Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២០

ខេត្តព្រៃវែង៖បច្ចុប្បន្ននៅក្នុងស្រុកពារាំងកំពុងតែមានការ អភិវឌ្ឍ គួរអោយកត់សំគាល់ដូចជាផ្លូវលំនៅតាមភូមិមួយចំនួនប្រែក្លាយជាផ្លូវចាក់បេតុងជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក។
ក្នុងនោះដែរ ផ្លូវចូលទៅភូមិពារាំង ឃុំរាប ស្រុកពារាំង ដោយមានលោក ឧកញ៉ា ប៊ុត ចន្ធូ បានសហការគ្នាជាមួយអាឮ
ជ្ញាធរមូលដ្ឋានដើម្បីអភិវឌ្ឍ ពីតំបន់ដែលមានទឹកលិចប្រែក្លាយទៅជាតំបន់មួយដែលមានទីផ្សារល្អដូចនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

លោក ហា អុិន មេការក្នុងការអភិវឌ្ឍ នៅតំបន់ខាងលើ បានប្រាប់អ្នកសារព័ត៌មានថាក្នុងការអភិវឌ្ឍ នេះគឺមានការស្ថាបនានូវផ្លូវលំមួយខ្សែដែលមានប្រវែង១២០០ម៉ែត្រ ទទឹង៨ម៉ែត្រនឹងត្រូវចាក់បេតុងក្នុងពេលឆាប់ៗខាងមុខនេះមិនតែប៉ុណ្ណោះក៏នឹងមានស្ថាបនាជាស្ពានមួយទៀតឆ្លងពីភូមិពារាំងទៅភូមិស្នាយពល។ ចំណែកប្រឡាយទឹកដែលហូរកាត់ពីភូមិពារាំងពីត្បូងទៅជើង ក៏នឹងត្រូវជីកដាក់លូនឹងធ្វើជាលូស្តុបចំនួន៣កន្លែងទៀតដើម្បីបញ្ចៀសទឹកអោយហូរចូល ស្ទឹងស្នាយពល ទាំងអស់។ លោកថា ធ្វើបែបនេះគឺអាច អភិវឌ្ឍពីតំបន់ដែលលិចទឹក ប្រែក្លាយជាទីផ្សារនឹងមានផ្ទះល្វែង មានភ្លើងបំភ្លឺផ្លូវនៅជុំវិញតំបន់ខាងលើទៀតផង។

ជុំវិញការអភិវឌ្ឍ ខាងលើនេះ ប្រជាពលរដ្ឋ មានការសារទនឹងរីករាយបំផុតព្រោះកន្លងមកនៅតំបន់នេះគឺជាតំបន់មួយដែលលិចទឹក ជារៀងរាល់ឆ្នាំ។ដោយរាល់ពេលដែលទឹកឡើងខ្លាំងម្តងៗពួកគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវនេះគឺជិ:ទូកទៅមក ពិបាកក្នុងការធ្វើដំណើរ ទៅផ្សារឬទៅមន្ទីពេទ្យ ។ ក៏ប៉ុន្តែឥឡូវឮថាលោកឧកញ៉ា ប៊ុត ចន្ធូ បានមកសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍ។ ជាពិសេស លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានអភិវឌ្ឍតំបន់នេះគឺពួកគាត់មានការសប្បាយចិត្ត សង្ឃឹមថានឹងមានការអភិវឌ្ឍបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុដោយសារក្រឡាប់គោយន្ត។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃទី០២ខែសីហាឆ្នាំ២០២០នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺក្រឡាប់គោយន្តឆ្នៃមួយគ្រឿងបណ្តាលឲ្យ ស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះចិន ជឿងអាយុ៤២ឆ្នាំរស់នៅភូមិ ករលំ ឃុំតាសោម ស្រុកអង្គរជុំ។ បើតាមសមត្ថកិច្ចមូលហេតុបណ្ដាលមកពីជនរងគ្រោះស្រវឹងស្រា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២០

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ប្រជាពលរដ្ឋ ឲ្យស្រឡាញ់ និងដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាស លោក រួមជាមួយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដាំដើមឈើ ប្រភេទក្ងោក ប្រមាណជា ៥០០ដើម នៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម។ រៀបចំដោយរដ្ឋបាល ខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថាន ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ថា រមណីយដ្ឋានប្រាសាទនគរបាជ័យ ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ នៅក្បែរទីក្រុងកំពង់ចាម ត្រូវបានធ្វើអភិវឌ្ឍ ជាបន្តបន្ទាប់ ជាពិសេស ការកែប្រែនូវសោភ័ណភាព ឲ្យស្រស់បំព្រង ដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។
យ៉ាងណាម៉ិញ យើងបានកសាងផ្លូវបេតុង១ខ្សែ មានប្រវែងជិត២ពាន់ម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទនគរបាជ័យ។
លោក អ៊ុន ចាន់ដា បញ្ជាក់ដែរថា ដើមក្ងោក ដែលយើងដាំនេះ ជាប្រភេទឈើលំអរ ដែលមានផ្កាពណ៌លឿង បាននាំចូលពីបរទេស តាមរយៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្រៅពីនោះ យើងក៏បានដាំនូវប្រភេទឈើប្រណិតផ្សេងៗទៀត នៅក្នុងបរិវេណប្រាសាទនគរបាជ័យផងដែរ។
លោកអ៊ុន ចាន់ដា ក៏រំពឹងថា រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ នឹងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត យ៉ាងច្រើនកុះករ ជាមិនខានឡើយ បន្ទាប់ពីធ្វើការអភិវឌ្ឍ។ ដូច្នេះត្រូវរួមគ្នា ដាំដើមឈើគ្រប់ប្រភេទ ឲ្យបានច្រើន ដើម្បី បង្កើតនូវគម្របបៃតង។
អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ រួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ឲ្យបានគង់វង្ស
ដើម្បីរួមចំណែកលើកកម្ពស់ ដល់វិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ចាម ពោលគឺ «អេកូទេសចរណ៍ ផ្សាភ្ជាប់ជាមួយនឹងវប្បធម៌ធម្មជាតិ» ដែលជាគោលដៅសក្ដានុពល សម្រាប់ភ្ញៀវមកទស្សនា លើទឹកដីខេត្តកំពង់ចាម ម្ដងហើយ ម្ដងទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់បានស្លាប់ នៅក្នុងថ្លុកឈាម ដោយសារអារប្រដាប់ភេទ ខ្លួនឯង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាបុរសនេះសង្ស័យបែកថ្នាំបានអារប្រដាប់ភេទ និងកាត់ដៃខ្លួនឯងបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។
បើតាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា បុរសដែលស្លាប់ខាងលើមានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករលើកឪឡឹកនៅផ្សារសាមគ្គី ក្រុងសៀមរាប។
ក្នុងហេតុការណ៍ ក៏បណ្ដាលឱ្យនគរបាលប៉ុស្តិ៍ស្លក្រាមម្នាក់រងរបួស ពេលចុះមកអន្តរាគមន៍។
បើតាមការសន្និដ្ឋាន ជនរងគ្រោះអាចបណ្ដាលមកពីបែកថ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២០

ខេត្តកំពង់ចាម៖នគរបាលខេត្តកំពង់ចាម បានចាត់ទុកការបង្ហោះព័ត៌មានរបស់
facebook ហ៊ុន​ ម៉ាលីនី​ ជាព័ត៌មានមិនពិត។
ក្រុមប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សូមជម្រាប​ដល់សាធារណជន​ និងអ្នកនិយមប្រេីប្រាស់​ នូវបណ្ដាញទំនាក់ទំនងសង្គម​ facebook ទាំងអស់ឲ្យបានជ្រាបថា៖មានគណនី facebook ឈ្មោះ​ ហ៊ុន​ ម៉ាលីនី​ បានបង្ហោះ​ខ្លឹមសារ​ថា​ “មេីលមុខប៉ូលិសគ្រឿងញៀនស្រុកស្ទឹងត្រង់ ឃុបឃិត​ដោះលែងជនល្មេីសជាថ្នូរនឹងលុយ​៧០០$ គាត់ឈ្មោះបូរី​,​ លោកពូស្នង​ការប៉ូលិសខេត្តជួយស៊េីបអង្កេតផង បេីប៉ូលិសពុករលួយ មានទោស​ ឫទេចា៎​ ?”​

សូមបញ្ជាក់​ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម​ នៅព្រឹក​ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ​២០២០​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការខេត្ត​កំពង់ចាម​ បានបញ្ជា​ឲ្យ​កម្លាំង​ជំនាញខេត្ត​ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់​ធ្វេីការស្រាវជ្រាវលេីករណីខាលេីនេះ​ ដោយកម្លាំងជំនាញរបស់យេីងបានសុំការ​សហការពី​ឈ្មោះ​ អាត ម៉ារីណា​ ភេទស្រី​ អាយុ​២៨ឆ្នាំ​ មានទីលំនៅភូមិបឹងកេតក្រោម​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ​ដែលមានគណនី​ facebook ឈ្មោះ​ លីន​ ណា​ ដែលរងការចោទប្រកាន់ពាក់ព័ន្ធ និងករណីបទល្មេីសគ្រឿងញៀន​ បានមកបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ថា​ រូបនាង​ (​ អាត​ ម៉ារីណា​ )​ សូមធ្វេីការបដិសេធទាំងស្រុង​ចំពោះ​ខ្លឹមសារ​ដែលគណនី​ facebook ឈ្មោះ​ ហ៊ុន​ ម៉ាលីនី​ បានបង្ហោះ​នោះ​ គឺជាការប្រឌិតដែលមានចេតនា​បំផុសបំផុល​ ព័ត៌មាន​មិនពិត ក្នុងរូបភាពចង់បរិហាកេរ្តិ៍ចំពោះរូបនាង​ និងបងប្រុសបង្កេីតរបស់ខ្លួន​ ឈ្មោះ​ ហ្វា​ ។

បន្ទាប់​ពីការបំភ្លឺរបស់​ឈ្មោះ​ អាត​ ម៉ារីណា​ (​ facebook ឈ្មោះ លីន​ ណា​ )​ បានដាក់ពាក្យបណ្ដឹង​ និងសំណូមពរដល់សមត្ថកិច្ច​ ជួយស្រាវជ្រាវរក​គណនី​ facebook ឈ្មោះ​ ហ៊ុន​ ម៉ាលីនី​ ដេីម្បីចាត់ការផ្លូវច្បាប់ផងដែរ​ ។

ក្រុមប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សូមជម្រាប​ដល់សាធារណជន​ និងអ្នកនិយមប្រេីប្រាស់​នូវបណ្ដាញទំនាក់ទំនងសង្គម​facebook​ សូមបញ្ជាក់​ថា​ ឈ្មោះ​ អាត​ម៉ារីណា​ (​ លីន​ ណា​ )​ និងឈ្មោះហ្វា​ គឺពុំដែលពាក់ព័ន្ធ​ និងការបង្រ្កាបករណីប្រេីប្រាស់​ ឬចែកចាយនូវសាធាតុញៀនខុសច្បាប់ពីមុនមកឡេីយ​ ។

សមត្ថកិច្ច​យេីងខ្ញុំ​ និងធ្វើ​ការ​ស្រាវជ្រាវ​រក អត្តសញ្ញាណ​បុគ្គល​ដែលបង្ហោះ​ ពាក់ព័ន្ធ​និងករណីខាងលេី​នេះ​មកបំភ្លឺ​ និងដេីម្បីកសាងសុំណុំរឿង​តាមនីតិវិធីច្បាប់​ ព្រោះការបង្ហោះខ្លឹមសារបែបនេះ​ ធ្វេីឲ្យមានការ​យល់ច្រឡំ​​ពីសំណាក់សាធារណជនមួយចំនួន​ ដែលមិនមានមូលដ្ឋានច្បាស់លាស់​ និងធ្វើឲ្យរងការប៉ះពាល់ដល់កិត្តិយស​ មន្រ្តី​នគរបាល​ជាតិ​ ក៏ដូចជាអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយេីងខ្ញុំ​ និងប៉ះពាល់កិត្តិយសបុគ្គលដែលមិនបានប្រព្រឹត្តបទល្មេីស ផងនោះ​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ សីហា ២០២០

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​៣១​ ខែកក្កដាម្សិលមិញ បានដឹកមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលកំពុងប្រមូលផលប្រមាណ៥១២ហិកតា​ ដោយ​តំបន់នេះ​ប្រេីប្រាស់​ប្រភពទឹក​ចេញ​ពី​អាងទឹកឆា។
លោកអ៊ុន ចាន់ដា កក៏បានបន្តពិនិត្យផ្ទៃដីរងផលប៉ះពាល់នៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ចំនួន៩៤ហិចតា ដោយសារនៅក្នុងភូមិសាស្រ្តនេះពុំ​មាន​ប្រភពទឹកសម្រាប់ស្រោចស្រព។
ក្នុងដំណើរចុះពិនិត្យស្រូវរបស់កសិករ លោកអ៊ុន ចាន់ដា បានជម្រុញលើកទឹកចិត្តដល់ ប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ចំពោះ​តំបន់ដែលរងផលប៉ះពាល់ លោក​ បានធ្វើការណែនាំដល់មន្ទីរជំនាញ ឲ្យធ្វើការសិក្សាលើកជាគម្រោងកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈ​ ងាយស្រួលជូនដល់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញ បាន​អញ្ជើញ​ចុះពិនិត្យតំបន់អភិរក្ស​
រមណីយ៍ដ្ឋាន​ក្បាល​ទឹក​(ទឹក​ឆា​)ស្ថិតក្នុងព្រំប្រទល់ឃុំក្រូច និង​ឃុំបឹងណាយ ស្រុកព្រៃឈរ និងឃុំសំព័រ ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណភាព និងកំណត់ទីតាំងព្រំប្រទល់ តំបន់រមណីយ៍ ដ្ឋានឲ្យបានច្បាស់ ព្រមទាំង​ចុះពិនិត្យការបង្ករបង្កើនផលដំណាំស្រូវ នៅឃុំបឹងណាយ ស្រុក​ព្រៃឈរ​ផងដែរ​។
លោក​​ អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​បិទ​ការ​ឆ្លង​ចូល​តំបន់​ហាមឃាត់​ ដែល​ជា​ប្រភព​ទឹក​ផុស​ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ចរន្ត​ទឹក​ផុស​ចេញ​ពី​ដី​ ហើយ​ក៏​អាច​ប៉ះពាល់​ដល់​ការ​បង្កបង្កេីន​ផល​លេី​ដំណាំ​របស់​ប្រជាពលរដ្ឋ នៅ​តំនៅតំបន់ខាងក្រោម។
គួរ​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹក​ឆា​ មានទេសភាពស្អាត ដោយ​មានខ្សែទឹក ផុសព្រុចៗ ផុសចេញពីក្នុងដីថ្លាឈ្វេង ត្រជាក់ស្រេប ជម្រៅត្រឹមកំភួនជើង កំពុង ក្លាយជាទីឋានកម្សាន្ដពេញនិយមបំផុត មួយនៅក្នុងទឹកដីក្រហមនៃខេត្ដកំពង់ចាម ។ ក្បាលហុងទឹករមណីយដ្ឋាន ចុះបញ្ជីក្នុង ឆ្នាំ២០១១ គឺជាទឹកផុសត្រជាក់ ដែល ជ្រាបចេញពីប្រភពអាងស្ដុកទឹកថ្មដា ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ចម្ងាយ ប្រមាណជាង៣០គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ទទួលភ្ញៀវ រាប់រយនាក់រៀងរាល់ថ្ងៃ ដោយ
ចំនួនបានកើនឡើងរាប់ពាន់ក្នុងរដូវ បុណ្យទាន។
ជាមួយ​គ្នានោះ​ រដូវបុណ្យទាន មនុស្សមកលេងទីនេះ ពាសពេញគ្រប់ ទីកន្លែង។ ប៉ុន្ដែបើទោះបីជាភ្ញៀវទេសចរ មកកម្សាន្ដរមណីយដ្ឋាននេះយ៉ាងណាក្ដី ក៏ភាគច្រើនពួកគេគ្រាន់ តែងមកអង្គុយ ក្នុងក្យូស ទទួលទានអាហារថ្ងៃត្រង់ ខណៈ ភ្ញៀវមួយចំនួនត្រូវដើរទៅកាន់ប្រភពទឹកផុសព្រុចៗ ចេញពីក្នុងដីគួរឲ្យក្បង់ ស្រោចប្រាណ។ ចំពោះបញ្ហាភ្ញៀវឈូឆរទៅជ្រំ ប្រភពក្បាលទឹក មជ្ឈដ្ឋានមួយចំនួនបានចោទថា ទង្វើនេះ បង្កឲ្យផ្ទៃ ទឹកស្ងប់ អត់ហូរ និងល្អក់ កខ្វក់ នៅផ្នែកខាងក្រោម ដែលជះ ក្លិនអសោចដល់ភ្ញៀវទេសចរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្នងការរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបង្ហោះព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិតបង្កប៉ះពាល់ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប៉ះពាល់កិត្តិយសនគរបាលជាតិ និងការជំរុញឱ្យក្រុមការងារព័ត៌មាននិងប្រតិម្មហ័ស
បន្តយកចិត្តទុកដាក់ពង្រឹងតាមដានត្រួតពិនិត្យផេកឬអាខោនហ្វេសប៊ុកក្លែងក្លាយដែលបង្ហោះព័ត៌មានតាមបណ្តាញសង្គមមានចេតនាបំផ្លើសបំភ្លៃនិងបំពុលសង្គមបង្កភាពវឹកវរត្រូវស្រាវជ្រាវឆ្លើយតបវាយបកឱ្យលឿនឆាប់រហ័សដើម្បីបន្សាបព័ត៌មាននោះឱ្យទាន់ពេលវេលាកុំឱ្យមហាជនមានការយល់ច្រឡំ។

ការព្រមាននេះបន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះមានការបង្ហោះព័ត៌មានតាមផេកនិងអាខោនហ្វេសប៊ុកខ្លះនៅក្រៅប្រទេសបានបង្ហោះព័ត៌មានករណីចងកសម្លាប់ខ្លួនឯងនៅខណ្ឌដូនពេញបំភ្លៃចោទថាដោយសារជំពាក់បំណុលធនាគារវ័ណ្ឌក និងក៏ត្រូវបានក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្នងការប្រញ៉ាប់បកស្រាយនិងបំភ្លឺជូនមហាជនឡើងវិញដើម្បីកុំឱ្យមានការភាន់ច្រឡំនិងករណីម្ចាស់អាខោនហ្វេសប៊ុកមួយចំនួនទៀតនៅក្នុងប្រទេសបានបង្ហោះឬនិយាយព័ត៌មានចបំភ្លៃពីការពិតប៉ះពាល់សន្តិសុខសណ្តាប់សង្គមនិងនិយាយចោទប្រកាន់សមត្ថកិច្ចនគរបាលគ្មានមូលដ្ឋានច្បាស់លាស់បង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងក៏បាននាំខ្លួនម្ចាស់អាខោនហ្វេសប៊ុកទាំងនោះមកអប់រំជាបន្តបន្ទាប់និងឱ្យធ្វើកិច្ចសន្យាដើម្បីបញ្ចប់សកម្មភាពផងដែរ។

ពាក់ព័ន្ធនិងបញ្ហាការបង្ហោះព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិតនេះផងដែរ លោក ស ថេត ក៏បានលើកឡើងគ្រោងនិងរកអ្នកច្បាប់ប្រចាំស្នងការរាជធានីភ្នំពេញដើម្បីពិនិត្យទៅលើអង្គហេតុដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបង្ហោះទាំងនោះផងដែរ។ ពីព្រោះគ្រាន់តែការអប់រំអ្នកខ្លះនៅមិនរាងចាលនោះទេ។
លោក ស ថេត ក៏បានណែនាំដល់ អធិការទាំង១៤ខណ្ឌនិងនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលទាំងអស់និងការិយាល័យជំនាញ ត្រូវបន្តខិតខំដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានប្តឹងរាយការណ៍សរសេរសារខំមិន (comment)ចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឬផេករបស់លោក ដែលឱ្យជួយដោះស្រាយការងារសន្តិសុខ និងការផ្តល់សេវារដ្ឋបាល។

សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្រ្តីសមាជិកក្រុមការងារក៏បានលើកឡើងពីលទ្ធផលការងារដែលសម្រេចបានរយៈពេលកន្លងមកក្នុងការឆ្លើយតបវាយបកបន្សាបព័ត៌មានបំពុលសង្គម និងក៏បានដោះ ស្រាយបញ្ហាមួយចំនួននូវការប្តឹងរាយការណ៍របស់ប្រជាពលរដ្ឋសរសេរសារចូលក្នុងផេកស្នងការរាជធានីភ្នំពេញ និងផេករបស់លោកស្នងការពាក់ព័ន្ធការងារសន្តិសុខសណ្តាប់ធ្នាប់និងការផ្តល់សេវារដ្ឋបាលនិងមានការលើកឡើងនូវចំណុចប្រឈមមួយចំនួនទៀតដើម្បីលើកយកមកពិភាក្សានិងបន្តរួមគ្នាដោះស្រាយជូនដល់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ភ្នំពេញ៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានសរសេរសារនៅលើទំព័រផេកហ្វេសប៊ុកថា៖មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម សំបុត្រកំណេីត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ។

លោក ដួង តារា បានបន្តថា៖ ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់ នឹងមិនបានបង្ហាញខ្ញុំអោយច្បាស់ថាត្រូវទៅតុណាមួយ …ជួបអ្នកណា…។

លោក ដួង តារា ក៏បានលើកឡើងទៀតថា៖ មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង តត្រូវមានសមត្ថភាពសុជីវធម៌ និងគុណធម៌ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។

លោកបន្តទៀតថា៖ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង។
សូមរម្លឹកថាជារើយៗគេតែងតែសង្កេតឃើញមន្ត្រីមួយចំនួនតូចមិនបានកែប្រែចរិកការងារ ឱ្យមានសីលធម៌ វិជ្ជាជីវៈ បម្រើរាស្ត្រពិតប្រាកដនោះទេ ច្រើនមានវប្បធម៌រើសអើង មាកងាយ មិនយកចិត្តទុកដាក់ចំពោះពលរដ្ឋ ប្រើសំដីមិនសមរម្យ ធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ សុទ្ធតែជាបច្ច័យមិនល្អ ប៉ៈពាល់ដល់សតិអារម្មណ៍ពលរដ្ឋ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ខេត្តព្រៃវែង៖ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ព្រឹកមិញ បានអញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋ០២គ្រួសារ អតីតយុទ្ធជន និងគ្រួសារដែររងគ្រោះដោយខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ើងដំបូលផ្ទះ នៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ ពីរគ្រួសារ។

លោកលោក វង្ស ពិសេន ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ និងប្រធានក្រុម ក្នុងឃុំកញ្ចំ ដែលមានសមាជិកចូលរួមចំនួន៧៦នាក់ និងឧបត្ថម្ភម្នាក់ៗថវិកា៥០,០០០រៀល។

ជាមួយគ្នានោះដែរលោកបានឧបត្ថម្ភដល់ ការបោះបង្គោលដីសាធារណៈ របស់រដ្ឋ ទុកសម្រាប់ជម្រកសត្វគ្រប់ប្រភេទ ចៀសវាងការកាប់ទន្ទ្រានយកមកធ្វើកម្មសិទ្ធិឯកជន ដែលចំណាយថវិកា អស់ ៧,៥០០,០០០រៀល ផងដែរ។

សូមបញ្ជាក់ថាគ្រួសារអតីតយុទ្ធជន បានទទួលថវិកា ៥០០,០០០រៀល គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រួមមាន៖

  • អង្ករ ៥០គីឡូក្រាម
  • មី ២កេស
  • ប៊ីចេង ២កញ្ចប់
  • ទឹកត្រី ២យួរ
  • ទឹកស៉ីអ៉ីវ ២យួរ
  • ទឹកសុទ្ធ ២កេស
  • ទឹកក្រូច ២កេស
  • ថវិកា១,០០០,០០០រៀល៕SRP
Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២០

ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់បានហើយ ចោរលួចកង់ នៅក្រុងសៀមរាប កាលពីថ្ងៃមុនសុទ្ធតែក្មេងៗ។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅដីឡូតិ៍ មួយកន្លែងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាបអនុសេនីយ៍ទោ សៀក សោភា បានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យិន ប៊ុណ្ណា ភេទស្រី អាយុ៥៣ឆ្នាំមានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនឹងអំពើលួច កាលពីវេលាម៉ោង០៣និង២៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យ៖

១. ឈ្មោះ រ៉ុង ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប សៀមរាប។
២.ឈ្មោះ ពៅ វិន ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិតាចេត ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប។
៣.ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៤.ឈ្មោះ ម៉ៅ ជុំ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ រើសអេតចាយ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

អនុសេនីយ៍ទោ សៀក សោភា បានបញ្ជាក់ថាក្រោយពីសាកសួរ ជនសង្ស័យទាំង០៤នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់របស់គេ ពិតប្រាកដមែន។ ករណីនេះដកហូតវត្ថុតាងកង់០៦គ្រឿង ក្នុងនោះ​ កង់០២គ្រឿង ត្រូវបានជនសង្ស័យលួចយកនៅម៉ោង០៣និង២៥នាទី ២៤ខែកក្កដាឆ្នាំ២០២០នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរកឃើញហើយបានប្រគល់អោយម្ចាស់វិញ។​ បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត។

បើតាម អនុសេនីយ៍ទោ សៀក សោភា ការបង្ក្រាបបានជនសង្ស័យទាំង០៤នាក់ ក្រោមការណែនាំចង្អុលបង្ហាញ ពីរលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២០

ខេត្តសៀមរាប៖ក្មេងទំនើងចំនួន១៥នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលអន្តរាគមន៍ស្នងកាខេត្តសៀមរាប ឃាត់ខ្លួននៅមាត់ស្ទឹងសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង០០និង រំលងអាធ្រាតចូលថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២០ចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការខេត្តសៀមរាប លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ភឹងចិន្តារ៉េត ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ទើប រូបលោកបានសហការល្បាត ជាមួយកម្លាំងការិយាល័យនគរបាលការពារនិងអន្តរាគមន៍ ក្នុងភូមិសាស្រ្ត ក្នុងសង្កាត់ធំៗទាំង០៤ក្នុងក្រុងសៀមរាប ដោយចុះប្រមូលជនទំនើងដើរដេកនិងគ្មានសណ្តាប់ធ្នាប់ដែលប្រមូលផ្ដុំគ្នា នៅតាមសួនច្បារបឹងហ្កាឡូ នៅតាមមាត់ស្ទឹង បានចំនួន០២ក្រុម ស្មើនិង១៥នាក់។
ក្រុមទី១
.១.ឈ្មោះ លឹតលីឆាតផោយងាមសែង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-២.ឈ្មោះ ជា រ៉ាភី ភេទប្រុស អាយុ១៥ ឆ្នាំ ទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៣.ឈ្មោះ វ៉ាត់ សេរីវឌ្ឍនាភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៤.ឈ្មោះ ណារិន សុផារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៥.ឈ្មោះ ជី សាមាយ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិត្រៀក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។
-៦.ឈ្មោះ ចក់ លាងម៉េង ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៧.ឈ្មោះ លី វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៨.ឈ្មោះយ៉ា អារីហ្វីន(ឥស្លាម) ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-៩.ឈ្មោះលី ចាន់ ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-១០.ឈ្មោះ គីយ៉ូមរីកា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
-១១.ឈ្មោះ ជាតិ កុសល ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
ក្រុមទី២-
១.ឈ្មោះ ស៊ុន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។ – ២.ឈ្មោះគង់ មាក់ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។-
៣.ឈ្មោះប៉ុន សុភី ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ ។
-៤.ឈ្មោះ សៀងសែប ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។
លោកបន្តថា ក្មេងទំនើងទាំង១៥នាក់ខាងលើមកធ្វើការសាកសួរ ឃើញថាពុំមានជាប់ពាក់ពន័្ធនិងបទល្មើសព្រហ្មទណ្ឌទេ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាអវិជ្ជមានទាំងអស់ បានធ្វើកិច្ចសន្យាអប់រំលើកទី១ និងប្រគល់ជូនទៅអាណាព្យាបាលឲ្យយកទៅលំនៅដ្ឋានអប់រំវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page562 Page563 Page564 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×