងទាំងអស់ ក្នុងការចូលរួមជួយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងបានជំរុញដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ បូករួមទាំងបានចូលរួមជួយការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងចូលរួមជួយក្នុងការនាំយកពលករខុសច្បាប់មកប្រទេសវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page256 Page257 Page258 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×