Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សិស្សសាលាម្នាក់ត្រូវបាន ឪពុកបង្កើតចាប់រំលោភ បានសម្រេចនិងគំរាមមិនឲ្យអ្នកប្រាប់ម្ដាយ។ ករណីនេះឪពុកដែលជាជនសង្ស័យ ត្រូវបាននគរបាលចាប់ខ្លួន ក្រោយពីទទួលបាន ពាក្យបណ្ដឹងពីនារីរងគ្រោះ។

សមត្ថកិច្ចស្រុកពួកបានឲ្យបណ្ដាញ«សៀមរាបប៉ុស្ដិ៍» ដឹងនៅព្រឹកនេះថា៖ ជនរងគ្រោះឈ្មោះ ភ. ល ឆ្នាំកំណើត ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០២ (អាយុ១៨ឆ្នាំ) រស់នៅ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាសិស្សថ្នាក់ទី១២។

ចំណែកជនសង្ស័យ ជាឪពុកបង្កើត របស់ខ្លួន មានឈ្មោះ ទិត្យ ភាព អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជុំគ្នា។ ពីបទរំលោភសេពសន្ថវៈប្រព្រឹត្តក្នុងឆ្នាំ២០១៤ ចំណុចលើផ្ទះខ្លួន សម្រេចចំនួន០១លើក។

សមត្ថកិច្ចបានបញ្ជាក់ថា៖តាមការរៀបរាប់របស់នារីរងគ្រោះថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៤ឆ្នាំ ឪពុករបស់នាងឈ្មោះ ទិត្យ ភាព តែងមានទំនាស់ ក្នុងគ្រួសារ ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលា រៀនសូត្រ មិនឱ្យនាងមានមិត្តភ័ក្ក ឬក៏ដើរលេងខុសម៉ោងសិក្សា និងព្យាយាមប៉ុនប៉ង ចង់បានការរួមភេទជាមួយនាង ជាកូនជាច្រើនដង។

នារីរងគ្រោះបន្តថា៖ជាក់ស្ដែងក្នុងឆ្នាំ២០១៤ ដដែល ថ្ងៃ.ខែ នាងមិនចាំ វេលាពេលយប់ម៉ោងប្រហែល ៧និង០០នាទី នាងនៅលើផ្ទះ ជុំជាមួយឪពុក ចំណែកម្ដាយនិងប្អូនស្រី ដើរលេងផ្ទះអ្នកភូមិ ជាមួយគ្នាមិននៅផ្ទះ ពេលនោះឪពុកនាងបានប្រើរូបភាព គំរាមបង្ខំ សម្រាតសម្លៀកបំពាក់ របស់នាង ហើយរួមភេទជាមួយនាងសម្រេច០១លើក ចំណុចលើផ្ទះ រួចគំរាមមិនឱ្យនាងប្រាប់ម្ដាយ ឬអ្នកណាឡើយ។ ជាបន្តបន្ទាប់ ក្រោយៗមកទៀត ឪពុករបស់នាង តែងតែព្យាយាមប៉ុនប៉ង និងចង់បានការរួមភេទ ជាមួយរូបនាងជាច្រើនលើក រហូតក្នុងខែតុលាឆ្នាំ២០២០ឪពុកបានចាប់រំលោភម្ដងទៀត។

នាងបានបន្តទៀតថា៖នៅថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ដោយមានការភ័យខ្លាច ទើបនាងសម្រេចចិត្ត ប្រាប់រឿងដល់ម្ដាយ នឹងតេទូរស័ព្ទប្រាប់បងប្រុស ជាកូនម្ដាយជាមួយ តែឪពុកមុន

ដែលរស់នៅធ្វើការប្រទេសថៃ ពេលនោះម្ដាយនិងឪពុក សុំអង្វរនាងកុំឲ្យប្ដឹង តែនាងបានគេចចេញ ពីផ្ទះទៅរស់នៅផ្ទះពូ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប នឹងបានមកដាក់ពាក្យបណ្ដឹង នៅអធិការនគបាល ស្រុកពួក នៅថ្ងៃទី ០៥ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបង្កើត ឈ្មោះទិត្យ ភាព បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពរួមភេទ ទៅលើកូនស្រីបង្កើត សម្រេចបានចំនួនពីរលើកពិតមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានអះអាងថា សុខភាពរបស់សម្ដេច នៅតែល្អប្រសើរ ដោយសម្ដេច បញ្ជាក់ថា សម្ដេចពិសាបាយបាន សម្រានលក់នឹងចុះហត្ថលេខា លើឯកសារនានាដូចមុនដែរ។

ក្នុងទំព័រផេកហ្វេសប៊ុក ផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមក ដល់ពេលនេះ ខ្ញុំបានធ្វើចត្តាឡីស័កជាង៣០
ម៉ោងរួចមកហើយ។
«គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ ពិនិត្យសម្រេច លើសំណើរបស់ក្រសួងស្ថាប័ន និងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ»។

សម្ដេចបានបញ្ជាក់ថា អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធ ចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នា ដូចកាលពីនៅកម្លោះក្រមុំ។ ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។

សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នក
ពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។
លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨ វិច្ឆិកា២០២០។

ប្រសិនការធ្វើតេស្ត ៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏
ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗ នាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា
បទពិសោធន៍ ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមក មួយផ្នែកធំបានមកពីវិធានការ
ធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តដ៏ល្អពីបុគ្គលដែល ត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្ត ធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។

ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍ យើងនិងក្នុងប្រទេសយើង។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖នៅទីបំផុត លោកសង្ឃ ហ៊ុម ហឿ​ន ជាចៅអធិការស្តីទី យល់ព្រម​ទទួល​សារភាព​នូវ​កំហុសឆ្គង​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ ខុស​ធ​ម៌វិន័យ ​ព្រះពុទ្ធ​សាសនា និង​សរសេរ​លិខិត​ស្ម័គ្រចិត្ត​ លាចាក​សិក្ខាបទ​ខ្លួនឯង ​នៅល្ងាចថ្ងៃទី៤ខែ វិច្ឆិកាឆ្នាំ២០២០ ម្សិលមិញ ដោយគ្មានអ្នកណា បង្ខិតបង្ខំនោះទេ។

ការស្ម័គ្រចិត្តលាចាកសិក្ខាបទនេះ បន្ទាប់ពីបានបង្កអំពើហិង្សាវាយតប់ទៅលើនេនឈ្មោះ វិចិត្រ អាយុ​១៥​ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ធ្ងររហូតសំរាកព្យាបាលនៅមន្ទីពេទ្យ។ សូមរំលឹកថា កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី​២​វិច្ឆិកាស្ថិត​នៅ​ក្នុង​ព្រះ​វិហារ​មួយក្នុងវត្តពណ្ណរាយ ឃុំ​ចើ​ង​ ដើ​ងស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចៅអធិការ​ស្តីទី ឈ្មោះ ហ៊ុម ហឿ​ន ​​​​​ខឹងជាមួយ​​កូន​នេន​ឈ្មោះ វិចិត្រ អាយុ​១៥​ឆ្នាំ ​ខនខាន​ចូល​ព្រះ​វិហារ​សូត្រ​ធ​ម៌និង​ថ្វាយបង្គំ​ព្រះ​មួយ​ល្ងាច ក៏ហៅមកហើយប្រើហិង្សា ដាល់​វាយដំទាត់ធាក់ បណ្តាល ឱ្យរងរបួសធ្ងន់ធ្ងរ​​ ពេញ​រាង​កាយ​។

​កូន​នេនជាជនរងគ្រោះ ឈ្មោះ វិចិត្រ អាយុ​១៥​ឆ្នាំបានរៀបរាប់ប្រាប់ថា៖ មុន​ដំបូង​ចៅអធិការវត្តស្តីទី បាន​ហៅ​លោក​នេន​ ទៅសួរនាំរឿងខនខាន មិនបានចូលព្រះវិហារសូត្រធម៌ ពេល​លោក​នេន​ ទៅដល់ហើយអង្គុយលុតជង្គង់ នៅពីមុខគ្រូចៅអធិការស្ដីទីនោះ ហើយ​ក៏​លោក​សួរ​ពីរ​បី​ម៉ាត់ បន្ទាប់​មក​ក៏​វាយលោកនេន ដោយប្រើកណ្ដាប់ដៃដាល់លើផ្ទៃមុខ បណ្តាល​ឲ្យ​កូន​នេន​ដួល​ទៅ​លើ​ផ្ទៃ​ឥដ្ឋការ៉ូ​ព្រះ​វិហារ ​យក​ជើង​ធាក់​កន្ត្រុំ​ក្បាល​លោក​នេន​តូច ហើយ​ក៏​យកដៃ​ចាប់​បោក​ក្បាល​លោក​នេន​ទៅ​លើ​ផ្ទៃ​ឥដ្ឋការ៉ូ និង​ចាប់ជើង​លោក​នេន​ព្យាយាម​ លើកបោកលោកនេនទៅនឹងសសរព្រះវិហារ ប៉ុន្តែ​លើក​មិន​រួច ពេល​នោះ​ លោក​នេន​ក៏​រើ​បំរះ រួចរត់ចេញពីព្រះវិហារ។ ចំណែក​លោក​នេន​ ផ្សេងៗទៀត ឃើញដូច្នោះ ក៏​នាំ​គ្នា​រត់​ចែក​ជើង​ពេញ​ព្រះ​វិហារ ផងដែរ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ ព្រះ​តេជគុណ គ្រឹ​ស្ត ប៊ុ​ន​ធឿ​ន ព្រះមេគុណស្រុកបារាយណ៍ មានសង្សដិកាថា ​រឿង​រាវ​នេះ​មានការ​ពាក់ព័ន្ធ​ច្រើន​ណាស់ កន្លង​មក​នៅ​ក្នុង​វត្ត​ពណ្ណរាយ មិន​ទាន់​មាន​គ្រូ​ចៅអធិការ​ត្រឹមត្រូវ​នោះទេ ហើយ​ពុទ្ធ​បរិ​ស័​ទ​ចំណុះ​ជើងវត្ត​មួយ​ចំនួន​ក៏​នាំ​គ្នា​ស្នើ​សុំ​ឲ្យ​លោក​ចៅអធិការ​ស្តីទី​ព្រះ​នាម ហ៊ុម ហឿ​ន ព្រះ​ជន្ម​ជាង​៣០​ឆ្នាំ​ខាងលើ មើល​ការ​ខុស​ត្រូវ​ក្នុង​វត្ត​មួយ​រយៈ​សិន។

ចំណែក​នេន​ រងគ្រោះ ដែលត្រូវលោកវាយនោះ ក៏​មាន​អ្នកគាំទ្រ​ឲ្យ​លោក​ឡើង​ធ្វើ​ជា​ចៅ​អធិការ​វត្ត​ទាំង​វ័យក្មេង​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានកា​កាច់​កុង​គ្នា ដោយសារ​តែ​ខ្វះ​ធ​ម៌​ខន្តី​មិន​បាន​នោះ លោក​ក៏​ទៅ​បញ្ចេញ​កំហឹង​ដាក់​នេន​ខាងលើ ដើម្បី​ ព្រមានអ្នកនៅពីក្រោយខ្នងលោកនេននោះ។ហើយ​ខាង​ព្រះ​អង្គជា​មេគុណ​ស្រុកនិង​អាជ្ញាធរ​ក៏​ធ្វើ​ដោះស្រាយ​ដោយ​សន្តិ​វិធី​រួចរាល់​អស់ ដោយ​ភាគី​ខាង​នេន​ រងគ្រោះនិងក្រុមគ្រួសារសុខចិត្តទទួលយក​សំណង​ជម្ងឺ​ចិត្ត និងការព្យាបាល។ ចំណែក​ផ្លូវច្បាប់​យ៉ាងណា​ទៀត​នោះ ស្រេចតែលើច្បាប់ចុះ។ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ែនលី ស្នងការនគរបាល ខេត្តកំពង់ធំ បានថ្លែងតាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃនេះថា សម្លេង

https://www.srpostnews.com/wp-content/uploads/2020/11/audio_2020-11-05_16-40-12.ogg
Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាមន្ត្រី សុរិយោដីខេត្តសៀមរាប ម្នាក់បើករថយន្តលុចស៊ិស មួយគ្រឿង ម៉ាក់ GS៣០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២BA០១៦៩ បានបើកបុកថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យខូចខាតរថយន្តយ៉ាងដំណំនិងរបើកថ្ម ចែកទ្រូងផ្លូវ ចេញពីគ្នាអស់៣ផ្ទាំង បង្កការភ្ញាក់ផ្អើល ព្រមទាំងកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ។

បើតាមការសាក្សីនៅក្នុងកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តលុចស៊ិស បង្កហេតុនេះ បានបើកបរពីទិសខាងកើតមកលិច មកដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកផ្ទាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យ អស់បែកខ្លះចំនួន៣ផ្ទាំង ហើយរថយន្តខូចខាតខ្ទេចខាងមុខនិងចំហៀង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង អាចបណ្ដាលមកពីជាប់កំរាលជាន់ជើង។
បើតាមប្រភពពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថាម្ចាស់រថយន្ត ឈ្មោះ យា ផល្លា ភេទប្រុសអាយុ ៤១ឆ្នាំ មុខងារ មន្ត្រីនៃមន្ទីរសុរិយោដីខេត្តសៀមរាប។

ជុំវិញហេតុការណ៍ខាងលើនេះ មន្ត្រីសាធារណនិងដឹកជញ្ជូនខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មាន យ៉ាងខ្លីថា៖ ចំពោះរថយន្តដែលបុកខឿន ពុះចែកទ្រូងផ្លូវនោះ ខាងជំនាញបានឱ្យម្ចាស់រថយន្ត ទិញយកមកសងវិញ។ ចំណែកការខូចខាត គឺជាកាតព្វកិច្ច របស់សមត្ថកិច្ចនគរបាលចរាចរណ៍ ជាអ្នកផាកពិន័យទេ មិនមែន ខាង សាធារណនិងដឹកជញ្ជូនខេត្តនោះទេ។ បច្ចុប្បន្នរថយន្តបង្ក របស់មន្ត្រីសុរិយោដី ខេត្តសៀមរាបខាងលើ ត្រូវបានរថយន្តមកស្ទូច យក ទៅជួសជុល។

សូមជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅមុខកាហ្គាសសាំងតូតាល់ ខាងកើតផ្សារលើធំថ្មី ជាប់ស្តុប ស្មាយលីង ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមផ្លូវជាតិលេខ៦ ប៉ុន្តែមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ពលរដ្ឋចំនួន៣០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបានអំណោយ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ការផ្ដល់អំណោយនេះ ធ្វើឡើងដោយលោក ស្រេង វង្សហៀង និងលោកជំទាវ សុត សុវណ្ណដា ជា ប្រធានក្រុមការងារចុះជួយឃុំព្រះផុស ព្រមទាំងក្រុមការងារស្រុកគាស់ក្រឡ និង ក្រុមការងារ ចុះជួយឃុំព្រះផុស តាមការចាត់តាំងរបស់ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកគាស់ក្រឡ តំណាងតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង។

អំណោយរបស់សមាគមនខ្មែរចិន ត្រកូលលឹម ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រ នាឱកាសនោះ សរុបចំនួន៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានៈ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ក្រម៉ា ភួយ ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត និងថវិកាចំនួន ៤០០០០រៀល ក្នុងមួយគ្រួសារ។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនកូកាកូឡា ឧបត្ថម្ភទឹកក្រូចកូកាកូឡាចំនួន២០០យួរ ជូនរដ្ឋបាលស្រុកគាស់ក្រឡផងដែរ។

លោកស្រេង វង្សហៀង បានជម្រាបជូនប្រជាពលរដ្ឋនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា លោក ស្រេង វង្សហៀង បានជួយស្តារប្រឡាយទឹក នៅឃុំព្រះផុស ចំនួន ពីរខ្សែប្រវែង ២៦០០ម៉ែត្រ ពីខ្លោងទ្វាវត្តព្រះផុស ទៅដល់ស្រះសម្តេចក្រឡាហោម ជាថវិកាផ្ទាល់ខ្លួនរបស់ លោក ស្រេង វង្សហៀង និងលោកជំទាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនឹងជាមេបញ្ជាការយោធភូមិភាគ៥ នៅថ្ងៃទី៥ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥២៣ វគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុក ថ្នាក់កងអនុសេនាធំ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងឲ្យដឹងថាយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់តាមបណ្តាកងឯកភាពចំណុះដើម្បីធ្វើការពង្រឹងសមត្ថភាពដល់កងទ័ព ហើយវគ្គហ្វឹកហ្វឺននេះជាកញ្ចប់ថវិការបស់ក្រសួងការពារជាតិសម្រាប់ការហ្វឹកហ្វឺនប្រចាំឆ្នាំ។

លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះដឹងទៅបន្តប្រើប្រាស់ក្នុងអង្គភាពនិងបង្រៀនបន្តដល់អ្នកមិនចេះត្រូវគោរពបទបញ្ជាផ្សេងៗ របស់កងទ័ពឲ្យបានត្រឹមត្រូវ ដោយសាមគ្គីឯកភាពផ្ទៃក្នុងជាមួយកងទ័ពជាពិសេសជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ត្រូវអនុវត្តគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវនិងចៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀន និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធ នឹងបញ្ហាកូវីត-១៩ ផងដែរ។ ដោយឡែកចំពោះសិក្ខាកាមដែលបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះត្រូវយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យឲ្យបានត្រឹមត្រូវ ដើម្បីឲ្យវគ្គហ្វឹកហ្វឺននេះទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា រថយន្តលុចស៊ិស មួយគ្រឿង ម៉ាក់GS៣០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២BA០១៦៩ បានបើកបុកថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតរថយន្តយ៉ាងដំណំនិងរបើកថ្មចែកទ្រូងផ្លូវអស់៣ផ្ទាំង។

ហេតុការណ៍បានកើតឡើងនៅមុខការាសសាំងតូតាល់ ខាងកើតផ្សារលើធំថ្មី ជាប់ស្តុប ស្ថិតក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបតាមផ្លូវជាតិលេខ៦ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ នៅថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ ២០២០។

បើតាមមន្ត្រីនៅក្នុងកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តស៊ិសបង្កហេតុនេះ បានបើកបរពីទិសខាងកើតមកលិច មកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកផ្ទាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យ អស់ចំនួន៣ផ្ទាំងតែម្ដង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង អាចបណ្ដាលមកពីជាប់កំរាលជាន់ជើង។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តត្រូវបានគេដឹងថាជាមន្ត្រីនៃមន្ទីរសូរិយោដីខេត្តសៀមរាប(សូមលាក់ឈ្មោះសិន)។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីព័ត៌មានលម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តព្រៃវែង៖ករណីឆេះផ្សារកំពង់អំពិល ស្រុកពារាំង បានបំផ្លាញតូបលក់ដូរធំៗ របស់អាជីវករ អស់ប្រមាណ៧៥តូប ក្នុងចំណោម តូបនៅក្នុងផ្សារទាំងអស់ប្រមាណ ១០៥តូប គិតជាប្រាក់ជាង៣០ម៉ឺនដុល្លារ។

នេះបើតាមការអះអាង របស់លោកហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកានេះ។

លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ប្រាប់ថា៖ អគិ្គភ័យ ឆេះផ្សារកំពង់ពពិលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៩យប់ រហូតដល់ម៉ោង ១២ និង៣០នាទីរំលងអាធ្រាត ទើបស្ថានការអាចគ្រប់គ្រងបានវិញទាំងស្រុង។ ដោយកម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងនៅខេត្តព្រៃវែង និងនៅខេត្តកណ្តាល បានរួមគ្នាចុះអន្តរាគមន៍ពន្លត់។

បើតាមអភិបាលបន្តថាហេតុការណ៍នេះបានប្រើប្រាស់ឡានទឹកអស់ចំនួន២១គ្រឿង មកពីខេត្តព្រៃវែង ខេត្តកណ្តាល និងឡានទឹករបស់ក្រុមហ៊ុន ICOC មកពីជ្រោយចង្វាផងដែរ ។មូលហេតុរទុស្សេខ្សែភ្លើង។

លោកបញ្ជាក់ថា៖ ចំពោះតូបដែលអគិ្គភ័យបានឆេះបំផ្លាញនេះ ជាលទ្ធផលបឋមឃើញថា គឺអស់ទាំងស្រុងចំនួន ៧៥ តូប ដែលស្មើនឹងទឹកប្រាក់ប្រហែលជាង៣៥ ម៉ឺនដុល្លារ ប៉ុន្តែខណៈនេះអាជ្ញាធរកំពុងចុះពិនិត្យ វាយតម្លៃទំហំនៃការខូចខាតបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ការពិតចឹងសោះ ថៅកែម្ចាស់ភោជនីយដ្ឋាន ជូហេងហេង ដោយសារតែខឹងនឹងបុគ្គលិកជិះម៉ូតូ មិនធ្វើការ បានដុតម៉ូតូចោល បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០ ចំណុមុខភោជនីយដ្ឋាន ជូ ហេងហេង ស្ថិតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនគរបាលសង្កាត់ប៉ុស្ដិ៍ស្លក្រាមបានឲ្យបណ្ដាញ«សៀមរាបប៉ុស្ដិ៍»ដឹងថា ករណីដុតម៉ូតូចោល១គ្រឿងនេះម៉ូតូ ម៉ាក វ៉េវ C១១០ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរា ១P.៥៥១២(ម៉ូតូចាស់)។

នគរបាលប៉ុស្ដិ៍បន្តថាម្ចាស់ម៉ូតូ មានឈ្មោះ ង៉ូវ ឡេង ភេទប្រុ អាយុ៥០ឆ្នាំ មុខរបរម្ចាស់ភោជនីយដ្ឋាន ជូហេងហេង បានយកសាំងចាក់ដុតម៉ូតូរបស់ខ្លួនបណ្តាលអោយឆាបឆេះ  តែមិនបណ្តាលអោយមានរបួសដល់មនុស្សនោះទេ។

បើតាមមន្ត្រីនគរបាលបញ្ជាក់ថា«មូលហេតុខឹងនិងបុគ្គលិក របស់ខ្លួនឈ្មោះ គន្ឋា ភេទ ប្រុសអាយុ៣៣ឆ្នាំ មុខរបរចុងភៅ ជិះម៉ូតូដើរលេង មិនធ្វើការ»។

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថាករណីនេះកម្លាំងប៉ុស្តិ៍បានចុះជួយបាញ់បំពង់ពន្លត់ទាន់ពេលវេលា មិនរាលដាលដល់កន្លែងផ្សេងទៀតឡើយ។ សូមបញ្ជាក់ថាហេតុការណ៍នេះរងការខូចខាតឆេះអស់ ម៉ូតូ១គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិច មានករណីឆេះម៉ូតូមួយគ្រឿង នៅក្រុងសៀមរាប។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨និង៥០ ថ្ងៃទី០៥ខែ ខែវិច្ឆិកា ២០២០ នៅមុខភោជនីយដ្ឋានជូ ហេង ហេង ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូដែលរងការឆាប់ឆេះយ៉ាងសន្ធោសន្ធៅនេះ ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខសៀមរាប 1P 5512។ ពាក់ព័ន្ធករណីឆេះម៉ូតូមួយគ្រឿងនេះ សមត្ថកិច្ចសង្កាត់ស្លក្រាមមិនទាន់បានកំណត់មូលហេតុច្បាស់លាស់នៅឡើយទេ ដោយបញ្ជាក់ថាកំពុងស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ភ្នំពេញ៖ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តកំពង់ធំ សម្រាប់អាណត្តិទី ២ ក្នុងដែនដីសមត្ថកិច្ចដដែល។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបានចុះនៅថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ភ្នំពេញ៖នៅទីបំផុត ល្បែងស៊ីសងប្រភេទតាមអនឡាញ Keno online ត្រូវបានបិទជាស្ថាពរទូទាំងប្រទេស។
ការសម្រេចបិទនេះ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្ដមសេនីយ៍ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ថានៅ​ថ្ងៃទី ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​នេះ ក្រុម​ប្រតិបត្តិការ​ នៃគណៈកម្មការ ចម្រុះបង្ក្រាបការលេងល្បែងកាស៉ីណូ ឆ្នោត​ ឡូតូ​ ភ្នាល់​បាល់​ ភ្នាល់​អនឡាញ​ និង​ល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បានចុះ​ពិនិត្យ​ ក្រុម​ហ៊ុន​ ស៊ិន នីវ​ ដែល​មានទី​ស្នាក់​ការ​នៅ​កោះពេជ្រ​ រាជធានី​ភ្នំពេញ​ និងបាន​រកឃើញ​ថា​ តំណាង​ចែកចាយ​មួយចំនួន​ ពិតជា​បានធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Keno ប្រាកដ​មែន​។
ក្រោយពីក្រុមប្រតិបត្តិការចម្រុះពិនិត្យរួចបានសម្រេចបិទមិនអនុញ្ញាតឲ្យធ្វើ អាជីវកម្ម​ឆ្នោត​ប្រភេទ​ keno ចាប់​ពីថ្ងៃ​នេះ​តទៅ។
គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងប្រភេទ ឆ្នោត ឡូតូ​ ភ្នាល់បាល់តាម អនឡាញ ខាងលើនេះ បានបើកឱ្យអ្នកលេងចាក់ ដោយចំហរនៅតាមហាងកាហ្វេនិងតារាងបាល់ក្នុងក្រុងសៀមរាប រាប់សិបកន្លែងផងដែរ។ មជ្ឈដ្ឋាននានារំពឹងថា នៅក្នុងប្រទេសកម្ពុជា មិនមានល្បែងស៊ីសងប្រភេទនេះ តទៅទៀតនោះទេ ជាពិសេសក្នុងក្រុងសៀមរាបតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page511 Page512 Page513 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១ កុម្ភៈ ២០២៦
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×