ខេត្តសៀមរាប៖សមត្ថកិច្ចបង្ក្រាបទីតាំងខារ៉ាអូខេខុសច្បាប់មួយកន្លែង ឃាត់មនុស្សចំនួន ១១នាក់ រួមទាំងម៉ូតូបញ្ចាំចំនួន១២គ្រឿងផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋម។
ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩ និង១០នាទីយប់ស្ថិតត្រង់ចំណុច ស្លាកយីហោ <អាហារដ្ឋានបងស្រី> ស្ថិតក្នុងភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ដោយនគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកស្រីដួង ថាវរី ស្នងការរង សហការជាមួយនគរបាលស្រុកអង្គរជុំ និងនគរបាលគោកដូង ក្រោមបញ្ជារបស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប្រភពពីសមត្ថកិច្ចក្នុងហេតុការបង្ក្រាបបានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនថៅកែ និងអ្នកបម្រើការនៅទីនោះទាំងប្រុស-ស្រី សរុប ១១នាក់ (ប្រុស២នាក់) នឹងនាំខ្លួនដើម្បីបន្តនីតិវិធីនៅការិយាល័យជំនាញ។
ប្រភពបានបន្តថាម៉ូតូចំនួន១២គ្រឿង ដែលបានដាក់បញ្ចាំខុសច្បាប់ នៅទីតាំងខាងលើនេះ បានដកហូតដឹកជញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ដើម្បី ស្រាវជ្រាវរកម្ចាស់ម៉ូតូពិតប្រាកដ៕SRP


ខេត្តបន្ទាយមានជ័យ៖បើពុំមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
ភ្នំពេញ៖គណៈអចិន្ត្រៃយ៏ នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា។
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា លោកប្រាក់ សុខុន បានប្រកាសច្រានចោល ការចោទប្រកាន់អំពីមូលដ្ឋាន កងទ័ពជើងទឹករាម។