ភ្នំពេញ៖សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួនឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ប្លន់)។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ត្រង់ចំណុចភូមិភ្នាត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
សូមរំលឹកដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦និង៣០នាទី ជនរងគ្រោះឈ្មោះ ម៉ុម ថាណូ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ បានជិះរថយន្តម៉ាក ហាយឡេនឌ័រ ព៌ណទឹកប្រាក់ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ ២AW-៩៧៣៨ ចេញពីផ្ទះ ដេីម្បីទៅហូបគុយទាវនៅម្តុំផ្សារឈូកមាស ជាមួយឈ្មោះ ណាំង វិល័យ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ ឯក សុខន ភេទប្រុស អាយុ៥៩ឆ្នាំ។ លុះនៅវេលាម៉ោង៩ ជនរងគ្រោះបេីករថយន្តម្នាក់ឯងទៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ចំណុចកេីតហេតុ) ចំណកឈ្មោះ ណាំង វិល័យ និងឈ្មោះ ឯក សុខន ជិះរថយន្ត០១គ្រឿងទៀត ទៅតាមក្រោយ នៅពេលដែលអ្នកទាំងពីរបានទៅដល់ដីឡូតិ៍របស់ជនរងគ្រោះ ដោយសុីផ្លេររថយន្តអោយបេីកទ្វាររបង តែជនរងគ្រោះ បានស្រែកហៅអោយជួយផងបែកក្បាលហូរឈាមឈឺណាស់ ភ្លាមនោះឈ្មោះ ណាំង វិល័យ បានស្រែកហៅកម្មករម្នាក់អោយផ្លោះរបងចូលក្នុងដីឡូតិ៍ វាយផ្តាច់មេសោ ហេីយបានជួយជនរងគ្រោះទៅទៅព្យាបាល។ ករណីប្លន់នេះបណ្ដាលឲ្យបាត់សម្ភារ
រួមមាន៖ ចិញ្ជៀនត្បូងពេជ្រ០១វង់ , ទូរសព្ទម៉ាក សាំសុងអេច៩ មួយគ្រឿង និងម៉ាកអូប៉ូមួយគ្រឿង។ ជនសង្ស័យធ្លាប់មានប្រវត្តិសកម្មភាពលួចរថយន្ត ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងបានជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំកន្លះ និងបានចេញនៅខែកក្កដា ឆ្នាំ២០២១។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថាប្រតិបត្តិការនេះតាមការបញ្ជាផ្ទាល់ពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី លោក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញមកកាន់ការិយាល័យជំនាញ ដឹកនាំដោយខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលស្រុកមេសាង និងនគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕SRP
ខេត្តបាត់ដំបង៖មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា មនុស្សចំនួន៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃ ទី២៦សីហា នេះ ពាក់ព័ន្ធលេងល្បែងជល់មាន់។ ចំណែកអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួនអស់ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ការបង្ក្រាបល្បែងស៊ីសង ធ្វើឡើងនៅថ្ងៃ ទី២៥ ខែសីហា ម្សិលមិញ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត។


ភ្នំពេញ៖ប្រទេសកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជិត ៩០% ធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ ហើយការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថមថយ ដែលជាសញ្ញាល្អមួយ «អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលដ៏ខ្លីខាងមុខ»។
សម្តេចហ៊ុន សែន បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូន ប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ហើយពេទ្យអនុញ្ញាតឱ្យចាក់។
ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នៅព្រឹកមិញនេះបានទទួលអំណោយជាសម្ភារ និងថវិកា ពីសប្បុរសជន។
ខេត្តបាត់ដំបង៖ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសតែងតាំងមន្ត្រីថ្លឹងយានយន្ត និងដាក់ដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មួយកន្លែង «ពុកឆ្មា-ខេត្តបាត់ដំបង» ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។
ខេត្តសៀមរាប៖កិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីស រវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកប្រធានការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖១-ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស។
ខេត្តបាត់ដំបង៖នគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យ សន្តិសុខ ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះបានឃាត់ខ្លួនបុរសម្បាក់ពីបទញុះញង់បំផុសបំផុលក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ករណីនេះក្រោយពីសាកសួរសមត្ថកិច្ចបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ខេត្តសៀមរាប៖ខណ:ពេលនេះ ពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ដេកស្លាប់នៅមុខមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអតីតយុទ្ធជនយើង សូមឲ្យមានការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក្តី ដោយត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ។