Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបបានសុំទោស សម្តេច ស ខេង និងលោកនេត សាវឿន ករណីដែលលោកបានប្រើប្រាស់កំលាំងប្រជាការពារ(ដោយអោយពាក់ឯកសណ្ឋាននគរបាលជាតិ) ចុះប្រតិបត្តិការការងាររៀបចំសណ្ដាប់ធ្នាប់។
តាមរយៈផេកស្នងការនគរបាលខេត្តសៀមរាបលោកឧត្តមសេនីយ៍ទោទិត្យណារ៉ុងបានសរសេរថា៖លិខិតសុំទោសខ្ញុំបាទ ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាបឋម ខ្ញុំបាទសូមគោរពសុំទោសចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
និងប្រជាពលរដ្ឋទូទាំងប្រទេស ករណីដែលខ្ញុំបាទបានប្រើប្រាស់កំលាំងប្រជាការពារ(ដោយអោយពាក់ឯកសណ្ឋាននគរបាលជាតិ) ចុះប្រតិបត្តិការការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី23 ខែ06 ឆ្នាំ2020 ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ ខ្ញុំបាទគោរពជម្រាបជូនថាបច្ចុប្បន្ននេះ ខ្ញុំបាទបានអោយមន្ត្រីជំនាញហៅបុគ្គលនេះមកអប់រំណែនាំរួចរាល់ហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកនេះបានលើកឡើងថា
សុខសប្បាយជាទេបងប្អូនជនរួមជាតិទូទាំងប្រទេស?

សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។

យើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហេីយក្នុងពេលនេះគឺបានធ្វើអោយពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។នៅថ្ងៃពុធទី ២៤ មិថុនា ថ្ងៃនេះខ្ញុំនឹងប្រកាសដាក់អោយប្រើប្រាស់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០លេីផ្លូវជាតិលេខ០៦ចំណុចភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង។រវាងរថយន្តមិនស្គាល់អត្តសញ្ញាណនិងអ្នកបេីកបរម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១J២៥៤៥( ទិសដៅពីត្បូងទៅជេេីង)។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះទីមួយឈ្មោះ ម៊ុយ ទេវ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិទទារ ឃុំស្ពានត្នោត ស្រុកជីក្រែង អ្នកបេីកបរម៉ូតូស្លាប់។ទីពីរឈ្មោះ តឿរ ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅស្រុកបារាយ ណ៍ខេត្តកំពង់ធំ អ្នករួមដំណេីរ របួសធ្ងន់ ( បញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប )។ចំណែករថយន្តបង្ក បានបេីកគេចបាត់ សមត្ថកិច្វកំពុងស្រាវជ្រាវបន្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តសៀមរាប៖លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី២៣ ខែមិថុនានេះ រួមដំណើរជាមួយ លោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប អញ្ជើញចុះពិនិត្យ អណ្តូងទឹកស្អាត និងសកម្មភាពខួងអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅភូមិស្នាតេជោ ៣១៧ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារ ណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថាគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទនេះ នឹងត្រូវធ្វើការខួងអណ្តូងស្នប់ចំនួន ៩៦៤អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ស្រះ នៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ចាម។
ដោយឡែក នៅក្នុងខេត្តសៀមរាប មានអណ្តូងសរុបទាំងអស់ចំនួន ១០០អណ្តូង និងស្រះសរុបចំនួន០៧ស្រះ ក្នុងនោះ ស្រះសហគមន៍មានរៀបថ្មចំនួន០៤ស្រះ និងស្រះសហគមន៍ធម្មតាចំនួន០៣ស្រះ។ជាលទ្ធផល ចំពោះការជីកអណ្តូងបានចំនួន៦៧អណ្តូង និងការជីកស្រះសហគមន៍ទាំង អស់សម្រេចបានលទ្ធផលប្រមាណ ៩៥% ហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមពីអាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងនៅមុននេះបន្តិចថាមានប្រជាពលរដ្ឋ១២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីមួយ។
អាជ្ញាធរបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ថា ហេតុការណ៍បានកើតឡើង
វេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃអង្គារទី២៣ ខែមិថុនាឆ្នាំ២០២០នេះក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិគោកចំបក់ឃំុក្រូចគរស្រុកក្រឡាញ់ខេត្តសៀមរាប។

អាជ្ញាធរបានបញ្ជាក់ថាករណីពុលនំបញ្ចុកនេះក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិខាងលើ បណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប១២នាក់ ស្រី០៤នាក់ ធ្ងន់មួយនាក់។
មន្ត្រីថាជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពឃំុក្រូចគរ។
អាជ្ញាធរបានបញ្ជាក់ថានៅម៉ោង១៥និង៣០នាទីថ្ងៃដដែលនេះ ស្ថានភាពសុខភាពប្រជាពលរដ្ឋទាំងអស់ មានសភាពល្អ អាចជួយសង្រ្គោះបាន។
ទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយចំពោះហេតុការណ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តកំពង់ចាម៖នៅចំពោះមុខប្រជាពលរដ្ឋលោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានថ្លែងថា បន្ទាប់​ពី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិគ្រប់គ្រងដីធ្លីនេះហើយ សូម​​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​យក​ទៅបញ្ចាំ ឬក៏​លក់​ដូរ​អី​ គឺ​ត្រូវ​ខិតខំ​ធ្វើការ​អាស្រ័យ​ផល​លេី​ដី​នេះ​ ឲ្យ​មាន​ជីវភាព​ធូរធារ​ទាំងអស់​គ្នា​ និង​គួរតែ​ទុកជា​​​​កេរ្តិ៍ដំណែល​សម្រាប់​កូនចៅ​យើងនៅ​ជំនាន់​ក្រោយ​ៗ​ ឲ្យ​បាន​ទទួលផលប្រយោជន៍ពីដីនេះ។ ព្រោះ​នេះ​ជា​ដី​ដែល​សម្តេច​តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ផ្តល់​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ ​តាម​រយៈ​​គោលនយោបាយ​ឈ្នះ​ៗ​របស់​សម្តេច។
លោក​​អភិបាលខេត្ត​ ក៏​បាន​​បញ្ជាក់​ផង​ដែរ​ថា​ អាជ្ញាធរ​ដែល​ឈរ​នៅ​ចំពោះ​មុខ​បងប្អូន​ទាំង​អស់​គ្នា​នេះ​ គឺ​ជា​អ្នក​បម្រើ​រាស្ត្រ​យ៉ាង​ពិតប្រាកដ​ បេី​បងប្អូនមាន​បញ្ហា​អ្វី​ ឬ​ត្រូវ​ការ​អ្វី​នោះ​ សូម​ប្រាប់​មក​អាជ្ញាធរ​​តាម​រយៈ​​ភូមិ​ឃុំ​ និង​ស្រុក​ ដេីម្បីឲ្យ​ពួក​គាត់​ជួយ​​ដោះស្រាយ​រាល់​តម្រូវការ​ជូន​ពុក​ម៉ែ​បងប្អូន​។
លោក​​ អ៊ុន​ ចាន់ដា​ ថ្លែងយ៉ាងដូច្នោះ នៅព្រឹកថ្ងៃអង្គារទី២៣​ខែមិថុនា​នេះ ក្នុងពេលចុះដោះស្រាយបញ្ហាវិវាទដីធ្លីមួយកន្លែង ស្ថិត​នៅ​ក្នុង​ថ្មី​ និង​ភូមិ​តាមាង​ ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម​ ដោយ​ភាគី​ទាំង​ពីរបានទទួលផលប្រយោជន៍ពីដីទីទួលចំប៉ីនោះ​ទាំងអស់​គ្នា​ ពោលគឺ​ភាគី​ចង់​បាន​​ប្លង់​កម្មសិទ្ធិមកគ្រប់គ្រងបានស្ម័គ្រចិត្តកាត់ដី២០%​ ​សម្រាប់​បម្រុង​ទុក​ជា​ទីទួល​សុវត្ថិភាព​ក្នុង​រដូវ​ទឹក​ជំនន់​ ដែល​ប្រជាពលរដ្ឋជា​ទូទៅ​​អាច​យក​សត្វ​ពាហនៈ​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ទីតាំង​នោះ​បាន​ទាំងអស់​គ្នា​ ដោយអនុវត្តតាមយុទ្ធសាស្ត្រឈ្នះៗ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ។
បើតាមមេឃុំ​កោះ​រកា​ លោក​ផន​ ផូ​ បាន​ឲ្យដឹងថា​ ​ពាក់ព័ន្ធ​ដីទី​ទួល​ចំប៉ី​នេះ​ គឺ​មាន​ទំហំ​ប្រមាណ​ជា​ង៦ហិកតា​ ដែល​មាន​ប្រជាពលរដ្ឋ​២៤គ្រួសារ​ នៅ​​ភូមិ​ថ្មី​ភូមិ​តាមាង​ ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម​ និង​ភូមិ​​កំពង់​រលីង​ សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ បាន​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិគ្រប់គ្រង ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ សុំ​ទុក​ជា​ទីទួល​សុវត្ថិភាព​សម្រាប់​បម្រុង​ទុក​ពេល​​រដូវ​ទឹក​ជំនន់​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តបានចុះដោះស្រាយបញ្ហាដីធ្លី និងសម្រេចចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដល់ពលរដ្ឋ២០គ្រួសារ។
ការដោះស្រាយនិងសម្រេចចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនេះនៅថ្ងៃអង្គារទី២៣ខែមិថុនានេះនៅចំណុចដីទួលចំបុី ក្នុងភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍បានឲ្យដឹងថា ភាពរីករាយដែលប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាក្តីកង្វល់កន្លងមកដែលមិនទាន់មានដំណោះស្រាយ។ ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ ថ្ងៃនេះអាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះដោះស្រាយបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋ២០គ្រួសារ រស់នៅចំណុចខាងលើដែលជាដីទីទួលសុវត្ថិភាពសម្រាប់ទុកអោយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់មកស្នាក់នៅបណ្តោះអាសន្ន។ ដោយពិនិត្យលើស្ថានភាពជាក់ស្តែងឃើញប្រជាពលរដ្ឋរស់នៅនិងបានអាស្រ័យផលលើដីនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តបានឯកភាពសម្រេចចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់តែម្តង ជាហេតុធ្វើអោយពលរដ្ឋមានការត្រេកអររកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តសៀមរាប៖អ្នកលេងល្បែងស៊ីសងចំនួន១០នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួន។
ហេតុការណ៍បង្រ្កាបបានធ្វើឡើងនៅល្ងាចច័ន្ទថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ថាករណីបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់(ក្រឡុកគ្រាប់ខ្លាឃ្លោក)ឈានដល់ការឃាត់ខ្លួនអ្នកលេងបានចំនួន១០នាក់។
ជនសង្ស័យ១.ឈ្មោះ អៀង សុខគៀង ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
២.ឈ្មោះ យ៉ុង នឿន ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៣.ឈ្មោះ ឡាក់ សុខខេង ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៤.ឈ្មោះ ពេជ្រ ស្រីម៉ៅ ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៥.ឈ្មោះ ខូវ ទាមហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៦.ឈ្មោះ ព្រីង សាមឿន ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៧.ឈ្មោះ សុខ នី ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៨.ឈ្មោះ នាង ផល ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៩.ឈ្មោះ ហាក់ ម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
១០.ឈ្មោះ សេង វណ្ណារី ភេទស្រី អាយុ៥៥ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ចំណែកមេក្រឡុកខ្លាឃ្លោកស៊ីសងបានរត់គេចខ្លួនអស់។

លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យ បន្តថានគរបាលបានដកហូតវត្ថុតាងរួមមាន៖
១.បៀរលេងចំនួន១៧ហ៊ូរស្មើ៨៨៤សន្លឹក។
២.គ្រាប់ខ្លាឃ្លោកចំនួន១៨គ្រាប់។
៣.ចានទ្រាប់ក្រឡុកខ្លាឃ្លោកចំនួន០៤។
៤.កំរាលរូបចាក់០១។ សុំបញ្ជាក់ផងដែរថាអ្នកលេងល្បែងទាំង១០នាក់នេះក្រោយពីបានឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឱ្យទៅផ្ទះរៀងៗខ្លួនវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានលង់ទឹកស្លាប់ នៅកណ្ដាលវាលស្រែ សមត្ថកិច្ចសង្ស័យថាបណ្ដាលមកពីប្រចាំកាយ ស្កន្ទជាន់។ហេតការណ៍បានកើតឡើងនៅថ្ងៃអង្គារទី២៣ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទីព្រឹកនេះនៅភូមិស្ពានក្អែក ឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាប។ជនរងគ្រោះឈ្មោះថន ពៅ អាយុ៤៦ឆ្នាំនៅភូមិស្ពានក្អែកឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាប។

យោងតាមសម្ដីឈ្មោះឃាង សារុនភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិស្ពានក្អែកឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបបានប្រាប់សមត្ថកិច្ចថាគាត់បានដើរទៅមើលស្រែរបស់គាត់នៅខាងក្រោយផ្ទះមានចំងាយ១០០ម៉ែត្ររួចហើយក៏ដើរទៅមើលគេលើកទ្រូដាក់ត្រី ក៏ប្រទះឃើញ ជនរងគ្រោះលង់ទឹកស្លាប់ នៅនិងស្រែរបស់គាត់ខាងក្រោយផ្ទះ។បើតាមសមត្ថកិច្ចថាមូលហេតុជនរងគ្រោះអាចមានជំងឺប្រចាំកាយ (ស្កន្ទជាន់)។តាមការបញ្ជាក់របស់កម្លាំងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងនិងលោកគ្រូពេទ្យមជ្ឈមណ្ឌលឃុំកណ្ដែកបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាបានស្លាប់ដោយសារជំងឺ (ស្កន្ទជាន់)ប្រកាច់ស្លាប់ពិតប្រាកដ្ឋមែន មិនពាក់ព័ន្ធរឿងផ្សេងនោះឡើយ។ ក្រោយបានត្រួតពិនិត្យសាកសពរួចបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តធុនធំដឹកទំនិញនិង រថយន្តដឹកឥដ្ឋបុកគ្នាបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសពីរនាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយ ថ្លឹងរថយន្តកូនដំរី  ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះអ្នកបើករថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ ស្លាប់នៅកន្លែងមានឈ្មោះ ផៃ ភេទប្រុស អាយុប្រហែលជិត៣៩ឆ្នាំ និងអ្នករួមដំណើរចំនួន ០២នាក់ រងរបួសធ្ងន់ មានឈ្មោះ ឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ប្រុស អាយុ៣១ឆ្នាំ ភេទប្រុស អ្នកទាំង៣នាក់ខាងលើ រស់នៅ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា តាមការស្រាវជ្រាវ នៅមុនពេលកើតហេតុរថយន្តកូរ៉េកែច្នៃដឹកឥដ្ឋពេញបានបើកពីខាងកើតទៅលិច ពេលបើកដល់កន្លែងកើតហេតុចំណុចស្ថានីយថ្លឹងរថយន្តកូនដំរី រថយន្តធុនធំ ម៉ាកហីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D -3939 បើកចេញពីស្ថានីយ៍ថ្លឹងរថយន្តរួចបានបត់ទៅលិចមិនបានមើលឆ្វេងស្តាំ បណ្តាលឲ្យបើកទៅបុកថយន្តកូរ៉េច្នៃដឹកឥដ្ឋបុកពេញទំហឹង។ចំណែកអ្នកបើករថយន្តធុនធំក្រោយពីបង្កហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់។

ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានកម្លាំងនគរបាលហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថាគ្រោះថ្នាក់នេះមូលហេតុបណ្តាលមកពីរថយន្តធុនធំក្រោយពីធ្វើការថ្លឹងរួចហើយបើកចេញពីស្ថានីយ៍ថ្លឹងបត់ប្តូរទិសមិនគោរពសិទ្ធអាទិភាព ចំណែរថយន្តកូរ៉េដឹកឥដ្ឋបើកលឿនពេលជួបហេតុការណ៍ស្លន់បាត់ស្មារតីមិនបានជាន់ហ្រ្វាំង។

ក្រោយពីកើតហេតុថយន្តខូចធ្ងន់ទាំង ២គ្រឿង ត្រូវបាននគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បី រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសពបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកពួកបានថ្លែងថាក្មេងអាយុ០៨ឆ្នាំម្នាក់ ទៅឃ្វាលគោ ដើររអិលធ្លាក់ចូលទឹក បណ្ដាលឲ្យលង់ស្លាប់។ហេតុការណ៍បានកើតឡើងនៅថ្ងៃច័ន្ទទី២២ខែមិថុនានេះវេលាម៉ោង១០និង០០នាទីចំណុចប្រឡាយទឹកជម្រៅជាងមួយម៉ែត្រអមផ្លូវខាងកើតភូមិគោកភ្នៅ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ចម្ងាយពីភូមិប្រហែល៥០០ម៉ែត្រ។

អាជ្ញាធរបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ សាត សុនកុសលភេទប្រុសមុខរបរសិស្ស រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ។បើតាមអាជ្ញាធរបានបញ្ជាក់ថាមូលហេតុជនរងគ្រោះទៅឃ្វាលគោជាមួយ អ៊ុំ ហើយដើររអិលធ្លាក់ចូលទឹកបណ្ដាលឲ្យលង់ស្លាប់តែម្ដង។ក្រោយហេតុកម្លាំងជំនាញធ្វើការស្រាវជ្រាវពិនិត្យសាកសពពុំមានពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម នោះទេ ហើយបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតលោក គឹម សុវណ្ណ ដែលបានក្ដោបក្ដាប់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ  ជាច្រើនឆ្នាំមកនេះត្រូវបានផ្លាស់ប្ដូរចេញនៅរសៀលថ្ងៃច័ន្ទទី២២ខែមិថុនានេះ។ពិធីផ្លាស់ប្ដូរនេះធ្វើនៅសាលាខេត្តបន្ទាយមានជ័យក្រោមវត្តមានលោកស៊ុយសានរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបថាលោកសុក ចាន់ថា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួង។

សូមបញ្ជាក់ថាកន្លងទៅបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថាលោកគឹម សុវណ្ណ អតីតប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ សង្ស័យមានការឃុបឃិតគ្នាជាមួយមន្ត្រីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងបោយប៉ែត ក្នុងការបើកដៃឲ្យមានរថយន្តធំៗដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី បានដោយរលូន។ ទោះយ៉ាងណាគេសង្ឃឹមថាលោកសុក ចាន់ថា អនុប្រធាន ដែលឡើងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មិនប្រព្រឹត្តរឿងអាស្រូវនោះទេ។

មានការកត់សម្គាល់ថា មួយរយៈកន្លងទៅនេះប្រធានមន្ទីរសាធារណការនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង ជាដើម ត្រូវបានផ្លាស់ប្តូរតំណែងជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ​ ដែលល្បីល្បាញរឿងអាស្រូវច្រើនឆ្នាំមកហើយនោះ ទើបតែមានការផ្លាស់ប្ដូរចេញ។ ជាមួយគ្នានោះដែរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ ក៏ល្បីល្បាញរឿងអាស្រូវយ៉ាងខ្លាំងផងដែរដោយកន្លងទៅក៏ធ្លាប់បានសម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោស រឿងផ្លូវខូចមិនព្រមធ្វើ ប៉ុន្តែលោកសាំ ពិសិដ្ឋ នៅតែអាចរក្សាមុខតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រហូតដល់បច្ចុប្បន្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page584 Page585 Page586 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×