Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ភ្នំពេញ៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានសរសេរសារនៅលើទំព័រផេកហ្វេសប៊ុកថា៖មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម សំបុត្រកំណេីត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ។

លោក ដួង តារា បានបន្តថា៖ ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់ នឹងមិនបានបង្ហាញខ្ញុំអោយច្បាស់ថាត្រូវទៅតុណាមួយ …ជួបអ្នកណា…។

លោក ដួង តារា ក៏បានលើកឡើងទៀតថា៖ មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង តត្រូវមានសមត្ថភាពសុជីវធម៌ និងគុណធម៌ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។

លោកបន្តទៀតថា៖ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង។
សូមរម្លឹកថាជារើយៗគេតែងតែសង្កេតឃើញមន្ត្រីមួយចំនួនតូចមិនបានកែប្រែចរិកការងារ ឱ្យមានសីលធម៌ វិជ្ជាជីវៈ បម្រើរាស្ត្រពិតប្រាកដនោះទេ ច្រើនមានវប្បធម៌រើសអើង មាកងាយ មិនយកចិត្តទុកដាក់ចំពោះពលរដ្ឋ ប្រើសំដីមិនសមរម្យ ធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ សុទ្ធតែជាបច្ច័យមិនល្អ ប៉ៈពាល់ដល់សតិអារម្មណ៍ពលរដ្ឋ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ខេត្តព្រៃវែង៖ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ព្រឹកមិញ បានអញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋ០២គ្រួសារ អតីតយុទ្ធជន និងគ្រួសារដែររងគ្រោះដោយខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ើងដំបូលផ្ទះ នៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ ពីរគ្រួសារ។

លោកលោក វង្ស ពិសេន ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ និងប្រធានក្រុម ក្នុងឃុំកញ្ចំ ដែលមានសមាជិកចូលរួមចំនួន៧៦នាក់ និងឧបត្ថម្ភម្នាក់ៗថវិកា៥០,០០០រៀល។

ជាមួយគ្នានោះដែរលោកបានឧបត្ថម្ភដល់ ការបោះបង្គោលដីសាធារណៈ របស់រដ្ឋ ទុកសម្រាប់ជម្រកសត្វគ្រប់ប្រភេទ ចៀសវាងការកាប់ទន្ទ្រានយកមកធ្វើកម្មសិទ្ធិឯកជន ដែលចំណាយថវិកា អស់ ៧,៥០០,០០០រៀល ផងដែរ។

សូមបញ្ជាក់ថាគ្រួសារអតីតយុទ្ធជន បានទទួលថវិកា ៥០០,០០០រៀល គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រួមមាន៖

  • អង្ករ ៥០គីឡូក្រាម
  • មី ២កេស
  • ប៊ីចេង ២កញ្ចប់
  • ទឹកត្រី ២យួរ
  • ទឹកស៉ីអ៉ីវ ២យួរ
  • ទឹកសុទ្ធ ២កេស
  • ទឹកក្រូច ២កេស
  • ថវិកា១,០០០,០០០រៀល៕SRP
Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់បានហើយ ចោរលួចកង់ នៅក្រុងសៀមរាប កាលពីថ្ងៃមុនសុទ្ធតែក្មេងៗ។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅដីឡូតិ៍ មួយកន្លែងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាបអនុសេនីយ៍ទោ សៀក សោភា បានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យិន ប៊ុណ្ណា ភេទស្រី អាយុ៥៣ឆ្នាំមានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនឹងអំពើលួច កាលពីវេលាម៉ោង០៣និង២៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យ៖

១. ឈ្មោះ រ៉ុង ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប សៀមរាប។
២.ឈ្មោះ ពៅ វិន ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិតាចេត ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប។
៣.ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៤.ឈ្មោះ ម៉ៅ ជុំ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ រើសអេតចាយ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

អនុសេនីយ៍ទោ សៀក សោភា បានបញ្ជាក់ថាក្រោយពីសាកសួរ ជនសង្ស័យទាំង០៤នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់របស់គេ ពិតប្រាកដមែន។ ករណីនេះដកហូតវត្ថុតាងកង់០៦គ្រឿង ក្នុងនោះ​ កង់០២គ្រឿង ត្រូវបានជនសង្ស័យលួចយកនៅម៉ោង០៣និង២៥នាទី ២៤ខែកក្កដាឆ្នាំ២០២០នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរកឃើញហើយបានប្រគល់អោយម្ចាស់វិញ។​ បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត។

បើតាម អនុសេនីយ៍ទោ សៀក សោភា ការបង្ក្រាបបានជនសង្ស័យទាំង០៤នាក់ ក្រោមការណែនាំចង្អុលបង្ហាញ ពីរលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២០

ខេត្តសៀមរាប៖ក្មេងទំនើងចំនួន១៥នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលអន្តរាគមន៍ស្នងកាខេត្តសៀមរាប ឃាត់ខ្លួននៅមាត់ស្ទឹងសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង០០និង រំលងអាធ្រាតចូលថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២០ចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការខេត្តសៀមរាប លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ភឹងចិន្តារ៉េត ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ទើប រូបលោកបានសហការល្បាត ជាមួយកម្លាំងការិយាល័យនគរបាលការពារនិងអន្តរាគមន៍ ក្នុងភូមិសាស្រ្ត ក្នុងសង្កាត់ធំៗទាំង០៤ក្នុងក្រុងសៀមរាប ដោយចុះប្រមូលជនទំនើងដើរដេកនិងគ្មានសណ្តាប់ធ្នាប់ដែលប្រមូលផ្ដុំគ្នា នៅតាមសួនច្បារបឹងហ្កាឡូ នៅតាមមាត់ស្ទឹង បានចំនួន០២ក្រុម ស្មើនិង១៥នាក់។
ក្រុមទី១
.១.ឈ្មោះ លឹតលីឆាតផោយងាមសែង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-២.ឈ្មោះ ជា រ៉ាភី ភេទប្រុស អាយុ១៥ ឆ្នាំ ទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៣.ឈ្មោះ វ៉ាត់ សេរីវឌ្ឍនាភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៤.ឈ្មោះ ណារិន សុផារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៥.ឈ្មោះ ជី សាមាយ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិត្រៀក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៦.ឈ្មោះ ចក់ លាងម៉េង ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៧.ឈ្មោះ លី វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៨.ឈ្មោះយ៉ា អារីហ្វីន(ឥស្លាម) ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៩.ឈ្មោះលី ចាន់ ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-១០.ឈ្មោះ គីយ៉ូមរីកា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-១១.ឈ្មោះ ជាតិ កុសល ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
ក្រុមទី២-
១.ឈ្មោះ ស៊ុន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។ – ២.ឈ្មោះគង់ មាក់ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។-
៣.ឈ្មោះប៉ុន សុភី ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ ។
-៤.ឈ្មោះ សៀងសែប ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
លោកបន្តថា ក្មេងទំនើងទាំង១៥នាក់ខាងលើមកធ្វើការសាកសួរ ឃើញថាពុំមានជាប់ពាក់ពន័្ធនិងបទល្មើសព្រហ្មទណ្ឌទេ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាអវិជ្ជមានទាំងអស់ បានធ្វើកិច្ចសន្យាអប់រំលើកទី១ និងប្រគល់ជូនទៅអាណាព្យាបាលឲ្យយកទៅលំនៅដ្ឋានអប់រំវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២០

ខេត្តព្រៃវែង៖ ពលរដ្ឋ ប្រជាកាពារ និងអាជ្ញាធរឃុំរាប នគរបាលប៉ុស្តិ៍ បានសហការគ្នា បើកផ្លូវកសិកម្មឬថ្មើរជើងមួយខ្សែទទឹង៤ម៉ែត្រ និងបណ្តោយប្រវែង១៦០០ម៉ែត្រនៅចំណុចកន្លែងរលៀង ស្ថិតភូមិពារាំង ឃុំរាប ស្រុកពារាំង។

លោក ផន សុផល មេឃុំរាប បានលើកឡើងថា ដោយការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចការលំបាក របស់ពួកគាត់ក្នុងការដឹកជញ្ជូនផលកសិកម្ម ទើបសម្រេច ធ្វើផ្លូវនេះឡើង។ លោក ផន សុផល បានបន្តថា ផ្លូវថ្មើរជើងឬផ្លូវកសិកម្មមួយខ្សែនេះបានចាប់ផ្តើមធ្វើនៅអំឡុងដើមខែមិថុនា បានបញ្ចាប់កសាងរួចរាល់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកមេឃុំថា ទំរាំតែ បើកផ្លូវមួយខ្សែនេះបានគឺមិនងាយទេ ត្រូវដើរសម្របសម្រួល ជាមួយពលរដ្ឋដែលមានក្បាលដីជាប់ផ្លូវនឹង ថែមទាំងផ្តល់សំណងពីផលប៉ះពាល់ដល់ពួកគាត់។

លោកបានបញ្ជាក់ថា ផ្លូវនេះ ចំណាយថវិកាអស់ចំនួន៩,៥០០,០០០រៀល ដោយមានការសហការណ៍ និងឧបត្ថមពីសប្បុរសជនក្នុងភូមិពារាំងចំនួន១,៥០០,០០០រៀល និងលោកឧញ្ញ៉ា ប៊ុត ចាន់ធូ ចំនួន៤លានរៀល ព្រមទាំង ថវិកាផ្ទាល់ខ្លួនរបស់លោក៤លានរៀល។

លោក សាន់ សៀប តំណាងឲ្យពលរដ្ឋក្នុងភូមិពារាំង បានថ្លែងថា ខ្ញុំបាទពិតជា រីករាយចំពោះការសហកាណ៍ របស់ប្រជាពលរដ្ឋ ដែលបានរួមគ្នាបើកផ្លូវមួយខ្សែនេះ ដើម្បីជាប្រយោជន៍រួម ក្រោមការសម្របសម្រួលពីថ្នាក់ដឹងនាំស្រុកពារាំងជាពិសេស អាជ្ញាធរឃុំរាប តែម្តង។

លោក សាន់ សៀប បានសុំសំណូមពរដល់ពលរដ្ឋ ទាំងអស់ ដែលអាស្រ័យផលឬប្រើប្រាស់លើផ្លូវមួយខ្សែនេះត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះជាសម្បត្តិរួមរបស់ពួកយើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ផន សុផល មេឃុំរាប ក៏បានចែកសារ៉ុង ដល់ពលរដ្ឋ កងកំលាំងនគរបាលប៉ុស្តិ៍និងប្រជាការពារភូមិមួយចំនួនផងដែរ៕SRPដោយសូ សុខា

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២០

ខេត្តបន្ទាយមានជ័យ៖មន្ត្រីបានថ្លែងប្រាប់នៅរសៀលថ្ងៃនេះថាការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ចុះបង្ក្រាបទូរស័ព្ទគេចពន្ធចំនួន ៣០០គ្រឿង នៅក្រុងសិរីសោភណ ក្រោមកាសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត។
បើតាមមន្ត្រីថ្លែងបន្តថាវត្ថុតាងទូរស័ព្ទដៃគេចពន្ធដែលដកហូតបានចំនួន ៣០០គ្រឿង រួមមាន៖ ម៉ាក SAM SUN, ម៉ាក OPO និងម៉ាក ViVO ត្រូវបានរឹបអូសបញ្ជូនទៅតំបន់ឈរជើងការិយាល័យស្រាវជ្រាវអំអើរត់ពន្ធតំបន់ ៥ នៅស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដើម្បីឱ្យម្ចាស់ចូលបង់ពន្ធតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២០

ខេត្តកំពង់ធំ៖គ្រូពេទ្យម្ចាស់គ្លីនិក មួយកន្លែងដែលបានព្យួរសេរ៉ូមបណ្ដាលឲ្យពលរដ្ឋម្នាក់បានស្លាប់ទាំងដៃកំពុងភ្ជួរសេរ៉ូម បង្កឲ្យមានការភ្ញាក់ផ្អើល នោះបានរត់គេចខ្លួនបាត់។ ប៉ុន្តែករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ។

ស្នងការនគរបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ខែកក្កដាឆ្នាំ២០២០នេះថា បានអោយសមត្ថកិច្ច ពិនិត្យស្រាវជ្រាវ និងកសាងសំណុំរឿងហើយ ។ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តថាជនសង្ស័យបានគេចខ្លួន មុនពេលសមត្ថកិច្ច ទទួលបានព័ត៌មាននេៈម្លេៈ។ ទោះយ៉ាងណាលោកស្នងការខេត្តបញ្ជាក់ថាករណីនេះមិនចប់ទេ ការកសាងនិងនីតិវិធីសំណុំរឿង បន្តបន្ទាប់។

សូមរម្លឹកថាករណីមនេះបានកើតឡើងនៅវេលាម៉ោង ២៣និង៤០នាទីយប់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងគ្លីនិក ឯកជនមួយ យីហោ វេជ្ជ. ច្រឹប សុធី ស្ថិតនៅក្នុងភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រូពេទ្យឯកជនខាងលើ ឈ្មោះ ច្រឹប សុធី ។ ចំណែក
ជនរងគ្រោះឈ្មោះ ឈួន ឈួត ភេទប្រុស អាយុ៥២ឆ្នាំជាកម្មករក្រុមហ៊ុនចិញ្ចឹមស្វា នៅក្នុងភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមប្រពន្ធជនរងគ្រោះប្រាប់អ្នកសារព័ត៌មានថា ប្តីគាត់និយាយថាឈឺដៃឈឺជើង មិនទៅធ្វើការទេថ្ងៃនេះ ហើយក៏បានទៅឲ្យពេទ្យខាងលើពិនិត្យជំងឺឲ្យ។ គ្រូពេទ្យប្រាប់ថាគាត់មានជំងឺគ្រុនឈិក ក៏ដាក់សេរ៉ូមឲ្យនៅកន្លែងពេទ្យតែម្ដង។ រហូតដល់វេលាម៉ោងប្រហែល ២០,០០ នាទីយប់ អស់សេរ៉ូម០៣ កំប្លោក ក៏ចាប់ផ្តើមរៀបចំដាក់សេរ៉ូមបន្តទៀត។ ប៉ុន្តែមុនដាក់សេរ៉ូមបានឲ្យថ្នាំគ្រាប់លេបសិន រួចក៏ដាក់សេរ៉ូមបន្តរហូត ដល់ម៉ោង ២៣និង៤០នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង ដោយដៃនៅកំពុងជាប់សេរ៉ូម។បើតាមសមត្ថកិច្ចខេត្ត គ្រូពេទ្យ និងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យពិច័យសាកសព បានសន្និដ្ឋានជាបឋមថាការស្លាប់របស់ជនរងគ្រោះគឺអាចបណ្ដាលមកពីប្រតិកម្មថ្នាំ។ទោះយ៉ាងណាអង្គភាព សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីម្ចាស់គ្លីនិកនៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។ ពាក់ព័ន្ធហេតុការណ៍នេះ អធិការនគរបាលស្រុកកំពង់ស្វាយ លោកវរសេនីយ៍ទោ លោកកែ កញ្ចានា បានបញ្ជាក់ថាទីតាំងគ្លីនិក វេជ្ជ. ច្រឹប សុធី ជនជាតិខ្មែរនឹងមានច្បាប់អនុញាត។ តែបានគេចខ្លួនបាត់ហើយ។ មជ្ឈដ្ឋាននានាសង្ឃឹមថាសមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងឃាត់ខ្លួនគ្រូពេទ្យខាងលើយកមកទទួលខុសត្រូវតាមផ្លូវច្បាប់ជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២០

ខេត្តកំពង់ចាម៖នគរបាលខេត្តកំពង់ចាមបានធ្វើការច្រានចោលចំពោះព័ត៌មានដែលផ្សាយថានៅស្រុកព្រៃឈរមានល្បែងស៊ីសងជល់មាន់និងអាប៉ោង។
ភ្នាក់ងារ សៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជ្រាបជាព័ត៌មានថា៖ ដោយមួយរយៈពេលនេះ មានគេហទំព័ររបស់អ្នកសារព័ត៌មានមួយចំនួន បានយករូបភាពចាស់ៗ ពាក់ព័ន្ធនិងករណីមានក្រុមអ្នកញៀនល្បែងលួចលេងល្បែងសុីសងខុសច្បាប់ ដែលករណីលើកឡើងខាងលើនេះ សមត្ថកិច្ចយើងខ្ញុំបានធ្វើការបង្រ្កាបជាយូរមកហើយ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយើងខ្ញុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងមឹុងម៉ាត់ ដល់គ្រប់គណៈជំនាញទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយធ្វើការបង្រ្កាបបាន បទល្មើសជាច្រើនករណីមកហើយដែរ កន្លងមកនេះ។

សូមបញ្ជាក់ថា ចំពោះការចុះផ្សាយរបស់ជនខិលខូច តាមរយៈគេហទំព័រអ្នកសារព័ត៌មាន ដែលមិនគោរពវិជ្ជាជីវៈមួយចំនួនតូចនោះ មានចេតនាមិនល្អ ក្នុងរូបភាពចង់បានការទាក់ទាញប្រជាប្រិយភាពតាមរយៈគេហទំព័ ក្នុងបណ្ដាញសង្គមរបស់ខ្លួន ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់អង្គភាពស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាកិត្តិយសរបស់នគរបាលជាតិទាំងមូល។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំមានការយល់ច្រឡំ ចំពោះការចុះផ្សាយ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងរូបភាពមិនពិត ជាចេតនាបំពុលព័ត៌មាន ធ្វើឲ្យមានភាពអាណាធិបតេយ្យក្នុងសង្គម និងសូមបន្ដការសហការជាមួយកម្លាំងសមត្ថកិច្ចយើងខ្ញុំ រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីយើងខ្ញុំចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។
សុំបញ្ជាក់ថារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះគេហទំព័រសារព័ត៌មានមួយចំនួននិងបណ្ដាញសង្គម បានធ្វើការបង្ហោះរូបភាព និងខ្លឹមសារថា នៅស្រុកព្រៃឈរខេត្តកំពង់ចាម មានល្បែងស៊ីសងជល់មាន់និងអាប៉ោង បានបើកលេងយ៉ាងអនាធិបតេយ្យ។ ការផ្សាយបែបនេះត្រូវបាននគរបាលខេត្តកំពង់ចាម ចេញសេចក្ដីបដិសេធ ជាករណីមិនពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ និង​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បាន​ដឹកនាំ​មន្រ្តីរាជការ​ ​​អញ្ជើញ​ចូលរួម​គោរពវិញាណក្ខន្ធសព ឧបាសក សុខ សារឿន ត្រូវជាស្វាមី របស់លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានតម្កល់ទុក​ធ្វើ​បុណ្យ​នៅគេហដ្ឋាន​ស្ថិតនៅក្នុងភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះដែរ លោក​​ អ៊ុន​ ចាន់ដា​ និង​លោក​ ខ្លូត​ ផន​ ព្រមទាំង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាល​រង​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ បានចូលរួមសម្ដែងនូវសមានទុក្ខយ៉ាងគ្រៀមក្រំ ជាមួយគ្រួសារសព និងអញ្ជើញអុចធូប បួងសួងសូមឲ្យឌួងវិញាណក្ខន្ធសព ឧបាសក សុខ សារឿន បានសោយសុខទៅកាន់ដ្ឋានបរមសុខ
កុំបីភ្លាំងភ្លាត់ឡើយ ។
​ជាមួយគ្នា​នោះ​ លោក​អភិបាលខេត្ត​ ក៏បាននាំយកថវិកា​ ចំនួន​២លានរៀល​ លោកស្រី​​ ញួង​ ចរិយា​ អ៊ុន​ ចាន់ដា​ ​១០០ដុល្លារ​ លោក​លោកស្រី​​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​ ​៥០ម៉ឺន​រៀល​ លោកស្រី​​ អន​ ហេង​លក្ខិណា​ ៣០ម៉ឺន​រៀល​ ដេីម្បី​ចូលរួមក្នុងពិធីរៀបចំបុណ្យសពនេះផងដែរ ។
សូមបញ្ជាក់ថា ក្រុមគ្រួសារសព ក៏បានមូលមតិគ្នា ដង្ហែរទៅបូជា នៅបរិវេណ វត្តនគរបាជ័យក្រៅ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម វេលាម៉ោង ៧ព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ហើយគ្រោងប្រារព្ធធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ថ្ងៃ និង១០០ថ្ងៃ ទៅតាមកិច្ចសាសនា ដើម្បី ឧទ្ទិសកុសលផលបុណ្យ ដល់ឌួងវិញ្ញាណក្ខ័ន្ធ របស់ឧបាសក សុខ សារឿន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២០

ខេត្តសៀមរាប៖ អភិបាលខេត្ត លោក ទៀ សីហា បានរាយការណ៍ជូនគណ:កម្មការជំនាញនៃរដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និង វឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបានកន្លងមក និង បានលើកឡើងពីការលំបាក បញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដោយបានស្នើសុំគណៈកម្មការជំនាញទី៣នៃរដ្ឋសភា ជួយធ្វើអន្តរាគមន៍ ដើម្បីរកមធ្យោបាយដោះស្រាយផងដែរ។
អភិបាលខេត្តបានលើកផងដែរអំពីបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងទៅនឹងការងារគណៈកម្មការទី៣ អំពីកង្វះនូវបច្ចេកទេសក្នុងការប្រើប្រាស់ពូជ ជី ក្នុងការដាំដុះរបស់ប្រជាកសិករ អំពីការគ្រប់គ្រងប្រមូលសំរាមនិងទីធ្លាចាក់សំរាមមិនទាន់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងការលួចកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក និងប្រព័ន្ធស្រោចស្រពប្រើប្រាស់ទឹកមិនគ្រប់គ្រាន់នៅក្នុងរដូវប្រាំង ធ្វើឲ្យការងារផលិតរបស់ប្រជាកសិកររងផលប៉ះពាល់។

លោកបានលើកឡើងយ៉ាងដូច្នោះក្នុងពេលចូលជួបពិភាក្សាការងារជាមួយលោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ និងសមាជិកគណៈកម្មការ ដើម្បីសិក្សាស្វែងយល់ពីវិស័យ ការងារពាក់ព័ន្ធនឹងការទទួលខុសត្រូវ របស់គណៈកម្មការទី៣ ដោយមានការងារផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប នៅព្រឹកមិញនេះ។

ក្នុងកិច្ចពិភាក្សានេះនេះ លោក ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ខេត្តសៀមរាប និងភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការងារ ក្នុងការបម្រើប្រជាពលរដ្ឋ។ចំពោះការលំបាក និង បញ្ហាប្រឈមដែលខេត្តបានលើកឡើង គណៈកម្មការបានបញ្ជាក់ថា នឹងពាំនាំទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា ដើម្បីឲ្យខេត្តមានលទ្ធភាព ពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ។ ម៉្យាងទៀត ការកាប់បំផ្លាញព្រៃឈើនៅតំបន់ខ្នងភ្នំគូលែន ដែលធ្វើឲ្យស្ថានភាពបរិស្ថាននៅខ្នងភ្នំមានការប្រែប្រួល ព្រមទាំងប៉ះពាល់ដល់វិស័យកសិកម្មនៅខេត្តសៀមរាបផងដែរ។ កត្តាសំខាន់អាជ្ញាធរខេត្ត និងមន្ទីរជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ លើការដាំដុះដំណាំបន្លែសរីរាង្គប្រកបដោយ សុវត្ថិភាព ក្នុងការបាន ជម្រុញឲ្យប្រជាកសិកបង្កើនការផលិតបន្លែ សុវត្ថិភាពឲ្យបានច្រើន ដើម្បីឈានទៅបញ្ឈប់ការនាំចូលបន្លែ ពីខាងក្រៅ ព្រមទាំងបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការធ្វើចំណាកស្រុកទៀតផង។ ដូច្នេះត្រូវតែបង្កើនការផលិតបន្លែ ផ្លែឈើសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារដោយគិតពីនិរន្តរភាពទៅពេលអនាគត មិនចាំបាច់នាំចូលបន្លែមកពីខាងក្រៅ ដោយហើយក្រោយពីបញ្ចប់កូវីដ១៩ និងធ្វើឲ្យខេត្តទេសចរណ៍មួយនេះ មានការអភិវឌ្ឍ ធ្វើឲ្យប្រជាពលរដ្ឋមានភាពរីកចម្រើន។

លោក ឡូយ សុផាត ក៏បានជំរុញថ្នាក់ដឹកនាំខេត្តសៀមរាប ត្រូវរៀបចំធ្វើការស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និង ផែនការមេ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តសៀមរាប ដោយសារខេត្តមួយនេះមានអំណោយផលខាងវិស័យទេសចរណ៍ កសិកម្ម និង កសិទេសចរណ៍ជាដើម ដើម្បីឆ្លើយតបចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការសកម្មភាពស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២០

ខេត្តកំពង់ធំ៖ពលរដ្ឋម្នាក់បានស្លាប់ទាំងដៃកំពុងភ្ជួរសេរ៉ូម បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣និង៤០នាទីយប់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងគ្លីនិក ឯកជនមួយ យីហោ វេជ្ជ. ច្រឹប សុធី ស្ថិតនៅក្នុងភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
គ្រូពេទ្យឯកជនខាងលើ ឈ្មោះ ច្រឹប សុធី ហៅឈុច។
ជនរងគ្រោះឈ្មោះ ឈួន ឈួត ភេទប្រុស អាយុ៥២ឆ្នាំជាកម្មករក្រុមហ៊ុនចិញ្ចឹមស្វា នៅក្នុងភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមប្រពន្ធជនរងគ្រោះប្រាប់អ្នកសារព័ត៌មានថា ប្តីគាត់និយាយថាឈឺដៃឈឺជើង មិនទៅធ្វើការទេថ្ងៃនេះ ហើយក៏បានទៅឲ្យពេទ្យខាងលើពិនិត្យជំងឺឲ្យ។ គ្រូពេទ្យប្រាប់ថាគាត់មានជំងឺគ្រុនឈិក ក៏ដាក់សេរ៉ូមឲ្យនៅកន្លែងពេទ្យតែម្ដង។ រហូតដល់វេលាម៉ោងប្រហែល ២០,០០ នាទីយប់ អស់សេរ៉ូម០៣ កំប្លោក ក៏ចាប់ផ្តើមរៀបចំដាក់សេរ៉ូមបន្តទៀត។ ប៉ុន្តែមុនដាក់សេរ៉ូមបានឲ្យថ្នាំគ្រាប់លេបសិន រួចក៏ដាក់សេរ៉ូមបន្តរហូត ដល់ម៉ោង ២៣និង៤០នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង ដោយដៃនៅកំពុងជាប់សេរ៉ូម។បើតាមសមត្ថកិច្ចខេត្ត គ្រូពេទ្យ និងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យពិច័យសាកសព បានសន្និដ្ឋានជាបឋមថាការស្លាប់របស់ជនរងគ្រោះគឺអាចបណ្ដាលមកពីប្រតិកម្មថ្នាំ។ទោះយ៉ាងណាអង្គភាព សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីម្ចាស់គ្លីនិកនៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២០

ខេត្ត​កំពង់ចាម​៖នៅសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរ ដោយ លោក រដ្ឋលេខាធិការ លោក ជាអគ្គនាយក និងឯកឧត្ដម ជាទីប្រឹក្សាក្រសួងព័ត៌មាន បាន​​អញ្ជើញគោរពវិញាណក្ខន្ធសព ឧបាសក សុខ សារឿន ត្រូវជាស្វាមី របស់លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។
នៅក្នុងឱកាសនោះដែរ លោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងប្រតិភូអមដំណើរ បានចូលរួមសម្ដែងនូវសមានទុក្ខយ៉ាងគ្រៀមក្រំ ជាមួយគ្រួសារសព និងអញ្ជើញអុចធូប បួងសួងសូមឲ្យឌួងវិញាណក្ខន្ធសព ឧបាសក សុខ សារឿន បានសោយសុខទៅកាន់ដ្ឋានបរមសុខ
កុំបីភ្លាំងភ្លាត់ឡើយ ។
​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូអមដំណើរ ក៏បាននាំយកថវិកា ១លានរៀល ចូលរួមក្នុងពិធីរៀបចំបុណ្យសព ខាងលើផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន សពរបស់ឧបាសក សុខ សារឿន ត្រូវបានក្រុមគ្រួសារ សាច់ញ្ញាតិ តម្កល់ទុកនៅគេហដ្ឋាន នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រុមគ្រួសារ ក៏បានមូលមតិគ្នា ដង្ហែរទៅបូជា នៅបរិវេណ វត្តនគរបាជ័យក្រៅ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម វេលាម៉ោង ៧.០០នាទី នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះហើយគ្រោងប្រារព្ធធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ទៅតាមកិច្ចសាសនា ដើម្បី ឧទ្ទិសកុសលផលបុណ្យ ដល់ឌួងវិញ្ញាណក្ខ័ន្ធ របស់ឧបាសក សុខ សារឿន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ខាងមុខ។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញសម្ដេច ទ្រង់ ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ញ្ញាតិនិមិត្តជិតឆ្ងាយ អញ្ជើញចូលរួមដង្ហែរ និងពិធីបុណ្យនេះ ឲ្យបានអធិកអធម ដើម្បី អនមោទនា ទទួលយកផល្លានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លា រៀងៗខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page563 Page564 Page565 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×