Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ខេត្តព្រះវិហារ៖ថៅកែភោជនីយដ្ឋាន «លុច សារីបៀរ» ត្រូវបានឃាត់ខ្លួនយកទៅសាកសួរករណីចាក់សោរបង្ខាំងទុកនារីអ្នកបំរើការងារម្នាក់មិនឲ្យចេញក្រៅ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារនៅវេលាម៉ោង១១នឹង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនគរបាល ក្រុងព្រះវិហារ ចុះត្រួតពិនិត្យទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ លុច សារី បៀរ ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្នុងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់។

លោក វុធ សាវី ខេត្តព្រះវិហារ បានឲ្យដឹងថា ករណីនេះ ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ សួន ស្រីហៀង ភេទស្រីអាយុ២០ឆ្នាំ ស្នាក់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ តាមទូរស័ព្ទ កាលពីវេលាម៉ោង១០ព្រឹកមិញថា ត្រូវបានថៅកែភោជនីយដ្ឋាន លុច សារីបៀ ឈ្មោះ អ៊ិន ប៊ុននឿន ភេទប្រុស អាយុប្រហែល២៧ឆ្នាំ បានបង្ខាំងខ្លួនមិនអោយចេញពីហាង តាំងពីយប់ថ្ងៃទី២១​ ខែមិនាម្សិលមិញ។

លោកបន្តទៀតថា លោកបានសុំគោលការណ៍ពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ក៏បានចុះត្រួតពិនិត្យទីតាំងកើតហេតុ ឃើញជាក់ស្តែងថា ទីតាំងហាងនេះបានចាក់សោរពីខាងក្រៅ។ ដូច្នេះហើយ សមត្ថកិច្ចក៏បានឆែកឆេរ រកឃើញមនុស្សស្រី ម្នាក់ នៅខាងក្នុងហាងនោះពិតប្រាកដមែន។

លោកបន្តថា តាមការផ្តល់ចម្លើយពីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ ជាបុគ្គលិកបម្រើការងារ នៅក្នុងហាងមួយនេះ ប៉ុន្តែនារីរូបនេះបានសុំលាឈប់ពីការងារ ធ្វើឲ្យថៅកែហាងខឹង ក៏បានបង្ខាំង នាងមិនឲ្យចេញក្រៅតែម្តង តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ទើបរូបនាងដាច់ចិត្ត ទូរស័ព្ទសុំជួយ អន្តរាគមន៍ពីសមត្ថកិច្ច។

សូមបញ្ជាក់ថា មកដល់ពេលនេះ នារីរងគ្រោះត្រូវបានសមត្ថកិច្ចនាំមកកាន់ អធិការនគរបាលក្រុងព្រះវិហារ ដើម្បីសាកសួរបន្តជុំវិញរឿងនេះ។ ដោយឡែកម្ចាស់ហាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ខេត្តសៀមរាប៖លោកតាម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គរជុំឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ លើក្មេងស្រី។

ការឃាត់ខ្លួន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ។

ជនសង្ស័យឈ្មោះ ម៉ៃ មៀន អាយុ៧៤ឆ្នាំ រស់នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឌ. ល.ហ អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

ផ្អែកតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ បាន សារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយ ជនរងគ្រោះ ពិតប្រាកដមែន គឺតាំងពីរយៈពេល២ខែមុនមកម្លេះ ដោយបានសម្រេចដល់ទៅ៦ដង។ ករណីនេះនគរបាលស្រុកអង្គរជុំ កសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានចេញអនុក្រឹត្យ ស្ដីពី ការ ផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស ករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។ នេះបើយោងតាមអនុក្រឹត្យ ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ខេត្តកំពង់ចា៖គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ នៅថ្ងៃ​ទី​២២​ ខែមីនា​ព្រឹកមិញបានទទួល​អំណោយ​ ពី​សប្បុរសជន​នានា​ ក្នុង​ការ​ចូលរួម​ជាមួយ​ រាជរដ្ឋាភិបាល​ ដេីម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។

សូមជម្រាថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​ ដោយមន្ទីរ​ឧស្សាហកម្ម​ និង​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ខេត្តកំពង់ចាម​ បាន​ជួយ​ឧបត្ថម្ភ​ ថវិកា​ចំនួន​២លានរៀល​ និង​ទឹក​បរិសុទ្ធ​៨០០យួរ​ .​ ក្រុមហ៊ុន​ មៅ​ ហេង​ លក់​ដីឡូត៍​ ខេត្តកំពង់ចាម​ ជួយ​ឧបត្ថម្ភ​ ថវិកា​២លានរៀល​ .​ លោក​ ធួន​ ជេដ្ឋា​ និង​លោកស្រី​ ទែន​ សុថា​ ជួយ​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​២០០យួរ​ .​ លោកស្រី​ ទែន​ សុខន​ ជួយ​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​១០០យួរ​ .​ លោក​ ពៅ​ សុផល​ និង​លោកស្រី​ ធួន​ វិកាវិនី​ ជួយ​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​២០០យួរ​ .​ លោក​ ម៉ម​ សាវឿន​ និង​លោកស្រី​ កុយ​សុភាព​ ជួយ​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​២០០យួរ​ .​ លោក​ លី​ ប្រិយមិត្ត​ និង​លោកស្រី​ ឈរ​ ចន្តា​ ជួយ​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​២០០យួរ​ .​ លោក​ ឌី​ សីហា​ និង​លោកស្រី​ ឃុន​ ខុនដែន​ ជួយ​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​១០០យួរ​ .​ ក្រុមហ៊ុន​ ផលផារ៉ាដាយ​ផ្ទះ​ល្វែង​ ជួយ​ឧបត្ថម្ភ​ ថវិកា​​២លានរៀល​ ម៉ាស​ចំនួន​៥០០០ម៉ាស​ និង​ទឹក​បរិសុទ្ធ​ ៥០កេស​ .​ លោក​ ឈុន​ ប៊ុន​ និង​លោកស្រី​ អ៊ុម​ សាវី​ ជួយ​ឧបត្ថម្ភ​ កាហ្វេ​ ហ្គូរ៉ូស​ ចំនួន​១៧​កញ្ចប់​ធំ​ .​ លោក​ នី​ វណ្ណៈ​ និង​លោកស្រី​ កុយ​សោភ័ណ​ ជួយ​ឧបត្ថម្ភ​ កាហ្វេ​ហ្គូរ៉ូស​ ចំនួន​១៧កញ្ចប់​ធំ​ .​ ក្រុមហ៊ុន​ សេរី​មង្គល​ប្រាដឺរ​ហ៊ូត​ ជួយ​ឧបត្ថម្ភ​ ម៉ាស​ចំនួន​ ​១ម៉ឺន​ម៉ាស​ .​ លោក​ ណារិន​ បូរ៉ាក់​ និង​លោកស្រី​ +លោក​ ចេត​ សុខនី​ និង​លោកស្រី​ ជួយ​ឧបត្ថម្ភ​ ថវិកា​២លានរៀល​ និង​ទឹក​បរិសុទ្ធ​២០០យួរ​ និង​មីជាតិ​ ចំនួន​៥០​កេស​។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារ ដើម្បីចូលរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ជាពិសេសជួយរំលែកទុក្ខលំបាកការខ្វះខាត របស់ពលករ ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨និង១៥នាទី ថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០២១​ នៅចំណុចផ្ទះកំពុងសាងសង់ថ្មី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ជិន សាវង់ អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិដូនកែវថ្មី ឃុំដូនកែវថ្មី ស្រុកពួក ខេត្តសៀមរាប(រងរបួសធ្ងន់)។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបុរសរូបនេះបានដាក់ជណ្ដើររន្ទាលើខ្សែភ្លើងមេ ដើម្បីឡើងទៅអង្គុយបូកផ្ទះកំពុងសាងសង់ ទើបឆក់ធ្លាក់មកក្រោម តែមិនបណ្ដាលអោយរងគ្រោះដល់អាយុជីវិតនោះទេ។បច្ចុប្បន្ន: ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យ សុឹង រិទ្ធីរ៉េត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ភ្នំពេញ៖នៅទីបំផុតក្រសួងធម្មការបានស្នើសុំតុលាការដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងធម្មការនិងសាសនា  ចុះហត្ថលេខា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយរដ្ឋមន្ត្រី លោក ឈិត សុខុន បានគោរពជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។សូមជម្រាបថាកាលពីព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ ២០២១ លោកផែង វណ្ណ: បានលុតជង្គង់ក្រាបសំពះ លំអោនកាយបែបស្រទន់ នៅចំពោះមុខព្រះចៅអធិការវត្តរាជបូណ៌ ព្រះនាមពិន សែម ដែលមានព្រះជន៨០ព្រះវស្សា និងក្រោមក្រសែភ្នែកមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត។លោកផែង វណ្ណ: បានចាកចេញពីវត្ត ដោយបង្ហាញភាពរីករាយ ក្រោយព្រះចៅអធិការទទួលយកការសុំទោសនេះ។តែលោកសុំមិនអធិប្បាយ ជាមួយអ្នកសារព័ត៌មាននោះទេ។ទោះជាបែបនេះ មន្ត្រីសង្ឃក្នុងហេតុការណ៍ បានបញ្ជាក់ថា គ្រប់យ៉ាងបានបញ្ចប់ហើយ ចំណែកលិខិតថ្កោលទោសរបស់ព្រះមេគណខេត្ត ដែលចុះហត្ថលេខា ដោយព្រះអង្គជុំ គឹមឡេង ក៏បាននិរាករណ៍ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ព្រះចៅអធិការវត្តរាជបូណ៌ បានដាក់វិន័យលើ ភិក្ខុ៣អង្គក្នុងចំណោម៩អង្គ អោយវាម្តងម្នាក់«វាយតគ្នា»។បន្ទាប់មកលោកផែង វណ្ណះ ក៏បានយករូបភាពវាយតគ្នានោះ ទៅឡាយនិយាយ វាយប្រហារមកលើវត្តរាជបូណ៌ ក្នុងលក្ខណ:ជេរប្រមាថ។ លុះថ្ងៃ បន្ទាប់ព្រះមេគណខេត្តចេញលិខិតថ្កោលទោស រហូតដល់ក្រសួងព័ត៌មានបញ្ចប់អាជ្ញាបណ្ណ័ សារព័ត៌មានផែងវណ្ណ: ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ភ្នំពេញ៖ល្បែងស៊ីសងបៀរអាប៉ោង ដែលបានបើកលេង ជ្រកក្រោមស្លាកយីហោ អាយីកាហ្វេ ស្ថិតនៅក្នុងបូរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ នេះបើយោងតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅព្រឹកថ្ងៃទី២២ខែមីនានេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ នៅមិ​នទាន់បញ្ជាក់លម្អិតនៅឡើយទេ ចំពោះការបង្ក្រាបល្បែងស៊ីសងនេះ។

សូមជម្រាបថាកន្លងមកសមត្ថកិច្ច បានចុះទៅណែនាំនិងអប់រំហាមឃាត់ម្ចាស់ហាង អាយីកាហ្វេម្ដងហើយ ករណីបើកល្បែងស៊ីងដោយខុសច្បាប់ ក៏ប៉ុន្តែទីតាំងខាងលើនេះ ហាក់នៅតែបន្តបើកលេង យ៉ាងគគ្រឹកគគ្រេង ទើបសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ចុះបង្ក្រាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ខេត្តបន្ទាយមានជ័យ៖លោកឌី វិជ្ជា និងលោកជំទាវ ហ៊ុនម៉ាណា នៅរសៀលថ្ងៃទី ២១ខែមីនា ឆ្នាំ២០២១ ម្សិលមិញ បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌ នាំយកអំណោយទៅប្រគល់ជូនជីវិតដ៏កំសត់គ្រួសារក្មួយប្រុស អាយ បញ្ញា ដែលស្ថិតក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោកឌី វិជ្ជានិងលោកជំទាវ បានផ្តាំផ្ញើសាកសួរសុខទុក្ខក្មួយប្រុស និងក្រុមគ្រួសារព្រមទាំងលើកទឹកចិត្តក្មួយ អោយខិតខំសិក្សារៀនសូត្រ អោយបានខ្ពង់ខ្ពស់ ជាពិសេសក្នុងស្ថានភាពពេលបច្ចប្បន្ននេះ សូមក្មួយ និងក្រុមគ្រួសារ រក្សាអោយបាននូវអនាម័យ រស់នៅស្អាត ហូបស្អាត និងរក្សាគម្លាតសង្គម ពាក់ម៉ាសអោយបានគ្រប់ពេល ដែលទៅកន្លែងមនុស្សកុះករ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ដែលកំពុងរីករាលដាល។

សូមជម្រាបថា សព្វថ្ងៃនេះក្មួយប្រុស អាយ​ បញ្ញា​ មានអាយុ១២ឆ្នាំ​ កំពុងរៀនថ្នាក់ទី២​ នៅសាលាបឋមសិក្សាដំណាក់ថ្មី​។​ កុមារ​ អាយ​ បញ្ញា​ មានប្អូនស្រី​១នាក់អាយុ៥ឆ្នាំ​ និងមានឪពុកម្តាយ​ជាអ្នកស៊ីឈ្នួលឃ្វាលគោអោយគេ​ គឺទាំងពីរនាក់ប្តីប្រពន្ធទទួលបានប្រាក់ឈ្នួលបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ គ្រួសារនេះ​ ជាប្រជាជនរស់នៅក្នុងខេត្តបាត់ដំបង​ និងបានចំណាកស្រុកមករកការងារធ្វើនៅក្នុងមូលដ្ឋានខាងលើ ដោយមកសុំជ្រកនៅផ្ទះខ្ទមចាំស្រែគេ អស់រយៈពេល​ជាង៨ឆ្នាំកន្លងមកហើយ និងជីវភាពរស់នៅ​សព្វថ្ងៃនេះ​ មានការលំបាកខ្លាំងណាស់។

អំណោយមនុស្សធម៌ ដែលបានផ្ទល់ជូនគ្រួសារក្មួយ ដើម្បីជួយសម្រួលក្នុងការរស់នៅ និងបង្កលក្ខណៈអោយក្មួយបានរៀនសូត្របន្តរួមមាន៖

០១-ថវិកា ២លានរៀល

០២-កង់ដ៏ស្រស់ស្អាត ០១គ្រឿង

០៣-មី ០៥កេសតូច

០៤-អង្ករ ១០០គីឡូ

០៥-ភួយ ០២

០៦-ខ្នើយ ០២

០៧-ម៉ុង ០២

០៨-សាប៊ូ ១២ដុំតូច

០៩-វិទ្យុ ១ និង ថ្មពិល ០៤គ្រាប់

១០-តែ ១០កញ្ចប់

១១-ស្កសរ ៥គីឡូ

១២-ពូក ០១

១៣-ស្បែកជើង ០៤សម្រាប់

១៤-ឆ្នាំង ០២

១៥-ខ្ទះ ០១

១៦-កំសៀវ ០១

១៧-កាធុន ០១

១៨-កន្ទេល ០២

១៩-ត្រីខ ០១កេសធំ

២០-កាតាប ០២ ក្នុងនោះរួមមានសៀវភៅ ០៤ក្បាល, ប៊ិច ០៤ដើម, ជែលលាងដៃ ២ដប, សាប៊ូ ០២ដុំតូច, កន្សែងពោះគោ ០២ , សំលៀកបំពាក់ ០២សម្រាប់,ជ័រលុប ០២ដុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានស្រុកបន្ទាយស្រីបានឲ្យដឹងថានៅព្រឹកនេះថា ក្មេងប្រុសស្រីចំនួន២នាក់បានលង់ទឹកស្លាប់ ខណ:តាមឪពុកទៅដាក់បង្គោលរបងក្នុងទឹកឲ្យគេ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវសីហនុ ភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អាជ្ញាធរបន្តថាជនរងគ្រោះទី១ឈ្មោះប្រុស ហ្វីលីវ ភេទប្រុស អាយុ២ឆ្នាំ ៩ខែ។ ទី២ឈ្មោះថា រ៉ាវិច្ឆិកា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។

បើតាមអាជ្ញាធរស្រុកបន្ទាយស្រីបានបញ្ជាក់ថា មូលហេតុឪពុកក្មេងទាំងពីរនាក់ ឈ្មោះឡីក ថាអាយុ២១ឆ្នាំនិងឡីក ប្រុស អាយុ២៣ឆ្នាំ បានទៅស៊ីឈ្នួលដាក់បង្គោលរបងក្នុងទឹកឲ្យគេ ហើយយកកូនទៅតាមអោយលេងក្បែៗនោះ ដោយមានអន្លង់ទឺក ដែលអ៊ិចស្កាបានកាយធ្វើផ្លូវជម្រៅប្រហែល១ម៉ែត្រកន្លះ ដោយពេលកំពុងដាក់បង្គោលរបងក៏បានភ្លេចខ្លួនមើលកូន មួយសន្ទុះស្រាប់តែបាត់កូន ភ្លាមៗពួកគាត់បានស្រែកហៅកូនមិនឮក៏ងាកមកឃើញកូនលង់ទឹក ក៏បានចុះស្រង់កូនរបស់គាត់ទាំងពីរនាក់ មកដាក់លើកគោក ប៉ុន្តែកូនរបស់គាត់បានលង់ស្លាប់ទាំងពីរនាក់បាត់ទៅហើយ។

អាជ្ញាធរបានបន្ថែមថាករណីនេះ ក្រុមសមត្ថកិច្ចជំនាញបានពិនិត្យរួចសន្និដ្ឋានថាពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២១

ខេត្តកំពត៖អ្នកភូមិចំនួន ៣ភូមិ បានលើកគ្នា​មក​តវ៉ា អោយគម្រោង​ស្តារស្រះនៅ​ទំនប់អូស្រនៀង ស្ថិតនៅភូមិកំពង់ត្រាចទី២ ឃុំ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ផ្អាកសកម្មភាពដោយលើកហេតុផលថាធ្វើឲ្យ ប៉ះពាល់​ដល់​ដី របស់ពួកគាត់កំពុងកាន់កាប់ និង​ អាស្រ័យ​ផល តាំងពី​ដូនតាមមក។​

ប្រជាពលរដ្ឋបានឲ្យដឹងថា ការស្ដារស្រះ នៅទំនប់អូច្រនៀងនេះ វាខុសបច្ចេកទេស ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយឃើញគ្រឿងចក្រ ជាច្រើនគ្រឿង មកកាយដីក្នុងទំនប់នេះ ដឹកដើរលក់យ៉ាងអនាធិបតេយ្យ ពួកគាត់ក៏ទៅសួរលោក អ៊ុនណាត មេភូមិកំពង់ត្រាចទី ២ ប៉ុន្តែលោកមេភូមិថា មិនដឹងនោះទេរឿងនេះ កុំមកសួរខ្ញុំមេភូមិ។ ដូច្នេះទើបពួកគាត់ នាំគ្នាមកតវ៉ា នៅក្នុងទំនប់នេះតែម្ដង ដើម្បីសុំឲ្យគម្រោងស្ដារស្រះនេះ ផ្អាកសកម្មភាពសិន ដើម្បីរកដំណោះស្រាយ ជូនពួកគាត់ អោយបានដឹងច្បាស់លាស់។

ពាក់ព័ន្ធទៅនឹងករណីនេះ អភិបាលស្រុកកំពង់ត្រាច លោក អូន ខន បានប្រាប់អ្នកយកព័ត៌មានថា អរគុណណាស់ប្អូនអ្នកសារ ព័ត៌មាន ដែលបានផ្ដល់ព័ត៌មាននេះឲ្យ ខ្ញុំនឹងឱ្យមន្ត្រីជំនាញ ចុះទៅមើលជាបន្ទាន់ អំពីបញ្ហាស្ដារស្រះនេះ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ អោយគាត់បានយល់ បានដឹងច្បាស់។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា បើស្ដារស្រះក៏ស្តាទៅចុះ ឱ្យតែស្ដារ ត្រូវតាមការណែនាំ របស់អាជ្ញាធរ កុំស្ដារខុសបច្ចេកទេសបែបនេះអញ្ចឹង ហើយពួកយើងខ្ញុំ ក៏ត្រូវការទឹកប្រើប្រាស់ សម្រាប់ស្រោចដំណាំផ្សេងៗដែរ សំខាន់បំផុតឱ្យធ្វើតាមបច្ចេកទេស របស់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន មិនមែនចេះតែដើរកាយដី គ្រប់ទីកន្លែងអញ្ចឹងទេ នេះហើយដែលពួកគាត់និយាយថា ស្ដារស្រះខុសបច្ចេកទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២១

ខេត្តកំពត៖នគរបាលខេត្តកំពតបានឲ្យដឹងថានៅថ្ងៃទី២១ ខែមីនា នេះបាននាំខ្លួនបុរសម្នាក់ទៅបង្ហាញឡើងវិញ នៅទីតាំងសកម្មភាព គាស់ផ្ទះលួចទូរស័ព្ទដែលមានតម្លៃជាង២០ម៉ឺនដុល្លារ។

លោកលក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការប៉ូលិសខេត្តកំពត បានឱ្យដឹងថា បុរសរូបនេះ ឈ្មោះហែម ហ៊ី អាយុ ៣៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបាន នគរបាលព្រហ្មទណ្ឌ ខេត្តកំពត សហការ ជាមួយនគរបាលខេត្តបាត់ដំបង ចាប់ខ្លួននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅខេត្តបាត់ដំបង ត្រូវបាននាំខ្លួនមកខេត្តកំពត។

លោកបន្តថា ករណីលើកទី១ កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ មានចោរ គាស់ផ្ទះលួចទូរស័ព្ទ នៅហាងលក់មួយកន្លែង ឈ្មោះ ធី បញ្ញាពេជ្រ ស្ថិតក្នុងភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដោយយកបានទូរស័ព្ទទំនើប ជិត៣០០គ្រឿងមាន តម្លៃប្រមាណ២២ម៉ឺនដុល្លារ។

ករណីលើក​ទី​ ២ នៅ​យប់ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២១​ មិន​ចាំ​ម៉ោង​ នៅ​ហាង​ទូរស័ព្ទ​ យីហោ​ទូក​មាស​ថ្មី​ ស្ថិត​ភូមិ​ព្រៃ​ក្រ ឡា​ខាងលិច​ ឃឃុំទូក​មាស​ខាងលិច​ ស្រុកបន្ទាយមាស ខេត្តកំពត បាន​ទូរស័ព្ទ​ដៃ​ចំនួន​៨០​គ្រឿង​។

ជនសង្ស័យបានសារភាពថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ ខ្លួនពិតជាបានចូលគាស់ផ្ទះលួចទូរស័ព្ទដៃនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពតប្រាកដមែន ដោយនៅម៉ោងប្រហែល ១រំលងអធ្រាត្រ ខ្លួនបានចូលតាម ចន្លោះផ្លូវចង្អៀត ផ្នែកខាងជើងផ្ទះ រួចឡើងទៅជាន់លើបំផុត ហើយគាស់បង្អួចដើរចុះមកជាន់ទីពីរ។ ដោយសារ គ្រប់ទ្វារទាំងអស់ សុទ្ធតែចាក់សោ ខ្លួនក៏ចូលតាមក្រោយខ្នងកុងម៉ា ទើបលោតចុះដល់ ជាន់ផ្ទាល់ដី រួចយកក្រណាត់ គ្របមុខកាមេរ៉ាស្វ័យប្រវត្តិ មុននឹងដើរប្រមូលយកទូរស័ព្ទ បានចំនួន២៩៧គ្រឿង។
សូមជម្រាបថាការលួចទូរស័ព្ទដៃ នៅក្នុងភូមិសាស្ត្រខេត្តកំពតនេះមាន ចំនួនពីរករណី ដែលជនសង្ស័យប្រមូលទូរសព្ទបាន ចំនួន៣៧៧គ្រឿង។ ទោះជាយ៉ាងណាសមត្ថកិច្ចខេត្តកំពតបានបញ្ជូនខ្លួនបុរសរូបនេះ ទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ដ្រីសម្ដេច ហ៊ុន សែន បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page432 Page433 Page434 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×