លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា ព្រមទាំងក្រុមការងារ នៅថ្ងៃសៅរ៍ នេះ បានអញ្ជើញចុះទៅប្រគល់អំណោយផ្ទះទេវតាចំនួន០១ខ្នង ដែលមាន ទំហំ១២គុណ៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកយាយ អៀង គឿន អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោកយាយជាស្ត្រីមេម៉ាយ ជាយូរឆ្នាំមកហើយ ដោយស្វាមីបានស្លាប់ក្នុងសម័យ ប៉ុល ពត។ លោកយាយរស់នៅជាមួយកូនៗ និងចៅៗ សរុប០៨នាក់ក្នុងផ្ទះតែមួយ ក្នុងកម្រិតជីវភាពខ្វះខាត។
ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវក៏បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀត រួមមាន អង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕SRP



លោក ទៀ សីហា បានបញ្ជាក់ ចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេល បច្ចុប្បន្ន ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម របស់អង្គភាពប្រតិបត្តិករ បាននិងកំពុងធ្វើប្រតិបត្តិការ ក្នុងខេត្តមាន៖ CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្ការមីន លើផ្ទៃដីសរុបជាង ៨ ៨០០ហិកតា ដោយរកឃើញមីនថ្មើជើង ចំនួនជាង ២ម៉ឺនគ្រាប់ មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះ ពីសង្រ្គាមគ្រប់ប្រភេទជាង១១ម៉ឺន គ្រាប់គ្រាប់ មានអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួនជាង ៥៣ម៉ឺននាក់។
សម្តេចបានបន្តថា នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាបិតាសន្តិភាព ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ បាននាំមកនូវជោគជ័យ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង សម្រាប់កម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ។ ភ្លើងសង្គ្រាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ជាច្រើនសន្ធឹកសន្ធាប់ពាសពេញ ផ្ទៃប្រទេស ដែលបងប្អូនប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្ម ដ៏សែនឈឺចាប់បំផុត ដែលមិនធ្លាប់កើតមានពីមុន និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ បើទោះបីកម្ពុជាយើងបានជួបប្រទះនូវទុក្ខសោកដោយសារបញ្ហាគ្រាប់មីន ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាម ក៏ដោយ តែក្រោមការដឹកនាំរបស់ សម្តេចហ៊ុន សែននិងដោយមានការជួយជ្រោមជ្រែង ពីបណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូ ជាច្រើនមកដល់ពេលនេះយើង ឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្គ្រាមផ្សេងទៀត ត្រូវបានបោសសំអាត និងធ្វើការកំទេចចោល ជាបន្តបន្ទាប់ស្ទើទូទាំងប្រទេស។