Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
១១ កុម្ភៈ ២០២១

ភ្នំពេញ៖មន្ត្រីគយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការ ជាមួយ នគរបាលអន្តោប្រវេសន៍ នឹងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការ បានឃាត់ខ្លួនជនជាតិអ៊ុយហ្គង់ដា ម្នាក់ រួមជាមួយ ថ្នាំញៀនទម្ងន់ជិត២គីឡូក្រាម បម្រុងនាំឡើងយន្តហោះទៅកាន់ប្រទេសកូរ៉េខាងតបូង។

ប្រតិបត្តិការនេះ ធ្វើឡើងទៅនៅវេលាម៉ោង២១ និង៤៥នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចខាងច្រកចេញដំណើរអន្តរជាតិ។

សមត្ថកិច្ចបានដឹងថា ខណៈមន្ត្រីគយកំពុងពិនិត្យ ទៅលើកញ្ចប់ឥវ៉ាន់ របស់អ្នកដំណើរ ដោយមានការសង្ស័យ ក៏ឆែករកឃើញម្សៅពណ៌សចំនួន២ថង់ ដែលលាក់ទុកក្នុងវ៉ាលីយួរដៃ ដូចគ្រឿងញៀន ក៏សហការជាមួយជំនាញពាក់ព័ន្ធ ឃាត់ខ្លួនម្ចាស់ឥវ៉ាន់ ទើបដឹងថាជាគ្រឿងញៀន មានទម្ងន់សរុប ១,៩២២.៩០ក្រាម(មួយពាន់ប្រាំបួនរយម្ភៃពីរក្បៀសកៅសិបក្រាម ប្រភេទ ថ្នាំញៀនមេតំហ្វេតាមីន។

ជនសង្ស័យ មានឈ្មោះ MUGARWA.JOEL ភេទប្រុស អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខB1322978 ត្រូវធ្វើដំណើរតាមជើងយន្តហោះលេខ(OZ.739)ចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។

បច្ចុប្បន្នសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១១ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លំនៅឋាន​១ខ្នង​ រួមជាមួយ​នឹង​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់ ខណៈ​ម្ចាស់​ផ្ទះ​រៀបចំ​សែន​កុងម៉ា​ ក្នុងឱកាសចូលឆ្នាំចិនថ្ងៃទី១ ហើយ​បិទទ្វារ​ ទៅលេងផ្ទះដន្លង នៅភូមិផ្សេង ដោយ​មិន​បាន​ ពន្លត់ភ្លើងទៀន។ ​​

ហេតុការណ៍​នេះ​ បានកេីតមានឡើងកាលពីវេលាម៉ោង២និង៣០នាទី ​រសៀល​ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅ​ក្នុង​ភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​មានឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅ​ក្នុង​ភូមិ​កេីតហេតុ​ខាង​លើ​។
ករណីនេះ បណ្ដាលឲ្យផ្ទះទំហំ ៦ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា ថ្មក្រោម​ ឆេះ​អស់​ទាំងស្រុង​ រួម​នឹង​ទ្រព្យសម្បត្តិ​ មានដូចជា ទូរទស្សន៍០២គ្រឿង ស្រូវ១០បេ ប្រាក់៣០០ដុល្លា ខ្សែរកមាស៥ជី កង់ដៃ២១ធ្វើពីផ្លាកទីន និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចំពោះ​មូលហេតុ ម្ចាស់ផ្ទះសែនរួច បិតទ្វារ ទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ដោយ​មិនបានពន្លត់ភ្លើងទៀននៅលើហ៊ឹងកុងម៉ា។

គួរ​បញ្ជាក់​ថា​ ក្នុងកិច្ចប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ស្នងការ ឯម កុសល បានបញ្ជាអោយរថយន្ដពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ០១គ្រឿង នឹងរថយន្តរបស់នគរបាលស្រុកចំការលើមួយគ្រឿង ចុះជួយអន្ដរាគមន៍ ដោយប្រើប្រាស់ទឹកអស់០៤រថយន្ដ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១១ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖ប្ដីប្រពន្ធមួយគូត្រូវបានប៉ូលិស
ខេត្តបាត់ដំបង ឃាត់ខ្លួនពាក់ព័ន្ធលួចយកទ្រព្យសម្បត្តិ។

ការឃាត់ខ្លួននេះធ្វើឡើង នៅ​ថ្ងៃទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ ម្សិលមិញ នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង ដោយក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

ជនសង្ស័យទីឈ្មោះ​ វ៉ា​ យ៉ុង​ ភេទប្រុស​ អាយុ​ ៥៣​ ឆ្នាំ​ (ប្ដី) ទី២ឈ្មោះ​ សុខ​ ផល្លា​ ភេទ​ស្រី​ អាយុ​៥៤​ ឆ្នាំ​ (ប្រពន្ធ)។ អ្នកទាំងពីររស់នៅក្រុមទី០១ ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។

សូមរំលឹកថាកាលពី​ថ្ងៃទី​ ០៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ វេលាម៉ោង​១៣និង៤០​នាទី​ នៅ​ចំណុច​ក្នុង​ផ្សារ​បន្លែ​ ភូ​ពុយ​ ស្ថិតក្នុងភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ជនសង្ស័យ ជាស្ត្រី បាន​ទិញចេក របស់ជនរងគ្រោះ ឈ្មោះ​ កាន់​ កុឡាប​ ភេទស្រី​ អាយុ​៥៣​ឆ្នាំ​ នៅ ភូមិ​ថ្នល់​ទទឹង​ ឃុំ​អូរអណ្តូង​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន ជនសង្ស័យ​ បាន​អោយ​ជនរងគ្រោះ​ ច្រកចេកជនសង្ស័យ​ ក៏បានលួចយក កាបូបស្ពាយ ជនរងគ្រោះ ទុកនៅខាងក្រោយខ្នង រួច​ដេីរ​ចេញ​គេចខ្លួន​ ឡេីង​ជិះ​ម៉ូតូ​ជាមួយ​ ប្ដីគេចខ្លួនបាត់។

នគរបាលខេត្តបាត់ដំបងបានដឹងថាករណី
នេះ ដកហូតវត្ថុតាង​រួមមាន៖​
ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ ១២៥​ ពណ៌​ខ្មៅ​សេរីឆ្នាំ២០២០ លេខ​តួ-​ម៉ាស៊ីន​ 5813865 ពាក់ស្លាកលេខ​ បាត់ដំបង​ 1AL 7138។ កាបូប​ស្ពាយ​ពណ៌​ ដី​០១​ ទូរស័ព្ទ​ដៃ​ម៉ាក​ OPPO​ ០១​ គ្រឿង. ប្រាក់​ដុល្លារ​ ចំនួន​ ៣៧០០​ ដុល្លារ​ .ប្រាក់​បាត​ចំនួន​ ៩០,០០០​ បាត. អាវ​យឺត​ដៃ​វែង​ ពណ៌​លឿង​ ០១​ និង​ខោ​ជេីង​វែង​ពណ៌​ខ្មៅ​ ០១​ ជា​ខោអាវ​ ដែលជនសង្ស័យពាក់ធ្វេីសកម្មភាព។

បច្ចុប្បន្ននគរបាល កសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១១ កុម្ភៈ ២០២១

ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រី នឹងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថាក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ បាន១ថ្ងៃ សុខភាពខ្ញុំ ពេលនេះល្អធម្មតា គ្មានសញ្ញាអ្វីមករំខានទេ។

តាមទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ លោកដួង តារា បានសរសេរដា «តើមានប្រតិកម្មអ្វី បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ បាន១ថ្ងៃរួចហើយ?»

លោកបានសរសេរបន្តថា៖ថ្ងៃទី ១១ កុម្ភះ នេះគឺបាន១ថ្ងៃហើយ បន្ទាប់ពីខ្ញុំបានចាក់ថ្នាំការពារកូវីដ-១៩ កាលពីម្សិលមិញ។ សុខភាពខ្ញុំពេលនេះល្អធម្មតា គ្មានសញ្ញាអ្វីមករំខានទេ ក្រៅពីសញ្ញាបញ្ជាក់ក្នុងខ្លួនថា សរីរាង្គរបស់ខ្ញុំត្រូវបានការពារដោយថ្នាំការពារកូវីដ-១៩ រួចហើយ។ ខ្ញុំកាន់តែមានអារម្មណ៍កក់ក្តៅក្នុងខ្លួន។​ ក្រោយពីចាក់ថ្នាំហេីយ​ យេីងទទួលបានកាត (ID card) ចាក់ថ្នាំកូវីដ១៩ ដែលមានសារៈប្រយោជន៍ដ៏សំខាន់សម្រួលដល់ការធ្វើដំណើរទៅក្រៅប្រទេសក្នុងករណីចាំបាច់ណាមួយ។

ដើម្បីសុវត្ថិភាពសុខភាព យើងត្រូវចាក់ថ្នាំការពារជំងឺឆ្លងកូវីដ-១៩​ ទាំងអស់គ្នា។ ដោយសារពេលនេះចំនួនថ្នាំមានកំណត់ សូមបងប្អូនរងចាំទៅតាមដំណាក់កាលនីមួយៗ។ សូមទាក់ទងក្រសួងសុខាភិបាលដើម្បីបានទទួលព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំងកូវីដ-១៩។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។«ជូនពរថ្ងៃចូលឆ្នាំចិន ២០២១»

សូមជម្រាថានៅថ្ងៃទី១០ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញ កូនប្រុសរបស់ សម្ដេច ហ៊ុន សែន និងកូនប្រសារ រួមទាំងអភិបាលខេត្តរាជធានី និងមន្ត្រីកងកម្លាំងសមត្ថកិច្ច មួយចំនួនទៀត បានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ជំនួយរដ្ឋាភិបាលចិន នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១១ កុម្ភៈ ២០២១

ខេត្តសៀមរាប៖”ប្រសិនបើអ្នកជឿខ្លួនឯងថា អ្នកនឹងរស់នៅក្នុងភាពស្តុកស្តម្ភ ភាពស្ដុកស្ដម្ភនឹងជឿអ្នក” អត្ថន័យខាងលើនោះ  សូមដៅឲ្យយើងការជឿទៅលើចំណុចវិជ្ជមាន ដែលខ្លួនយើងចង់បានជាពិសេស ឥទ្ធិពលនៃជំនឿ សម្រាប់់ជីវិតរស់នៅនិងការធ្វើអាជីវកម្ម។

រាល់ការធ្វើអាជីវកម្មទាំងអស់ ដែលទទួលបានភាពជោគជ័យ មិនអាចកើតឡើង ដោយធម្មជាតិ ដោយភាពងាយស្រួល ឬដោយភាពចៃដន្យនោះទេ។

គ្រប់យ៉ាងកើតឡើង ចេញពីភាពក្លាហាន ឬក៏យើងហៅថា”ការប្រថុយដែលមានកម្រិតគ្រប់គ្រងបាន” ចេញពីការសម្រេចចិត្ត  ចេញពីភាពប្រឹងប្រែងនិងការរៀនពីកំហុសជាប្រចាំ  ពីព្រោះយើងដឹងហើយថា  ” សូម្បីតែយើង អង្គុយស្ងៀមមិនធ្វើអ្វីមួយ ក៏មានកំហុសទៅលើហេតុផលអ្វីមួយរួចទៅហើយដែរ”។

ដូច្នេះហើយការកែប្រែកំហុសឲ្យមានប្រសិទ្ធភាព  ឱ្យឃើញផ្លែផ្កា រាល់ការងារ ដែលសហគ្រិនជោគជ័យបានធ្វើគឺស្ថិតនៅក្នុងគោលដៅយ៉ាងច្បាស់ ដោយឈរលើខ្សែបន្ទាត់នៃគុណភាព ទំនាក់ទំនង ហើយមិត្តអ្នកអាន សូមចងចាំថា” កម្រិតគុណភាពរបស់សហគ្រិនភាព  អាស្រ័យទៅលើ កម្រិតគុណភាព ទំនាក់ទំនង ដែលពួកគេបានធ្វើឡើង”។

សហគ្រិនដែលបានទទួលជោគជ័យជានិរន្តរ៍ ពួកគាត់បានកំណត់ចក្ខុវិស័យ យ៉ាងច្បាស់លាស់ ដើម្បីឲ្យក្លាយជាអ្វីមួយនៅពេលខាងមុខ   ហើយពួកគេជឿលើចក្ខុវិស័យរបស់ខ្លួន  “ប្រសិនបើអ្នកជឿលើខ្លួនឯង ជោគជ័យនិងចូលរួមជឿលើអ្នក” ពីព្រោះអ្នកជឿលើហេតុផលចេញ ពីក្នុងខ្លួនរបស់អ្នកមក។

ខាងក្រោមនេះ ជាគោលដៅចំបងចម្បង ៥ចំណុច សម្រាប់សហគ្រិនដើម្បីពង្រីកសមត្ថភាពរលើកធុរកិច្ចរបស់ខ្លួន។

១. គិតធំ “ខ្ញុំអាចធ្វើបាន”

“ប្រសិនបើអ្នកគិតថា អាចធ្វើបាន អ្នកនឹងមើលឃើញនូវវិធីជាច្រើនដើម្បីឲ្យសម្រេចបានចំពោះការគិតនោះ”

ការប្រកាន់នៅជំហរថា :គ្មានអ្វីដែលមិនអាចទៅរួចនោះទេ បើអ្នកមិនទាន់ធ្វើវានោះ ពាក្យពេចន៍ទាំងអស់នោះ  មានតម្លៃលើសពីអ្វីដែលអ្នកបានគិត  ក្នុងកម្រិតដែលអ្នកមានអំឡុងពេលពេលបច្ចុប្បន្ន ប៉ុន្តែអ្នកត្រូវ ចាប់ផ្ដើមធ្វើពីឥឡូវនេះទៅ “ប្រសិនបើអ្នកនៅតែបន្តការប្រៀបធៀបការវាយតម្លៃមកលើខ្លួនឯងអ្នកមិនអាចមានចិត្តក្លាហានគិតធំបានឡើយ ហើយការគិតធំនេះ ធ្វើឲ្យអ្នកមានវិន័យដាច់ខាតចំពោះខ្លួនឯង។

២. ប្រកាន់យកការគិតវិជ្ជមាន:

សហគ្រិនជោគជ័យ មានមូលហេតុដែល ពួកគេជោគជ័យ ពីព្រោះ ពួកគេផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទាំងឡាយ នៅក្នុងផ្នត់គំនិតចាស់ៗរបស់ពួកគេដោយបញ្ចូលឬជំនួសមកវិញនៅ នូវផ្នត់គំនិតវិជ្ជមាន។

“ប្រសិនបើអ្នកមានការគិតអវិជ្ជមាន អ្នកនឹងមើលឃើញពីពន្លឺនៃភាពជោគជ័យរចេញពីក្នុងខ្លួនរបស់អ្នក “ដូច្នេះហើយ  សូមអ្នក ព្យាយាមកែប្រែគំនិតអវិជ្ជមានចោល ហើយទទួលយកឥរិយាបថល្អៗសម្រាប់ខ្លួនឯងវិញ ” ការ គិតអវិជ្ជមាន គឺជាឧបសគ្គរាំងផ្លូវរបស់អ្នកមិនឲ្យធ្វើដំណើរទៅ ដល់កន្លែងដែលអ្នកចង់ទៅ រីឯការគិតវិជ្ជមាន នឹងពាំនាំរូបអ្នក ទៅដល់ទីកន្លែងតើអ្នកចង់ទៅ ”

៣. គិតអំពី ឈ្នះឈ្នះរួមគ្នា

សហគ្រិនដែលទទួលបានផលធំៗពីព្រោះពួកគេបានគិតធំ ពួកគេតែងតែប្រកាន់យកនូវកិច្ចសហប្រតិបត្តិការ  ដែលជាស្នូលធំមួយក្នុងទិសដៅរួម “ឈ្នះឈ្នះទាំងអស់គ្នា “ប្រសិនបើខ្ញុំបានចំណេញ អ្នកក៏បានចំណេញ គឺគ្មានអ្នកណាខាតឡើយ។

ក្រុមហ៊ុនមួយជោគជ័យ នឹងស្ដុកស្ដម្ភទៅបាន មិនមែនអាស្រ័យទៅលើតែ អតិថិជន ក្នុងរយៈពេលខ្លីនោះទេ គឺការគិតឃើញវែងឆ្ងាយ សម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំង ការសហការជាមួយនឹងដៃគូផ្សេងៗ ដើម្បីចូលរួមភាព  រីកចម្រើនរយៈពេលយូរ ក្នុងទិសដៅ ឈ្នះរួមគ្នា ” ខ្ញុំឈ្នះ  , អ្នកឈ្នះ , យើងឈ្នះ WIN  WIN  ព្រមទាំង

ការបង្កើតវប្បធម៌ រីករាយ និងការសំរេចចិត្តលឿន របស់បុគ្គលិកគ្រប់ផ្នែកនៅក្នុងស្ថាប័នផងដែរដូច្នេះ ហើយ ការប្រកាន់យកភាពត្រឹមត្រូវ និង ការប្រកាន់យកភាពយុត្តិធម៌ គឺជាអ្វីដែលពួកគេត្រូវធ្វើក្នុងបុព្វហេតុនៃសហប្រតិបត្តិការ។

៤.ក្លាហានសារភាពចំពោះកំហុស

“កំហុសពិតប្រាកដរបស់សហគ្រិនគឺកំហុស ដែលបណ្ដោយអោយមានដដែលៗ “កំហុសវាមិនមែនជារឿងធំដែលធ្វើឱ្យអ្នកបាក់ មុខមាត់ដូចអ្នកបានគិតនោះទេ តាមការពិតកំហុសគឺជាគ្រាប់ពូជ នៃភាពវាងវៃ នៃភាពត្រឹមត្រូវ សម្រាប់ជំហានបន្ទាប់ ប្រសិនបើអ្នកទទួលស្គាល់នូវកំហុសនោះ។

នៅក្នុងលោកយើងនេះគ្មានអ្វីដែលឥតខ្ចោះនោះឡើយសូម្បីតែផ្ទាំងគំនូរដ៏ល្អមួយត្រូវបានឆ្លងកាត់ការប្រើខ្មៅដៃ ដែល ដែលត្រូវលុបច្រើនដងសូមមិត្តអ្នកអានចង់ចាំថា “ខ្មៅដៃដែលល្អ គឺខ្មៅដៃដែលមានជ័រលុប”។

៥. ផ្នត់គំនិតនិងការតាំងចិត្តត្រូវតែរឹងមាំ

“គ្មានផលធំទាំងឡាយណា កើតឡើងចំពោះអ្នកគិត ស្រាលៗ ឬលំៗ ដោយគ្មានការតាំងចិត្ត មុតមាំបានឡើយ”

នៅពេលដែលអ្នកដឹងច្បាស់ថា អ្នកចង់បានអ្វីឲ្យប្រាកដនោះ គ្មានអ្វីដែលជាឧបសគ្គសំរាប់អ្នកទៀតឡើយ ពីព្រោះភាពពិតប្រាកដ បានធ្វើឲ្យអ្នកក្លាហានជាងមុនបានធ្វើឲ្យអ្នកលះបង់ទម្លាប់ដែរអត់ប្រយោជន៍ ដើម្បីធ្វើកិច្ចការចាំបាច់ ៗ ហើយនៅពេលនោះនឹងជួបមនុស្សជាច្រើន ដែលមានជំនាញនិងមានគំនិតជួយដល់អ្នក លើកស្ទួយអ្នកឲ្យទទួលបានជោគជ័យ។

ប៉ុន្តែរឿងទាំងអស់នោះ “ពួកគេត្រូវការដំបូងគឺអ្នកត្រូវមានការតាំងចិត្តមុតមាំ”។

និពន្ធដោយ៖ លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា PAPAYA NEXT STEP CO,.LTD

*PAPAYA REAL ESTATE «គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ»

* PAPAYA HOMESTAY «គម្រោងលើវិស័យទេសចរណ៍»

*PAPAYA GARDEN «គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ»

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page1,077 Page1,078 Page1,079 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!