Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តសៀមរាប៖អ្នករាយការណ៍បានឲ្យដឹងថាគិតមកដល់ល្ងាចថ្ងៃទី ១៨ខែឧសភាឆ្នាំ២០២១នេះ ភ្លើងបានបន្តឆេះព្រៃលិច ទឹកនៅតំបន់បឹងពារាំង មានរយ:ពេល៤យប់និង៦ថ្ងៃ ហើយ ដែលកំពុងបំផ្លាញព្រៃជម្រកត្រីពងកូន អស់រាប់សិបហិកតា។

ជាមួយគ្នានោះថ្នាក់ដឹកនាំខេត្ត.ក្រុង.ព្រមទាំងតំណាងរាស្ត្រមណ្ឌលសៀមរាប លោកឧកញ៉ាសៀង ណាំ ក៏បានចុះទៅជួយពន្លត់ផ្ទាល់ ហើយបានបន្ថែមរថយន្តពន្លត់អគ្គិសភ័យជាច្រើនគ្រឿងទៀត ក្នុងការទប់ស្កាត់ការឆេះរាលដាលនេះ។
លោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានអោយដឹងថា ព្រៃលិចទឹកដែលរងការឆាបឆេះនេះ ស្ថិតនៅផ្នែកខាងលិច ប្រមាណជាង១គីឡូពីបឹងពារាំង។ ដោយឆេះអស់ប្រហែលជិត៥០ហិកតាហើយ ខណ:នេះទាំងមន្ត្រីពាក់ពន្ធ័ និងថ្នាក់ដឹកនាំបានកំពុងបន្តអន្តរាគមន៍ក្នុងការពន្លត់។

ចំណែកលោក ពត វ៉ាន់ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងថា ចំណុចដែលឆេះមានឈ្មោះថា ដៃតានន ស្ថិតនៅខាងលិចបឹងពារាំងប្រហែល១គីឡូម៉ែត្រ នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។ ភ្លើងបានចាប់ផ្តើមឆេះតាំងពីថ្ងៃទី១៣ខែឧសភាមក។តាមការសន្និដ្ឋានជំហ៊ានដំបូងនេះ ឆេះអស់ប្រហែលជាង១០ ហិកតា។ ចំពោះមូលហេតុ លោកនៅមិនទាន់បញ្ជាក់បានទេ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានអោយដឹងដែរថា តាមពិតភ្លើងឆេះព្រៃនេះកើតមាន២ ដំណាក់កាល។លើកទី១ថ្ងៃដំបូងអាជ្ញាធរនិងសមត្ថកិច្ច បានពន្លត់រួចម្តងមកហើយ។ ទើបពីរថ្ងៃមុននេះ ក៏ចាប់ផ្តើមឆេះម្តងទៀតហើយក៏រាលដាលខ្លាំងដោយសារកម្លាំងខ្យល់។
លោកបន្តថា ក្នុងការអន្តរាគមន៍ពន្លត់យើងមានរថយន្តអគ្គិសភ័យពីខាងប៉ូលិស ប៉េអឹម និងអាជ្ញាធរអប្សរា រួមទាំងគ្រឿងចក្រឈូសផ្លូវជាក្រវ៉ាត់ទៀតដើម្បីទប់ស្កាត់ការរាលដាល។

លោកអភិបាលបញ្ជាក់ថា សម្រាប់ល្ងាចថ្ងៃទី ១៨ ខែឧសភានេះ ប្រសិនបើមិនមានខ្យល់បោកបក់ខ្លាំងទេយើងអាចគ្រប់គ្រងបាន។ តែបើមានខ្យល់បក់បោកខ្លាំង យើងក៏នៅតែពិបាកគ្រប់គ្រងដែរ។ បើអីចឹងមែននោះ ភ្លើងអាចរាលដាលដល់បឹងពារាំង នោះវាអាចបំផ្លាញត្រីមេពូជ ក៏ដូចជាសត្វគ្រប់ប្រភេទផងដែរ។ តែលោករំពឹងថា ស្ថានការអាចគ្រប់គ្រងបាន ពីព្រោះថា បានឈូសផ្លូវជាច្រើនក្រវ៉ាត់រួចហើយ។ ចំពោះមូលហេតុ លោកអភិបាលបញ្ជាក់ថា ដឹងពីតម្រុយហើយ តែទុកលទ្ធភាពអោយសមត្ថកិច្ចធ្វើការសិន។
ទោះបីយ៉ាងនេះក្តី ទាំងសមត្ថកិច្ចនិងអាជ្ញាធរ នៅតែបង្ហាញក្តីបារម្ភ ចំពោះការឆេះរាលដាល់ទៅដល់ចំណុចបឹងពារាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តព្រះវិហារ៖មានការលើកឡើងថាព្រៃឈើ នៅក្នុងដែនឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប រងការកាប់បំផ្លាញ។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថានៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានចុះល្បាតព្រៃឧទ្យាន និងបានប្រទះឃើញ ក្រុមឈ្មួញមួយក្រុម កំពុងកាប់ និងដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

សេចក្ដីរាយការណ៍រីកាបានបន្តថាសកម្មភាពកាប់ផ្តួល អារ ពុះជ្រៀកដើមឈើតូចធំគ្រប់ប្រភេទ និងការដឹកជញ្ជូនឈើ យកទៅធ្វើជំនួញល្មើសច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខូច ត្រូវគេឃើញ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ។

ទោះជាយ៉ាងណាពាក់ព័ន្ធទៅនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើនេះ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលដឹកនាំដោយ លោកជា សម្បត្តិ បានបន្តចុះល្បាតការពារព្រៃទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់សកម្មភាពកាប់ឈើ និងដើម្បីរក្សាបាននូវធនធានព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ។ ក្នុងនោះបានធ្វើការបង្ក្រាប និងរឹបអូសបានវត្ថុតាងបទល្មើស ជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះដែរ លោក ជា សម្បត្តិ អនុប្រធានឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានអំពាវនាវ ដល់អាជ្ញាធរមានសមត្ថិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តព្រះវិហារ មេត្តាជួយរកវិធានការទប់ស្កាត់ និងមានចំណាត់ការបង្ក្រាប សកម្មភាពកាប់ និងដឹកជញ្ជូនឈើ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរក្សាធនធានសម្បត្តិព្រៃឈើ ឲ្យស្ថិតនៅគង់វង្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧០គ្រួសារ មកពីឃុំព្រែកកុយ ឃុំរាយប៉ាយ និងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធានកាកបាទក្រហមកម្ពុជា។

ការទទួលបានអំណោយនៅព្រឹកថ្ងៃទី១៨ មិញនេះ តាមរយ:លោកអ៊ុន ចាន់ដា ភិបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងការលំបាកដោយការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩។ លោកអ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក បានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា។

អភិបាលខេត្ត ក៏បាន សំណូមពរ ដល់ប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ត្រូវ ខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ បង្កើនការ ការពារខ្លួន ឲ្យជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

គួរ បញ្ជាក់ ថា អំណោយដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១ និង អាវយឺត ២ ។ ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតនៃការខូចខាតផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល ចេញសារាចរស្តីពីការរៀបចំទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ ២០២១ ក្រោមប្រធានបទ “TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។ នេះយោងតាមសារាចរដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ​ឈ្មោះ​ ចាន់ ខេម អាយុ ៣១ឆ្នាំមុខរបរកម្មករធ្វើផ្លូវថ្នល់ មានស្រុកកំណើតនៅ​ ភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។

ប្រភពបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរលក់ដូរ កំពុងស្ថិតនៅក្នុងផ្ទះក៏ស្រាប់តែដាច់ចរន្តអគ្គិសនី ដែលប្រើប្រាស់ប្រចាំថ្ងៃ ដោយមានការសង្ស័យជនរងគ្រោះ បានដើរទៅមើលប្រអប់ឌីសង់ទ័រ​ ត្រង់បង្គោលភ្លើងរបស់អគ្គីសនីសៀមរាប មានចម្ងាយពីផ្ទះប្រហែល២០០ម៉ែត្រ​ ស្រាប់តែបានឃើញជនសង្ស័យ កំពុងតែឈរស្រាវខ្សែភ្លើង ដែលតភ្ជាប់ចូលទៅផ្ទះរបស់ខ្លួន។ ជនសង្ស័យ ក៏បានទម្លាក់ខ្សែភ្លើងដែលខ្លួនកំពុងតែឈរស្រាវហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះ ដេញចាប់បានភ្លាមៗតែម្ដង។

ជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាព យកកូនពូថៅកាត់ខ្សែភ្លើង របស់ជនរងគ្រោះឈ្មោះ ហឿន វីរៈ ទំហំ២×២.៦ស.ម ពិតប្រាកដមែន​។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាងមានខ្សែភ្លើងទំហំ២×២.៦ស.ម ប្រវែង២០ម៉ែត្រប្រគល់ឲ្យជនរងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាន នគរបាលកសាងសំណុំរឿង​ និងបញ្ជូនជនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបង្ហាញលទ្ធផល ការដោះស្រាយមតិ របស់ពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក។នេះបើយោងតាមទំព័រហ្វេសប៊ុក របស់សម្ដេច ស ខេង ដែលបានបង្ហោះជាផ្លូវការនាយប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១។

ក្នុងទំព័រផេកហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរថា៖នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវលទ្ធផលការងារក្នុងខែមេសា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។

លទ្ធផលដូចមានភ្ជាប់ជូននេះកើតចេញពីការប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាការបំពេញភារកិច្ចមានការលំបាកក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីរួមគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយក៏សូមការយល់យោគអធ្យាស្រ័យចំពោះករណីមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងធ្វើទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ នេះបើយោងតាមសេចក្តីសម្រេច ដែលប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះចែកចាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម​ បានដាក់​ចេញ​បទបញ្ជា ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើការ​ទប់ស្កាត់រាល់​ការរំលោភ ​ឈូសឆាយ ដុត​រាន និង​ការលក់ដូរ ដោយ​ខុសច្បាប់ ដីព្រៃ​លិច​ទឹក។

ការដាក់ចេញនូវបទបញ្ជា ធ្វើឡើងថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១នេះ នៅ​សាលាខេត្ត ក្នុង​កិច្ចប្រជុំ​ដោះស្រាយ ករណី​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក ដែលជា​សម្បត្តិ​របស់រ​ដ្ឋ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

លោកអ៊ុន ចាន់​ដា បាន​មានប្រសាសន៍ ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ​ថា ដីព្រៃ​លិច​ទឹក​គឺជា​ជម្រក​(​សម្បុក​)​ត្រី​ពង នៅ​រដូវ​ទឹក​លិច និង​ជា​តំបន់​ជីវចម្រុះ ដែល​ត្រូវ​អភិរក្ស។

អភិបាលខេត្ត បាន​រំលឹកថា កន្លងមក​រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​សេចក្តីណែនាំ និង​ផ្សព្វផ្សាយ ព្រមទាំង​បាន​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ និង​បាន​ទប់ស្កាត់​រាល់​ការរំលោភ ការ​ឈូសឆាយ ការដុត​រាន និង​ការលក់ដូរ​ដោយ​ខុសច្បាប់ ព្រោះ​ដីព្រៃ​លិច​ទឹក ជា​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ ព្រមទាំង​មាន​សារ​:​សំខាន់​ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជា​សហគមន៍ និង​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។​ ប៉ុន្តែ​ទន្ទឹមនេះ ដីព្រៃ​លិច​ទឹក ក៏​នៅតែមាន​ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ប្រែក្លាយ​ដី​តំបន់​នោះ មកជា​កម្មសិទ្ធិឯកជន​ទៅវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២១

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថាខ្លួននឹងធ្វើការដោះលែង សត្វស្លាប៣ប្រភេទផ្សេងទៀត ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិឧទ្យានអង្គរ។

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា៖ កាលពីចុងសប្ដាហ៍កន្លងទៅ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance  បានដឹកជញ្ជូនសត្វស្លាប៣ប្រភេទផ្សេងទៀត សរុបចំនួន១១ក្បាល មកកាន់ព្រៃរមណីយដ្ឋានអង្គរ។ សត្វស្លាបទាំងនោះរួមមាន សត្វក្ងោក(Peafowl) ចំនួន៥ក្បាល សត្វកេងកងធំ(Great Hornbill) ចំនួន៣ក្បាល និងសត្វព្វាំង(Wreathed Hornbill) ចំនួន៣ក្បាល ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ យកមកផ្សាំនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វស្លាបទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃនាពេលខាងមុខ។

មន្ត្រីដដែលបានបន្តថា៖កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១១ក្បាល(កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៤ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៤ក្បាល(កើតកូនបានចំនួន២ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។  មកដល់សព្វថ្ងៃសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

បើតាមមន្ត្រីអាជ្ញាធរបានបញ្ជាក់ថា ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២១

ខេត្តបន្ទាយមានជ័យ៖មនុស្សចំនួន០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ទករណីកាប់ឆ្ការគាស់រានឈូសឆាយព្រៃលិចទឹក ក្នុងតំបន់អភិរក្សជលផល ដោយធ្វើគម្រោងពុះជាឡូតិ៍លក់។

មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅរសៀលថ្ងៃទី១៧ខែឧសភានេះថា ជនសង្ស័យទាំង០៨នាក់ ១.ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេការរស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

២.ឈ្មោះ ឯក ឈីរ៉ា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរអ្នកកាសែត

៣.ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ៣១ឆ្នាំមុខរបរបើកអេសស្កា

៤.ឈ្មោះ នឿន ណុច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកអេសស្កា

៥.ឈ្មោះ មក់ វាសនា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើកអេសស្កា

៦.ឈ្មោះ សាវ គឹមឈឿន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើកគោយន្តច្នៃដឹកដី

៧.ឈ្មោះ ឡា សំណាង ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរបើកឡានដឹកដី

៨.ឈ្មោះ￸ ហៀង គិមហេង ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរលក់ឥវ៉ាន់អនឡាញ។

មន្ត្រីអាវុធហត្ថបន្តថាការចាប់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាងរួមមាន៖

១.ត្រាក់ទ័រ ០១ គ្រឿង ម៉ាកគូបូតា៦០៤០ ឆ្នាំផលិត២០១៧ ពណ៌ក្រហម

២.គោយន្ត ០៣ គ្រឿង ម៉ាកគូបូតា RT14 ពណ៌ក្រហម

៣.រថយន្តច្នៃបែនដឹកដី ០១ គ្រឿង ពណ៌បៃតងគ្មានស្លាកលេខ

៤.រថយន្តដឹកដី ០១ គ្រឿង ពណ៌ស ផលិតឆ្នាំ១៩៩៩ ស្លាកលេខ បន្ទាយមានជ័យ 3A-1251

៥.អេសស្កាកាយដី ០៣ គ្រឿង ម៉ាកCAT B312 ពណ៌លឿង

៦.កាណូត (ស្មាច់) ០៨ គ្រឿង

៧.ក្បូនមានដំបូលចំនួន០៨ គ្រឿង

៨.ម៉ាស៊ីនកាណូត ១៦ គ្រឿង

៩.ម៉ាស៊ីនបូមខ្យល់ ០១គ្រឿង

១០.ម៉ូតូ ០៣ គ្រឿង (ម៉ាកវ៉េវអេស ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-8472, ម៉ាកស៊ូមើអ៊ិច ពណ៌ក្រហម ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-7691, ម៉ាកអ៊ឹមដេ ពណ៌ខៀវ)

១១.ម៉ូតូកង់បី (passapp) ០១ គ្រឿង ម៉ាកGPS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-2912

១២.ទូរស័ព្ទ ០៧ គ្រឿង (ម៉ាកអាយហ្វូនចំនួន០២គ្រឿង , ម៉ាកOPPOចំនួន០២គ្រឿង, ម៉ាកស៊ាំស៊ុង០១គ្រឿង, ម៉ាកHUOAWEI ចំនួន០១គ្រឿង, ម៉ាកVIVO ចំនួន០១គ្រឿង) និងសម្ភារមួយចំនួនទៀត។

ជុំវិញការបង្ក្រាបនេះប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ធៀម ភក្ដី បានឱ្យដឹងថា ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ។ ក្នុងនោះជនសង្ស័យចំនួន០៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្កា និងបើករថយន្តដឹកដីឱ្យគេប៉ុណ្ណោះ។ ដោយឡែកឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ ពិតជាបានទិញដីស្រែពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់គាត់ពិតជាបានឱ្យគេឈូសឆាយ និងលើកផ្លូវលើដីនេះ ក្នុងគោលបំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ដោយផ្អែកលើការស៊ើបអង្កេតឃើញថា ដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ គឺជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្ត និងផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងសមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនសង្ស័យទាំង០៨នាក់ ពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។

បច្ចុនប្បន្ន ជនសង្ស័យទាំង០៨នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ម្សិលមិញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបថាប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមង្គលបូរី សហការជាមួយជំនាញខណ្ឌរដ្ឋបាលជលផល បន្ទាយមានជ័យ ដែលបានដឹកនាំដោយលោក អ៊ុ សាខន នាយរងសេនាធិការដ្ឋានអាវុធហត្ថខេត្តដោយយោងតាមបទបញ្ជារបស់លោក សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយទទួលបានការអនុញ្ញាតពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ ដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការផ្ដល់អំណោយធ្វើនៅព្រឹកថ្ងៃចន្ទ ទី ១៧ ខែឧសភា នេះ តាមរយ:លោកឃួង ស្រេង អភិបាលរាជធានីភំ្នពេញ។
អំណោយដែលទទួលបានរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ក្នុង១គ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២១

ខេត្តបាត់ដំបង៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អំណោយជូនអង្គភាពកងកម្លាំង និងប្រជាពលរដ្ឋតាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង។

អំណោយ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលត្រូវបានប្រគល់ជូននៅក្នុងរយៈពេល១ខែ នៃខែមេសា ឆ្នាំ២០២១នេះ រួមមាន អាកុល១៨.១១០ដប, ម៉ាស់១៤១.១០០ម៉ាស់, អង្ករ២៤តោន, ទឹកត្រី ទឹកស៊ីអ៊ីវ ៦៩៧យួរ, ត្រីខ ១៩៨កេស, មី៨៩៦កេស, ទឹកក្រូច៩០កេស, ទឹកសុទ្ធ១.៨៥៥កេស, អំបិល៤៣០គីឡូក្រាម, ស្ករស៩២៥គីឡូក្រាម, ប៊ីចេង១៦៥ថង់, បន្លែគ្រប់មុខ៤០០គីឡូក្រាម, សង្កសី៥៨២បន្ទះ និងថវិកាចំនួន២០.០០០.០០០រៀល។

អំណោយដូចបានបញ្ជាក់ខាងលើនេះ ត្រូវបានបែងចែក និងប្រគល់ជូនទៅកាន់កម្លាំងវរៈព្រំដែនទាំង៤ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, កម្លាំង៤អង្គភាពទិសទី២ចំណុះឱ្យយោធភូមិភាគ៥, ប្រជាពលរដ្ឋទូទៅ និងអាជីវករតាមបណ្ដាផ្សារធំៗ ទាំង១៤ក្រុងស្រុកក្នុងខេត្តបាត់ដំបង, ប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពស្ថិតក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបង និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយមហាន្តរាយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់តាមបណ្ដាស្រុកមួយចំនួនទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page399 Page400 Page401 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×