Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់តាមប្រពៃណីទំនៀមទម្លាប់សាសនា។ នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។

នៅថ្ងៃនេះ តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) ថ្ងៃនេះគឺមានអ្នកឆ្លងសរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញមកដល់នេះមានអ្នកឆ្លងសរុប 274នាក់ បានជាសះស្បើយចំនួន266នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន01នាក់។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមអោយការធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២០

ខេត្តកំពង់ធំ៖ក្មេងប្រុសពីរនាក់ចុះងូតទឹកអូរ បណ្ដាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម ពេលទៅតាមម្តាយច្រូតស្មៅនិងជីកដំឡូងជ្រូក ដោយម្ដាយស្រែកយំអោប សពកូនស្ទើគាំងបេះដូង។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី៣០សីហាឆ្នាំ២០២០ចំណុចអូរកប់ឆ្កែ ភូមិសាស្រ្ត ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះទី១ឈ្មោះសុខ ខែត អាយុ១០ឆ្នាំត្រូវជាបង។ ទី២ឈ្មោះសុខ ខុនអាយុ៧ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានតាមម្តាយទៅច្រូតស្មៅ ដោយម្តាយកំពុងតែច្រូត ហើយឆ្លៀតទៅជីកដំឡូងជ្រូកដើម្បីស្ងោហូប ពេលចេញមករកកូន ស្រាប់តែប្រទះឃើញកូនទាំងពីរនាក់លង់ទឹកអូរស្លាប់ទៅហើយ។ ដោយអោបគ្នារមីរមូសន្និដ្ឋាន ប្អូនលង់ទឹកមុនបងចុះជួយ បានជាស្រវេស្រវ៉ាស្លាប់ទាំងពីរ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពិនិត្យគឺ

ក្មេងប្រុសទាំង២នាក់ ពិតបានលង់ទឹកស្លាប់ដោយខ្លួនឯងប្រាកដមែន និងប្រគល់អោយឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕SRPអ៊ុងសំអាត

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២០

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អះអាងថាប្រសិនបើអាជ្ញាធរ សមត្ថកិច្ច នៅតែបណ្ដែតបណ្ដោយ មិនចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតបណ្ដាលឲ្យមានការកកស្ទះ និងបង្កអោយមានភាពអនាធិបតេយ្យកើតឡើង គឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ មិន ខាន តែទោះជា យ៉ាងណា ពេល នេះ យេីង បាន ធ្វេី ការ ងារ នេះ សម្រេចបាន ជោគជ័យ ហើយ។

អភិបាលខេត្តបញ្ជាក់យ៉ាងដូច្នេះនៅសាលាឃុំផ្អាវ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និង ឧបត្ថម្ភជា ថវិកា មួយ ចំនួន ដល់សមត្ថកិច្ចចម្រុះ បន្ទាប់ ពី រៀបចំសណ្ដាប់ធ្នាប់ នៅ តំបន់ ទីប្រជុំជនផ្សារផ្អាវ។

បើតាម លោក ផេន សុផល អភិបាល ស្រុក បាធាយ បានអោយដឹងថាអាជ្ញាធរ ខេត្តកំពង់ចាម បានប្រគល់កិច្ចការរៀបចំសណ្ដាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវ អោយមកអាជ្ញាធរស្រុកបាធាយ ជាអ្នកធ្វើបន្ត។លោកថា ការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយ:ពេល៣៣ថ្ងៃ ដោយក្នុងប្រតិបត្តិការ ប្រជាពលរដ្ឋ នៅតាមអមសងខាងផ្លូវ នៃទីប្រជុំជនផ្សារមានការសហការល្អជាមួយនឹងអាជ្ញាធរ ពេលចុះធ្វើការឈូសឆាយរៀបចំសម្អាតដីចំណី។

អភិបាលស្រុកបាធាយ បញ្ជាក់ថានឹងរៀបចំបង្កើតគណៈកម្មការ និងមិនអនុញ្ញាត អោយអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដែលហួសគំនូស ដែលបានកំណត់ឡើយ។ ប្រសិនពលរដ្ឋ ចង់សាងសង់ ចាក់សាបឬកែសោភ័ណភាព មុខផ្ទះរបស់ខ្លួន ត្រូវរង់ចាំគណៈកម្មការបច្ចេកទេស មកត្រួតពិនិត្យ ទើបសាងសង់បាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២០

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍ថាស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅព្រឹក ថ្ងៃទី៣០ខែ សីហាឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី៣១ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាកហុីយិនដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣B៧៤៣០ បើកបរ​ទិសដៅពីជើងទៅត្បូង បានបុកម៉ូតូម៉ាកហ្វីណូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១Z៦១៣១។ មូលហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូឆ្លងកាត់ថ្នល់ផ្លូវលំឡើងមកផ្លូវកៅស៊ូ(ពីលិចទៅកើត) មិនមានការប្រុងប្រយ័ត្នលុះពេលឡើងដល់ថ្នល់ ក៏ត្រូវរថយន្តបុកតែម្ដង។ ស្ត្រីជាជនរងគ្រោះឈ្មោះគីរី សន្យា អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់។

បើតាមសមត្ថកិច្ចថាក្រោយកើតហេតុបានចុះវាស់វែងនិងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែរដើម្បីរង់ចាំការដោះស្រាយ។ ដោយឡែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាប់ប្រហារ ទៅលើឪពុកចុងរបស់ខ្លួន។

ការឃាត់ខ្លួនធ្វើនៅម៉ោង០៩និង០៦នាទីយប់ថ្ងៃទី២៩ខែសីហាម្សិលមិញស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីកើតហេតុ។

ជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ស្នងការខេត្តសៀមរាប បានអោយដឹងថាបុរសរូបនេះបានយកកំាបិតប៉ឹងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ភឿក ភឿង ហៅ សេងទ្រី ភេទប្រុស ស្ថិតភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុងសៀមរាបនៅចំណុចតូបលក់ដូរមួយកន្លែង ខណៈជនរងគ្រោះកំពុងអង្គុយមិនដឹងខ្លួន នៅវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ បណ្តាលឲ្យរងរបួសក្បាលចំនួន៣កន្លែង (លើថ្ងាស១កន្លែង, ក្បាលផ្នែកខាងក្រោយ១កន្លែង និង លើត្រជៀកខាងឆ្វេង) និង ដាច់ទងស្លឹកត្រជៀកផ្នែកខាងឆ្វេង។

បុរសរូបនេះបានសារភាពថា ខ្លួនត្រូវជាកូនចុងរបស់ជនរងគ្រោះ ដោយខ្លួនធ្លាប់មានទំនាស់តាំងពីរូបគេមានអាយុ១២ឆ្នាំ។ កន្លងមកទំនាស់របស់ពួកខ្លួនទាំងពីរឈានដល់ការប្រើអំពើហិង្សាចំនួន២លើកផងដែរ។

ជនសង្ស័យបន្តថានៅល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ខ្លួនមានអាការៈឈឺក្បាលក៏ប្រើក្មួយបង្កើតរបស់ខ្លួនឲ្យប្រាប់បងស្រី ឈ្មោះ ព្រំ ស្រីហ៊ុន ដែលកំពុងលក់ដូរនៅឯកតូបរបស់ឪពុកចុង និងម្តាយបង្កើត មួយសន្ទុះក្រោយមកក្មួយបានត្រឡប់មកវិញថា ជីតាឈ្មោះ ភឿក ភឿង (ត្រូវជាឪពុកចុងខ្លួន) បានស្តីបន្ទោសអោយពួកគេខ្លាំងៗ មិនតែប៉ុណ្ណោះមិនអោយថ្នាំមកទេ ធ្វើអោយខ្លួនខឹងសម្បាជាខ្លាំង គួបផ្សំធ្លាប់មានទំនាស់ ក៏ទៅកាប់ជនរងគ្រោះតែម្តង។ ពាក់ព័ន្ធករណីនេះជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២០

ខេត្តសៀមរាប៖ភរិយាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ បានឧបត្ថម្ភថវិកា ចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែល មន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធី បុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី ៧ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាព កុមារ-ទារក ប្រមាណ ជាង ៥០០នាក់ ក្នុង មួយថ្ងៃ ដោយឥតគិតថ្លៃ។

តាមរយ:លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសេីរ ដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃ មន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយ ស្នាមញញឹម។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានបញ្ជាក់ បន្ថែមថា ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីម ថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលេីការលេីកកម្ពស់សុខុមាលភាពរបស់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះ ការរួមចំណែកជួយព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ តាមរយៈ ការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នូវថវិកា ១លាន ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២ រៀងមក។ ដោយឡែក សម្រាប់ មន្ទីរពេទ្យកុមារអង្គរ នេះជាការឧបត្ថម្ភជាលេីកទី២ ពី កាកបាទក្រហមកម្ពុជា ដែលលេីកទី១ បានផ្តល់ជូនចំនួន ៥០,០០០ដុល្លារអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។

ជាកិច្ចឆ្លេីយតប ថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរឧបត្ថម្ភ ជាបន្តបន្ទាប់ ដែលនេះជាការលេីកទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ខេត្តសៀមរាប៖កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនបុរស០៨នាក់ ករណីគ្រឿងញៀន។
ហេតុការណ៍ចុះបង្ក្រាបបានធ្វើឡើងនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ២៨ខែសីហា ឆ្នាំ២០២០ ចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដឹកនាំដោយលោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ។
ជនសង្ស័យ៖
១.ឈ្មោះ រ៉ា វីរ៉ាត់ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិវាល សង្កត់គោកចក ក្រុងសៀមរាប។
២.ឈ្មោះ ស្មាន់ រ៉ូសែត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប។
៣.ឈ្មោះ សួន ឌីវីត អាយុ ២០ ឆ្នាំ មុខរបរកម្មករយាមឃ្លាំង រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៤.ឈ្មោះខែក ឃុនលាង អាយុ២២ ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៥.ឈ្មោះ តាន់ ច័ន្ទពិសិដ្ឋ អាយុ២៣ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៦.ឈ្មោះពៅ ដារ៉ា អាយុ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៧.ឈ្មោះវី វី អាយុ១៩ ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៨.ឈ្មោះឡេង រតនា អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា បានបញ្ជាក់ថាករណីនេះដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ៦ កញ្ចប់ទម្ងន់ ១៥.៥២ក្រាមទូរស័ព្ទដៃចំនួន៧គ្រឿង។ធ្វើតេស្តទឹកនោមទាំង០៨នាក់ មានសារធាតុញៀនទាំងអស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ខេត្តព្រៃវែង៖ស្នងការនគរបាលខេត្តព្រៃវែងបានចេញសេចក្ដីបំភ្លឺមួយដោយបដិសេធចោលទាំងស្រុងនូវអាខោនហ្វេសប៊ុកចំនួន០៣ដែលបានបង្ហោះគ្មានការពិត។

ការចេញបំភ្លឺក្រោយពីហ្វេសប៊ុកទាំង០៣បានបង្ហោះរូបលោកអធិការនគរបាលស្រុកស្វាយអន្ទរ ថាជាជនស៊ីវិល កាន់កាំភ្លើងគម្រាមបាញ់មនុស្សទាំងកណ្ដាលថ្ងៃ។ សូមអានសេចក្តីបំភ្លឺដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ខេត្តព្រះវិហារ៖លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីក្រោមឱវាទ និង ពេទ្យរបស់អាវុធហត្ថ បានចុះជួយព្យាបាល និងសួរសុខទុក្ខ ក្រុមគ្រួសា របស់ លោក .មែនសារិន.មុខរបរអ្នករត់ម៉ូតូឌុប សព្វថ្ងៃ ដែលមានទីលំនៅ ស្ថិតក្នុង ភូមិសំរោង សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ដែលកំពុងខ្វះខាតជីវភាពហើយប្រពន្ធនិងកូនក៏មានជំងឺចំនួន ៥នាក់ទៀត។

ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍កងសៅ គុណ ក៏បាននាំយកនូវអំណោយ ក៏ដូចជាថវិកានិងគ្រឿងឧបភោគ មួយចំនួន ចែកជូនគ្រួសារខាងលើផងដែរ។ អំណោយមាន
⁃ ក្រូចពោធិ៍សាត់៣គីឡូក្រាម
⁃ ទឹកដោះគោឆៅ២ឡូ
⁃ មីចំនួន០២កេស
⁃ ទឹកសុទ្ធ០២កេស
⁃ ទឹកក្រូច០២កេស
⁃ ខ្ទឹមស០១គីឡូក្រាម
⁃ ស្ករ សរ០១គីឡូក្រាម
⁃ ប៊ីចេង០១គីឡូក្រាម
⁃ អំបឹល០១គីឡូក្រាម
⁃ ទឹកស៊ីអុីវ០១យួរ
⁃ ទឹកត្រី០១យួរ
⁃ និង ថវិការ ចំនួន ៤០០,០០០ រៀលដើម្បី ដោះស្រាយ ជីវភាព ក្នុងគ្រួសារ ដែលកំពុងតែខ្វះខាត៕SRPគីម គឹមឡាយ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារចុះសិក្សានិងករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅទន្លេ ក្នុងនាវាក្នុងស្រុកស្រីសន្ធរ។ នេះបើយោងតាមសេចក្ដីសម្រេច របស់សម្ដេចហ៊ុន សែនដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែសីហាឆ្នាំ២០២០។

សូមរំលឹកថា នៅចំណុចនាវាលិចដូចខាងលើ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ មុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទមានដូចជា៖ គ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១ គ្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ខេត្តសៀមរាប៖លោក​ ពិន​ ប្រាកដ​ អភិបាល​រងខេត្ត​ តំណាង​ លោក ទៀ​ សីហា​ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០ ​ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ​ និងកំពុងសាងសង់​ផ្លូវកៅស៊ូបេទីម​(AC) ចំនួន​ ២ខ្សែ​ ក្នុងក្រុងសៀមរាប​ រួមមាន៖១-ផ្លូវកៅស៊ូបេទីម (AC) ទទឹង​ ១១ម៉ែត្រ​ បណ្ដោយ​ ២​ ១០០ម៉ែត្រ​ សម្រេចបាន​ ៤០​ ភាគរយ​ កំពុងដំណើរការសាងសង់ផ្លូវ​ និង​ចាក់គ្រឹះដើម្បីធ្វេីការចាក់កៅស៊ូបេទីម(AC)​ ហេីយការ​ចាក់កៅស៊ូបេទីម(AC)នឹងចាប់ផ្ដេីមនៅសប្ដាហ៍ក្រោយនេះ​ ស្ថិតនៅភូមិវត្តដំណាក់​ ចាប់ពីចំណុចវត្តដំណាក់​ កាត់មុខសាលាសង្កាត់កំរេីក​ ដល់ផ្លូវក្រវ៉ាត់ក្រុង​

២-ផ្លូវ​ចាក់កៅស៊ូបេទីម(AC) ទទឹង​ ៧ម៉ែត្រ ​ បណ្ដោយ​ ១​ ៦៨០ម៉ែត្រ ពីផ្លូវជាតិលេខ៦(សាខាពន្ធដារខេត្ត) ដល់ផ្លូវ៣០​ សម្រេចបាន​ ៧៥ភាគរយ​ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ​ និងភូមិត្រពាំងសេះ​ សង្កាត់គោកចក​ ក្រុងសៀមរាប។
សូមរំលឹកថាផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងខេត្តសៀមរាប ត្រូវបានសាងសង់ ជួសជុល និងរៀបចំបណ្តាញលូ បានសាងសង់ជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានគ្រោងចំណាយថវិកាសាងសង់ផ្លូវក្នុងក្រុងសៀមរាប​ ចំនួន២៨ខ្សែ រួមមានផ្លូវកៅស៊ូបេទីម(AC) និងផ្លូវបេតុង។ ដូចនេះផ្លូវទាំង២ខ្សែនេះ គឺស្ថិតនៅក្នុងចំណោមផ្លូវទាំង២៨ខ្សែ ដែលក្រុមការងារចុះពិនិត្យ ដើម្បីពង្រឹងគុណភាព តាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តបាត់ដំបង៖កាសុីណូហ្គោលខាសល្យ GOLD CASTLE បានបើកដៃឱ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងដោយសេរីផ្ទុយពីលិខិតអនុញ្ញាតរបស់ក្រសួងពាក់ព័ន្ធ។

ទីតាំងកាសុីណូហ្គោលខាសល្យខាងលើស្ថិតនៅត្រង់ចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋបានអោយទៀតថា ពួកគាត់សង្កេតឃើញមានអ្នកចូលទៅលេងចាប់ថ្ងៃរសៀលរហូតដល់យប់សុទ្ធសឹងជាជនជាតិខ្មែរ។

ប្រភពពីអ្នកដែលញៀនល្បែងចូលលេងនៅកាសុីណូបានលួចបង្ហើបថា ទីតាំងខាងលើមានបើកលេងល្បែងគ្រប់ប្រភេទដូចជា ជល់មាន់ យូគី អាប៉ោង បៀរជាច្រើនប្រភេទ ដោយការចូលទៅលេងមានគេចាំយកថ្លៃកៅអីជាស្រេចនៅច្រកមាត់ទ្វារចូលតែម្តង។

ពាក់ព័ន្ធករណីនេះលោកសុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានថ្លែងតាមទូរស័ព្ទប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២៨ខែសីហាថា បញ្ហារឿងកាសុីណូហ្គោលខាសល្យ មានលួចបើកលេងល្បែងស៊ីសងនោះ លោកពុំបានដឹងនោះទេ។ លោកថាពុំមានសិទ្ធអនុញាតបើកអោយមានលេងល្បែងដែរ រួចក៏បានបិទទូរស័ព្ទថារវល់ជាប់ប្រជុំ។

ប្រជាពលរដ្ឋបានបន្ថែមថាចាប់តាំងពីមានការស៊ីណូកូខាងលើមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែកើតមានអំពើចោរកម្មជាញឹកញាប់ ធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខរស់នៅ។ ដូច្នេះពួកគាត់សុំសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចរដ្ឋបាលខេត្តជួយចាត់វិធានការទៅលើកាស៊ីណូហ្គោលខាសល្យ ផងទាន!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page548 Page549 Page550 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×