Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចមួយ ផ្អាកការងារជាបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចំនួន០៧រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោយយុវជន២នាក់ ចោទប្រកាន់ ថា បានប្រើអំពើហិង្សាជំរិតទារប្រាក់។ នេះយោងតាមសេចក្ដីសម្រេចចុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

យោងតាមសេចក្តីសម្រេច ដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ លោកនាយឧត្តមសេនីយ៍នេត សាវឿន បានផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនប្រឆាំងគ្រឿងញៀន និង កូនចៅតាមឋានានុក្រុមចំនួន៦នាក់ ផ្សេងទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ខេត្តត្បូងឃ្មុំ៖លោក ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ នៅព្រឹកមិញបានអញ្ជើញចុះសំណេះសំណាល នឹងនាំយកប៉ាវអ៉ីបត់ ក្រម៉ា សៀវភៅក្រមង៉ុយ ថវិកា ដបអាល់កុល និងទឹកអាល់កុលចំនួន០២តោន ទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ ដើម្បីចែកជូនប៉ុស្តិ៍សុខភាពទាំង១២។
មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ លោក ចាយ បូរិន បានលើកឡើងថា សម្ភារដែលលោក នាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្ត នៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ចែកជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស កំពុងស្នាក់នៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ។

លោក ចាយ បូរិន តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ក៏បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជា មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន នោះ គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាសអោយបានជាប្រចាំ។

ក្នុងឳកាសនោះដែរ លោក ចាយ បូរិន បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៏ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសបន្តរួមគ្នា ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍។

សូមជម្រាបថា សម្ភារ និងថវិកា ដែលលោក ចាយ បូរិន នាំយកទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ រួមមាន៖ ប៉ាវអ៉ីបត់ ចំនួន៥០សំរាប់, កំប៉ុងដាក់ទឹកអាកុល, ទឹកអាល់កុលលាងដៃចំនួន០២កាន, ក្រម៉ាចំនួន២០០, សៀវភៅក្រមង៉ុយ ៧០ក្បាល និងថវិកា។ ព្រមទាំងផ្ដល់ជូនលោកគ្រូអ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលដែលបានចូលរួម ក្នុងម្នាក់ទទួលបានសៀវភៅក្រមង៉ុយ០១ក្បាល, ក្រម៉ា០១ និងថវិការមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ភ្នំពេញ៖ រាជរដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាជំរុញឱ្យអ្នក បើកបរដែលប្រើប្រាស់រថយន្តដឹកទំនិញសម្រាប់ដឹកញ្ជូនកម្មករ និយោជិតនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ធ្វើការផ្លាស់ប្តូររថយន្តមានស្តង់ដារត្រូវត្រឹម ដើម្បីធានាដល់សុវត្ថិភាពក្នុងពេលធ្វើដំណើរ។

លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) បានឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងសិក្សាពីលទ្ធភាពពីការប្រើប្រាស់រថយន្តដឹកជញ្ជូនកម្មករ និយោជិតប្រកបដោយសុវត្ថិភាព។

ថ្លែងក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោ ជិត ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែកក្កដានេះ លោកបានបញ្ជាក់ថា សុវត្ថិភាពធ្វើដំណើររបស់កម្មករក្នុងវិស័យកាត់ដេរនៅតែប្រឈមនឹងគ្រោះថ្នាក់ ចរាចរណ៍ខ្ពស់ដោយសារកត្តាអ្នកបើកបរមិនគោរពច្បាប់ និងការដឹកលើសទម្ងន់ ខណៈយានយន្តមិនត្រឹមត្រូវតាម លក្ខណៈស្តង់ដារបច្ចេកទេស។

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការ របួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា ការសិក្សាពីលទ្ធភាពដែលនឹងអាចអ្នកបើកបររថយន្តដឹកញ្ជូនកម្មករ ងាកទៅប្រើប្រាស់យានយាន្តមានកៅអីអង្គុយត្រឹមត្រូវ និងមានចំនួនផ្ទុកតាមការកំណត់នឹងចេញលទ្ធផលនៅចុងឆ្នាំនេះ។ លោកបានឱ្យដឹងថា មកដល់បច្ចុប្បន្ន មានរថយន្តដឹកញ្ជូនកម្មករ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួន៤០គ្រឿង ក្នុងចំណោមប្រហែល៥០០គ្រឿងហើយ ដែលត្រូវបានផ្លាស់ប្តូរពីរថយន្តដឹកទំនិញ។

គួរកត់សម្គាល់ថា កម្មករមួយភាគធំបានធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ តាមរថយន្តជជុសពីប្រទេសកូរ៉េ ដែល មានលក្ខណៈចាស់ៗ និងដឹកលើសចំណុះដោយការឈរតោងខាងក្រោយនៃរថយន្ត ខណៈក្នុងចំណោមអ្នកបើកបរ ទាំងនោះគ្មានបណ្ណបើកបរ និងរថយន្តក៏មិនបានចុះបញ្ជីត្រឹមត្រូវ និងកែច្នៃខុសបច្ចេកទេស ដែលអាចកើតមានគ្រោះថ្នាក់នៅលើដងផ្លូវគ្រប់ពេលវេលា។

យោងតាមរបាយការណ៍របស់ប.ស.ស បានឱ្យដឹងថាកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ និយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក ជើងចំនួន៦៩៨លើក ដោយបណ្តាលឱ្យកម្មករនិយោជិត ចំនួន១៥នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាងមួយពាន់នាក់។ កត្តាគ្រោះថ្នាក់ដោយសារការវ៉ាជែងប្រថុយប្រថាន ការមិនគោរពច្បាប់ចរាចរណ៍ បើកបរធ្វេសប្រហែស ការផ្ទុកចំនួនមនុស្សលើសចំណុះ និងការបើកបរក្រោមឥទ្ធិពលស្រវឹង ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថាចៅក្រមព្រះរាជអាជ្ញាក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ខ្ជាប់នៅអភិក្រមដ៏ថ្លៃថ្លាទាំង០៥ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីគឺ -ឆ្លុះកញ្ចក់ -ងូតទឹក -ដុសក្អែល -ព្យាបាល -និងវះកាត់ ដើម្បីជាគោលការណ៍ក្នុងការអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួន ពិសេសសំរាប់ថ្នាក់ដឹកនាំនៃអង្គភាពសាលាជម្រះក្ដី នៅអយ្យការអមសាលាដំបូងគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងអភិបាលកិច្ចល្អក៏ដូចជាពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពរបស់ខ្លួន។

លោក កើត រិទ្ធ បន្តថាសាលាឧទ្ធរណ៍បាត់ដំបងនិងសាលាឧទ្ធរណ៍ត្បូងឃ្មុំគឺជាសាលាឧទ្ធរណ៍តំបន់ចំនួនពីរដំបូងគេដែលត្រូវបានដាក់ឲ្យដំណើរការជាប្រវត្តិសាស្ត្រនៅប្រព័ន្ធយុត្តិធម៌កម្ពុជាតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដើម្បីបង្ខិតសេវាយុត្តិធម៌អោយកាន់តែនៅខិតជិតប្រជាពលរដ្ឋនឹងជួយកាត់បន្ថយការកកស្ទះសំណុំរឿងដែលត្រូវបានប្រមូលផ្ដុំនៅសាលាឧទ្ធរណ៍ ភ្នំពេញ។ ក្រៅពីសាលាឧទ្ធរណ៍បាត់ដំបងនិងសាលាឧទ្ធរណ៍ត្បូងឃ្មុំសាលាឧទ្ធរណ៍ព្រះសីហនុក៏នឹងត្រូវដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ហើយរាជរដ្ឋាភិបាលក៏និងពិនិត្យលទ្ធិភាពបង្កើតសាលាឧទ្ធរណ៍តំបន់ផ្សេងទៀតដើម្បីឆ្លើយតបតាមតម្រូវការនិងការវិវត្តជាក់ស្ដែងរបស់សង្គមនាពេលអនាគតប្រសិនជាមានសំណូមពរនិងមានតម្រូវការចាំបាច់ដើម្បីបង្ខិតសេវាយុត្តិធម៌នេះឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្តាំផ្ញើរអោយ ប្រធាន អនុប្រធាន សាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា និងមន្ត្រីសាលាដំបូងទាំងអស់ សូមការពង្រឹងនិងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្ដីប្រកបដោយយុត្តិធម៌ក៏ដូចជាចូលរួមធានាសន្តិសុខសង្គមនិងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋផងដែរ។  លោកថ្លៃយ៉ាងដូច្នេះនៅរសៀល ថ្ងៃ២៧ ម្សិលមិញមស្ថិតភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍បាត់ដំបងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

សូមជម្រាបថាពិធីនេះតែងតាំងលោក សម ប៊ុនថុន ជាប្រធានសាលាឧទ្ទរណ៍ លោក ធូ មណី អនុប្រធានសាលាឧទ្ធរណ៍ លោក នួន សាន ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលា ឧទ្ទរណ៍ និងលោក គឺ ប៊ុនណ្ណារ៉ា ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ខេត្តសៀមរាប៖ មន្ត្រីបានថ្លែងថាលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំមន្រ្តីរាជការនិងបងប្អូនប្រជាពលរដ្ឋ ជិះកង់ជាលក្ខណៈគ្រួសារ ដើម្បីជំរុញវិស័យទេសចរណ៍ ក្នុងស្រុក និងលើកទឹកចិត្ត កសិករ ដាំដុះបន្លែកសិកម្មនិងចិញ្ចឹមសត្វលក្ខណៈគ្រួសារ។

អាជ្ញាធរបន្តថាសមាជិកដែល ចូលរួមជិះកង់មានចំនួន ២៥២នាក់ លើប្រវែងផ្លូវចម្ងាយ ៤០គម ដោយចេញដំណើរពីសាលាស្រុក ដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ បានឆ្លងកាត់ភូមិសាស្រ្តឃុំចំនួន ៣ គឺឃុំរលួស ឃុំកន្ទ្រាំង និង ឃុំបល្ល័ង្ក ។

កម្មវិធីជិះកង់នេះ ក៏មានកម្មវិធីដាំដើមឈើចំនួន ៧០០ដើម (ដើមធ្នង់ ដើមក្ងោក និងដើមលឿងរាជ នៅបរិវេណសាលាស្រុក ផ្លូវទៅប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ភូមិព្រំកុដ្ឋ) និងផ្លូវទៅសហគមន៍ព្រៃឆ្កែលូ(ភូមិក្រពើ) សួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារជួបការលំបាកជីវភាពចំនួន ១០គ្រួសារ នៅឃុំកន្ទ្រាំងនិងឃុំបល្ល័ង្ក និងជួបបងប្អូនកសិករនិងទស្សនាកន្លែងដាំបន្លែ និងចិញ្ចឹមមាន់ កង្កែបជាលក្ខណៈ គ្រួសារនៅភូមិតាត្រាវ និងភូមិស្រិតខាងលិច ឃុំកន្ទ្រាំង រួមជាមួយការទស្សនាប្រាសាទចៅស្រីវិបុលកេរ្ត៍ និង រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ផងដែរ។

សូមបញ្ជាក់ថាការជិះកង់ជំរុញលើកទឹកចិត្តឲ្យកសិករដាំបន្លែនិងការចិញ្ចឹមសត្វលក្ខណ:គ្រួសារនេះគឺមន្ត្រីរដ្ឋបាលស្រុកនិង ជិះជាប្រចាំខែ ដោយមួយខែជិះម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ខេត្តកំពង់ចាម៖ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១​ របស់​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ គ.ខ.ប.ជ​ នៅព្រឹកមិញនេះ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ និង​ជាប្រធាន​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​ណែនាំដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ ឲ្យ​បន្តការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩ ចំណុចជូនដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ ពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ចៀសផុតពីការចាញ់បោកមេខ្យល់ ដែលអាចឈានដល់ការរងគ្រោះដោយការជួញដូរមនុស្ស។

លោក​​ អ៊ុន​ ចាន់ដា​ បាន​លេីក​ឡើង​ថា​ រយៈពេល៦ខែដើមឆ្នាំ​២០២០នេះ​ ពលករ ពលការិនី ជួបប្រទះនូវការចាញ់បោកមេខ្យល់ជាបន្តបន្ទាប់ ហើយក៏កំពុងប្រឈមទៅនិងហានិភ័យខ្ពស់សម្រាប់ការចេញទៅប្រកបរបរនៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ​ជាដើម​។
លោក​អភិបាលខេត្ត​​ បាន​ថ្លែង​ថា បញ្ហាទាំងអស់នេះ បើយើងទាំងអស់គ្នាមិនខិតខំពុះពារ ជម្នះនូវឧបសគ្គដើម្បីចូលរួមទប់ស្កាត់ ឲ្យបានទាន់ពេលវេលាទេនោះ ពលករ ពលការិនី យើងអាចនឹងទទួលរងនូវគ្រោះថ្នាក់ ទាំងគ្រោះថ្នាក់ការងារ ទាំងគ្រោះថ្នាក់សុខភាព មិនតែប៉ុណ្ណោះអាចនាំនូវបញ្ហាគ្រោះថ្នាក់សុខភាពមកដល់ក្រុមគ្រួសារ ដល់សហគមន៍ និងដល់សង្គមជាតិទៀតផង។ ​
ដោយ​ឡែក​ពាក់ព័ន្ធទៅនឹងបញ្ហាកុមារដើរសុំទាននៅក្នុងក្រុងកំពង់ចាម
​​អភិបាលខេត្ដ​​ បាន​ស្នេី​ឲ្យក្រុមការងារការពារជនរងគ្រោះ ដែលមានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តជាប្រធាន សហការជាមួយអាជ្ញាធរក្រុងកំពង់ចាម ចាត់វិធានការតាមនីតិវិធី ដើម្បីគ្រប់គ្រង មុខសញ្ញាទាំងអស់នេះឲ្យមានសណ្តាប់ធ្នាប់ និងអាចចៀសផុតពីការ ឆ្លងជំងឺកូវីដ ១៩ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥ខាងក្រោម៖

១-).មន្ទីរពេទ្យគន្ធបុប្ផា០១ គ្រឿង
២-).មន្ទីរពេទ្យកាល់ម៉ែត០១ គ្រឿង
៣-).មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ០១ គ្រឿង
៤-).មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត០១ គ្រឿង និង
៥-).កាកបាទក្រហមកម្ពុជា០១គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់)។

ការសម្រេចផ្ដល់នេះដោយ សម្ដេចតេជោហ៊ុន សែន មើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី ២៨ កក្កដា នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចហ៊ុន សែន បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើជូនទៅតំណាងមន្ទីរពេទ្យដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២០

ខេត្តសៀមរាប៖ទីតាំងហាងបៀរហ្គាឌិន លួចបើកខារ៉ាអូខេចំនួនបីកន្លែងត្រូវបានក្រុមមន្ត្រីចុះបិទ។

ហេតុការណ៍បានធ្វើឡើងនៅយប់ថ្ងៃ២៧ កក្កដា ២០២០ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃីម ផល្លា អធិការរងនគរបាលក្រុងសៀមរាប កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ចុះសហការជាមួយមន្ទីទេសចរណ៍ខេត្ត និងជំនាញពាក់ព័ន្ធ។

មន្ត្រីដែលបានចុះផ្ទាល់បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថា ទីតាំងទាំង០៣កន្លែង ទី១-ម្លប់ជ្រៃត្រជាក់ចិត្ត (កំពុងបើកនិងបង្កប់KTV)
២- ម្លប់ដូងពិភពព្រិលថ្មី (កំពុងបើកនិងបង្កប់KTV)
៣- ស្នាដៃម៉ែក្មេក៥ (បង្កប់KTV តែយប់មិញជាក់ស្ដែងអត់បើកទេ)។

មន្ត្រីបានថ្លែងថាលទ្ធផល ហាងម្លប់ជ្រៃ និងម្លប់ដូងត្រូវផ្អាកអាជីវកម្ម និងត្រូវសុំច្បាប់បើកភោជនីយដ្ឋានធម្មតា។ ចំណែកហាងម៉ែក្មេក៥ មានអាជ្ញាប័ណ្ណភោជនីយដ្ឋានតែផុតសុពលភាព។ ចឹងអនុញាតអោយបន្តបើកតែត្រូវបន្តអាជ្ញាប័ណ្ណភោជនីយដ្ឋានធម្មតា។ ជុំវិញហេតុការណ៍នេះប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីពាក់ព័ន្ធ ដែលបានចុះបិទទីតាំងភោជនីយដ្ឋានដែលហ៊ានបើកខារ៉ាអូខេបំពានទៅនឹងបម្រាមហាមឃាត់របស់រដ្ឋាបាល។ ទោះយ៉ាងណា គេនៅសង្ស័យថា អាចមានភោជនីយដ្ឋានមួយចំនួនទៀត លួចបើកខារ៉ាអូខេផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២០

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តបានបញ្ជាក់ថាគម្រោងរបស់ខេត្ត នៅថ្ងៃឈប់សម្រាកខាងមុខនេះ អាជ្ញាធរខេត្តនឹងធ្វើការរៀបចំព្រឹត្តិការណ៍មួយ នៅ ថ្ងៃទី២០.២១ ខែ សីហាឆ្នាំ២០២០ ដើមី្បធ្វើការស្តារឡើងវិញនូវវិស័យទេចរណ៍នៅខេត្តសៀមរាប ព្រមទាំងបានបញ្ជាក់ផងដែរ អំពីវិធានការការពារជំងឺកូវីដ១៩ ក្នុងពេលប្រារព្ធពិធីនោះផងដែរ ។

លោក ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណចំពោះលោកអតីតៈប្រធានធនាគារចាស់ ដែលបានរួមសហការល្អជាមួយអាជ្ញាធរខេត្ត ក្នុងពេលដែលយើងកំពុងជួបនូវវបត្តិកូវីដ១៩ ក្នុងការសម្របសម្រួល ដល់បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការបន្ធួរបន្ថយដល់បងប្អូនជាប្រតិបត្តិករទេសចរណ៍ ផ្ទះសំណាក់ និង ប្រជាពល រដ្ឋ ដែលជាប់បំណុលក្នុងខេត្ត។

លោកក៏បានទទួលស្វាគមន៍ចំពោះលោកប្រធានថ្មីដែលទើបចូលកាន់តំណែង ព្រមទាំងសុំឲ្យមានកិច្ចសហការល្អជាមួយគ្នាបន្តទៅទៀត ក្នុងពេលធ្វើការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នូវជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាល នៅក្នុងសហគមន៍។

លោក ទៀ សីហា ថ្លៃងយ៉ាងដូច្នោះក្នុងពេលជួបសំណេះសំណាលនិងសម្តែងការគួរសមជាមួយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា នាព្រឹកមិញនៅសាលាខេត្តសៀមរាប។

លោកទេសាភិបាល ជា ចាន់តូ ក៏បានបញ្ជាក់ពីគោលបំណងរបស់ប្រតិភូក្នុងជំនួប ពិភាក្សានាពេលនោះ គឺដើមី្បធ្វើការបញ្ហាមុខលោកប្រធានថ្មីសាខាធនាគារខេត្តសៀមរាប ដែលទើបបានប្រកាសចូលកាន់មុខតំណែង ជំនួសលោកប្រធាន ដែលបានចូលនិវត្តន៍ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា លោកប្រធានថ្មី ដើមឡើយជាប្រធានសាខាធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានមកកាន់ជាប្រធានសាខាធនាគារខេត្តសៀមរាប ហើយ លោកស្រីអនុប្រធានសាខាធនាគារខេត្តសៀមរាប ក៏ត្រូវបានទៅកាន់មុខតំណែងជាប្រធានសាខាធនាគារខេត្តបន្ទាយមានជ័យវិញ។

លោកទេសាភិបាល ក៏បានកោតសរសើរពីភាពដឹកនាំរបស់លោកអភិបាលខេត្តវ័យក្មេង ដែលមានវិធីសាស្ត្រ និង វិធានការល្អៗមួយចំនួនក្នុងកិច្ចអភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះឲ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទោះបីនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ពិតមែន តែខេត្តសៀមរាប ក៏មិនបន្ធូរបន្ថយពីកិច្ចអភិវឌ្ឍន៍ និង ការស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​​ប្រគល់​ទង​ជ័យលាភី​ ​ប័ណ្ណ​សរសើរ​ជូន​អង្គភាព​មាន​ស្នាដៃ​ការងារ​ឆ្នេីម​ និង​ប្រកាស​ចូល​កាន់​មុខ​តំណែង​មន្ត្រី​គ្រប់គ្រង​ការិយាល័យ​ នៃ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ ខេត្ត​កំពង់ចាម​ នារសៀល​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ លោក​​ កៅ​ សុខអាន​ អភិបាល​រង​ខេត្ត​​ បាន​​ធ្វើការ​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​គ្រប់គ្រង​ទេីប​តែង​តាំង​ថ្មី​ អស់​លោក​ លោក​ស្រី​ លោក​គ្រូ​ អ្នក​គ្រូ​ និង​អ្នក​ពាក់​ព័ន្ធ​ជា​មួយ​ការ​ងារ​អប់រំ​ទាំងអស់​ សូម​ធ្វើ​ឲ្យ​បាន​ទៅ​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ​និង​ឲ្យ​​មាន​ភាព​ស្មោះត្រង់​នឹង​មុខ​វិជ្ជា​ជីវៈ​ ក្នុង​ការ​ផ្តល់​សេវា​ជូន​មន្ត្រី​រាជការ​ និង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ ដោយញញឹមឲ្យបានច្រើនជាមួយប្រជាពលរដ្ឋ ព្រមទាំងមាន​ភាព​ស្មោះត្រង់​ជាមួយ​អង្គភាព​ អាជ្ញាធរ​ ​ដែនដី​ ក្រសួង​ រាជរដ្ឋាភិបាល​ ជាពិសេស​ត្រូវ​មាន​សាមគ្គីភាព​ល្អ​ កុំ​ឧស្សាហ៍ចាប់​តែ​កំហុស​គេ​ច្រើន​ពេក​ និង​ត្រូវ​ចេះ​អប់រំ​គេ​ឲ្យ​បាន​ច្រើន​។​

​លោក​​ កៅ​ សុខអាន​ បាន​ថ្លែង​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់​ សាស្ត្រាចារ្យ​ លោក​នាយក​ លោក​ស្រី​នាយិកា​ លោក​គ្រូ​ អ្នក​គ្រូ​ និង​អ្នក​ពាក់​ព័ន្ធ​វិស័យ​អប់រំ​ទាំង​អស់​ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​រៀងៗខ្លួន​ប្រកប​ដោយ​ឆន្ទៈ​ មនសិការ​វិជ្ជាជីវៈ​ រួម​ទាំង​ការ​ទទួល​ខុស​ត្រូវ​ ខ្ពស់​ក្នុង​ការ​កសាង​ធនធានមនុស្ស​ និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ប្រកប​ដោយ​ភាព​ជោគជ័យ​ បេីទោះ​បី​យេីង​នៅ​មាន​ចំណុច​អវិជ្ជមាន​ ដែល​ត្រូវ​ប្រឈម​ ក៏​ដោយ​ តែ​យើង​ត្រូវ​ជំនះ​បាន​នូវ​គ្រប់​ឧបសគ្គ​ទាំង​នោះ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច​និរន្ត​។

បេី​តាម​របាយការណ៍​ លោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ ខេត្ត​កំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ងារ​ប្រឡង​ប្រណាំង​នៅ​ឆ្នាំ​២០១៩​ កន្លង​មក​នេះ​ ខេត្ត​កំពង់ចាម​ទទួល​បាន​ជ័យ​លាភី​ ពាន់​រង្វាន់​សម្តេច​តេជោហ៊ុន សែន​ គួរ​ជា​ទី​មោទនៈ​ ១-គ្រូ​ល្អ​ទទួល​បាន​ជ័យ​លាភី​លេខ​ ១​ ទូទាំង​ប្រទេស​ (មក​ពី​បឋម​សិក្សា​ កួច​ ម៉េងលី​ ទួល​បេង​ ស្រុក​កំពង់​សៀម​ )​ ២-គ្រូ​ល្អ​ទទួល​បាន​ជ័យ​លាភី​លេខ​ ២​ ទូទាំង​ប្រទេស​(មក​ពី​បឋម​សិក្សា​ វាល​វង់​ ក្រុង​កំពង់​ចាម​ )​ ៣-គ្រូ​ល្អ​ទទួល​បាន​ជ័យ​លាភី​លេខ​ ៤​ ទូទាំង​ប្រទេស​ (មក​ពី​បឋម​សិក្សា​វាល​វង់​ ក្រុង​កំពង់​ចាម​ )​ ៤-គ្រូ​ល្អ​ ជាប់​ចំណាត់ថ្នាក់​ ប័ណ្ណ​សរសើរ​ (មក​ពី​បឋម​សិក្សា​ ស្វាយ​ទាប​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​ )​ ៥-នាយក​ល្អ​ ទទួល​បាន​ជ័យ​លាភី​លេខ​ ៥​ ទូទាំង​ប្រទេស​ (មក​ពី​បឋម​សិក្សា​ ថ្លុក​ជ្រៅ​ ស្រុក​កងមាស​ )​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២០

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដោយយកគំរូពីឡតិ៍សម្ងួតធំៗនៅកម្ពុជា ដើម្បី ផ្តល់ចំណេះដឹងដល់ប្រជាកសិករ។

ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែកក្កដា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយបស់ជាតិទាំងអស់ បន្តផលិតកម្មវិធីថ្មីៗ ទាក់ទងចំណេះទូទៅ ក៏ដូចរបៀបធ្វើកិច្ចការងារថ្មីៗបន្ថែមទៀត ដើម្បីផ្តល់នូវការយល់ដឹងជូនដល់សាធារណៈជន បានកាន់តែប្រសើរឡើង។

លោក បានអោយក្រុមការងារព័ត៌មាន ត្រូវចុះថត និងសរសេរអត្ថបទ ទាក់ទងនឹងទីតាំង សម្ងួតស្រូវ ដំឡូងមីជាដើមដែល មានទីតាំងធំទូលាយ ដែលមានកន្លែងរក្សា និងសម្ងួត ស្រូវ ឬ ដំឡូង បានរាប់សិបតោន បានយូរមិនមានខូចគុណភាព ដើម្បីផ្សាយអោយប្រជាពលរដ្ឋបានដឹង និងធ្វើតាម ។

លោក រដ្ឋមន្រ្តី បានក្រើន រំលឹកដល់អ្នកសរសេរអត្ថបទព័ត៌មាន ត្រូវរំលេចនូវអ្វីដែលជាចំណុចសំខាន់ជាងគេ ជាមុនសិន ដោយមិនត្រូវ ដាក់ចំណុចសំខាន់នៅកណ្តាលអត្ថបទ ឬនៅចុងបញ្ចប់នៃអត្ថបទនោះទេ។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៍អោយបាននូវផែនការ និងសកម្មភាពការងារនានា របស់ក្រសួងព័ត៌មាន មានការទទួលខុសត្រូវខ្ពស់ ហើយធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីពន្លឿនការងារបានឆាប់ទៅមុខទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២០

ខេត្តត្បូងឃ្មុំ​៖លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានផ្ដល់អំណោយសាងសង់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមានតម្លៃប្រមាណរហូតដល់១,៤លានដុល្លារ និងបំពាក់ដោយបរិក្ខារទំនើបៗ។
លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោក ជា សុផារ៉ា ថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលានិងក្រុងពាលី បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ក្នុងគ្រាដែលពិភពលោក កំពុងរងនូវការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ត្រូវរក្សាគម្លាតសង្គម ក្នុងសហគមន៍ បើមិនមានការចាំបាច់សូមកុំជួបជុំ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដោយលាងដៃជាមួយសាប៊ូឬអាល់កុល ពិសេសត្រូវតាមដានជាប់ជាប្រចាំនូវសេចក្តីជូនដំណឹងនានារបស់ ក្រសួងសុខាភិបាល។

បើតាមលោកវេជ្ជបណ្ឌិតកែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ ដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំនិងទំនើបថ្មីនេះ មានកម្ពស់៤ជាន់ ទំហំ៤១៣,៧៩៦ ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ ១៣២,២៩០,០ ម៉ែត្រក្រឡា តាមគម្រោងនឹងសាងសង់រួចជាស្ថាពរក្នុងរយៈពេល ១៨ខែ ដោយចំណាយទឹកប្រាក់អស់ប្រមាណ១,៤លានដុល្លារអាមេរិក​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page564 Page565 Page566 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×