Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២០

ខេត្តសៀមរាប៖នារីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ខណ: កំពុងជិះម៉ូតូ ត្រូវបានរថយន្ត បុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង១៤ និង ៣០ នាទី ត្រង់ចំណុចមុខដីចំការ ឈ្មោះ អាង សំអាត ស្ថិតនៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

នគរបាលស្រុកស្វាយលើបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្ក ឡើងរវាង រថយន្តនិងម៉ូតូ ទិសដៅផ្ទុយគ្នា។ រថយន្តម៉ាក
Toyota Hiluxពណ៌ស សេរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញគ.១៨៥៣ភព២ អ្នកបើកបរឈ្មោះ រាំ ភារ័ត្ន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបុកជាមួយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ ២០១៥ ស្លាកលេខ សៀមរាប ១T៤៨០៣ អ្នកបើកបរឈ្មោះ មី ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរ ឈ្មោះ អន ថុក ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង(រងរបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម)បានពាក់មួកសុវត្ថិភាព។ ក្នុងនោះខូចខាតរថយន្ត ១គ្រឿងស្រាល និងម៉ូតូ១គ្រឿងធ្ងន់។

នគរបាលបានបញ្ជាក់ថា មូលហេតុ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកម៉ូតូ។

ករណីនេះកម្លាំងជំនាញ បានចុះវាស់វែងនិងប្រគល់សាកសព ទៅអោយក្រុមគ្រួសារ។ ចំណែកវត្ថុតាង យកទៅរក្សាទុក នៅអធិការដ្ឋាននគបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២០

ខេត្តកណ្ដាល៖នគរបាលស្រុកល្វាឯម បានឃាត់ខ្លួន ស្ដ្រីម្នាក់ ជាអ្នកលក់ឆ្នោតកន្ទុយលេខវៀតណាម បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។

ហេតុការណ៍ ធ្វើឡើង នៅចំណុចរោងលក់ទឹកអំពៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល នៅទី១៦ខែធ្នូ ម្សិលមិញ។

ស្ត្រីរូបនេះមាន ឈ្មោះ សែ សុខលីស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅបច្ចុប្បន្ន ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលស្រុកល្វាឯម បានឲ្យដឹងថា ករណីនេះដកហូត វត្ថុតាង រួមមាន៖១.ទូរស័ព្ទដៃម៉ាក Samsung A50 ពណ៌ខៀវ ០១
២.ទូរស័ព្ទដៃម៉ាក Samsung Note8 ពណ៌ខ្មៅ ០១
៣.សៀវភៅ០១ក្បាល មានចំនួន៦៧ សន្លឹក មានកត់លេខឆ្នោតចំនួន៣៨សន្លឹក(កត់ឆ្នោតវៀតណាម)
៤.ក្រដាសដានពណ៌ខៀវ០១សន្លឹក
៥.ក្រដាស់តូចៗមួយចំនួន
៦.បុិចចំនួន ០២ដើម
៧.ម៉ាស៊ីនគិតលេខ០១
៨.ប្រាក់រៀលចំនួន៣៨១០០០រៀល
៩.ប្រាក់ដុល្លារ ចំនួន២០ដុល្លា
១០.ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន ១១សន្លឹក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹង ឯលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខា រួមគ្នា ស្ដីពីការកែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២០

ខេត្តព្រះវិហារ៖មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត សហការ ជាមួយ ផ្នែករវៀង បង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿង។

ការបង្ក្រាប ធ្វើឡើងនៅលើផ្លូវជាតិលេខ៦២ នាវេលាម៉ោងប្រមាណជា ៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រលេខ៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ព្រះវិហារ បានឲ្យដឹងថា រថយន្តដឹកឈើ ដែលបានបង្ក្រាបម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ BC-6332 ដឹកចេញពី
ភូមិធ្មារ ស្រុកជ័យសែន ពេលទៅស្រុករវៀង ចាប់បានតែម្តង។ ចំណែក តៃកុងចុះរត់គេចបាត់។

លោក នួន សុខុម បន្តថា ឈើ ដែលផ្ទុកនៅក្នុងរថយន្ត ជាប្រភេទប្រណិតធ្នង់ ប៉ុន្តែ មិនទាន់បានរាប់ចំនួនដុំ និងធ្វើការវាស់វែងនៅឡើយទេ។ ទោះយ៉ាងណា វត្ថុតាងបទល្មើស ទាំងនេះ នឹងត្រូវកសាងសំណុំរឿង ចាត់ការតាមច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះ ក្រុងសៀមរាប បានរឹបអូសយកស្រូវពូជ របស់ក្រុមជនល្មើសដែលបានដឹកទៅដាក់នៅលើចុងឈើ ទុកសម្រាប់សាបព្រោះ នៅលើដីលិចទឹកដែលជាតំបន់ហាមឃាត់ បានចំនួនបីតោន។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរៀបចំកំណត់ហេតុបញ្ជូនវត្ថុតាង (ស្រូវពូជ) ទៅមន្ទីរជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។

ហេតុការណ៍ធ្វើថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយ លោកវរសេនីយ៍ទោ មឿន បុរី អធិការរងនគរបាលក្រុងសៀមរាប និងលោក ហាយ យង់ ប្រធានការិយាល័យសាធារណៈការ អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង សហការ ជាមួយ មន្ត្រីមន្ទីរកសិកម្ម បរិស្ថាន នឹងសង្កាត់ស្រង៉ែ សង្កាត់សំបួរ សង្កាត់ក្របីរៀល និងសង្កាត់ស្វាយដង្គំ ផងដែរ។

មន្ត្រីសាលាក្រុងសៀមរាបបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺដោយគោលការណ៍​ចុះទៅបង្ក្រាបបទល្មើស កាប់ទន្ទ្រាន ឈូសឆាយ ព្រៃលិចទឹក នៅភូមិសាស្ត្រវាលត្រពាំងរហាល ត្រពាំងដំរីលេង ត្រពាំងផ្ទោលធំ ដើម្បីធ្វើស្រូវរដូវប្រាំង របស់ជនល្មើសមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២០

ខេត្តកំពង់ចាម​៖លោកស្រី​​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត នៅថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ​២០២០​ នេះ បាន​អញ្ជើញចុះប្រគល់ផ្ទះ​១ខ្នង​ ទំហំ​៥x៧ម៉ែត្រ​ ដែលជាអំណោយ របស់ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ជូនដល់​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​ឈ្មោះ​ កាល់ សាម៉ុល អាយុ៥៧ឆ្នាំ នៅ​ភូមិ​បឹង​បាសាក់​ សង្កាត់​សំបួរ​មាស​ ក្រុងកំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​សមាជិកក្រុមប្រឹក្សាខេត្ត​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​​​ រួមនឹង​​អាជ្ញាធរ​ពាក់ព័ន្ធ​​ជាច្រើនរូបទៀត។

​គួរ​បញ្ជាក់​ថា ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះយោបល់​លេីក​ទី​២​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្ត ដែល​បាន​ធ្វើ​ឡើង​នៅ​វត្តខេមវ័នបឹងស្នាយ​ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម​​ កាលពី​ថ្ងៃទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ កន្លង​ទៅ​ថ្មីៗ​នេះ​ ស្ត្រីក្រីក្រខាងលេី មានកូនស្រី​ចំនួន​៣នាក់ មានចៅតូច​អាយុ​២ឆ្នាំ​ ចំនួន២នាក់ និងចៅតូច អាយុ៣ខែ​១នាក់​ ដែលព៉ំមានមេគ្រួសារជាបង្គោល ព្រោះជីដូនជាស្រ្តីមេមាយ និងកូនក៏មេម៉ាយ​ ហើយ​ក៏បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ ឲ្យ​ជួយ​សាងសង់​ផ្ទះ​១ខ្នង​នេះឡើង​សម្រាប់​ស្នាក់នៅ​។ ទើបលោកអ៊ុន ចាន់ដាអភិបាលខេត្ត សម្រេចសាងសង់ផ្ទះជូនស្ត្រីគាត់។

ក្នុងឱកាសអញ្ជើញប្រគល់ផ្ទះ លោកស្រី​​ ប៉ាង​ ដានី​  បាន​នាំយក​នូវ​ថវិកា របស់លោកអភិបាលខេត្ត ចំនួន២០០.០០០រៀល និង​សម្លៀកបំពាក់​មួយ​ចំនួន​ សម្រាប់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រខាងលើ ព្រមទាំង​បាន​ធ្វេី​ការ​ណែនាំ​ ឲ្យ​មាន​ការ​រស់នៅ​ស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស​ ត្រូវអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨ និង៣០ ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ត្រង់ចំណុចភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថា ស្ត្រីដែលស្លាប់ មានឈ្មោះ រូ សុនី អាយុ៣១ឆ្នាំរស់នៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះក៏បណ្ដាលឲ្យខូចខាតម៉ូតូចំនួន២គ្រឿងផងដែរ។  មូលហេតុ ម៉ូតូc125 ពណ៌ខ្មៅពាក់ស្លាកលេខ ឧត្តរមានជ័យ1B 3652 ចតលើចញ្ចើមផ្លូវនឹងម៉ូតូពាក់ស្លាកលេខ សៀមមរាប1A 5572 បើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ អធិការនគរបាលស្រុកបន្ទាយស្រី លោកវរសេនីយ៍ឯកឡុង សំណាង មិនអាចបញ្ជាក់បំភ្លឺ បានទេ ដោយលោកថា ជាប់រវល់បើករថយន្ត បើទោះបី ជា បណ្ដាញសារព័ត៌មាន «សៀមរាបប៉ុស្តិ៍» បានព្យាយាម សុំការបំភ្លឺបន្ថែមយ៉ាងណាក៏ដោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២០

ខេត្តបាត់ដំបង៖«ដីភ្នំវត្តតាមាឃ» ត្រូវប្រជាពលរដ្ឋ រាយការណ៍ថា គ្រឿងចក្រកំពុងតែធ្វើការកាយយកអាចម៍ដី យ៉ាងគគ្រេឹកគគ្រេង ហើយកំពុងប្រឈមទៅនឹងរលាយបាត់ពីផែនដីផងដែរ។

ដីភ្នំវត្តតាមាឃ គឺស្ថិតនៅត្រង់ចំណុច ភូមិលៀវ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ពលរដ្ឋថាដីភ្នំវត្តតាមាឃ នេះ ត្រូវបានគ្រឿងចក្ររបស់អង្គភាពសុីម៉ាក់ ចូលទន្ទ្រានកាយយកអាចម៍ដី ស្ទើរអស់ពាក់កណ្តាលភ្នំទៅហើយ។

ប្រជាពលរដ្ឋ រស់នៅក្បែរទៅនឹងទីតាំងខាងលើបានប្រាប់ អ្នកសារព័ត៌មាន៖ ជារៀងរាល់ថ្ងៃពួកគាត់ ឃើញរថយន្តដឹកដី ចេញពីភ្នំវត្តតាមាឃ ដោយមិនដឹងថាការដឹកជញ្ជូនកាយនោះមានលិខិតអនុញ្ញាតដែរឬយ៉ាងណានោះទេ។

ជុំវិញការកាយដី ភ្នំវត្តតាមាឃ នេះ លោក នៅ រតនា ប្រធានអង្គភាពកំចាត់មីន(សុីម៉ាក់) បានប្រាប់អ្នកសារព័ត៌មាន ថា៖ គ្រឿងចក្រខាងលើ ជារបស់អង្គភាព របស់គាត់ ហើយការចូលយកអាចម៍ដី គឺជាប្រូសេស របស់ខេត្តស្នើសុំ ហើយក្រុមហ៊ុនអភិវឌ្ឈ របស់គាត់។ គ្រឿងចក្រ នេះ មិនមែន ឯកជនទេ គឺជារបស់រដ្ឋនិងការស្នើសុំ ពីខាងភូមិ ឃុំ ស្រុក និងមានការឯកភាពពីខេត្តត្រឹមត្រូវ។ ចំណែក ការយកដីគ្រួស ទៅធ្វើផ្លូវនោះ មានប្រវែង៣០គីឡូម៉ែត្ររយ:ពេលនៃការជួសជុសផ្លូវ មួយឆ្នាំពេញ និងមានដៃគូជាមួយក្រុមហ៊ុនជប៉ុន ហើយត្រូវបញ្ចប់នៅខែ១ឆ្នាំ២០២១។

ទោះជាយ៉ាងណា លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានថ្លៃថា ពាក់ព័ន្ធ គ្រឿងចក្រ ចូលយកដីភ្នំ នៅចំណុច«វត្តតាមាឃ» ខាងមន្ទីរមិនទាន់ បានទទួល លិខិតស្នាម ពីខាងឃុំ ស្រុកនៅឡើយទេ។

លោកប្រធានមន្ទីរថា៖ បញ្ហានេះ លោកនឹងចាត់ឲ្យមន្ត្រី ចុះទៅពិនិត្យ មើលជាក់ស្តែងនៅព្រឹកនេះ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២០

ខេត្តឧត្តរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តឧត្ដរមានជ័យ បានចូលរួមឧបត្ថម្ភនូវថវិកាចំនួន ៣,០០០,០០០ រៀល (បីលានរៀល) តាមរយ: លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជូនដល់ រាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជំងឺ COVID-19 សម្រាប់ចាក់ជូន ប្រជាពលរដ្ឋកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ សូមចូលរួមបួងសួងជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ឧត្តមភរិយា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងថ្ងៃខួបកំណើតគម្រប់៦៦ឆ្នាំឈានចូល៦៧ឆ្នាំ- ១៥/១២/២០២០ ។

សូមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រទ្បាញ់ទាំងអស់ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ៖ អាយុ វណ្ណះ សុខះ ពលះកុំបីឃ្លៀងឃ្លាតទ្បើយ ។

សូមគោរពជូនពរពី លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តកំពង់ចាម៖ឯកឧត្តម​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងសមាជិក-សមាជិកាទាំងអស់ សូមសម្ដែងនូវអំណរសាទរឥតឧបមា ក្នុងថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

នាឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរក ជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងខេត្តសៀមរាប ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page486 Page487 Page488 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×