Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២០

ខេត្តព្រៃវែង៖ជនជាតិចិនចំនួនពីរនាក់ត្រូវបាននគរបាលស្រុកស្វាយអន្ទរ ចាប់ខ្លួន
ករណីគាស់ទ្វារឡានដឹកស្រូវយកលុយ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២នឹង៧នាទីនៅចំណុចរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានឲ្យដឹងថាករណីនេះពលរដ្ឋ បានរាយការណ៍ថាបានឃើញក្រុមចោរមានគ្នា៤នាក់កំពុងតែធ្វើសកម្មភាពគាស់ទ្វារឡានដឹកស្រូវនៅចំណុចខាងលើ លោកបានដឹកនាំកម្លាំងដេញស្ទាក់ជនសង្ស័យដែលជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ: CI 9767 ជិះចូលផ្សារឈូកមាស រហូតដល់ប៉ុស្តិ៍នគរបាលព្រៃខ្លា ក៏បានបត់ក្រោយ មកបុកចំពីមុខរថយន្ត របស់លោក ក៏ចាប់បានចំនួន២នាក់ ដោយម្នាក់រងរបួសបាក់ភ្លៅ។

លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានបញ្ជាក់ទៀតថាជនសង្ស័យទាំងពីនាក់ ជាជនជាតិចិន
ទី១,មានឈ្មោះ ជិញ ឈាវ ភេទប្រុស អាយុ៣២ ឆ្នាំ មានទីកំណើតនៅភូមិ កានថាង ឃុំធីងធ័ន ស្រុកលាវជាំង ខេត្តគង់ស៊ី ទី២,ឈ្មោះ ធាន ឈួយ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីកំណើតនៅភូមិផានសឿ ឃុំជីងធ័ន ស្រុកលាវជាំង ខេត្តគង់ស៊ី រងរបួសបាក់ភ្លៅត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង។បច្ចុប្បន្នសមត្ថកិច្ចធ្វើការសាកសួរកសាងសុំណុំរឿងចាត់ការតាមនិតិវិធី។ ចំណែកបក្ខពួកនឹងស្រាវជ្រាវដើម្បីចាប់ខ្លួនបន្ត៕SRPដោយសូ សុខា

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០បានចុះទៅពិនិត្យជាក់ស្ដែងបៀរហ្គាឌិន ២កន្លែងដែលមានបង្កប់KTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ទី១- ស្នាដៃម៉ែក្មេកក្លាសុីក១
ទី២- នារីអង្គរ១១១ ។
បើតាមមន្ត្រីក្នុងហេតុការណ៍បានឲ្យដឹងថាក្រោយធ្វើការត្រួតពិនិត្យ រកឃើញថាបៀរហ្កាឌិនខាងលើពុំទាន់បានបំពេញលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ និងអនុវត្តវិធានការបង្ការកូវីដ១៩ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូច្នេះគណៈកម្មការចម្រុះតម្រូវអោយម្ចាស់អាជីវកម្មទាំងអស់ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ (បើកភោជនីយដ្ឋានបែបធម្មតា) ទៅការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលេខត្តសៀមរាប និងស្នើសុំក្រុមការងារជំនាញចុះមកបង្រៀនវិធីបង្ការកូវីដ១៩អោយបានត្រឹមត្រូវ។

សូមបញ្ជាក់ថានេះមិនមែនជាលើកទី១ទេ សម្រាប់ក្រុងសៀមរាប ដែលមានភោជនីយដ្ឋាននិងទីតាំងខារ៉ាអូខេមួយចំនួនបានលួចបើកបំពានទៅនឹងបម្រាមរបស់ក្រសួងសុខាភិបាលស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយត្រូវបានក្រុមមន្ត្រីចុះបិទតជាបន្តបន្ទាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២០

ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មានមនុស្ស បីនាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ(៩៥-៩៦) ត្រង់ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក។
សមត្ថកិច្ចបានដឹងថាគ្រោះថ្នាក់នេះគឺរថយន្តហ៊ីយិនដាយដឹកស៊ីម៉ង់មួយគ្រឿង បានឡើងជែងរថយន្តមួយគ្រឿងទៀត តែមិនផុត ក៏ជ្រុលទៅបុករថយន្តស្តារ៉ិច ពេញទំហ៊ឹងតែម្ដង។
សមត្ថកិច្ចបន្តថាករណីនេះរវាង រថយន្តបុករថយន្ត ក្នុងដំណើរទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសមនុស្សចំនួនបីនាក់(ធ្ងន់) និងខូចខាតរថយន្តពីរគ្រឿងផងដែរ។
សមត្ថកិច្ចបញ្ជាក់ថារថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-7354 បើកបរដោយឈ្មោះ ជៀន ចេក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម រត់គេចខ្លួនបាត់ បានបើកទៅបុករថយន្តម៉ាកស្តារ៉ិច ពណ៌ស ពាក់ស្លាកលេខសៀមរាប2B-6706 បើកបរដោយឈ្មោះ ម៉េត សុខេង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិជុបរំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ធ្ងន់)។
-អ្នករួមដំណើរឈ្មោះ ឆាន់ ស្រីម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា(ធ្ងន់)។
-អ្នករួមដំណើរឈ្មោះ ម៉ុក អាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដូនលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ធ្ងន់)។ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។បើតាមអាជ្ញាធថាមូលហេតុបង្កមកពីរថយន្តម៉ាកហ៊ីយ៉ាន់ឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២០

ភ្នំពេញ៖ទាក់ទងទៅនឹងបញ្ហាព្រំដែន ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី អោយបើកសិក្ខាសាលាមួយដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នោះនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្នុងពេលអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២០

ខេត្តសៀមរាប៖ជនបរទេសម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួល មួយកន្លែង។
ហេតុការការណ៍បានកើតឡើង
នៅវេលាម៉ោង ០៧និង០០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះ DIAS AGUIAR BRAVO VITOR MANUEL ភេទប្រុស កើតថ្ងៃទី១៧-០៨-១៩៤៧ ជនជាតិព័រទុយហ្កាល់ កាន់លិខិតឆ្លងដែនលេខ C៤២០៩៣០ មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ផ្អែកតាមការស្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺទឹកនោមផ្អែម លើសឈាមរ៉ាំរ់ៃ បណ្តាលឲ្យឈាមឡើងគំហុក ចុះខ្សោយចង្វាក់បេះដូងនិងដង្ហើម។ សមត្ថកិច្ចបានឲ្យដឹងថាក្រោយពិនិត្យសាកសពរួចបានប្រគល់ឲ្យប្រពន្ធយកទៅរៀបចំបូជា តាមសំណូមពររបស់ស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២០

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​ខេត្តកំពង់ចាម​ បាន​បានថ្លែងជំរុញឲ្យមន្ត្រីខិតខំទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ។ លោកបន្តថាអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួនដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការបាត់បង់អាយុជីវិត។​ ដូច្នេះ​សូម​ឲ្យ​​កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក មេត្តាអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យា​ ដែលមេខ្យល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើស បានធ្វើការទាក់ទងគ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ចៀសពីការតាមដានពីក្រសែភ្នែករបស់សមត្ថកិច្ច។
លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកអង្គសិក្ខាសាលា ស្តីពី «កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២២០​ នៅ​សណ្ឋាគារ​ភ្នំ​ប្រុស​ ​ក្រុងកំពង់ចាម​។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​​ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងការបន្តរាតដ្បាតនៃជម្ងឺឆ្លងកូវីដ១៩ ជាសាកល គឺបានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ បានបន្តរុញច្រានឲ្យប្រជាពលរដ្ឋមួយចំនួនឲ្យជួបប្រទះនឹងបញ្ហាលំបាកផ្នែកជីវភាព និងងាយស្រួលចាញ់បោកការអូសទាញរបស់ មេខ្យល់ ដែលធ្វើការអូសទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទម្រង់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដូច្នេះ​សូមឲ្យ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងត្រូវធ្វើការពិនិត្យពិច័យលើករណីនេះ និងយកចិត្តទុកដាក់ក្នុងករណីដែលមានការអូសទាញណាមួយនាំ​ឲ្យ​មានចំណាកស្រុកខុសច្បាប់ ឬនាំ​ឲ្យ​មានការបំលាស់ទីដែលមានគោលដៅ។

លោក​ វង្ស ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ​បញ្ហាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មិនមែនជាបញ្ហាផ្តាច់មុខរបស់ស្ថាប័នអយ្យការ ឬស្ថាប័ន អនុវត្តច្បាប់ (ស្នងការដ្ឋាន បញ្ជាការដ្ឋាន គណៈកម្មធិការ ឬរដ្ឋបាលខេត្ត)​តែឯងនោះទេ ប៉ុន្តែ វាជាបញ្ហារួមរបស់​យើង​ទាំង​អស់​គ្នា​ ហើយ​វាទាមទារការចូលរួម​ឲ្យ​កាន់តែសកម្មពីគ្រប់ភាគី និងតួអង្គដែលពាក់ព័ន្ធ ក្នុងគោលដៅ ការពារប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើង ហើយជាពិសេសជាងនេះទៅទៀត គឺការពារស្រ្តី និងកុមារ ដែលពួកគេជាជនងាយរងគ្រោះ និងងាយធ្លាក់ចូលក្នុងអន្ទាក់របស់ពួកមេខ្យល់ និងជនល្មើសនៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២០

ខេត្តក្រចេះ៖លោកឃាន សម្បត្តិ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីបង្កហិង្សាលើអ្នកសារព័ត៌មាន។
សេចក្ដីរាយការណ៍បានឲ្យដឹងថាអាវុធហត្ថខេត្ត បានសម្រេចបញ្ជូនជន សង្ស័យនិងវត្ថុតាង រួមមានរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្ត ចាត់ការបន្ត ក្រោយពីបានឃាត់ខ្លួន និងធ្វើការសាកសួរកាលពីរសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០ម្សិលមិញ។
យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាន សម្បត្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកប្រាំ ឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ ៥០ឆ្នាំ ជាអ្នកសារព័ត៌មាន ករណីប្រើហិង្សាដោយចេតនា។
តាមរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះឃាន សម្បត្តិ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០បានធ្វើការដឹកជញ្ជូនឈើក្រហម(ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃពីចំណុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លុះដល់វេលាម៉ោងប្រហែល ៤និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ពេលឡានដឹកឈើឈ្មោះ ឃាន សម្បិត្ត បានមកដល់ចំណុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ក៏បានជួបរថយន្ដក្រុមអ្នកសារព័ត៌មានចំនួន ២រថយន្ដ ធ្វើការបិទផ្លូវ មិនឱ្យរថយន្ដដឹកឈើ ធ្វើដំណើរ ក៏មានការប៉ះទង្គិចគ្នាតែម្ដង។ ខណៈនោះដែរ ស្រាប់តែឈ្មោះ ឃាន សម្បត្តិ បានបើករថយន្ដ ម៉ាកលុចស៊ីស ៤៧០ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ទៅប្រតាយប្រតប់គ្នា ជាមួយឈ្មោះ ម៉ូវ សុខឌីម ជាអ្នកសារព័ត៌មាន ដើម្បីកុំឱ្យថតសកម្មភាពទាំងនោះក៏បង្កើតជាករណីហិង្សានិងមានរបួសរៀងខ្លួនបន្តិចបន្ទួច ហើយឈ្មោះ ម៉ូវ សុខឌីម ក៏បានបើករថយន្ដត្រទ្បប់ក្រោយមកខេត្តក្រចេះវិញ។
តាមរបាយការណ៍អាវុធហត្ថបញ្ជាក់បន្ថែមទៀតថា ក្រោយពីស្រាវជ្រាវជុំវិញរឿងហេតុខាងលើ កំណត់ថា ឈ្មោះ ឃាន សម្បត្តិ បានប្រព្រឹត្តចំនួន ៣ករណី គឺ ទី១ ករណីដឹកជញ្ជូនឈើដោយខុសច្បាប់, ទី២ ករណីហិង្សាស្រាល និង ទី៣ ករណីក្លែងឯកសារសាធារណៈ (រថយន្ដស្លាកលេខ ខ.ម)។
សូមបញ្ជាក់ផងថាសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទៅខេត្តត្បូងឃ្មុំបានកើតមានយ៉ាងពេញបន្ទុកកម្រមានមន្ត្រីជំនាញពាក់ព័ន្ធណាចុះបង្ក្រាបណាស់។ប្រការនេះបណ្ដាលឱ្យព្រៃឈើមួយចំនួនក្នុងតំបន់ព្រៃឡង់បានរងការបំផ្លិចបំផ្លាញធ្វើរាល់ថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ខ្ពង់ខ្ពស់ប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២០

ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់និង៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង១០នាទីរសៀល
នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦២ ទៅកាន់តំបន់ប្រាសាទព្រះវិហារ ត្រង់ចំណុច គីឡូ ៤១/៤២ ភូមិបាក់កាំ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ។
សមត្ថកិច្ចបានអោយដឹងថារថយន្ត រងគ្រោះ ម៉ាកតូយ៉ូតាពណ៌ទឹកពាក់ស្លាកលេខភ្នំពេញ២z.៧៥១២ បើកបរក្នុងល្បឿនលឿន ពីទិសកើតទៅទិសលិចលុះមកដល់កន្លែងកើតហេតុក៏បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀត ដែលបើកបរស្របទិសគ្នា ប៉ុន្តែដោយសាររងគ្រោះខ្វះកាប្រុងប្រយ័ត្ន ក៏បានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់តែម្តង។

លោកអធិការស្រុកត្បែងមានជ័យ
លោកវរសេនីយ៍ឯក រឹទ្ធសូណា បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយមាន មនុស្សប្រុសស្រីស្លាប់ពីរនាក់នឹងរបួសធ្ងន់ស្រាលចំនួន៥នាក់។
ជនរងគ្រោះទី១មានឈ្មោះណាល់ ផានិតភេទប្រុសអាយុ១២ឆ្នាំស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ទី២ឈ្មោះស្រី និច ភេទស្រីអាយុ២៥ឆ្នាំស្លាបក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
ទី៣ឈ្មោះម៉ៅ សិលា ភេទស្រីរងរបួសធ្ងន់។
ទី៤ឈ្មោះម៉ៅ រិទ្ធយុង ភេទប្រុសរងរបួសធ្ងន់។
ទី៥ឈ្មោះស្រី សៅ ភេទប្រុសអាយុ២១ឆ្នាំរងរបួស។
ទី៦ឈ្មោះម៉ុច មឿង ភេទស្រីអាយុ៦២ឆ្នាំរងរបួសធ្ងន់។
ទី៧ឈ្មោះលឿន ភេទប្រុស៦៣ឆ្នាំរងរបួសធ្ងន់។ ជនរងគ្រោះទាំងអស់រស់នៅនៅភូមិបរិបូរ ឃុំត្បែងពីរ ស្រុក
គូលែន ខេត្តព្រះវិហារ។

គួរបញ្ជាក់ថាក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពស្រុកគូលែនដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារផងដែរ៕SRPគីម គឹមឡាយ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២០

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) ពីវិមានសន្តិភាព។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំព្រឹកនេះ មានសមាសភាព ឯឧ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឯឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯឧ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯឧ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមាន ឯឧ ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និង ឯឧ លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងទាំង៦ ដែលមាន ១)កម្ពុជា ២)ថៃ ៣)ឡាវ ៤)មីយ៉ាន់ម៉ា ៥)វៀតណាម និង ៦)ចិន ។

ភ្ជាប់មកជាមួយនេះ គឺជាបទអន្តរាគមន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣។

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២០

ខេត្តកំពង់ចាម៖លោក​​​​ អ៊ុន​ ចាន់ដា​​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​​ ​ក្នុង​ពិធី​ប្រកាស​​បញ្ចូល​ជា​សមាជិក​ថ្មី​ ចំនួន​១២០រូប​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ឃុំ​មហាខ្ញង​ ស្រុកកោះសូទិន។

ពិធីធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា​​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​ ងួន ស៊ឹមអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូង។

ឆ្លៀតក្នុងឱកាសនោះដែរ លោក​​​​ អ៊ុន​ ចាន់ដា​​ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​ បាន​ថ្លែង​នូវគោលនយោបាយសំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា​ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង​ ដោយប្រមូល​កម្លាំង​គ្រប់និន្នាការ​ នយោបាយ​រួបរួម​គ្នា​ កសាងប្រទេស​ជាតិ​​ឲ្យ​កាន់តែមានភាព​រីកចម្រើន​ឡើង​ សំបូររុងរឿងស្ថិតស្ថេរគង់វង្ស​ ឲ្យ​ប្រទេស​យើង​ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព​ និងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។​

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​​ថ្លែង​អំណរគុណ​ដល់​បងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជា​សមាជិក​បក្ស​ទាំងអស់​ ដែល​បាន​បោះឆ្នោត​ជូន​ ​គណបក្សប្រជាជនកម្ពុជា​ ដើម្បី​គាំទ្រ​សម្តេចតេជោ ហ៊ុន​ សែន​ បាន​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​​។ ​ព្រមទាំង​សូម​ឲ្យ​​​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ទើបតែ​ទទួល​ការ​ប្រកាស​បញ្ចូល​​ជា​សមាជិក​ សមាជិការ​ គណបក្សប្រជាជនកម្ពុជា​ ​ទាំងអស់​ ចូលរួម​ថែរក្សា​នូវ​សុខសន្តិភាព​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ ឲ្យ​បាន​រីក​លូតលាស់​ជា​បន្ត​ទៅ​ទៀត​។

ជាមួយគ្នា​នោះ​ តំណាង​សមាជិក​ថ្មី​ បានឡេីង​ធ្វើសច្ចាប្រណិធាន​ ប្តេជ្ញាស្មោះត្រង់ ជឿជាក់លើការដឹកនាំ​ របស់គណបក្សប្រជាជនកម្ពុជាអស់មួយជីវិត និងអនុវត្តតាមគោលការណ៍ គោលនយោបាយ របស់គណបក្សជារៀងរហូតដោយឥតងាករេ។ ដោយ​រួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាល​ សម្រាប់នីតិកាលទី៦​ នៃរដ្ឋសភា​ ព្រមទាំង​អនុវត្តឲ្យបានខ្ជាប់ខ្លួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅ​ពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍​ និងការចាត់តាំង។​ ជាពិសេស​គឺប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្យប្រជាជនកម្ពុជារហូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២០
ខេត្តសៀមរាប៖ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនៅមុខសណ្ឋាគារសុខាសៀមរាប តាមការពិតជនដៃដល់និងជនរងគ្រោះមិនដែលស្គាល់គ្នានោះឡើយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍នៅព្រឹកនេះ។
យោងតាមរបាយការណ៍ផ្លូវការរបស់អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ការចុះបង្រ្កាបករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខសណ្ឋាគារ សុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូប្រហែល០៨គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង រួមមាន៖
១. ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវចំកញ្ចឹងក បណ្តាលអោយស្លាប់នៅនិងកន្លែង។
២. ឈ្មោះ ចៅ ចាម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាប់ត្រូវក្បាល និងដៃ បណ្តាលរបួសធ្ងន់។
៣. ឈ្មោះ ភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាប់ត្រូវខ្នងរបួសស្រាល។
៤. ឈ្មោះ ចៅ ចេន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។
៥. ឈ្មោះ ធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។
របាយការណ៍បន្តថាក្រោយពេលកេីតហេតុ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានណែនាំមកមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារយុត្តិធម៌ ចុះស្រាវស្រាវករណីឃាតកម្មខាងលេី រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កំណត់មុខសញ្ញាជនសង្ស័យបាន និងមានការបញ្ជាពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ទនឹងករណីខាងលើបានចំនួន០៨នាក់៖
០១. ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប (ជនដៃដល់)។
០២. ឈ្មោះ សយ ណុប (ហៅអាស្បែកជ្រូក) ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកបើកម៉ូតូ)។
០៣. ឈ្មោះ សឿន ឡង់ឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករលក់ស្បែកជ្រូកបំពង់ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើការ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកទៅជាមួយ) ។
០៤. ឈ្មោះ បូរី សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (បក្ខពួកអ្នកទៅជាមួយ) ។
០៥. ឈ្មោះ ខន ឃីម (ហៅ ភ័ក្រ ) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិដំរីឆ្លង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (មិត្តភក្ដិរបស់ជនដៃដល់) ។
០៦. ឈ្មោះ ហ៊ុល សំអូន ហៅពៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករដាក់ឆ័ត្រនៅមុខផ្សារលើ ទីលំនៅបច្ចុប្បន្នភូមិដកពោធិ៍ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មិត្តភក្ដិរបស់អ្នកបើកបរម៉ូតូ)។
៧/ឈ្មោះ ម៉យ ម៉ាស់ ភេទប្រុស អាយុ២១ឆ្នាំមុខរបរជាងកាត់កញ្ចក់ រស់នៅភូមិឃុនមោក ឃុំឃុនមោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ទី៨/ឈ្មោះ អ៊ុំ រស្មី ភេទប្រុស អាយុ២១ឆ្នាំមុខរបរ ជាងសោរ រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ចំណែកបក្ខពួកមួយចំនួនទៀត (បានរត់គេចខ្លួន)។ ករណីនេះជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មេីសខាងលេីប្រាកដមែន។
មូលហេតុ៖ក្រុមជនសង្ស័យធ្លាប់មានទំនាស់ជាមួយភាគីផ្សេង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ក្រោយមកពួកជនសង្ស័យតាមរកជនដែលមានទំនាស់ជាមួយខ្លួន រហូតដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី នៅចំណុចកើតហេតុខាលើ ក្រុមជនសង្ស័យបានឃើញក្រុមម៉ូតូរបស់់ជនរងគ្រោះ ទើបជនសង្ស័យឈ្មោះ សយ ណុប ហៅ ស្បែកជ្រូក ប្រាប់ទៅជនសង្ស័យឈ្មោះ សឿន សាន់ ថា ក្រុមនេះធ្លាប់មានទំនាស់ជាមួយរូបខ្លួនដែរ ទើបនាំឈ្មោះ សឿន សាន់ ធ្វើសកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះតែម្ដង។
ជុំវិញហេតុការណ៍នេះសមត្ថកិច្ចដកហូត
វត្ថុតាង៖១.ដាវចំនួន០៣ដើមប្រវែង ០,៧០ម៉ែត្រ
២.ម៉ូតូចំនួន ០៣គ្រឿង ( ម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 1AD-2357 ,
ម៉ាកហុងដាខ្លិកពណ៌ខ្មៅលាយស្វាយ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1809 , ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ស្លាកលេខសៀមរាប 1E-9729 ,
ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខសៀមរាប 1Z-2526) ។
៣.កាំភ្លើងខ្យល់ ចំនួន០១ដើម
៤. ខោអាវពាក់ពេលធ្វើសកម្មភាពចំនួន ០២កំប្លេ
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីនេះកម្លាំងនគរបាលខេត្តសៀមរាបចាប់បានជនសង្ស័យ៤នាក់ ផងដែរ ជាបក្ខពួក របស់ជនដៃដល់។បើតាមមន្ត្រីអាវុធបានបញ្ជាក់ថាបក្ខពួកក្រុមជនដៃដល់មានគ្នាប្រមាណជិត២០នាក់ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមរកចាប់ខ្លួនបន្តទៀត៕SRP
Like 195
Comment 0
Share ចែកចាយ
Views 500
Older posts
Newer posts
← Previous Page1 … Page551 Page552 Page553 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×