Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ខេត្តសៀមរាប៖ឪពុកក្មេកនិងកូនប្រសារ ស្រវឹងស្រារៀងៗខ្លួន មានទំនាស់ពាក្យសំដីនឹងគ្នាបង្កឲ្យ ក្លាយជាហិង្សារបួសធ្ងន់ម្នាក់។

ហេតុការណ៍បានកើតឡើងនៅម៉ោង០៩យប់ថ្ងៃទី១៥ខែ មេសា ឆ្នាំ២០២១នៅភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះបង្កឡើងដោយបុរសជាកូនប្រសារ ឈ្មោះ រួម រួយ ភេទប្រុសអាយុ២១ឆ្នាំមុខរបរធ្វើស្រែទីលំនៅភូមិយាង ឃុំយាងស្រុកពួក បានយកកំបិត កាប់ទៅលើឪពុកក្មេកឈ្មោះ លឿន វ៉ាន ភេទប្រុអាយុ៤២ឆ្នាំ មុខរបរធ្វើស្រែចំក្បាលផ្នែកខាងលើស្តាំរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រៃជ្រូកដេរចំនួន ដប់ធ្នេរ។

សមត្ថកិច្ចបន្តថាមូលហេតុ ទំនាស់ពាក្យសំដីដាក់គ្នា ក្នុងស្ថានភាពស្រវឹងស្រារៀងៗខ្លួន។ក្រោយកើតហេតុជនសង្ស័យត្រូវបានប៉ូលិស ឃាត់ខ្លួនកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ភ្នំពេញ៖ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព​ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ ដែល​បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ​ ៧៧ឆ្នាំ​។ «នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ លោក ម៉ៅ​ អាយុទ្ធ​ គឺជាការបាត់បង់ធនធានមនុស្ស​ ១រូបដ៏កម្ររបស់កម្ពុជា​»។

លោក ជា​អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ​ ចម្រៀងកាយវិការ​ កំណាព្យប្រលោមលោកជាដើម​ ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។

សូមបញ្ជាក់ថា លោក ម៉ៅ​ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ បានស្លាប់នៅវេលា​ម៉ោងប្រមាណ៦ល្ងាច​ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សូ សាម៉ូនី ម៉ៅ អាយុទ្ធ ចំពោះមរណភាព របស់លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើយោងតាមលិខិតដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៅនៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តព្រះវិហារ៖លោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ នេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកសម្ភារមួយចំនួនដូចជា ម៉ាសទឹកសុីវអុីវ ស្ករ អំបិល និងថវិកាចំនួន១៦០០០០០ រៀល ឧបត្ថមដល់អ្នកជាប់នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ចំនួន៤៤៤នាក់ ក្នុងនោះមានស្រី៤២នាក់ តាមរយ:ប្រធានពន្ធនាគារ។

លោក វុធ សាវី ព្រះរាជអាជ្ញារង បានកោតសរសើរដល់ប្រធានពន្ធនាគារ.ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការ ការពារ តាមវិធានការណ៍របស់រដ្ឋាភិបាល ក្នុងការពារពីជំងឺកូដវីដ-១៩។ ជាមួយគ្នានេះ លោកថ្លែងថានឹងគៀងគរ សប្បុរសជនដើម្បីជួយដល់ពន្ធនាគារបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប ស្នើសុំដល់ជាអាជីវករទាំងអស់កុំឆ្លៀតឱកាសតម្លើងថ្លៃរាល់ទំនិញទាំងឡាយ ដើម្បីកេងចំណេញក្នុងអំឡុងពេលកូវីដ-១៩។

អាជ្ញាធរក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ទាំងអ្នកបានចាក់វ៉ាក់សាំង និងអ្នកមិនទាន់បានចាក់ ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងជាការលើកទឹកចិត្តដល់ កងកម្លាំង ក្រុមការងារសុខាភិបាល។

សូមបញ្ជាក់ថាលោកទៀ សីហា អភិបាលខេត្តសៀមរាប ថ្ងៃទី១៥ ខែមេសា ព្រឹកមិញ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា ទប់ស្កាត់ការរីករាលដាលដោយសារជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរបានដាក់ផែនការមួយចំនួនរួមមាន៖
– ត្រៀមរៀបចំឱ្យអាជីវករក្នុងផ្សារនានាទូទាំងក្រុង និងខេត្តសៀមរាប ដោយគិតគូរពីសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយដោយគិតពីគម្លាតសង្គមជាសំខាន់ ដើម្បីចៀសផុតពីហានិភ័យដោយសារជំងឺកូវីដ-១៩។
– រៀបចំផែនការ និងវិធានការ កាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ ក្នុងករណីតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ក្តី ក៏ត្រូវបានគិតគូរលើការផ្គត់ផ្គង់ត្រីសាច់ បន្លែ គ្រឿងទេស ម្ហូបចំណីចាំបាច់នៅតែមានលក់លើទីផ្សារ។
-ការរៀបចំកម្មវិធីដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ និងការទិញតាមអនឡាញ ដោយលើកទឹកចិត្តដល់អ្នករ៉ឺម៉កសម្រាប់បំរើសេវាដឹកជញ្ជូន ជាពិសេសអ្នករ៉ឺម៉កដែលបានចាក់វ៉ាក់សាំងហើយ
-បង្កើតទំនាក់ទំនងជាមួយអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត អ្នកលក់ដូរតូបតាមផ្សារ និងអ្នករ៉ឺម៉ក ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ
-ជំរុញដល់ភ្នាក់ងារទេសចររណ៍ ប្រតិបត្ដិករទេសចរណ៍ អ្នកបំរើសេវាកម្មពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ ឱ្យមកទទួលចាក់វ៉ាក់សាំងឱ្យបានឆាប់និងគ្រប់ៗគ្នាដើម្បីខេត្តសៀមរាបអាចមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ
-ឃ្លុំអ្នកជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ១៩
-ជំរុញការចាក់សាំងដល់ប្រជាពលរដ្ឋតាមផែនការរបស់រាជរដ្ឋាភិបាល
-បង្កើតទំនាក់ទំនងអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត
-រៀបចំកម្មវិធីដើម្បីបង្ករភាពងាយស្រួលដល់អ្នកលក់ដូរតូបតាមផ្សារ និងអ្នកបោះដុំ និងរ៉ឺម៉កឱ្យប្រើប្រាស់ប្រព័ន្ធធនាគារ។ កភ្លេច ៣ការពារ ត្រូវពាក់ម៉ាស, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ សូម​ឲ្យ​ចូលរួមអនុវត្តន៍តាម​សេចក្តី​ណែនាំ​របស់រាជរដ្ឋាភិបាល ក៏ដូចជា​​វិធានការ​របស់​ក្រសួងសុខាភិបាល  ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។ ដោយឡែកចំពោះអ្នកចំណូលស្រុកមកពីតំបន់ហានិភ័យ ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃអោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» ចៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។​

ថ្លែងអំពាវនាវនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាថ្ងៃទី ១៥ ខែមេសា ព្រឹកមិញនេះ ក្នុងពេលអញ្ជើញ​ចុះត្រួតពិនិត្យគោលដៅ​ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល​ ពីខេត្តមួយទៅខេត្តមួយ ជាបណ្ដោះអារសន្ន​ នៅតាម​បណ្តា​ស្រុក​ នៃខេត្តកំពង់ចាម​ ដែលមានព្រំប្រទល់​ជាប់​​នឹងខេត្តកណ្ដាល​ ដោយ​អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ និងលេខ៤៩ ស.ស.រ។

គួរ​បញ្ជាក់​ថា​ លោកអ៊ុន​ ចាន់ដា​ ក្នុង​នាម​ជា​ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បាន​ដឹកនាំ​ប្រធាន​អង្គភាព​ និង​អជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​គោលដៅ​ក្នុង​ស្រុក​ចំនួន​៣​ រួមមាន​៖ គោលដៅនៅចំណុច​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ជាប់​ព្រំប្រទល់​ ស្រុកខ្សាច់កណ្ដាល​. គោលដៅនៅចំណុច​ឃុំស្ដៅ​ និង​គោលដៅនៅចំណុច​ស្ពានគងជ័យ​ ឃុំព្រែកកុយ​ ស្រុកកងមាស​ ជាប់​ព្រំប្រទល់​ស្រុកមុខកំពុល​ និង គោលដៅនៅស្ពានទី២៤​ ឃុំតាំងក្រាំង​ ស្រុក​បាធាយ​ ដល់​ព្រំប្រទល់​ស្រុកមុខកំពុល​ ខេត្ត​កណ្ដាល​។ ជជាមួយគ្នានេះដែរលោកក៏បាននាំយក​នូវថវិកា​ និង​សម្ភារ​មួយចំនួនឧបត្ថម្ភដល់កងកម្លាំង​យាមកាម​ ននៅតាមបណ្ដាគោលដៅនីមួយៗផងដែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានចលនាយុវជនកម្ពុជា(ក១៥៧)សាខាខេត្តសៀមរាប សូមគោរពជូនពរ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ភ្នំពេញ៖ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហ៊ានទី២ របស់ក្រសួងព័ត៌មាន នៅព្រឹកមិញនេះលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិតិ្តយស អនុគណ:កម្មការចំពោះ កិច្ចចាក់ វ៉ាក់សាំងកូវីត-១៩ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសទី២ សម្រាប់មន្រ្តីរាជការ និងអ្នកសារព័ត៌មានទូទាំងប្រទេស។

សូមតាមដានឈ្មោះ អ្នកត្រូវមកចាក់វ៉ាក់សាំងលើកទី២ ជាបន្តបន្ទាប់ ដែលផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលត្រូវជម្រាបជូនចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ តទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានអះអាងថា៖គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។នេះបើតាមទំព័រផេកហ្វេសប៊ុកសម្ដេច ស ខេង នៅព្រលប់ថ្ងៃទី១៤ ខែមេសានេះ។

សម្ដេចស ខេង បានបន្តថា យោងតាមរបាយការណ៍របស់អគ្គលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបានចាក់វ៉ាក់សាំងរួចរាល់នេះ ស្មើនឹង៨៣ភាគរយនៃចំនួនសរុប។ ដូច្នេះផ្អែកតាមតួលេខសរុប នៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយដែលនៅមិនទាន់បានចាក់វ៉ាក់សាំង។

បច្ចុប្បន្ន មន្ទីរពេទ្យ១៦ឧសភា បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងវ៉ាក់សាំងដូសទី១ និងដូសទី២។ ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទាំងនៅកម្ពុជា និងជុំវិញពិភពលោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានចាប់ខ្លួនយុវជនម្នាក់ ករណីសម្លាប់នារីជនជាតិវៀតណាមអាយុ ១៣ឆ្នាំ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ខែមេសា ឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ង្វៀន វ៉ាន់ហ៊ាង អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ វៀង ធីគឹមមួយ អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថា ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី ១៣ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថាខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះ ជេប្រមាថ ទើបរូបគេខឹង ក៏យកញញ៉ួរ វាយជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង។

សូមជម្រាបថា ការបង្ក្រាបបានជោគជ័យនេះ ដោយមានការចង្អុលបង្ហាញ ពីលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងមានការដឹកនាំពីលោក ភឹង ចិន្តារ៉េត ស្នងការរងទទួល ផែនព្រហ្មទណ្ឌ និង លោកណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដោយចូលរួមប្រតិបត្តិការ ផ្ទាល់ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ របស់សុខ ម៉េងអ៊ាង នាយការិយាល័យ សហការណ័ជាមួយលោក តាំង លីហេង អធិការស្រុកជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា៖«ដើមត្រែង & ភាពរឹងមាំ»។

លោកសឿន តុលា បានសរសេរថា៖

ជាទូទៅមនុស្សយើងមានកម្រិតគិត និងកម្រិតយល់ដឹងមិនដូចគ្នាឡើយ រីឯសហគ្រិនចំពោះការធ្វើជំនួញក៏មានកម្រិតមិនដូចគ្នាដែរ ទំហំវិបត្តិ សេដ្ឋកិច្ចគ្រួសារ ឬមុខជំនួញ មានលក្ខណៈផ្សេងៗគ្នា  មិនដូចគ្នាទេ  នៅក្នុងស្ថានការណ៍ បច្ចុប្បន្ននេះ  ពីព្រោះ  សេដ្ឋកិច្ច និងផ្នែកអចលនទ្រព្យ  គឺជាចរន្ត  មានគ្រា ដំណើរការល្អ   មានគ្រា ដំណើរការតឹងតែង  តែជារឿងធម្មតាហើយ  ចំពោះពាក្យថា  ” មានឡើង  មានចុះ ”  ទាំងអស់នោះ  បង្ហាត់យើង ឲ្យរៀនបត់បែន    # បត់បែនហាក់បីដូចជាដើមត្រែង  ទោះបីខ្យល់ព្យុះប៉ុណ្ណា ដើមត្រែង មិនដួល មិនរលំទេ  រឹងមាំណាស់

” ផ្នត់គំនិត ជាដើមត្រែង  បត់បែន ទន់ភ្លន់ ប្រយុទ្ធ ប្រកាន់ភាពរឹងមាំ ទៅមុខ មួយជំហានម្ដងៗ “។

ចំពោះសហគ្រិនដែលមានគោលបំណងជាក់លាក់” ហេតុអ្វី ដែលពួកគេបង្កើតជំនួញនោះឡើង” ពួកគាត់បានចំណាយពេលវេលាផ្តោតទៅលើគោលបំណងនោះហើយតែងតែឲ្យមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធយល់ឲ្យផ្ដោតជាបំណងរួម និងតែងតែបើកជំហរ “Openess” ដើម្បីអោយអ្នកទាំងនោះសម្រេចចិត្ទទទួលយកការទទួលខុសត្រូវក្នុងបុព្វហេតុដើម្បីអោយបានសម្រេចបំណងនិងគោលដៅរៀងខ្លួន។

ក្រុមសហគ្រិនទាំងអស់នោះតែងតែ ថែទាំមនុស្ស  អោយនៅជុំវិញខ្លួន  ដែលជឿលើគោលបំណង ឬចក្ខុវិស័យ   របស់ពួកគេតែប៉ុណ្ណោះ។ ពីព្រោះពួកគេយល់ច្បាស់ណាស់ថានៅក្នុងពិភពលោកនេះមានការបែងចែក មនុស្សជាពីរក្រុម ” អ្នកដែលជឿលើចក្ខុវិស័យលើពួកគាត់ និងអ្នកដែលមិនជឿ ” សហគ្រិន  មិនមានប្រើជំនាញអ្វីក្រៅពីការចេះរៀបចំនិងថែទាំមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគាត់ដែលពួកគេទាំងអស់ជាអ្នកទទួលបន្ទុកថែទាំកិច្ចការចម្បងៗ សម្រាប់គោលបំណងនៃចក្ខុវិស័យរបស់សហគ្រិន ។

វាជាការពិតណាស់សហគ្រិនទាំងនោះមិនបានផ្ដោតទៅលើការងារតូចតាចដែលនាំអោយដក់ជាប់នៅក្នុងខួរក្បាលរបស់គេឡើយ ពីព្រោះពីគេមាន

 

1. ការផ្ដោតទៅលើគោលបំណង

2. រក្សាអោយមានភាពស្ងៀមស្ងាត់និងអត់ធ្មត់ ដើម្បីអោយ  មានភាពធម្មតា ដោយមិនប្រកាន់ខ្លួនជាតួនាទីឬ ឋានៈអ្វីឡើយ ” បង្កើតអោយមានភាពទំនាក់ទំនងស្និទ្ធស្នាលក្នុងប្រព័ន្ធការងារ ”

3 .រក្សាការប៉ុនប៉ងគិតនៅកម្រិតខ្ពស់នៅក្នុងផ្នត់គំនិត ” Growth Mindset ” ពីព្រោះពួកគេយល់ថាបើគ្មានការសំលៀង ការដុះផ្នត់គំនិតអោយសមស្របទៅនឹងគោលបំណងទេនោះពួកគេអាចវង្វេងផ្លូវដែលធ្វើឲ្យគេចុះចាញ់និងបរាជ័យដោយបោះបង់ហេតុផល ដែលពួកគេបានចាប់ផ្តើម។

ដូច្នេះប្រសិនបើយើងយល់អំពីគោលបំណងជាក់លាក់អំពីមូលហេតុដែលយើងធ្វើអាជីវកម្ម យើងតែងតែទទួលបានកម្រិតជោគជ័យតាំងពីគ្រានៃការចាប់ផ្ដើម   ពីព្រោះគោលបំណង ឬបុព្វហេតុមិនធ្វើអោយយើងបោះបង់ ឬចុះចាញ់ឡើយ “ អ្នកបោះបង់មិនដែលជោគជ័យ អ្នក ជោគជ័យមិនដែលបោះបង់ “    ផ្នត់គំនិត ជាដើមត្រែង  បត់បែន ទន់ភ្លន់ ប្រយុទ្ធ ប្រកាន់ភាពរឹងមាំ ទៅមុខ មួយជំហានម្ដងៗ ៕

និពន្ធដោយលោក  សឿន តុលា ស្ថាបនិកក្រុមហ៊ុន   ផា ផា យ៉ា

PAPAYA  NEXT STEP CO,.LTD.

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY

(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានក្រុមសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកជីក្រែង និងសហការី នៅថ្ងៃទី១៤ ខែមេសា ព្រឹកមិញនេះ បានចុះចែកអំណោយដល់កងកម្លាំងនិងជនចាស់ជរា គ្មានទីពឹង ៤គ្រួសារ នៅក្នុងស្រុកជីក្រែង។

មន្ត្រីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកជីក្រែង បានឲ្យដឹងថាការចុះចែកអំណោយនេះ សម្រាប់កងកម្លាំង ត្រួតពិនិត្យ ដំណើរការគោចរ ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ រួមមាន៖

-ទឹកផ្លែឈេី Green Mate ២កេស

-មីម៉ាម៉ា ២កេស

-ត្រីខស្រី៣នាក់ ២៤កំប៉ុង

-ទឹកបរិសុទ្ធ វីតាល់ ២កេស

-ថវិការ ៨០ម៉ឺនរៀល សម្រាប់សាងសង់បន្ទប់ទឹក ។

ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ល្វែងឬស្សី ទទួលបាន៖

– ស៊ីម៉ង់ត៍ ១តោន

– មីម៉ាម៉ា ១កេស

– ទឹកផ្លែឈើ ១កេស

– ទឹកសុទ្ធ វីតាល់ ១កេស

– ទឹកស៊ីអ៊ីវ ១យួរ

– ទឹកត្រី ១យួរ

– ត្រីខ ១យួរ ។

ចំណែកជនចាស់ជរា គ្មានទីពឹងចំនួន០៤គ្រួសារ ស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប

១.លោកយាយ ខន ជនចាស់ជរានៅម្នាក់ឯង

២. លោកតា យន់ ពិការភ្នែក រស់នៅម្នាក់ឯង

៣.លោកតា ហ៊ូ ពិការភ្នែកនៅតែពីរនាក់តាយាយ

៤.ពូ ឆិឈ ប្រពន្ធកូនតូច ប្ដី ធ្លាក់ខ្លួនឈឺ គ្មានចំណូលក្នុងគ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖

-អង្ករ ២៥ គ.ក

-មីម៉ាម៉ា ១កេស

-ត្រីខស្រី៣នាក់ ១កេស

-ទឹកត្រី ១យួរ

-ទឹកស៊ីអ៊ីវ ១យួរ

-អំបិល 0.៥០ គ.ក

-ស្ករសរ 0.៥០ គ.ក

-ខ្ទឹម ០.៥០ គ.ក

-ទឹកបរិសុទ្ធ ១ យួរ

-ថវិកា ៣០០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page417 Page418 Page419 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×