Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
៨ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  និង ជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាន នាំយក អំណោយ  មនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ចែកជូន ប្រជាពលរដ្ឋខ្វះខាត ក្នុងជីវភាព ចំនួន ៨៩គ្រួសារ មកពីភូមិចំនួន៣ គឺ  ភូមិបឹងបាសាក់ កំពង់រលីង និងភូមិតាណេង នៃសង្កាត់សំបួរមាស ពិធីចែកអំណោយនេះត្រូវបានរៀបចំឡេីង នៅវត្តខេមវ័ន្តបឹងស្នាយ ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយ មាន ការ អញ្ជើញចូលរួមពី លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមនឹង ថ្នាក់ដឹកនាំ   ក្រុមការងារកាកបាទក្រហមកម្ពុជា ព្រមទាំង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូន ប្រជាពលរដ្ឋ ទាំង៩៨គ្រួសារ  ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម  មី  ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឃីត ១កញ្ចប់ អាវយឺត២ និងថវិកា២០.០០០រៀល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ កុម្ភៈ ២០២១

ខេត្តសៀមរាប៖មន្ត្រីបានឱ្យដឹងថា ព្រះសង្ឃតូចមួយអង្គលង់ទឹកសុគត នៅភ្នំគូលែន។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០៧ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

មន្ត្រីបានបន្តថា មានព្រះសង្ឃ និងពុទ្ធបរិសទ័មួយក្រុម និមន្តនិងអញ្ជើញមកពីវត្តអណ្តើក ខេត្តបាត់ដំបង បានមកគោរពបូជា និងទស្សនាកម្សាន្ត នៅរមណីដ្ឋានភ្នំគូលែន។ ហើយព្រះសង្ឃទាំងអស់ មានចំនួន៥០អង្គ បាននិមន្តទៅស្រង់ ទឹក ធ្លាក់ជាន់ទី៣ ក្រោយស្រង់រួចក៏បានឡើងមកជាន់ទី២វិញ ស្រាប់តែបាត់ព្រះសង្ឃតូចមួយអង្គ នាម យឿន សុផុន ក៏ផ្អើលឈូឆរ នាំគ្នាចុះទៅរក ក្នុងទឹកវិញស្រាប់តែឃើញព្រះសង្ឃអង្គនោះ បានលង់ទឹកសុគតបាត់ទៅហើយ។ ក៏បានស្រង់យកមកលើគោក និងបានរាយការណ៏ជូនសមត្ថកិច្ច។

ព្រះសង្ឃ ដែលលង់ទឹក ព្រះនាម យឿន សុផុន មានព្រះជន្ម ១៤ព្រះវស្សា មានទីលំនៅភូមិ អូរប្រាំទី២ ឃុំ មាឃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម បានគង់នៅវត្តអណ្តើក ខេត្តបាត់ដំបង ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ច បានធ្វើសុកោវិច្ច័យរួចបានប្រគល់សព ជូនអាណាព្យាបាល(គ្រូចៅអធិការវត្ត) យកទៅកាន់ទីវត្ត ដើមី្បធ្វើបុណ្យទៅតាមប្រពៃណីសាសនា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ កុម្ភៈ ២០២១

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន នាល្ងាចថ្ងៃទី០៧ ខែកុម្ភ: នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងអាចទិញវ៉ាក់សាំងពីថៃ(អេស្ត្រាសេនីកាល) ដែលប្រទេសថៃនឹងផលិតនៅខែឧសភា ខាងមុខនេះ បើដូច្នេះគឺងាយស្រួល ជិតយើងស្រាប់។ ហើយចំពោះតម្លៃវ៉ាក់សាំងនេះគឺ តម្លៃប្រមាណតែ $៤ ក្នុងមួយដូសចឹង យើងចំណាយតែ ៤០លានដុល្លារ សម្រាប់១០លានដូស ដែលចំនួននេះគឺយើងអាចប្រើថវិកាសប្បុរសធម៌បាន។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសនៅថ្ងៃនេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាព នៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិន កន្លងមកដែលកម្ពុជានិងចិនបានធ្វើការងារយ៉ាងជិតស្និតជាមួយគ្នាដែលកន្លងមកបានក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនោះ។

ឆ្លើយតបទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង គឺសម្ដេចតេជោ មានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០% នៃប្រជាពលរដ្ឋសរុប ដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ គឺខាងកូវ៉ាក់ថាគួរផ្ដល់ត្រឹម ៦០% ទៅ ៧០% ឬសម្រាប់តែ១០លាននាក់បានហើយ តែចំពោះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនៅតែចង់ផ្ដល់ជូនប្រជាពលរដ្ឋអោយបានចំនួន៨០% នៃប្រជាពលរដ្ឋសរុប។

សម្ដេចតេជោ បានលើកឡើងថា តាមការប្រមើលមើលរបស់សម្ដេច ប្រភពច្បាស់លាស់នៃវ៉ាក់សាំងគឺចិន ដែលនៅតែប្រភពយុទ្ធសាស្ត្រ ដោយសារ ចិនគឺមានការងាយស្រួលដឹកជញ្ជូន និងសីតុណ្ហភាពក៏ងាយស្រួលក្នុងការរក្សាទុក(ដែលចន្លោះតែពី ៦ ដល់ ៨ អង្សា)។

ប្រភពមួយទៀត គឺគណ:កម្មការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នឹងផ្ដល់វ៉ាក់សាំងសម្រាប់ចំនួនប្រជាជន ២០% នៃប្រជាជនសរុប ស្មើនឹង ៣,៥ លាននាក់ ឬស្មើនឹង៧លានដូស ។ ដែលនេះជាច្រកទ្វាមួយ ទៀត ហើយតាមព័ត៌មាន គឺកូវ៉ាក់មានវ៉ាក់សាំងក្នុងដៃរួចហើយ។

ប្រភពមួយផ្នែកទៀតគឺទទួលបានពីប្រទេសអូស្ត្រាលី ដែលមាន៣ លានដូស ដូច្នេះតាមទិន្នន័យវ៉ាក់សាំងពីប្រភពទាំង៣នេះ ទទួលបានវ៉ាក់សាំងសរុប១១លានដូស ( ដែលនៅថ្ងៃនេះគឺយើងទទួលបាន៦០ម៉ឺនដូស ពីមិត្តចិន) ។ ដូច្នេះ បើតម្រូវការ២០លានដូស សម្រាប់១០លាននាក់គឺយើងត្រូវការ៩លានដូសបន្ថែម តែបើយើងប្រើសម្រាប់១៣លាននាក់ គឺយើងនៅខ្វះ១៥លានដូស។

កម្ពុជា ក៏បានស្នើទៅមិត្តឥណ្ដា គឺហើយមិត្តឥណ្ឌាអាចផ្ដល់ជាការលក់១០ម៉ឺនដូស(ដែលវ៉ាក់សាំងនេះផលិតតាមបច្ចេកទេសអង់គ្លេសដែលមានឈ្មោះថា អេស្ត្រាសេនីកាល) ដូច្នេះសម្ដេចតេជោ សូមអោយរដ្ឋមន្ត្រី ធ្វើចរចា ស្នើទិញពី ទៅ ១០លានដូស ដែលនឹងអាចចាប់ផ្ដើមចរចាថ្ងៃស្អែក។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិន
នារយៈពេលកន្លងមក ។

ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨ ដល់ ៥៩ឆ្នាំ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីគម្រោងចរចាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសថៃ ដែលនឹងផលិតបាននៅឆ្នាំនេះ និងពិចារណាក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ពីប្រទេសរុស្ស៉ីផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩ផងដែរ។ ក្នុងនោះសម្ដេចតេជោក៏បានប្រកាសឱ្យកូនប្រុសទាំង៣ កូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នាទៀតផង។

ជាថ្មីម្ដងទៀត សម្ដេចតេជោ នៅតែអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាប់ជាប្រចាំ និងសូមជូនពរបងប្អូន ប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ កុម្ភៈ ២០២១

ភ្នំពេញ៖សម្តេច ហ៊ុន សែន បានបញ្ជាក់ថាទោះបីជាកម្ពុជា ទប់ស្កាត់បានទ្រង់ទ្រាយធំក៏ដោយ វ៉ាក់សាំងជាតម្រូវការ ដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណ រដ្ឋាភិបាល និងប្រជាចិន ដែលបានផ្តល់ជំនួយ វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស
ដល់កម្ពុជា នាពេលនេះ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី១ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លាដូស ដែលត្រូបទទួលនាពេលបន្ទាប់។
សម្តេចតេជោ ក៏បានរំលឹកដល់.ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តវិធានការសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបថា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន បានអញ្ជើញទទួលបាន វ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។

ក្នុងពីធីប្រគល់ទទួលនោះ ឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ចាប់ពីផ្ទុះកូវីដ១៩ រដ្ឋាភិបាលកម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ដែលប្រៀបដូចជាពាក្យស្លោកថា «ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ ឯកអគ្គរដ្ឋទូតចិន ថ្លែងថាទៀតថា ក្រុមវេជ្ជបណ្ឌិតចិន បានមកបណ្តុះបណ្តាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា ហើយប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រឆាំងនឹងកូវីដ១៩ និងផ្តល់ជំនួយដល់កម្ពុជា តាមលទ្ធភាព រហូតដល់ឈ្នះជំងឺកូវីដ១៩៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ និងលោកជំទាវ រួមជាមួយ មន្ត្រីអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព ទីតាំងចត្តាឡីស័ក តាមបន្ទាត់ព្រំដែន ច្រកទ្វារចំនួន០៥ទីតាំង រួមមានតំបន់X16ច្រកទន្លូង ច្រកទន្លេចាម ច្រកជាំក្រវៀន ច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ និងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការត្រួតពិនិត្យនេះ
ខណៈនៅខាងប្រទេសវៀតណាម កំពុងបន្តផ្ទុះឆ្លងរាលដាល ជំងឺកូវីត19។

លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព ការរីករាលដាលចូលក្នុងសហគមន៍ នៃជំងឺកូវីដ១៩ មន្ត្រីប្រចាំការ នៅតាមច្រកទ្វារទាំងអស់ ត្រូវក្តាបឲ្យជាប់ និងតាមដានរាល់សកម្មភាព ការឆ្លងដែនរបស់ប្រជាពលរដ្ឋ ពិសេស ការឆ្លងដែនខុសច្បាប់។ ប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។ ដោយឡែកអ្នកបើកបរដឹកទំនិញ ចេញចូលត្រូវគោរពតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងបាញ់អាល់កុលសម្លាប់មេរោគ លើរថយន្តទំនិញ ឲ្យបានម៉ត់ចត់បំផុត។

អភិបាលខេត្ត បានណែនាំ ២ចំណុចគោលដៅសំខាន់រួមនោះគឺ -១.មន្ទីរសុខាភិបាលខេត្ត កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀមឲ្យរួចជាស្រេច នូវមធ្យោបាយ សម្ភារសម្រាប់ បង្ការនិងទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ កើតឡើងជាយថាហេតុ។

២. អភិបាលស្រុក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ត្រូវរកទីតាំង សម្រាប់ធ្វើកន្លែងចត្តាឡីស័ក១៤ថ្ងៃ សម្រាប់ ប្រជាពលរដ្ឋដែលឆ្លងដែន ចូលមកខេត្តត្បូងឃ្មុំ  និងកងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមបណ្តាព្រំដែន ត្រូវតែយកចិត្តទុកដាក់ ឲ្យបានខ្ពស់។ បញ្ហាពលរដ្ឋ ដែលលួចឆ្លងដែនដោយខុសច្បាប់ ធ្វើយ៉ាងណា ត្រូវធ្វើការទប់ស្កាត់ឲ្យខាងតែបាន។ ពិសេសត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន។

លោកជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹក ឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ នឹងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំ ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,082 Page1,083 Page1,084 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!