ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានប្រាប់ដល់មេឃុំចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិអនុភូមិ និងមន្ត្រីសុខាភិបាល ដែលជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការដេីរតួរគ្រប់គ្រងពលរដ្ឋចំណូលស្រុក ដើម្បីបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក តាមការកំណត់ ដូច្នេះយើងត្រូវទាមទារធ្វេីយ៉ាងណា ត្រូវជំរុញឲ្យតួរអង្គទាំង៤នេះ បន្តសហការគ្នា ដើម្បីដាក់ចេញជាសកម្មភាពមកភ្លាមដឹងភ្លាម និងគ្រប់គ្រងទាន់សភាពការណ៍។
លោកលើកឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រៅពីការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជាម្ចាស់មូលដ្ឋាន ក៏ជាតួរអង្គមួយយ៉ាងសំខាន់ផងដែរ ក្នុងការរាយការណ៍ទៅអាជ្ញាធរ នៅពេលមានពលរដ្ឋចំណូលស្រុក ឬអ្នកចំឡែកចូលមក ព្រោះគាត់យល់ថាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាកតព្វកិច្ចមួយ ដែលអាចរួចផុតពីការបិទខ្ទប់ភូមិទាំងមូលរបស់គាត់ទៀតផង។
អភិបាលខេត្ត ក៏បានណែនាំ ឲ្យរដ្ឋបាលក្រុង-ស្រុក ក៏ដូចជាឃុំ-សង្កាត់ ទាំងអស់ ត្រូវបន្តពង្រឹងការគ្រប់គ្រងពលរដ្ឋចំណូលស្រុក និងបន្តការផ្សព្វផ្សាយអំពីសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ឲ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋានផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖
១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។ ៤. បញ្ហាផ្សេងៗ ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP



ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន៩តោន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។