Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែន នៅព្រឹកនេះបានផ្ញើសារអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន។

តាមរយ:ទំព័រផេកហ្វេសប៊ុករបស់សម្ដេចបានបង្ហាញថា៖ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ខេត្តសៀមរាប៖អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ(តាក់ស៊ី រឺម៉កកង់បី) ចំនួន៤៤១គ្រួសារ ក្នុងក្រុងសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ការទទួលបានអំណោយនេះនាថ្ងៃទី២៩ ខែមេសា ម្សិលមិញ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមវត្តមាន ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងពេលលោកនិងសហការី ជួបសំណេះសំណាល សួរសុខទុក្ខ។

លោកទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកក៏បានបង្ហាញថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែវាក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោក ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។

អំណោយដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ មី១កេស ទឹកត្រី ១យួរ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យូរ អង្ករ៣០គីឡូក្រាម ហើយដោយឡែក ម្ចាស់សិប្បកម្មបាលិលេយ្យ សមិទ្ធផលធ្វើដោយសិប្បករខ្មែរក៏បានជូនបាយ១ប្រអប់ ដបបាញ់អាកុល ១ ផងដែរ។ អ្នកដែលបានទទួលអំណោយទាំង៤៤១នាក់ នេះគឺបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ ក្នុងក្រុងសៀមរាបកន្លងមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ នៅរសៀល​ថ្ងៃ​ទី​២៩​ ខែមេសានេះបានអញ្ជើញចុះពិនិត្យ​ភូមិសាស្ត្រ​បិទខ្ទប់ភូមិ ឃុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករ កម្មការិនី ចំនួន២៤នាក់ រស់នៅស្រុកកងមាស ទៅធ្វើការរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាមួយគ្នានេះដែរលោកក៏បាន ពិនិត្យ​មណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកកងមាស ដេីម្បី​ត្រៀមលក្ខណៈសម្រាប់ទទួលប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ផងដែរ។

លោក អ៊ុន​ ចាន់ដា​ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធ​ ត្រូវបន្តការគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះ​ ដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់​ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់​ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។​ ដោយត្រូវបន្តការពង្រឹង គ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋ នៅក្នុងភូមិ ដោយមិនអនុញ្ញាត ឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់នោះឡេីយ​។​

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ឲ្យ​មានការ​រៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋ នៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល និងបន្តផ្សព្វផ្សាយ សារអប់រំ ឲ្យ​បានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។​

ទន្ទឹមនោះ​រដ្ឋបាលស្រុក ត្រូវបន្តរៀបចំ និងពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន​របស់​ខ្លួន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវ: និងប្រទូស្ត្តិ៍កេរ្តិ៏ខ្មាសលើកូនស្រីចុងចំនួន៣នាក់។

ការចាប់ខ្លួននៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា៖នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២១ បានសហការជាមួយនគរបាលក្រុងសៀមរាប បានទទួលពាក្យបណ្តឹងពីឈ្មោះ តន់ សុខា ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវជាឪពុកបង្កើតបានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ឃឿន ធា ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាឪពុកចុងបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីខ្លួនទាំង៣នាក់ ដែលមានឈ្មោះដូចខាងក្រោម;
1, ឈ្មោះ ត.ណ អាយុ ៩ឆ្នាំ
2, ឈ្មោះ ត .ន អាយុ ១១ឆ្នាំ
3, ឈ្មោះ ត.ច អាយុ ១៥ឆ្នាំ ។

របាយការណ៍បានបញ្ជាក់ថា៖ដើមបណ្តឹង ឈ្មោះ តន់ សុខា កន្លងមកបានលែងលះជាមួយប្រពន្ធដើមឈ្មោះ រឿន រឿម អាយុ ៣៥ឆ្នាំ ដោយមានកូន៤នាក់ ប្រុស១នាក់ រស់នៅជាមួយប្រពន្ធ។ ក្រោយមកប្រពន្ធមានប្តីចុងឈ្មោះ ឃឿន ធា។ក្រោយមកនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ កូនស្រីច្បងឈ្មោះ ត.ច បានហៅខ្លួន (តន់ សុខា) ទៅយកនៅម្តុំមុខគ្រុឌ ពេលនោះកូនបានប្រាប់ថាបងប្អូនបង្កើតរបស់ខ្លួនទាំង៣នាក់ ត្រូវឪពុកចុងឈ្មោះ ឃឿន ធា រំលោភបំពានផ្លូវភេទ។

របាយការណ៍បានបញ្ជាក់បន្ថែមថាសមត្ថកិច្ចបានសម្ភាសន៍កូនស្រីទាំង៣នាក់ បានឆ្លើយថា ត្រូវឪពុកចុងឈ្មោះ ឃឿន ធា ឲ្យលេងប្រដាប់ភេទគាត់ ឲ្យបៀមប្រដាប់ភេទ រួចគាត់យកប្រដាប់ភេទគាត់ ញុលៗតាមរុនគូថ និងលូកស្ទាបអង្អែលលេងដោះ របស់ពួកខ្លួនថែមទៀត។

បើតាមរបាយការណ៍បានបញ្ជាក់ថាជនសង្ស័យឈ្មោះឃឿន ធា បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីទាំងបីនាក់ដូចការរៀបរាប់ របស់ពួកវាពិតប្រាកដមែន តែការរួមភេទនោះគឺមិនដល់ស៊ីជម្រៅនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ ក្រោយសាកសួរ បានសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

សូមជម្រាបថាជារើយៗតែងតែមានករណីឪពុកចុង ចាប់រំលោភកូនស្រីចុង ដូច្នេះស្ត្រីគ្រប់រូប មុននឹងយកប្ដីក្រោយគួរពិចារណា និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចូលរួមសម្តែងការសោកស្តាយ ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែល បាន បំផ្លិចបំផ្លាញ លំនៅដ្ឋាន និងទ្រព្យសម្បត្តិ អស់គ្មានសល់។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ករណី គ្រោះអគ្គីភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ដូច្នេះ ពេលចាកចេញពីផ្ទះ យើង ត្រូវបិទកុងតាក់ភ្លើង ពន្លត់ភ្លើងចង្ក្រាន ធូប ទៀន ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំ ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ ។

លោកក៏បានក្រើនរំលឹក ប្រជាពលរដ្ឋ ឲ្យ លើកកម្ពស់ការថែទាំសុខភាព ឲ្យ បានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា «៣កុំ ៣ការពារ និង ២ចូលរួម» ដើម្បីចៀសផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ឲ្យ បាន គ្រប់ៗគ្នា។

លោកមានប្រសាសន៍បែបនេះ ក្នុង ឱកាស នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅព្រឹក មិញនេះ ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិ សាសន៍ ឬនិន្នាការនយោបាយឡើយ ។

គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនទាំង ២គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបានថវិកា ១លាន ២សែន រៀល និង សម្ភារ ជា គ្រឿង ឧបភោគ បរិភោគ ជាច្រើន ទៀត ។ ដោយឡែក ព្រះសីលសំវរ ព្រះមេគណខេត្ត ក៏បានផ្កល់ទានបន្ថែម បច្ច័យ ចំនួន ៨១ម៉ឺន រៀល និង សម្ភារ ជា គ្រឿង ឧបភោគ បរិភោគ ជាច្រើន ផង ដែរ ។

គួររំលឹកថា កាពីរសៀលថ្ងៃទី២៨ ខែមេសា នេះ មានករណីគ្រោះអគ្គីភ័យមួយ បានកើតឡើង បង្កឲ្យឆេះផ្ទះប្រជាពលរដ្ឋ ២ខ្នង នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម អស់ទាំងស្រុង។ ក្រៅពីឆាបឆេះផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិ ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី។ នេះបើយោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខា ដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី បានអះអាងថា៖ការមកដល់ជាបន្តបន្ទាប់ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងពី ចំណងមិត្តភាព ដែកថែបរវាងកម្ពុជា និងចិន។ នេះបើយោងតាមការបញ្ជាក់លើទំព័រផេកហ្វេសប៊ុករបស់លោកហ៊ុន ម៉ានី។

ក្នុងសាររបស់លោកហ៊ុន ម៉ានី បានសរសេរថា៖ការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមរយៈការបញ្ជាទិញ ក៏ដូចជាតាមរយៈយន្តការជំនួយនានា ជាពិសេសពីរដ្ឋាភិបាលចិន បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការអន្តរជាតិល្អរបស់រាជរដ្ឋាភិបាលនិយាយជារួម និងចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន និយាយដោយឡែក ដែលយន្តការនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៏។

ទន្ទឹមនឹងការមកដល់នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលមិនបង្អែរបង្អន់យូរឡើយ ដោយបានធ្វើការកំណត់គោលដៅអាទិភាពផ្តល់ជូនប្រជាពលរដ្ឋក្នុងតំបន់ដែលប្រឈមខ្ពស់ ជាពិសេសគឺប្រជាពលរដ្ឋក្នុងតំបន់ក្រហម នៃភូមិសាស្ត្រដែលកំពុងស្ថិតក្រោមការបិទខ្ទប់។ យន្តការដ៏ត្រឹមត្រូវទាំងនេះ ពិតជាបានផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះសមត្ថភាពដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិ។

យើងសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មមាញឹករបស់រាជរដ្ឋាភិបាល រួមជាមួយការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការទទួលវ៉ាក់សាំង នឹងជួយឱ្យយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ទទួលបានជោគជ័យ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ដ៏អាក្រក់នេះ បានកាន់តែឆាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ខេត្តសៀមរាប៖រដ្ឋបាលព្រៃឈើផ្នែកជីក្រែង សហការជាមួយរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចាប់រថយន្តយីឌុប១គ្រឿងដឹកឈើល្មើសច្បាប់មួយគ្រឿង។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ ស្ថិតនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប
លោកម៉ុង ប៊ុនលីម បានឲ្យដឹងថា រថយន្តយីឌុបដែលដឹកឈើម៉ាកហីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3D 7657 ដឹកឈើឈ្លីចល្មើសច្បាប់(ប្រភេទលេខ១) ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវជាតិលេខ៦ក្នុងនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ លោកបន្តថា ឈើទាំងនោះជំនាញបានអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដើម្បីវាស់វែងធ្វើកំណត់ហេតុទៅតាមផ្លូវច្បាប់។
លោកបន្ថែមថា ឈើទាំងនេះខាងលោកនៅមិនទាន់បានដឹងបរិមាណនៅឡើយទេដោយរង់ចាំរាប់ចំនួនសិន។តែឈើទាំងនេះអាចមានរហូតដល់ជាង១០ម៉ែត្រគូប។

សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញសម្រុកដឹកឈើឈ្លីច(ប្រភេទលេខ១)ដឹកចេញពីតំបន់ត្រពាំងថ្ម នៃស្រុកស្វាយលើនិងដឹកចេញឃុំខ្វាវស្រុកជីក្រែង ឆ្ពោះទៅស្រុកស្ទោង ដើម្បីបន្តស្វែងរកទីផ្សារងងឹត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ខេត្តសៀមរាប៖កសិករម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់ នៅរសៀលថ្ងៃទី២៨ ខែមេសាម្សិលមិញ។

សមត្ថកិច្ចស្រុកវ៉ារិនបានរាយការណ៍នៅថ្ងៃនេះថា ហេតុការណ៍បានកើតឡើងនៅចំណុច​វាលត្រពាំងខ្ទុម​ ខាងលិច​ភូមិ​ប្រាសាទ​ ជាប់ព្រំប្រទល់ភូមិវៀន ឃុំប្រាសាទ ស្រុកវ៉ារិនខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះមាន ឈ្មោះ ស៊ូ​ រាត់​ ភេទ​ប្រុស​ អាយុ​៤៨​ ឆ្នាំ​ រស់នៅ​ភូមិ​វៀន​ ឃុំប្រាសាទ​ ស្រុកវ៉ារិន។ ជនរងគ្រោះត្រូវបានរន្ទះបាញ់ ខណ:កំពុងព្រោះស្រូវ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរអត្ថបទមួយមានចំណងជើងថា«គុណតម្លៃនៃការអភិវឌ្ឍន៍ខ្លួន»។

លោកសឿន តុលា បានសរសេរថា៖ នៅក្នុងអត្ថបទនេះ មិនសំដៅទៅលើបុគ្គលភាគច្រើន ដែលយល់អំពីតម្លៃ
នៃការ អភិវឌ្ឍន៍ខ្លួនឯង តាមរយៈការអាន ការស្វែងយល់ និងការកែប្រែកំហុស គ្រប់ទង្វើ ដែលខ្លួនបានធ្វើនោះទេ ពីព្រោះ មនុស្សភាគច្រើន បន្ទោសទៅលើ ហេតុផលផ្សេងៗ មិនទទួលស្គាល់ ” ហេតុអ្វី ពួកគេ មិនអាច រីកចម្រើន ទៅបាន ? ”
ដោយសារ សកម្មភាព ដែលខ្លួនបានប្រព្រឹត្តនោះឡើយ?..ពួកគេទាំងនោះមើលឃើញតែភាពលំបាកនៃភពខាងក្រៅតែប៉ុណ្ណោះ។
ជាការពិតណាស់ មនុស្សដែលទន់ខ្សោយ ឬមនុស្សដែល មិនវាងវៃក្នុងការរៀន តែងតែ ទម្លាក់ផលអាក្រក់ដែលកើតឡើងចំពោះខ្លួន ទៅលើអ្នកដទៃ ឬហេតុផលផ្សេងៗ ” រហូតក្លាយជាទម្លាប់ជាប់ក្នុងខ្លួន” ។
សូមមិត្តអ្នកអាន ធ្វើការពិចារណា អំពីអតីតកាល ដែលកន្លងផុតទៅ 5 ឆ្នាំថ្មីៗនេះ :
តើអ្នកបានទទួលសម្រេចអ្វីខ្លះ 5 ឆ្នាំកន្លងផុតទៅនេះ? ជាលទ្ធផល តើអ្នកមានអ្វីខ្លះមកដល់ពេលនេះ?

ប្រសិនបើ អ្នកមិនមានទិសដៅច្បាស់លាស់ក្នុងរយៈពេល 5 ឆ្នាំទៅមុខទៀតទេ ចាប់ពីពេលបច្ចុប្បន្ននេះតទៅ អ្នកមិនអាចរក្សានៅកន្លែងដដែលចិត្តទេ ពេលវេលាដើរទៅមុខជានិច្ច ប៉ុន្តែប្រាកដណាស់ អ្នកនឹងដើរថយក្រោយ។
ប្រសិនបើអ្នកដឹងខ្លួនឯង តើអ្នក ចង់បានអ្វីពិតប្រាកដ ដែលមិនរារែក អ្នកដាក់ផែនការ ធ្វើឲ្យបានសម្រេច ” អ្នកនឹងបានសម្រេច”
ផ្លែដាវសុភមង្គល
ផ្លែដាវអព្វមង្គល
ផ្លែដាវធ្វើឲ្យអ្នកមាន
ផ្លែដាវធ្វើឲ្យអ្នកក្រ
ទាំងអស់នោះ គឺ ស្ថិតក្នុងដៃរបស់អ្នក និងទម្លាប់របស់អ្នក។
អ្នកដែលទទួលបានជោគជ័យធំៗ ពួកគេតែងតែផ្ដោត ធ្វើយ៉ាងណាឲ្យល្អបំផុត ដើម្បីផ្ដល់ជូន ដល់មជ្ឈដ្ឋានខាងក្រៅ ជាងដែលការទាមទារចង់បាន ។
ឧទាហរណ៍ ត្រឹមបុគ្គលិក:
ប្រសិនបើពួកគាត់ រៀបចំខ្លួនស្អាតបាត មានសណ្ដាប់ធ្នាប់ មានលក្ខណៈអាជីពជំនាញ ហើយធ្វើការងារអស់លទ្ធភាព ដើម្បីគុណភាពការងារល្អ ជូនដល់អ្នកដទៃ នោះពួកគាត់នឹងក្លាយជា

បុគ្គលិកដែលល្អ ដែលមានសមត្ថភាព” ដាក់ផែនការធ្វើការ និង ចងក្រងរបាយការណ៍ត្រឹមត្រូវ សម្រាប់ទិន្នន័យការងារ ” មានការងារល្អ នាំឲ្យមានគុណតម្លៃល្អ ទាំងបុគ្គល និងហិរញ្ញវត្ថុ” ពួកគេ មិនទាមទារ អោយចេះសព្វបែបយ៉ាងក្នុងក្រុមហ៊ុននោះទេ ប៉ុន្តែជំនាញ និងភាពទទួលខុសត្រូវ ជំនួសឲ្យថ្នាក់ដឹកនាំ ពួកគេ នឹងក្លាយជាមេដឹកនាំ ”

មេធាវីល្អ: ពួកគាត់មិនមែនចេះច្បាប់គ្រប់រឿងនោះទេ ប៉ុន្តែ ពួកគាត់ មានការរៀបចំ ឯកសារគ្រប់គ្រាន់ ដល់រាល់ករណីដែលពួកគាត់ផ្ដល់សេវា។
នៅក្នុងអត្ថបទនេះ សូមលើកទឹកចិត្តអ្នកឱ្យគិតថា ” ការរស់នៅ គឺជាឱកាសរៀនអភិវឌ្ឍខ្លួនឯង រៀនធ្វើការងារឱ្យល្អដើម្បីឲ្យមានគុណភាពការងារល្អ ដើម្បីជួយដល់សង្គម ប្រទេស និងពិភពលោក ប៉ុន្តែ អ្នកនឹងទទួលបានរង្វាន់ជាទីគាប់ចិត្ត ដោយសារទង្វើល្អរបស់អ្នក។ អនាគត មិនលំបាកដូចអ្នកគិតទេ អនាគតនឹងប្រសើរឡើង ប្រសិនបើអ្នកផ្លាស់ប្ដូរគំនិត និងអភិវឌ្ឍន៍ខ្លួន សំណាងល្អនឹងកើតឡើងចំពោះអ្នក។

និពន្ធដោយ លោកសឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា៖ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជា ហើយនៅយប់មិញ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។

នាយករដ្ឋហ៊ុន សែន បានបន្តថា៖ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិនដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។

សូមជម្រាបថា៖រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។

មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន ៣សែននាក់ហើយ។ កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។អរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page408 Page409 Page410 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×