Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
១៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗកំព្រា និងកុមារគថ្លង់ចំនួន ២៦៥នាក់។

ពិធីនេះនៅរសៀលថ្ងៃសៅរ៍ ទី ១៣ ខែកុម្ភៈ ម្សិលមិញ នៅវិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប មកពីមជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប និង វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារគថ្លង់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបានសួរសុខទុក្ខ អំពីស្ថានភាពរស់នៅ និងការរៀនសូត្ររបស់ក្មួយៗ ដែលរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា។

សម្ដេចប្រធាន ក៏បានក្រើនរំឮកដល់ក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ ស្ដាប់ដំបូន្មាន របស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ។
សម្ដេចប្រធាន ក៏សូមឱ្យលោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ ត្រូវអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធាន របស់ក្រួសួងសុខាភិបាល ក្នុងការការពារ ជំងឺកូវីដ-១៩ ព្រោះថាជំងឺនេះឆ្លងមិនរើសមុខទេ មិនថា កុមារកំព្រា កុមារគថ្លង់ ឬអ្នកណាឡើយ ហេតុនេះហើយ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង កុំឱ្យវាឆ្លងចូល ដល់សហគមន៍ឱ្យសោះ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនមាន៖

១.សម្រាប់វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប៖ អង្ករ២តោន មី៤កេសធំ ត្រីខ១០កេសតូច ទឹកក្រូច២០កេស ទឹកបរិសុទ្ធ២០យួរ ផ្លែទំពាំងបាយជូ១២កេស ផ្លែសារី៥កេស ផ្លែប៉ោម២កេស ផ្លែខ្វិច៧កេស ផ្លែក្រូចលឿង២កេស ផ្លែស្រកានាគ២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៨ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។

២.សម្រាប់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប៖ អង្ករ១តោន មី២កេសធំ ត្រីខ៥កេសតូច ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០យួរ ផ្លែទំពាំងបាយជូ៦កេស ផ្លែសារី២កេស ផ្លែប៉ោម១កេស ផ្លែក្រូចខ្វិច៤កេស ផ្លែក្រូចលឿង២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៧ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។

៣.លោកគ្រូ អ្នកគ្រូ ចំនួន៤៥នាក់ ម្នាក់ៗទទួលបាន៖ ក្រណាត់ស១ដុំ និងវថិកា ១សែន២ម៉ឺនរៀល។
៤. កុមារកំព្រា និងកុមារគថ្លង់ ចំនួន ២២០នាក់ ម្នាក់ទទួលបាន៖ ក្រណាត់សដុំ និងថវិកា៣ម៉ឺនរៀល។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា ចំនួន ៥ពាន់ដុល្លារ ដើម្បីរៀបចំម្ហូបអាហារ សម្រាប់ក្មួយៗ កុមារ ជួបជុំគ្នាផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖បុរសម្នាក់លួចយករថយន្តរបស់កូន ឯកឧត្តម គង់​ វុ​ទ្ធី​ អគ្គ​ នាយករង​ នៃ​អគនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបានប៉ូលិសខេត្តកំពង់ចាម ចាប់ខ្លួន តាមពាក្យបណ្ដឹងឪពុកម្ចាស់រថយន្តម៉ាកBMW X5​ ពាក់​ស្លាក​លេខ​ 2AQ-1944​ និងឯកសារពាក់ព័ន្ធ។

ការចាប់ខ្លួនធ្វើនៅម៉ោង​១២​និង​៣០​នាទី​ ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិតនៅភូមិ តា​សែន​ ឃុំ​សូ​ទិព្វ​ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនសង្យ័យ ឈ្មោះ មេ​ត​ សុខ​ណា​ក់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​សន្តិសុខ​ មាន​ទីលំនៅ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ ស្រុក​ព្រៃ​ប្រសព្វ​ ខេត្តក្រចេះ​។​

សូមជម្រាបថាករណីលួចរថយន្ត នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​នៅភ្នំពេញ។​

ករណីនេះ ​ដោយ​មាន​ឯកភាព​ពី​លោក​ សាន​ សុភៈ​ ព្រះរាជអាជ្ញា​រង​ សមត្ថកិច្ច​ បាននាំ​យក​ជនសង្ស័យ​ និង​រថយន្ដ​ ទៅកាន់អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ កុម្ភៈ ២០២១

ភ្នំពេញ៖លោកដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរអះអាងលើទំព័រហ្វេសប៊ុកថា៖កន្លងទៅថ្មីៗនេះ លោកតា រស់ រុន និង លោកយាយ ម៉េង ណាត (ប្រពន្ធ) បានមកជួប
ខ្ញុំពីរឿងវិវាទដីធ្លី ទំហំ៦០អាជាមួយក្រុមហ៊ុន 7NG ដែលកន្លងទៅបានឈូសឆាយដីអភិវឌ្ឍ លុបចូលលើដីគាត់ (ទំហំប្រហែល ៦០អា បណ្តោយ១០០ម៉េត្រ) ដែលវិវាទនេះបានកើតឡើងតាំងពីឆ្នាំ ២០១៨ តែនៅមិនទាន់មានដំណោះស្រាយ។

យាយតាមានលិខិតបញ្ជាក់កម្មសិទ្ធដីធ្លីដែលមានមេភូមិ មេឃុំដឹងឮ ចុះថ្ងៃទី ៤ ខែ៧ ឆ្នាំ ២០០៨ ហើយក៏មានបង្កាន់ដៃសុរិយោដីចុះចុចវាស់វែងបម្រុងធ្វើប័ណ្ណជូនពួកគាត់កាលពីថ្ងៃទី ៩ ខែ ៥ ឆ្នាំ ២០១៨ ប៉ុន្តែយាយតាប្រាប់ថា ខាងក្រុមហ៊ុនបានប្រាប់ទៅសុរិយាដីថាកុំទាន់អោយចេញប្លង់អោយគាត់។ កាលពីថ្ងៃទី ១៩ មិនា ២០១៣ ក៏មានលិខិតបញ្ជាក់ពីមេឃុំវិហារសួរគ៍បញ្ជាក់ថាដីនោះជាដីយាយតាបានកាន់កាប់អាស្រ័យផលពិតប្រាកដមែន ហើយកន្លងមកចៅហ្វាយស្រុកវិហារសួរគ៍ក៏បានធ្វើកំណត់ហេតុហាមមិនអោយ 7NG ចាក់ដីលុបលើដីយាយតាឡើយ ទាល់តែដោះស្រាយជាមួយគ្នាអោយចប់រួចស្រេចជាមុនសិន។ ដោយសារលោកយាយគ្មានមធ្យាបាយទាក់ទងទៅក្រុមហ៊ុនបាន ទើបពួកគាត់សម្រេចដាក់ពាក្យស្នើសុំអន្តរាគមន៍រកយុត្តិធម៍មកកាន់វិមានសន្តិភាព ។

ខ្ញុំបានទាក់ទងទៅប្អូនឧកញ៉ា ស្រី ចន្ធូ រួចហើយពីករណីខាងលើ ហើយក៏បានជម្រាបទៅយាយតាផងដែរថានឹងរកឱកាសបានជួបបង្ហាញឯកសារដីទាំងសង្ខាងដើម្បីឈានទៅបញ្ចប់វិវាទ។ ប្អូនឧកញ៉ា ក៏សម្តែងនូវការពេញចិត្តក្នុងការចូលរួមដោះស្រាយ ព្រោះកន្លងមកប្អូនមិនបានដឹងថាមានរឿងវិវាទកើតឡើងដូច្នេះដែរ។ អរគុណប្អូនឧកញ៉ាចំពោះទឹកចិត្តប្រកបដោយគុណធម៌ដ៏ល្អប្រពៃចំពោះពលរដ្ឋស្លូតត្រង់។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តអញ្ជើញធ្វើពិធីបួងសួងនៅទីសក្ការៈចំនួន៣កន្លែងបន្ថែមទៀតនៅក្នុងបរិវេណប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌអច្ឆរិយលើលោក។

ពិធីបួងសួងនោះបានប្រព្រឹត្តទៅតាមប្រពៃណីសាសនា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយនូវផ្កាភ្ញីគ្រឿងសក្ការៈ និងបំពាក់ហង់ស័កថ្វាយបដិមាតំណាងទេវរូបទាំង៣ព្រះអង្គ ដែលក្នុងនោះរួមមាន៖
ទេវរូបលោកតារាជ្យ ដែលមានទីតាំងខ្លោងទ្វារខាងលិច ផ្លូវចូលអង្គរវត្ត ទេវរូបលោកតាពេជ្រ មានទីតាំងស្ថិនៅខ្លោងទ្វារខាងត្បូងផ្លូវចូលប្រាសាទអង្គរវត្ត និងទេវរូបព្រះអង្គរយពាន់ ដែលស្ថិតនៅប្រាសាទជាន់កណ្តាលប្រាសាទអង្គរវត្ត។

នៅក្នុងពិធីបួងសួងដ៏មានអត្ថន័យនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបួងសួងដល់ដួងព្រលឹងរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ក្នុងសម័យកាលអាណាចក្រអង្គរដ៏រុងរឿង និងគ្រប់បារមីនៃវត្ថុស័កសិទ្ធក្នុងលោក ដែលថែរក្សាទីក្រុងអង្គរទាំងមូល សូមជួយប្រោះព្រំទឹកអម្រិត និងប្រោសព្រះរាជទានពរជ័យសិរីមង្គលគ្រប់ប្រការ ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូណ៌ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេសកម្ពុជា ឱ្យបានយូរអង្វែង និងសូមបួងសួងសូមឱ្យព្រះរាជាណាចក្រកម្ពុជា ចៀសផុតពីគ្រោះភ័យដោយយថាហេតុនានា ជាពិសេសជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោកឱ្យរលាយសាបសូន្យបាត់ពីភពផែនដីយើងនេះទៅ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖លោក អ៊ុក វង្ស វ័យប្រហែល៨០ឆ្នាំ អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ ខណៈគាត់បានថយ រថយន្តចេញ ពីក្នុងផ្ទះរបស់ខ្លួន យ៉ាងលឿន បុក ទំលុះទ្វារផ្ទះអ្នកជីតខាងនិងរថយន្តបីគ្រឿងផ្សេងទៀត។

ហេតុការណ៍បានកើតឡើងនៅព្រឹក ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង ក្នុងសង្កាត់ស្វាយប៉ោ។

យោងតាមមន្ត្រីបានអោយដឹងថា មិនមានអ្នកផ្សេងទៀតរងគ្រោះថ្នាក់ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិ តែប៉ុណ្ណោះ ដោយសារមិនសូវមានអ្នកដំណើរបើកឆ្លងកាត់។

មន្រ្តីចរាចរណ៍ខេត្តបាត់ដំបង លោកអូន លីវណ្ណដេត បានបញ្ជាក់ថា ដើមហេតុដំបូង រថយន្តបង្កហេតុ ម៉ាកឡង់ គ្រីស័រស្លាកលេខ 2b 3536 ថយចេញពីក្នុងផ្ទះរបស់ខ្លួន ទំនងជាស្លន់ គាត់បានជាន់ហ្គា យ៉ាងលឿន ចេញពីក្នុងផ្ទះ ឆ្លងកាត់ទទឹងផ្លូវ បុកទំលុះទ្វារ ផ្ទះសំណាក់យានយាន និងផ្ទះពលរដ្ឋ និង រថយន្ត Lexusពីរគ្រឿងក្នុង ផ្ទះសំណាក់ រងខូចខាត។

តាមរូបភាពកាម៉ារ៉ាសុវត្ថិភាព បន្ទាប់ពីរ៉ឺយ៉ែបុកហើយ គាត់បាន ជាន់ហ្គាបន្តទៅមុខឆ្លងថ្នល់ ម្តងទៀតយ៉ាងលឿន បុករថយន្តLexusពណ៌សដែលចត ចោលមុខផ្ទះយ៉ាងពេញទំហឹងទៀត ទើបឈប់ទៅមុខលែងរួច។

ហេតុការណ៍នេះ បានបណ្តាលអោយម្ចាស់រថយន្តបង្ករងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ខូចខាតរថយន្ត៣គ្រឿង និង ទ្វារ ព្រមទាំងជញ្ជាំង និងសំយ៉ាបផ្ទះ ពលរដ្ឋផងដែ។

ជុំវិញករណីនេះ ម្ចាស់រថយន្តបង្ក បានធានាសងរាល់ការខូចខាត ទាំងអស់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,074 Page1,075 Page1,076 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!