ខេត្តត្បូងឃ្មុំ ៖ក្នុងឱកាសបេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដល់កុមារអាយុ៥ឆ្នាំ នៅមណ្ឌលសុខភាព ក្រែក១ ក្នុងស្រុកពញាក្រែក នៅព្រឹក មិញនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរ ឲ្យ នាំកូនអាយុ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៧ ទូទាំងខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំង ដល់មនុស្សពេញវ័យ រហូតដល់ កុមា ជាពន្លកទំពាំង ស្នង ឫស្សី ។
អភិបាលខេត្ត ក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា <<សូមក្លាចកូវីដ កុំក្លាហានជាមួយកូវីដ>> ដោយបន្តចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ » ឲ្យ បានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក៏ដូចជាក្នុងដំណើរការបើកប្រទេសឡើងវិញ ជាពិសេសការបើកដំណើរការសាលារៀន ឲ្យសិស្សានុសិស្ស ចូលសិក្សារៀនសូត្រឡើងវិញ។
សូមជម្រាបថាក្នុងឱកាសបេីកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តត្បូងឃ្មុំ សង្កេតឃើញថា មាតាបិតា អាណាព្យាបាល និងកុមារ កុមារី បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំង ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារអាយុ៥ឆ្នាំ នៅទូទាំងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២១ ៕SRP



ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹម ទឿង អតីតមេបញ្ជាការរងយោធភូមិភាគទី៤ ដែលបានអនិច្ជកម្មនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង២៥នាទីព្រឹក ដោយរោគាពាធ។