Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២០

ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្វសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើត ៦៨ ឈានចូល ៦៩ឆ្នាំ (៥ សីហា ១៩៥២ – ៥ សីហា ២០១៩)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២០

ក្នុងនាមមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និងប្រជាជនក្នុងខេត្តកំពង់ចាម​ ខ្ញុំ​បាទ​ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់​ ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៨ឆ្នាំ​ ឈានចូល ៦៩ឆ្នាំ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២០

ភ្នំពេញ៖នៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២០នេះគឺជាថ្ងៃគម្រប់​៦៨ឆ្នាំ​ ឈានចូល​៦៩ឆ្នាំ​ របស់ សម្ដេចតេជោ ហ៊ុន សែន។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្សប្រសេីរថ្លៃថ្លា​ និង​ប្រកប​ដោយ​សេចក្ដី​សោមនស្សរីករាយ​នៃខួបកំណើត​គម្រប់​៦៨ឆ្នាំ​ ឈានចូល​៦៩ឆ្នាំ​ (០៥សីហា ១៩៥២-០៥ សីហា ២០២០) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា សូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សាសម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្ដេច​កិត្តិព្រឹទ្ឋបណ្ឌិត​ ព្រមទាំង​បុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី​ អោយទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​មាំមួន​ បញ្ញា​វាងវៃ​ ជន្មាយុ​យឺនយូរ​ ដេីម្បី​ជាម្លប់សុខសន្តិភាព​ និង​ភាពសម្បូរសប្បាយរុងរឿង​ដល់ប្រជាជន​ និង​ប្រទេស​ជាតិ​ទាំង​មូល​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៦៨ ឈានចូល ៦៩ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែសីហានេះ ​ បានដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងធ្វើការ​សិក្សាអំពីស្ថានភាពផ្លូវថ្នល់​មួយ​ចំនួន​ ដែលមិនទាន់ប្រែក្លាយទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ស្ថិត​នៅ​ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីលើកគម្រោងក្នុងការស្ថាបនា ​ជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់ពលរដ្ឋ។

អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនេះដែរ​ លោកអ៊ុន ចាន់ដា បានប្រាប់មន្ត្រីជំនាញធ្វើការសិក្សាឲ្យបានច្បាស់លាស់ ​លើគម្រោងស្ថាបនា ពី​ផ្លូវ​ដី​ទៅ​ជា​ផ្លូវបេតុង និងផ្លូវកៅស៊ូ ដោយប្រើប្រាស់​កញ្ចប់​ថវិការបស់រដ្ឋបាលខេត្តកំពង់ចាមក្នុងឆ្នាំ២០២១។
ផ្លូវទី០១ ជាប្រភេទផ្លូវបេតុង០១ខ្សែ ដែល​មានប្រវែង១៣៥០ម៉ែត្រ ស្ថិតនៅ​ក្នុង​សង្កាត់បឹងកុក ក្រុងកំពង់ចាម និងផ្លូវទី០២ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ០១ខ្សែ ដែល​មានប្រវែង៦៥៤ម៉ែត្រ លើកំណាត់ផ្លូវសុរិយាវរ្ម័នទី០២ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ខេត្តសៀមរាប៖តៃកុងគ្រឿងចក្រចំនួនពីរនាក់ ត្រូវរដ្ឋបាលព្រៃឈើសៀមរាប បញ្ជូនខ្លួនទៅតុលាការ។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យទាំងពីរ បានបញ្ជូនទៅតុលាការនៅថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២០​នេះ ក្នុងបទល្មេីសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហំព័ទ្ធកាន់កាប់ដីព្រៃឈេីដោយខុសច្បាប់។
បុរសទាំងពីរដែលត្រូវបញ្ជូនទៅតុលាការ ទី០១ ឈ្មេាះ រិន ដែន ជាតៃកុងត្រាក់ទ័រ រស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ទី០២ ឈ្មេាះ គា គុល ជាតៃកុង អេស្ការវទ័រ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីមបន្តថា ក្នុងប្រតិបត្តិការ ក្រៅពីឃាត់ខ្លួនជនសង្ស័ុយ
សមត្ថកិច្ចក៏បានរឹបអូស ត្រាក់ទ័រចំនួនមួយគ្រឿង ម៉ាកគូបូតា៦០៤០ ពណ៌ក្រហម និងអេស្ការ មួយគ្រឿងម៉ាកGAT120។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រី និងសង្កាត់រដ្ឋបាលព្រៃឈេីអង្គរធំ បានសហការជាមួយកម្លាំង
កងរាជអាវុធហត្ថខេត្តសៀមរាប ចុះ បង្ក្រាបបទល្មេីសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហំព័ទ្ធកាន់កាប់ដីព្រៃឈេី នៅត្រង់ ចំណុចភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដោយបានធ្វេីការរឹប អូសវត្ថុតាងរួមមាន ត្រាក់ទរ័ចំនួនមួយគ្រឿង និងអេស្ការ ចំនួនមួយគ្រឿង យករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃ ឈេីអង្គរធំ។ ជាមួយគ្នានោះ ក៏បានឃាត់ខ្លួនបុរសដែលជាតៃកុងគ្រឿងចក្រចំនួនពីរនាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ខេត្តសៀមរាប៖កូនឈើប្រណិតនិងឈើលម្អចំនួន៥០០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្ត អង្គរខាងជើង នាព្រឹកមិញនេះ ក្រោមការផ្តួចផ្តើមពីព្រះចៅអធិការវត្ត ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ឋិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស។

ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព មានសង្ឃដីកាពីគោលបំណងនៃការដាំដើមឈើ គឺដើម្បីលើកស្ទួយសោភ័ណភាពបៃតងក្នុងតំបន់អង្គរ ដើម្បី បណ្តុះទឹកចិត្តស្រឡាញ់បរិស្ថានដល់កូនខ្មែរគ្រប់រូប និងរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុជាមួយពិភពលោក ព្រោះដើមឈើនៃជាប្រភពនៃជីវិត ផ្តល់ខ្យល់បរិសុទ្ធ និងសារៈប្រយោជន៍ជាច្រើនក្នុងការរស់នៅរបស់មនុស្សសត្វ។ មិនតែប៉ុណ្ណោះ ដើមឈើគឺជាកន្លែងដែលព្រះពុទ្ធចាប់កំណើត ត្រាស់ដឹង និងបរិនិព្វានផង ហើយការដាំដើមឈើនេះ ក៏បានផលអានិសង្ឃបុណ្យច្រើនណាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសគម្រប់ជន្មាយុ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថាសូមមន្រ្តីកុំយកអ្នកកាសែត ធ្វើជាសត្រូវ។

លោកថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសរៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ ​​អភិបាលខេត្តកំពង់ចាម​​ និងប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញនេះបានអញ្ជើញបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងទប់ស្កាត់​ជំងឺឆ្លងផ្សេងៗ ដល់​សត្វ​គោក្រ​បី​ នៅ​ឃុំ​តុងរុង ស្រុកព្រៃឈរ។
ការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក ជំងឺអ៊ុចក្តាម ​​​លេីសត្វគោក្របីនេះ ក្រោមការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។
លោក​​ អ៊ុន​ ចាន់ដា​ ​​បានធ្វេីការណែនាំ​ដល់​អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ​ត្រូវ​ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ​ ឲ្យ​បានចូលរួមជាមួយជំនាញ​ ដើម្បីចាក់ថ្នាំការពារទប់ស្កាត់នូវជំងឺឆ្លងដល់សត្វ និងជួយរាយការណ៍​ អំពីស្ថានភាពជំងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ដោយត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឲ្យបានទាន់​ពេលវេលា​ ​ចៀសវាង​បង្ក​ឲ្យ​មាន​ការ​​ឆ្លង​ជំងឺរីករាលដាលធ្ងន់ធ្ងរ ។
លោក​អភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ ឲ្យ​ធ្វេី​ការ​សំអាត​​ថែរក្សា​បរិវេណ​ជុំវិញ​លំនៅឋាន​របស់ខ្លួន​​​ ដែល​ជា​កន្លែង​សត្វ​មូសបង្កាត់ពូជ​ ដេីម្បី​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ​​បេី​មាន​ជំងឺ​អ្វី​​កេីនឡេីង​ សូម​ប្រញាប់​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។ ​

បេីយោងតាម​​លោក​ស៊ីម​ ថាវីរះ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ សម្រាប់​ខេត្ត​កំពង់ចាម​ មាន​សត្វ​គោក្របី​សរុប​ចំនួន​២០៤.៨៦០ក្បាល​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺហើយ ចំនួន១.០៨៧​ក្បាល​ ដោយឡែក​នៅ​ក្នុង​ស្រុកព្រៃឈរ​ មាន​សត្វ​គោក្របីចំនួន៤៨​.៣៩៥ក្បាល ចំពោះ​ឃុំ​តុងរ៉ុង​មាន​គោក្របី​ចំនួន​១២៣៧​ក្បាល​ ហើយត្រូវបានចាក់វ៉ាក់សាំងការពារ​ជំងឺចំនួន៧៣៩ក្បាល ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡេីងជាប្រចាំនារដូវទឹកឡើង​ ដោយ​មិន​មាន​ការ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​​ឡេីយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ភ្នំពេញ៖ ក្រុមហ៊ុននាំចេញអង្ករកម្ពុជាមួយកំពុងតែណែនាំនូវបច្ចេកវិទ្យាថ្មីមួយសម្រាប់បម្រើដល់ការធ្វើពាណិជ្ជកម្មឬការជួញដូរស្រូវអង្ករតាមរយៈខ្សែសង្វាក់អាជីវកម្មនៃប្លកមួយដែលភាសាអង់គ្លេសគេហៅថា BlocRice ។

លោក សុង សារ៉ន ជាប្រធានក្រុមហ៊ុន អេមរុ រ៉ាយស៍ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា (AKP) ថា ប្លករ៉ាយ (BlocRice) នេះអាចដំណើរការបានដោយការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាពីរទៀត គឺទីមួយ គេហៅហៅថា ប្លកឆេន (Bloc Chain ) និង កម្មវិធីគ្រប់គ្រងកសិដ្ឋាន ដែល ភាសាអង់គ្លេសហៅថា Farm Management ។

លោកបានបន្តថា តាមរយៈបច្ចេកវិទ្យាដែលហៅថា ប្លកឆេននេះគឺអាចឲ្យអ្នកដែលប្រើប្រាស់ស្រូវអង្ករអាចនឹងទំនាក់ទំនងជាមួយនឹងកសិករទៅវិញទៅមកបាន ។ ហើយមិនតែប៉ុណ្ណោះតាមរយៈបច្ចេកវិទ្យានោះ ពូកគេក៏អាចដឹងព័ត៌មានលំអិតតាំងពីដំណើរការនៃការផលិត គុណភាព តម្លៃ និង ចំណូល របស់អ្នកផលិតអង្ករ ។

លោកបានបន្តទៀតថា ប្រព័ន្ធបច្ចេកវិទ្យានេះគឺជាប្រព័ន្ធមួយដែលនឹងជំរុញឲ្យការធ្វើពាណិជ្ជកម្មឬក៏ជូញដូរស្រូវអង្ករកម្ពុជាមានទំនុកចិត្តនិងតម្លាភាពរវាងអ្នកទិញឬអ្នកប្រើប្រាស់ជាមួយ នឹងកសិករដែលជាអ្នកផលិតស្រូវអង្ករផ្ទាល់ ។

លោកបានបន្តទៀតថា អ្នកដែលអនុវត្តការ លក់និងការបញ្ជាទិញស្រូវអង្ករតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺទំនើបដោយរវាងអ្នកទិញនិងអ្នកលក់គឺមិនចាំបាច់ត្រូវការក្រដាសឬត្រូវការការទូទាត់តាមរយៈក្រដាសប្រាក់អ្វីឡើយ ។ ដោយប្រតិបត្តិករនេះ គឺធ្វើការទូទាត់គ្នាដោះស្រាយបញ្ហាគ្នាដោយមិនចាំបាច់ជួបមុខគ្នាឡើយ ។ លោកបានបញ្ជាក់ថា ” នេះអាចនិយាយបានថា ជាកម្មវិធីជួញដូរស្រូវអង្ករវ័យឆ្លាតមួយ” ។

លោកបានបន្តទៀតថា សព្វថ្ងៃនេះប្រព័ន្ធនេះគឺបានរួមបញ្ចូលនួវប្រមាណជា ៦ ខ្សែសង្វាក់ ផលិតកម្ម នៅក្នុងបច្ចេកវិទ្យាដែលហៅថា ប្លករ៉ាយ នេះ ដោយមានកសិករ រោងម៉ាស៊ីន ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនបញ្ជាទិញ និង បណ្តាហាងដៃគូដែលយកទៅលក់អង្ករ និង អ្នកដែលទិញអង្ករនោះទៅហូប ។

លោកបានបញ្ជាក់ថា “ទាំង៦ភាគីនៅលើខ្សែសង្វាក់ជួញដួរនេះ នរណារចង់មើលព័ត៌មាន ឫ ស្វែងយល់អំពីអ្វីគ្នា គឺបានទៅវិញទៅមក និយាយរួមម៉ាសង្វាក់ផលិតកម្មនេះតែម្តង “។

ដោយឡែកទាក់ទងជាមួយនឹងកម្មវិធីគ្រប់គ្រងកសិកម្មដែលហៅថា Farm Management វិញ គឺជា កម្មវិធីកាលវិភាគផលិតកម្មស្រូវមួយសម្រាប់បង្កើតផលិតផលស្រូវ ប្រកបដោយចិរភាព មិនបំពុលបរិស្ថាន មិនប្រើប្រាស់ទឹកខ្ជះខ្ជាយ ការប្រើប្រាស់ជីសម្រាប់ជម្រុញផលិតកម្មស្រូវ ។ កម្មវិធទាំងនេះគឺមាននៅក្នុងទូរស័ព្ឌដៃរបស់កសិករម្នាក់ៗ។ កម្មវិធីនេះនឹងជួយដាស់តឿន កសិករឲ្យធ្វើស្រែតាមកាលវិភាគត្រឹមត្រូវតាមគន្លងផលិតកម្មស្រូវ។

លោកបានបន្តទៀតថា ប្រព័ន្ធក៏អាចជួយកាត់ត្រារបាយការណ៍ហិរញ្ញវត្ថុរបស់កសិករ ឫ ក៏សហគមន៍ប្រកបដោយតម្លាភាពនិងគណនេយ្យភាព ដោយគ្មាននរណាអាចចូលទៅផ្លាស់ប្តូរ ក៏ដោះដូរបានឡើយ ។

លោកបានបន្តទៀតថា បច្ចេកវិទ្យាទាំងនេះគឺដើម្បីជួយធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ពោលគឺតាំងពីដំណើរការនៃការដាំដុះ ការថែទាំ ការច្រូតកាត់និង មានការកត់ត្រាច្បាស់លាស់។

លោកបានបន្តទៀតថា នៅក្នុងការដំណើរដំបូង ដែលជាដំណាក់កាលសាកល្បងគឺឃើញថា បានជោគជ័យលើការអនុវត្តជាមួយនឹងគ្រួសារកសិករចំនួន ៥០ គ្រួសារ ហើយនៅពេលនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលទី២ ដែលមានចំនួន ប្រមាណជា ៥០០ គ្រួសារ នៅពីរសហគមន៍ ។ ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុនគ្រោងនឹងជំរុញឲ្យបានពី២០.០០០ ទៅ ៣០.០០០កសិករ។ ហើយជារួមគឺយើងចង់ណែនាំបច្ចេកវិទ្យានេះទៅដល់កសិករនៅទូទាំងប្រទេសទាំង អស់អាចចូលរួមបាន ។

លោកបានបន្តទៀតថា នេះគឺជាការរៀបចំសម្រាប់វិស័យកសិកម្មនៅកម្ពុជាពីព្រោះថា នៅ ពេលអនាគតមនុស្សម្នាក់ៗពិតជារវល់ និងមិនមានពេលវេលា ដូច្នេះបច្ចេកវិទ្យានេះ វាអាចជួយសម្រួលចំណុចនេះបាន ។
លោកបានបន្តទៀតថា នៅពេលអនាគត គេមិនចាំបាច់ទៅផ្សារទិញអង្ករទេ គេគ្រាន់តែមើល លើទូរស័ព្ទ ហើយចុចទៅ គឺមានគេដឹកជូនយើងហើយ ។

លោកបានបន្តទៀតថា ជាការពិតការណែនាំនូវបច្ចេកវិទ្យានេះវាមិនមែនជាកិច្ចការងាយស្រួល សម្រាប់កសិករនៅពេលបច្ចុប្បន្ននេះទេ ប៉ុន្តែគឺជាការណែនាំសម្រាប់កសិករនៅពេលអនាគត។

ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ កសិករមួយរូប ឈ្មោះ ជុំ សម្បត្តិ ដែលបានឡើងមកទិញជីនៅផ្សារវាលរេញ នៅស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សព្វថ្ងៃនេះគាត់ កំពុងតែធ្វើស្រែ ប្រមាណជា ៤ ហិកតាដែរ ប៉ុន្តែលោកមិនស្គាល់បច្ចេកវិទ្យានេះនៅឡើយទេ ។

លោក សម្បត្តិ ដែលមានវ័យ៦៤ ឆ្នាំបានថ្លែងថា ជាការពិតនៅភូមិស្រុករបស់លោកនាពេល បច្ចុប្បន្ននេះកំពុងតែធ្វើទំនើបកម្មនៃការធ្វើស្រែ ដោយឈប់ប្រើប្រាស់កម្លាំងសត្វពាហនៈនៅក្នុងការភ្ជួររាស់ទៀតហើយ គឺប្រើគោយន្ត និង ច្រូតកាត់ដោយម៉ាស៊ីន ។

លោកបានបញ្ជាក់ថា ” ថ្វីត្បិតតែខ្ញុំស្គាល់ គោរយន្ត ស្គាល់ម៉ាស៊ីនភ្ជួរ តែដូចជាមិនដែលឭអាស្អីគេ ហៅថា ប្លករ៉ាយអីគេនោះនៅឡើយទេ” ។

លោកបានបន្តទៀតថា បើទោះបីជាលោកមិនដែនស្គាល់អ្វីដែលហៅថា ប្លករ៉ាយនោះក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកក៏ចង់សាកល្បងនិងចង់ស្គាល់ដែរ ។ លោកបានបញ្ជាក់ថា ” ចេះតែចង់ស្គាល់ហើយ អ្វីដែលថ្មីនិងមានប្រយោជន៍” ។

ពាក់ព័ន្ធនឹងចំណុចនេះ លោកប្រធានក្រុមហ៊ុន អេមរុ រ៉ាយស៍ បានមានប្រសាសន៍ថា ជាការពិតមកដល់ពេលនេះ កសិករកម្ពុជាទូទៅនៅមិនទាន់ស្គាល់ ប្លករ៉ាយនេះទាំងអស់នៅឡើយទេ អ្នកដែលស្គាល់ ភាគច្រើនគឺកសិករជំនាន់ក្រោយ ហើយក្រុមហ៊ុនកំពុងតែសហការជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តដើម្បីធ្វើការផ្សព្វផ្សាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២០

ខេត្តសៀមរាប៖លោកស្រេង ប្រណី បានបដិសេធទៅនឹងការបង្ហោះព័ត៌មាន របស់ផេករស្មីឧត្តរ ដែលបានផ្សាយព័ត៌មានចោទប្រកាន់រូបលោកថា ពូកែទាលុយពីក្រុមអ្នករកស៊ីបទល្មើសរាប់ពាន់ៗដុល្លារ។

ជុំវិញការបង្ហោះព័ត៌មា​នរបស់ផេករស្មីឧត្តរ កាលពីថ្មីៗនេះ លោកស្រេង ប្រណី បានបកស្រាយថា ខ្ញុំមិនល្អគ្រប់១០ទេ ហើយខ្ញុំធ្វើក៏មិនត្រឹមត្រូវគ្រប់១០ដែរ តែអ្វីដែលខ្ញុំធ្វើខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ តែលោកឯងវិញសំអាងលើទឹកប៊ិចសរសេរគ្មានការពិតសរទៅជាខ្មៅ ខ្មៅប្រែក្លាយជាសរ ខ្ញុំ ស្រេង ប្រណី សុខចិត្តទទួលទោសតាមច្បាប់ជាធរមាន តែសំណូមពរ គណកម្មការថ្នាក់ជាតិទប់ស្កាត់បទល្មើសធនធានធម្មជាតិចុះស្រាវជ្រាវ ទៅលើឈ្មោះឈឿង ស័ក្កអោយដល់ឬសគល់ ថាតើដូចលោកឯងសរសេរដែរឬយ៉ាងណា ។

លោកស្រេង ប្រណី​ បានបន្តថាខ្ញុំស្រេងប្រណី ដើម្បីកុំអោយសាធារណ:មតិ មានកាយល់ច្រឡំជឿតាមគេហទំព័រដែលសរសេរគ្មានវិជ្ជាជីវ: សរទៅជាខ្មៅ ឧក្រិដជនអោយកម្មកឆ្លងដែនលួចកាប់ឈើដោយខុសច្បាប់ បែជាសសើរ បែជាមកវាយប្រហារអ្នកអនុវត្តច្បាប់ ខ្ញុំសុំស្នើអធិកាកិច្ចថ្នាក់ជាតិចុះស្រាវជ្រាវឈ្មោះឈឿនស័ក័្អ អោយដល់ឬសគល់ អោយដឹងសរខ្មៅ ហើយបើករណីខ្ញុំបានយកលុយគេទាំងពាន់ៗមែន ខ្ញុំនឹងទទួលទោសចំពោះមុខច្បាប់។

លោកស្រេង ប្រណី​បន្តទៀតថាខ្ញុំនឹងបើកវាំងននខ្មៅ នៅពីក្រោយរឿងដែលមេឈ្មួញទុច្ចរិតនៅតំបន់អូរស្មាច់ល្បីខាងបញ្ជូនកម្មករ ទៅលួចឈើធ្នង់ពីទឹកដីថៃ មកលក់អោយខ្លួនចន្លោះថ្ងៃទី២៣ ប៉ូលិសវីរ៩០៥ចាប់បានកូនចៅវាពីនាក់ខ្ញុំនឹងបង្ហាញរូបតាមក្រោយ។សុំអោយមានគណកម្មកាថ្នាក់ជាតិជុះស្រាវជ្រាយរកអោយឃើញថាតើអ្នកណាជាឈ្មួញទុច្ចរិតបញ្ជូនកម្មករ ទៅលួចឈើក្នុងទឹកដីថៃររៀងរាល់ថ្ងៃអោយប្រាកដ។ លោកថា សំរាប់ខ្ញុំឈប់រកស៊ីរបរនេះ១០ឆ្នាំជាងមកហើយ។

លោកស្រេង ប្រណី បានសូមអោយម្ចាស់គេហទំព័ររស្មីឧត្តរ មេត្តាបំភ្លឺជូនសាធារណមតិអោយបានជ្រាបច្បាស់ផង ថាខ្ញុំទទួលលុយពីអ្នកណាទាំងពាន់ៗដុល្លារហើយរកភស្តតាងបញ្ជាក់ផង។ ឈ្មួញឈ្មោះឈឿង ស័ក្ក ហៅអោយខ្ញុំទៅជួបលើភ្នំអូស្មាច់ ខ្ញុំមិនទៅជួបផងទានប្រុស មិនជឿលោកតេជួបផ្ទាល់ទៅបើលោកមិនស្គាល់លេខខ្ញុំអោយលេខទៀត បងប្អូនខាងក្រោមនេះជាលេខមេឈ្មួញឈឿង ស័ក្ក 0976666419 ។

សូមបញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះផេកហ្វេសប៊ុកដែលមានឈ្មោះរស្មីឧត្តរ បានបង្ហោះថាលោកស្រេង ប្រណី ទារលុយពីឈ្មួញរាប់ពាន់ដុល្លារនិងបានកាក់រថយន្តមិនរើសមុខជាពិសេសរថយន្តដឹកទំនិញ។ ពាក់ព័ន្ធករណីការបង្ហោះចោទប្រកាន់បែបនេះលោកសូមធ្វើការច្រានចោលទាំងស្រុង។

បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឈឿង ស័ក្ក ដែលព័ត៌មានថារូបលោកជាឈ្មួញឈើដ៏សកម្មនៅតំបន់អូរស្មាច់ខេត្តឧត្តរមានជ័យនៅឡើយទេដោយទូរស័ព្ទមិនចូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page561 Page562 Page563 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×