Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖កូនឈើចំនួន៣.៧០០ដើមប្រភេទកូនឈើគ្រញូង ,ធ្នង់,បេង,ឈើទាលនិងរាំង ត្រូវបាន ដាំលើផ្ទៃដីចំនួន២.០២០ហិកតា ក្នុងឧទ្យាជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី នៅថ្ងៃទី២៧ ខែសីហាព្រឹកមិញនេះ ក្រោមវត្តមានលោកទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត។

ការដាំកូនឈើនេះក្រោមកិច្ចសហការរវាងក្រសួងបរិស្ថានជាមួយរដ្ឋបាលខេត្តសៀមរាប ឧបត្ថម្ភពីគម្រោងកម្មវិធីអង្គការសហប្រជាជាតិ គម្រោងជំរុញបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍ ដោយចីរភាព និង កម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ជំហានទី៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អំណោយម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស -WATERGEN (ប្រភេទ GEN-M) ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ការផ្ដល់អំណោយនេះនៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពី លោក Denis Laurent ប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យគន្ធបុប្ផា និងបុគ្គលិក ក្រោមឱវាទមន្ទីរពេទ្យ។

ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ រដ្ឋមន្ត្រីស៊ុន ចាន់ថុលបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង។

លោករដ្ឋមន្ត្រី បានលើកឡើងថា៖ ម៉ាស៊ីននេះអាចផ្តល់អត្ថប្រយោជន៍សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលនាំយកកូនៗមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យនេះ ពោលគឺ៖ ពួកគាត់អាចប្រើប្រាស់ទឹកដែលផលិតដោយម៉ាស៊ីននេះ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីកបង្កផលប៉ះពាល់បរិស្ថាន ជួយសន្សំសំចៃថវិកាពួកគាត់បានមួយចំណែក ជាពិសេស ម៉ាស៊ីននេះអាចយកទៅប្រើប្រាស់នៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពរបស់បណ្ដាភូមិ ឃុំ ស្រុកទាំងឡាយណាដែលខ្វះខាតទឹកប្រើប្រាស់បានផងដែរ។

គួរកត់សម្គាល់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាឱកាសនេះ គឺជាការបង្ហាញនូវ កាយវិការប្រកបដោយមនុស្សធម៌ ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស៊ុនចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃ ខ្ពស់ចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតស្ថានិកមន្ទីរពេទ្យគន្ធបុប្ផា Beat Richner ដែលបានខិត ខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តដើម្បីកុមារកម្ពុជា ពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ព្រមទាំង បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ បំពេញការងារមិនខ្លាចនឿយហត់ក្នុងបុព្វ ហេតុជួយសង្គ្រោះកុមារកម្ពុជាឱ្យអស់ពីសមត្ថភាព ដោយឥតគិតថ្លៃ ដែលកិច្ចខិតខំប្រឹងប្រែងនេះ គឺជាការ ចូលរួមចំណែកដ៏ប្រពៃក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ រដ្ឋមន្ត្រី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលនាំបុត្រធីតាជាទីស្រឡាញ់ របស់ខ្លួនទៅសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ សូមជួយថែរក្សាម៉ាស៊ីននេះឱ្យបានគង់វង្ស ដើម្បី អាចប្រើប្រាស់បានយូរអង្វែងទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោក ប៉ែន សាមី (អតីតនាយរងការិយាល័យសន្តិសុខផ្ទៃក្នុង) និងលោកស្រី ឡុង វណ្ណៈ (អតីតនាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន) ជាមន្ត្រីនគរបាលចូលនិវត្តន៍ទាំងពីរនាក់ប្ដីប្រពន្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ក៏បាននាំយកថវិកាចំនួន២.៥០០.០០០រៀល រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគ មួយចំនួន ប្រគល់ជូនលោក-លោកស្រីទាំងពីរ ក្នុងគុណបំណាច់ របស់លោក-លោកស្រីទាំងពីរ ដែលបានខិតខំបំពេញការងារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជិត៤០ឆ្នាំ តាំងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង បានមានមតិផ្ដាំផ្ញើលោក-លោកស្រីទាំងពីរឲ្យខិតខំបន្តថែរក្សាសុខភាព ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងជូនពរឱ្យលោក-លោកស្រីទាំងពីរ ឆាប់បានជាសៈស្បើយពីជំងឺ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ។ហេតុការណ៍បានកើតឡើងថ្ងៃសុក្រទី២៨ខែសីហាឆ្នាំ២០២០ វេលាម៉ោង១០ព្រឹកស្ថិតនៅចំណុចផ្លូវជាម៉នក្រុមទី២៧ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចនៅក្នុងហេតុការណ៍បានឲ្យដឹងថាផ្ទះដែលរងការឆេះមានទំហំ១០ម៉ែត្រគុណ១៥ម៉ែត្រកម្ពស់៧ម៉ែត្រជញ្ជាំងក្តារដំបូលធ្វើពីសីប្រ៉ូ។_ម្ចាស់ផ្ទះឈ្មោះ ត្រាំ ណូរ៉ាន ភេទប្រុសអាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិខាងលើ។

សមត្ថកិច្ចបញ្ជាក់ថាករណីនេះ_ប្រើប្រាស់ឡានទឹករបស់នគបាលខេត្តសៀមរាបមួយគ្រឿងឡានទឹកអាវុធហត្ថមួយគ្រឿង។ទោះយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់មូលហេតុនៃការបង្កអគ្គិភ័យនេះឡើយដោយកំពុងស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០បានសម្រេចតែងតាំងលោកសូរ ប្លាតុង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង។

ពិធីនេះក្រោមវត្តមានរបស់លោកទៀ សីហា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប ព្រមទាំងប្រតិភូ អមគណៈអធិបតី ដែលបានផ្តល់កិត្តិយស អញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

លោក សូរ ប្លាតុង បានប្ដេជ្ញាចិត្តថាភារកិច្ចថ្មីនេះ នឹងប្រើប្រាស់សម្រាប់ការចូលរួមថែរក្សាអោយបានដាច់ខាតនូវរាល់សមិទ្ធិផលដែលសម្រេចបានដោយគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំកសាងប្រទេស និងចូលរួមគ្រប់សកម្មភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិនិងប្រជាជនអោយបានកាន់តែល្អប្រសើរឡើងថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖បុរសស្ត្រីពីរនាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងនគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ឃាត់ខ្លួនករណីបទរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន។

ការឃាត់ខ្លួនធ្វើនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង០៩និង ០០នាទី នៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលា កំរើកក្រុងសៀមរាប ឃាត់។
ជនសង្ស័យ១–ឈ្មោះ ឡឹក វណ្ណា ភេទ ប្រុស ឆ្នាំកំណើត ១៩៩១ជនជាតិ ខ្មែរ មុខរបរលក់ទឹកអំពៅ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ទី២–ឈ្មោះ ភី ស្រីលាប ភេទស្រី ឆ្នាំកំណើត ១៩៩១ជនជាតិ ខ្មែរ មុខរបរលក់ទឹកអំពៅ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើកក្រុងសៀមរាប។

ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ម្សៅមេតំហ្វេតាមីនចំនួន១៨កញ្ចប់ស្មើនឹងទម្ងន់៥,៣ក្រាម ទាំងសំបកឧបករណ៍ប្រើប្រាស់និងសម្ភារវេចខ្ចប់គ្រឿង ញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២៨ ខែ សីហានេះដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តកំពង់ចាម៖ស្រុកកំពង់សៀមរាបបានបន្តការកសាងផ្លួវបេតុងចំនួន០៥គម្រោងបន្ថែមទៀត ដែលជាមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០របស់ គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ការដាក់ដេញថ្លៃគម្រោងបានធ្វើនៅនៅព្រឹកថ្ងៃទី២៨ខែសីហានេះនៅសាលាស្រុកកំពង់សៀមក្រោមវត្តមានលោកឡីមិច នាយក រងរដ្ឋបាលសាលាខេត្តកំពង់ចាមនិងលោកឈួនវិបុលអភិបាលរងស្រុកកំពង់សៀមដោយមានការចូលរួមពីគណៈកម្មការម្ចាស់លទ្ធកម្មនិងតំណាងក្រុមហ៊ុនអ្នកទទួលការជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថាគម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះគឺមានផ្លូវចំនួន៥ខ្សែដែលត្រូវស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុង នោះមាន

១-ឃុំ ស្រកសាងសង់ផ្លូវបេតុងអាមេប្រវែង២៥០ម៉ែត្រទទឹង៤ម៉ែត្រនៅភូមិព្រែកកុយ។

២-ឃុំអំពិលសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៦៤៤ម៉ែត្រទទឹង៤ម៉ែត្រនៅភូមិអណ្តូងច្រុះភូមិវាលស្បូវ។

៣-ឃុំអូរស្វាយសាងសង់ផ្លូវបេតុងអាមេប្រវែង៤៥៨ម៉ែត្រទទឹង៤ម៉ែត្រនៅភូមិអំពិលក្រញាញ់។

៤-ឃុំរអាង សាងងស់ផ្លូវបេតុងអាមេប្រវែង ២៥៤ម៉ែត្រទទឹង៤ម៉ែត្រនៅភូមិរអាងលើ។

៥-ឃុំក្រឡាសាងងស់ផ្លូវបេតុងអាមេប្រវែង២៦៩ម៉ែត្រទទឹង៤ម៉ែត្រនៅភូមិត្រពាំងជ្រៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងបង្ការ បង្ក្រាបបទល្មើស លួចឆក់ប្លន់ និងពង្រឹងការល្បាតតាមគោលដៅសំខាន់ៗ នៅក្រុងសៀមរាប។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានកាចូលរួមពលោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក-មន្រ្តី ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌអធិការក្រុងសៀមរាប និងលោកនាយប៉ុស្តិ៍ទាំង១២ ក្នុងក្រុងសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តត្បូងឃ្មុំ៖អ្នកចូលរួមការដេញថ្លៃធ្វើផ្លូវបេតុង នៅឃុំជំនីក បរាជ័យ ដោយដណ្ដើមគ្នាដូចល្បែងដណ្ដើមស្លឹកឈើ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាការ
ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ កាត់បន្ថយភាព ក្រីក្រថ្នាក់ឃុំសង្កាត់ចំនួន ១គម្រោ នៅក្នុងសាលាឃុំជំនីក ស្រុកក្រូចឆ្មារ មានប្រវែង ២៨០ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១៣៤.៣៦៥.៤០០ រៀល ស្ថិតនៅក្នុងសាលាឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានឆារចោលនៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ ដោយសា មានភាពរញ៉េរញ៉ៃ រុញច្រានប្រទាញប្រទង់គ្នា ហើយមានក្រុមហ៊ុនតែ ២ ក្រុមហ៊ុនបានដាក់សំណើរដេញថ្លៃ មិនគ្រប់លក្ខ័ន្តិក:។

ការដាក់ដេញថ្លៃគម្រោងធ្វើផ្លូវ ត្រូវបាន
លោក ស្លេះ ម៉ាត់ មេឃុំជំនីក បានសម្រេចឆារចោល មិនបើកសំណើរនោះទេ និងលើកទៅដេញឡើងវិញនៅពេលក្រោយទៀត។ ប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើផ្លូវក្នុងគម្រោងខាងលើមានការខកចិត្តយ៉ាងខ្លាំង ព្រោះថា មិនដឹងជាពេលណាទើបពួកគាត់បានផ្លូវសម្រាប់ប្រើប្រាស់ដឹកកសិផលរបស់គាត់ទៅរកទីផ្សារនោះទេ។ ពលរដ្ឋបានបន្តថា រដ្ឋចំណាយថវិកាជាតិ រាប់រយលានរៀលសម្រាប់ធ្វើផ្លូវ តែក្រុមហ៊ុនដេញថ្លៃបែជាធ្វើដូចលេងល្បែងដណ្ដើមស្លឹកឈើទៅវិញ។

ពលរដ្ឋបានសំណូមពរ សុំអោយគណ:បញ្ជាការឯកភាពខេត្ត មេត្តាជួយពិនិត្យមើល ការដេញថ្លៃធ្វើផ្លូវផង កុំបណ្ដោយអោយក្រុមហ៊ុន ដេញថ្លៃយកការងារ របស់រាជរដ្ឋាភិបាល ការងារកសាងប្រទេសជាតិ ទៅលេងសើចបែបនេះ ព្រោះរាជរដ្ឋាភិបាលចំណាយលុយអស់ច្រើនណាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២០

ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាបសហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធករណីឲលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី ២៧ខែសីហាឆ្នាំ២០២០នេះនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប។លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យឈ្មោះ ការីម រ៉ូស្នា ភេទប្រុសអាយុ ៣០ ឆ្នាំ មានទីលំនៅពុំពិតប្រាកដ។ ជនសង្ស័យបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២០ វេលាម៉ោង ១និង៣០នាទីយប់ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកគ្លិច ដែលមានលេខតួនិងលេខម៉ាស៊ីន ០០១០៩៥៣ បានយកម៉ូតូពីផ្ទះសំណាក់ Dancing Frog (កង្កែបរាំ)ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជារបស់ជនរងគ្រោះឈ្មោះ Circourt David ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។  ក្រោយលួចបានហើយយកម៉ូតូទៅទុកនៅបន្ទប់ជួលស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។

បើតាម លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បញ្ជាក់ថាបុរសរូបនេះជាបក្ខពួករបស់ជនសង្ស័យឈ្មោះ ឆេង ឌីណា ភេទស្រី អាយុ ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានចាប់ខ្លួនពីថ្ងៃម្សិលមិញ  ពាក់ព័ន្ធករណីលួចម៉ូតូ លួចម៉ូតូនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បន្តថា
ក្រោយពីកិច្ចសហប្រតិបត្តិការ ទទួលបានជោគជ័យ ដោយដកហូតម៉ូតូទាំង០២គ្រឿងខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាបណ្តោះអាសន្នរងចាំធ្វើការប្រគល់អោយជនរងគ្រោះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក (World Tourism Organization UNWTO) ដែលបានកោតសរសើរដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់ដែលបានដាក់ចេញវិធានការទប់ស្កាតការចម្លងជំងឺកូវីដ-១៩ ដ៏សកម្មនឹងមានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនេះដែរ គឺអង្គការទេសចរណ៍ពិភពលោកក៏បានកោតសរសើរដល់ការងើបឡើងវិញនូវភ្ញៀវទេសចរក្នុងស្រុកដែលមានការយល់ដឹងពីអនាម័យសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការថែរក្សាសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ១៩។

សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងស្រុកបន្តប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជឹលសម្លាប់មេរោគកុំអោយឆ្លងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២០

ខេត្តកណ្ដាល៖លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានបរិច្ចាគថវិការផ្ទាល់ខ្លួនបន្ថែមចំនួន ៥០,០០០ដុល្លារទៀត (ប្រាំម៉ឺន$) និងចេលលាងដៃចំនួន១០០ដប ស្ព្រេយបាញ់អាកុលចំនួន១០០ដប ជូនដល់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

ការប្រគល់ខាងលើក្រោមវត្តមានរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងមានការអមដំណើរជាកិត្តិយសពីសំណាក់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការនៃ ក្រសួងកិច្ចការនារី និង សប្បុរសជននានា រួមមានលោក ហុង ឃាង និងភរិយា បានឧបត្ថម្ភអង្ករចំនួន២តោន ផងដែរ។ ជាមួយគ្នានេះលោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានឧបត្ថម្ភថវិកា ចំនួន២០០០ដុល្លារ សំរាប់ជួយជួសជុលផ្លូវលំមួយខ្សែប្រវែង៤៧០ម៉ែត្រ ដែលស្ថិតនៅ ក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាច់ ក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។

សូមបញ្ជាក់ថានៅល្ងាចថ្ងៃនេះ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចុះទៅសាកសួរសុខទុក្ខផ្ទាល់ដល់គ្រួសារមួយ កំពុងតែជួបទុក្ខលំបាកយ៉ាងខ្លាំង ដែលបានគ្រោះថ្នាក់ចរារណ៍ ដោយបានឧបត្ថម្ភ ប្រាក់ចំនួន៥០០ដុល្លារ អង្ករ៥០គីឡូ គ្រឿងបរិក្ខា ឧបភោគបរិភោគ មួយចំនួនជូនដល់ពួកគាត់ និងជនពិការ១០០ដុល្លារ ព្រមទាំង៥គ្រួសារជិតខាងផ្សេងទៀត ចំនួន២០ម៉ឺនរៀល ក្នុងមួយគ្រួសារ។ឧកញ៉ា អ៊ាន សៀវម៉ី ក៏សូមប្រសិទ្ធិពរជ័យជូនដល់ពលរដ្ឋកម្ពុជាទាំងអស់ សូមជួបតែសំណាងល្អ សុខភាពល្អ គ្រប់ក្រុមគ្រួសារ និង ចូលរួម ការពារទប់ស្កាត់ជំងឺខូវីត១៩ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page549 Page550 Page551 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×