Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ”
សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងនឹងបានទៅលេងសួនកសិទេសចរណ៍រង្វង់មូលស្រុកបន្ទាយស្រី
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២២

ខេត្តព្រៃវែង៖អញ្ជើញជាអធិបតី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ នេះ សម្ដេចស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ក្នុងន័យដើមថា«យើងមិនអាចធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណាដែលធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះគឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ។ នេះជាសច្ចៈធម៌ដែលយើងមិនអាចប្រកែកបាន…។ សព្វថ្ងៃនេះដោយសារយើងបានរក្សានូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព»។

សម្ដេច ស ខេង បានបន្ថែមថាការកសាងប្រទេស ជាពិសេសការរៀបចំឱ្យមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍនេះមិនអាចកាត់ផ្ដាច់បានពីគោលនយោបាយឬបន្ទាត់នយោបាយនៃអ្នកដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលនោះឡើយ។ សម្ដេចបន្ថែមថានយោបាយដែលត្រឹមត្រូវគឺនយោបាយដែលផ្អែកលើផលប្រយោជន៍ជាតិនិងប្រជន និងការធ្វើអ្វីៗដែលគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ។

សម្ដេចនាយករដ្ឋមន្រ្តីស្ដីទីបានបន្តថារាជរដ្ឋាភិបាលនិងគណបក្ស ដែលមានសម្ដេចតេជោជាប្រធានបន្តវេនពីថ្នាក់ដឹកនាំមុន និងជានាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ពង្រឹងសុខសន្តិភាព ស្ថិរភាព បង្កើតបានឱកាសសម្រាប់ការកសាងវត្ត សាលារៀន ផ្លូវ និងសមិទ្ធផលផ្សេងៗទៀតជាប្រយោជន៍របស់ប្រជាពលរដ្ឋដោយសម្ដេចបានបន្ថែមថា« បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ យើងតស៊ូដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង»។

សម្ដេចបានបន្តគូសបញ្ជាក់អំពីការប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនាស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្រាប់ដល់​​ប្រជាពលរដ្ឋ​ ឲ្យ​រួមគ្នា​​ ថែរក្សា​សុខសន្តិភាព​​ទាំងអស់គ្នា ដើម្បី​បន្ត​ធ្វើ​​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង ឲ្យកាន់តែ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ សម្បូរ សប្បាយ​រុងរឿង​បន្តទៅទៀត​។

ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ក្នុង​វត្ត​ឥន្ទ​កោ​សី ហៅ​វត្ត​កោះជ្រូក ស្ថិតក្នុង​ភូមិ​ទី​១៣ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម នៅថ្ងៃសៅរ៍នេះ។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​សុខសន្តិភាព​ជូន​ប្រទេសជាតិ នឹងធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ។ ជាក់ស្ដែង​នៅក្នុង​ថ្ងៃនេះ សមិទ្ធផល​ដែល​សាងសង់​រួច ក្នុង​ទី​អារាម​ឥន្ទ​កោ​សី ហៅ​វត្ត​កោះជ្រូក ដែលមាន​តម្លៃ​ប្រមាណ​ជា ៥៣ ម៉ឺន​ដុល្លារ​អា​មេ​រិច ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។

អភិបាលខេត្បាន​បញ្ជាក់ថា សមិទ្ធផល​ខាងលើ​នោះ គឺ​ផ្ដើមចេញ​ដោយ​កត្តា​ប្រទេសជាតិ​ មាន​សុខ សន្តិភាព ធ្វើឱ្យ​ប្រជាពលរដ្ឋ​ យើង​មានឱកាស​គ្រប់គ្រាន់ ក្នុង​ការរក​ទទួលទាន​មានបាន មាន​ជីវភាព​ធូរធារ ទើប​ធ្វើឱ្យមាន​ថវិកា​ ដើម្បី​ចូលរួម​ជា​បច្ច័យ ដោយ​សទ្ធា​ជ្រះថ្លា យកមក​កសាង​សមិទ្ធផល​ទាំងឡាយ​ដូចជា​ការចាក់ដី​ក្នុង​ទីធ្លា​វត្ត , ជួសជុល​ព្រះវិហារ​, កសាង​ឈាបនដ្ឋាន , កសាង​ដងទង់ និង​ឧប្បដ្ឋានសាលា ។​ល​។​ដែលមាន​តម្លៃ​រហូតដល់​ទៅ​ជាង ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ដូច​ពេលនេះ។

លោកបាន​សង្កត់​ធ្ងន់​ថា​ ដោយសារ​កត្តា​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ មាន​ការរីកចម្រើន​ទន្ទឹមគ្នា ទាំង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២២

លោកផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ហើយក្នុងនោះលោកនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ​ លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពហើយបានមានប្រសាសន៍ថាជារឿងដ៏ល្អណាស់ដែល នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញ​ មេបញ្ជាការកងទ័ពជើងគោក​ របស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ការអញ្ជើញបែបនេះធ្វើឡើងនៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា នេះ គឺជាជំនួបមួយដែលមានសារៈសំខាន់ក្នុងនាមជាប្រទេសជិតខាង ក្នុងនាមប្រទេសបងប្អូនគ្នា ហើយកន្លងទៅថ្មីៗនេះប្រទេសយើងទាំងពីរក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៅវិញទៅមក។ សម្ដេចតេជោពិតជារីករាយដែលបានមើលឃើញពីលទ្ធផលអ្វីដែលយើងបានអនុវត្តនិងសម្រេចជាមួយគ្នាកន្លងមកនេះ ហើយទាំងអស់នេះ នឹងធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទនភាពចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជម្រាបជូននាយករដ្ឋមន្ត្រីឡាវ ដើម្បីអោយត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខនៅពេលដែលសម្ដេចអញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសឡានោះ។ នាយករដ្ឋមន្ត្រីឡាវបានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោបានមានប្រសាសន៍លើកឡើង ជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី ហើយលោមក៏បានអបអរសាទរចំពោះកម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ានកន្លងទៅនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២២

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ លោករង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។ ហើយទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោបានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។

នាយករដ្ឋមន្ត្រីឡាវបានមានប្រសាសន៍លើកឡើងទៀតថាលោកនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់​ និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២២

ខេត្តកំពង់ចាម៖ពលរដ្ឋចំនួន៣ស្រុកនៅខេត្តកំពង់ចាម ស្រុកបាធាយ​ ជេីងព្រៃ​ និង​ស្រុក​កងមាស​ ទទួលបានប្រភពទឹកជូន​ពលរដ្ឋសម្រាប់ប្រើប្រាស់ស្រោចស្រព កសិផល។

ការទទួលបាននេះបន្ទាប់ពីលោក អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ ចុះ​ដោះស្រាយ​បញ្ហា​កកស្ទះ​ ដេីម្បី​បន្តការសាងសង់​សំណង់​​ទំនប់​បង្ហៀរ ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​ឆ្វេង ឃុំ​ច្បារអំពៅ ស្រុក​បាធាយ នៅថ្ងៃសុក្រមម្សិលមិញ។

បើតាម​លោក យុទ្ធ ចាន់​ផល មេឃុំច្បារអំពៅ បាន​ប្រាប់​ឲ្យ​ដឹងថា សំណង់​បង្ហៀរ (​ទ្វារ​២) លើ​ស្ទឹង​ឆ្វេង សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​១ ប្រវែង ១០០ ម៉ែត្រ និង សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​២ មាន ប្រវែង​២០០ ម៉ែត្រ ទទឹង មាន​ប្រវែង ៥,៦០ ម៉ែត្រ។ ដោយសំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​១ សាងសង់​បាន ៩០% ហើយ ចាប់ផ្ដើម​សាងសង់ ក្នុង​ខែ​មិនា ឆ្នាំ ២០២២ ។ ដោយឡែក សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​២ កំពុង​ចាប់ផ្ដើម​ដំណើរការ​សាងសង់។

លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ឆ្នាំ​២០២១ កន្លងទៅ តំបន់​ខាងលើ​មានការ​ចម្រូងចម្រាស់ ខ្វែងគំនិត​គ្នា​ពី​សំណាក់​ប្រជាពលរដ្ឋ​ នៅ​សងខាង​ស្ទឹង ដោយ​កាលនោះ​មានមតិ​ខ្លះ​មិនឱ្យ​ទប់​ទំនប់​រក្សា​ទឹក និង​មតិ​ខ្លះទៀត​ចង់​ទប់​ទំនប់​រក្សា​ទឹក។ រហូតដល់​អភិបាលខេត្ត​កំពង់ចាម លោក​ អ៊ុន ចាន់​ដា បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះមក​ពិនិត្យ​សិក្សា​ដោយផ្ទាល់ ទើប​រៀបចំ​ផែនការ​ដើម្បី​សាងសង់​ទំនប់​បង្ហៀរ នេះ​ឡើង ក្នុង​គោលបំណង​ដោះស្រាយ​ទំនាស់​របស់​ប្រជាពលរដ្ឋ និង​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ចំនួន ៣ ស្រុក ឱ្យមាន​ប្រភពទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​ស្រូវប្រាំង​ជាដើម។

លោក​មេឃុំ​ច្បារអំពៅ បាន​បញ្ជាក់ថា ការសាងសង់​ទំនប់​បង្ហៀរ​នេះ គឺមាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ដូចជា នៅពេលដែល​ទឹក​ស្រក​ផុត​ទៅ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស នៅ​តំបន់​នេះ អាច​អាច​ធ្វើដំណើរ​ឆ្លងស្ទឹង ឬ​ដឹក​កសិផល​ឆ្លងកាត់ ដោយ​មិនចាំបាច់​ប្រើ​ទូក​ចម្លង ឬ​ធ្វើ​ស្ពាន​ឆ្លង​ដូច​មុន​ទេ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២២

ខេត្តសៀមរាប៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

សេចក្ដីសម្រេចដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២២

ខេត្តកំពង់ឆ្នាំង៖អ្នកសារព័ត៌មានចំនួន៤នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយកាលពីរសៀលថ្ងៃទី ២២ ខែមេសា ម្សិលមិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានដាក់លិខិតស្នើសុំទៅស្ថាប័នតុលា ឱ្យជួយដោះលែង អ្នកសារព័ត៌មានចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ឆ្នាំ២០២២ ចោទ ចំនួន៣បទល្មើស គឺបទ ចូលលំនៅឋានឆែកឆេរសួរនាំពុំមានការអនុញ្ញាត, បទលួចថត និង បទជ្រៀតជ្រែកកិច្ចការមុខងារសាធារណៈ ពាក់ព័ន្ធហាងលក់ម៉ូតូ១កន្លែង។

ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវឃាត់ខ្លួន ១,ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកយកព័ត៌មាន រស្មីស្ទឹងត្រង់។ ២, ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់។ ៣,ឈ្មោះ មិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក។ និង ៤,ឈ្មោះ ប៊ុត ចន្ថា ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។

លោក ទេស វិបុល បានឲ្យដឹងថា នៅរសៀលម្សិលមិញ អ្នកទាំង៤ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយដើមបណ្តឹង និងចុងចោទទាំង៤នាក់ បានចាប់ដៃយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរ ក្រោមការសម្របសម្រួលរបស់លោកប្រធានសមាគម។ លោកក៏បានបានរៀបចំអាហារសាមគ្គី ផ្តល់មតិអប់រំល្អ ជូនក្រុមអ្នកកាសែតដែលបានចូលរួម ឱ្យយល់ដឹង និងចៀសវៀងការប្រព្រឹត្តអំពើខុសច្បាប់បន្តទៀត។

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក៏បានសូមអំពាវនាវអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អ ជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង សូមចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២២

ខេត្តកំពង់ឆ្នាំង៖នគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា សារព័ត៌មាន៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ជាអ្នករកស៊ីលក់ម៉ូតូ។

ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវឃាត់ខ្លួន ១,ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកយកព័ត៌មាន រស្មីស្ទឹងត្រង់។ ២, ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់។ ៣,ឈ្មោះ មិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក។ និង ៤,ឈ្មោះ ប៊ុត ចន្ថា ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។

បើតាម លោក អៀរ ប៊ុនធឿន បានបញ្ជាក់ថា អ្នកទាំង៤នាក់នេះ ត្រូវបានចោទពីបទ រំលោភលំនៅឋាន តាមមាត្រា២៩៩ និងបទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារ ជាសាធារណៈ តាមមាត្រា៩០៦ នៃក្រមព្រហ្មទណ្ឌ។

បច្ចុប្បន្នអ្នកទាំង៤នាក់ ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ននៅស្នងការខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរចម្លើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២២

ខេត្តត្បូងឃ្មុំ​៖ក្នុងឱកាសដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ​ ប្រជាពលរដ្ឋចំនួន ៣៦ភូមិ ក្នុងឃុំចំនួន០២​ នៃស្រុកអូររាំងឪ នៅព្រហស្បតិ៍ ម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ បានលើកឡើងប្រសាសន៍ សម្តេចតេជោ ថា សូមមើលព្រៃទាំងមូល កុំមើលដើមឈើ១ដើម មានន័យថា «មន្ត្រីរាជការដែលល្អ៩៩% កុំយកប្រៀបធៀបមួយចំនួនតូចដែលខិលខូចនោះ ដូច្នេះហើយ សូមកុំខឹងគោវាយរទេះ»។

លោក ជាម ច័ន្ទសោភ័ណ បាន​សំណូមពរ​សូមឲ្យបងប្អូនពលរដ្ឋ ចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។

អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅ នឹងប្រទេសមួយចំនួនធំ។

អភិបាលខេត្ត​ត្បូងឃ្មុំ​ ក៏បានអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺ​កូវីដ​-១៩ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

សូមជម្រាបថាកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិតិ្តយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន នៅថ្ងៃព្រហស្បតិ៍ នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ដែលមានជីវភាពក្រីក្រចំនួនពីរទីតាំងផ្សេងគ្នា
– ទីតាំងទី១ នៅបរិវេណវត្ត អូរជុំឧត្តមសាមគ្គី ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន២០០គ្រួសារ
-ទីតាំងទី២៖នៅបរិវេណវត្តគីរីសង្វាពេជ្រ ហៅវត្តភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន២៤១គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ គ្រួសារងាយរងគ្រោះដោយក្តីនឹករឭកបំផុត ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា និងត្រូវធ្វើការណែនាំដល់កូនចៅរបស់ខ្លួនឲ្យគេចឲ្យឆ្ងាយអំពីគ្រឿងញៀន។

លោកបានបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា សូមឱ្យប្រជាពលរដ្ឋបន្តអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសមូលដ្ឋាន សូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ បើទោះបីជាការឆ្លងក្នុងសហគមន៍មានការថយចុះបន្តិចក្ដី ក៏មិនត្រូវធ្វើការធ្វេសប្រហែសឡើយ ហានិភ័យនៃការឆ្លងក្នុងសហគមន៍នូវកូវីដ-១៩ នៅតែគំរាមកំហែងដល់យើងគ្រប់ពេលវេលា នៅពេលដែលយើងធ្វេសប្រហែស និងបន្តការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវផងដែរ។

អំណោយដែលផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ១កេស,មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ជែលចំនួន១ដបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២២

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍ព័ត៌មានបឋម
បានឲ្យដឹងថា នៅមុននេះបន្តិចនារសៀលថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២២ នេះមានរថយន្តមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយធ្លាក់ប្រឡាយ ខណៈកំពុងបើកបរ។

ហេតុការណ៍បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍បានបើកទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ប្រឡាយតែម្ដង។

ប្រភពបានបន្តដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបររថយន្តមានតែម្នាក់ឯងហើយរងរបួសធ្ងន់ត្រូវបានគេជួយសង្គ្រោះយកទៅមន្ទីរពេទ្យ។ រថយន្តមិនដែលធ្លាក់ប្រឡាយនេះ ម៉ាកកាមរីគូទស្វិត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២A ១៨២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page257 Page258 Page259 … Page647 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×