ខេត្តព្រៃវែង៖នគបាលបានចាប់ខ្លួនអ្នករត់ឡានតាក់ស៊ីម្នាក់ ក្រោយធ្វើសកម្មភាពចាប់រំលោភនារីម្នាក់បានសម្រេចនៅលើរថយន្ត។ការចាប់ខ្លួន ធ្វើឡើងកាលពីថ្ងៃទី ២៦ខែមេសាឆ្នាំ២០២០វេលាម៉ោង១២និង៤០នាទី។ នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាងបានឲ្យថាក្រោយពី បានទទួលបណ្ដឹងពីឈ្មោះ ឆ ខ ភេទស្រីអាយុ៣៣ឆ្នាំរសនៅឃុំម្រាម ស្រុរមាសហែក ខេត្តស្វាយរៀង ថា ខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុសអាយុ ២៩ ឆ្នាំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញ មកស្រុកមេសាង បានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភបានសំរេច នៅលើរថយន្ត របស់ជនសង្ស័យ ក្រោយពីដាក់មនុស្សអស់ សល់តែខ្លួននិងតៃកុងទ្បាន នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០នៅចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែង។ ក្រោយពីទទួលបណ្តឹងភ្លាម ជំនាញនគបាលស្រុក ចុះសហការជាមួយនបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេស បើកការសើបអង្កេត ឈានដល់នាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត និងរថយន្ត របស់ជនសង្ស័យ មកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលឃុំច្រេស។ ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិត្តជាបានចាប់បង្ខំរំលោភបានសំរេច ទៅលើជនរងគ្រោះឈ្មោះ ឆ ខ នៅលើរថយន្តរបស់ខ្លួនពិតប្រាកដមែន កាលពីយប់ថ្ងៃ ទី២៥ខែមេសា។
បច្ចុប្បន្នរថយន្តនិងជនសង្ស័យ ខុន រិត ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមក អធិការដ្ឋាននបាលស្រុកមេសាង ដើម្បីបន្តនីតិវិធី និងត្រៀមបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគបាលខេត្តចាត់ការតាមច្បាប់៕SRP
