
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បាននិពន្ធអត្ថបទមួយមានចំណងជើងថា«ភាពរីករាយគឺជាជម្រើស»។
លោកសឿន តុលា បានសរសេរថា៖ ” ប្រសិនបើយើងគិតថា ទាល់តែមានឡានល្អ ផ្ទះធំ និងលុយច្រើនក្នុងកុងធនាគារ នោះយើងនឹងមានភាពរីករាយ ហើយមានសុភមង្គល យើងកំពុងតែ ធ្វើអោយបាត់ ភាពរីករាយ និងសុភមង្គល ក្នុងពេលបច្ចុប្បន្ននេះហើយ”។ រឿងសំខាន់បំផុតនៅក្នុងជីវិត មិនមែនវត្ថុទេ ហើយ វត្ថុ ដែលយើងទាមទារចង់បាន មិនអាចបង្កើត សុភមង្គល យូរអង្វែងបានឡើយ ” ប្រសិនបើ អ្នកស្រលាញ់ការងារដែលអ្នកកំពុងធ្វើ និង អ្វីដែលអ្នកកំពុងមាន អ្នកនឹងមានសុភមង្គល សូមចងចាំថា : សុភមង្គល នាំឲ្យអ្នក មានទ្រព្យ នឹងមានលុយ ច្រើនឡើងថែមទៀត ប៉ុន្តែ ការចង់បានតែលុយ និងទ្រព្យសម្បត្តិ អ្នកមិនអាច មានសុភមង្គលបានទេ។
ក្នុងអត្ថបទនេះ មានដប់ចំណុចត្រូវចាប់យកគិតនឹងអនុវត្តដើម្បីឲ្យមានភាពរីករាយ និងសុភមង្គល ៖
១- បើកចិត្តទូលាយ :
ការប្រកាន់ និយមតែគំនិតរបស់ខ្លួន យល់ថាខ្លួនជាអ្នកត្រឹមត្រូវ អ្នកនិងបាត់បង់ឱកាស រៀនពីអ្នកដែលមានគំនិតផ្សេងៗពីយើង ព្រមទាំង បាត់បង់ភាពទំនាក់ទំនង ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីស្វែងយល់ នៅបុព្វហេតុរួម ។
២- ប្រកាន់ជំហរម្ចាស់ការខ្លួនឯង:
សុភមង្គល ភាពរីករាយ មិនអាចកើតឡើងតែឯងបានទេ ប៉ុន្តែ យើងក៏មិនពឹងផ្អែក អ្នកដទៃ ផ្ដល់សុភមង្គលឲ្យយើងដែរ នៅក្នុងលោកយើងនេះ គ្មានអ្នកណាមួយ មិនជួបការលំបាក មិនជួបបញ្ហានោះទេ ដូច្នេះ ការមើលឃើញអ្នកដទៃ ប្រសើរជាងខ្លួន សប្បាយចិត្តជាងខ្លួន នោះពិតជាមិនត្រឹមត្រូវ សម្រាប់ខ្លួនយើងទេ ” សុភមង្គល គឺជាជម្រើសចេញពីក្នុងចិត្ត ដែលយើងចាប់ផ្ដើមគិត នឹងធ្វើ តែម្ដង ” អ្នកអាចអោយ សុភមង្គល ការលើកទឹកចិត្ត ដល់អ្នកដទៃ នៅពេលដែលអ្នក រៀនចាប់យក សុភមង្គល និង ចេះ ចាប់យក ការលើកទឹកចិត្តខ្លួនឯង ពីព្រោះ អ្នកអាចផ្ដល់ឱ្យអ្នកដទៃ នូវអ្វីដែលអ្នកមានប៉ុណ្ណោះ”។
៣- កុំប្រកាន់ខ្លួន:
នៅក្នុងលោកយើងនេះ មនុស្សជាច្រើន បានយល់ច្រឡំ ថាខ្លួនជាអ្នកចេះ ជាអ្នកមានលុយ ជាអ្នកមានឋានៈ ” ប៉ុន្តែ ភាពរីករាយ និងសុភមង្គល មិនយល់អំពីបញ្ហានោះទេ ពួកគេ ត្រូវការសប្បាយជុំគ្នា ត្រូវធ្វើកិច្ចការសាមញ្ញរួមគ្នា ត្រូវការចែករំលែកគ្នា តែប៉ុណ្ណោះ។
៤- រៀនបត់បែន :
ប្រសិនបើអ្នក ចេះរាំតែមួយបទ អ្នកមិនមានអារម្មណ៍ ល្អ នឹងសប្បាយចិត្តទេ ពីព្រោះ មានបទភ្លេងច្រើនណាស់ តើអ្នកត្រូវរាំបន្តទៀត..យើងអាចគ្រប់គ្រងខ្លួនយើងបាន យើងអាចមានវិន័យចំពោះខ្លួនយើងបាន យើងអាចទិញវត្ថុ ដែលយើងត្រូវការបាន ប៉ុន្តែក្នុងលោកយើងនេះ យើងមិនអាចគ្រប់គ្រង ឲ្យមានភាពសប្បាយ ពេញក្នុងដៃ របស់យើងបានដោយ ” សេដ្ឋកិច្ច មានឡើង មានចុះ ” ទំនាក់ទំនងក្នុងគ្រួសារឬមិត្តភក្កិក្នុងសង្គម មានល្អនឹងអត់ល្អ ទាំងអស់នោះ ទាមទារឲ្យយើង អត់ធ្មត់ និងបត់បែន ហើយចាប់យក ចំណុចល្អៗ ដើម្បីសន្សំក្នុងចិត្ត ហើយមានភាពរីករាយ ទោះស្ថិតក្នុង កាលៈទេសៈណាក៏ដោយ។ យ៉ាងហោចណាស់ អ្នកត្រូវសម្ដែងនូវអំណរគុណ ជាប្រចាំថ្ងៃ ដែលយើងបានដើរ ដែលយើងមានខួរក្បាលគិត ដែលយើងបានរស់រានមានជីវិត ដែលយើងមានលទ្ធភាព ប្រស្រ័យទាក់ទងគ្នាបាន មកដល់ថ្ងៃនេះ។
៥- រស់ក្នុងបច្ចុប្បន្នភាព:
ភាពស្ដាយស្រណោះ អ្វីដែលបានបាត់ ភាពឈឺចាប់ក្នុងអតីតកាល នឹងធ្វើឲ្យអ្នកបាត់បង់កម្លាំងចិត្ត និងសុភមង្គលក្នុងពេលបច្ចុប្បន្ន រីឯ ការគិត ត្រេកត្រអាលចំពោះអនាគត នឹងធ្វើឲ្យអ្នក បាត់បង់ភាពម៉ត់ចត់ និងភាពរីករាយ ក្នុងពេលបច្ចុប្បន្ន ។ អ្វីដែលយើងត្រូវធ្វើ គឺសប្បាយ រីករាយ ម៉ត់ចត់ ឲ្យអស់លទ្ធភាព ក្នុងពេលបច្ចុប្បន្ន ” ប្រសិនបើ យើង ធ្វើបានល្អ ក្នុងពេលបច្ចុប្បន្ន អនាគតយើង នឹងចាប់ផ្ដើម ពីថ្ងៃនេះទៅ”។
៦- គិតតែរឿងល្អ មើលតែចំណុចល្អ :
សូមចងចាំថា: លទ្ធផលដែលអ្នកបានទទួលមកដល់ថ្ងៃនេះ កើតចេញពីអ្វីអ្នកបានគិតក្នុងអតីតកាល ។
ប្រសិនបើអ្នកចាប់ផ្ដើមគិតល្អ ធ្វើតែរឿងល្អៗ អ្នកនឹងមានសុភមង្គល ដែលសុភមង្គលនោះ និងអ្នក ឲ្យមានទ្រព្យ មិនប្រាក់ កើនឡើង។
៧- រក្សាការលើកទឹកចិត្តខ្លួនឯង :
ពិភពលោក ឬពិភពខាងក្រៅ ពិតជាស្មុគស្មាញ អាចឱ្យយើង មានអារម្មណ៍ បាក់ទឹកចិត្ត និងអព្វមង្គល ប្រសិនបើយើង ទទួលយកលើសលប់ពេក ” មានផ្លូវតែមួយគត់ ដែលអ្នកត្រូវដើរ គឺកើតលើកទឹកចិត្តខ្លួនឯង ជាប្រចាំ ឲ្យបានច្រើនដង ជារៀងរាល់ថ្ងៃ ហើយក្លាយជា ” អ្នកជំនាញ ការលើកទឹកចិត្ត ឲ្យខ្លួនឯង”
៨- ទទួលយកការលំបាក:
ជម្លោះកើតឡើង ក្នុងគ្រួសារ ឬក្នុងក្រុមការងារ រឿងក្នុងចិត្តរបស់យើង ដោយសារតែ ភាគច្រើនបំផុត មនុស្សមិនចង់ទទួលការលំបាក សូមចងចាំថា: នៅក្នុងលោកយើងនេះ គ្មានអ្វីលំបាកនោះទេ លើកលែងតែមនុស្សលំបាកប៉ុណ្ណោះ ពីព្រោះ ពួកគាត់ខ្ជិលគិត ពូគាត់ខ្ជិលធ្វើ ដោយសារតែពួកគាត់ចង់បានភាពងាយស្រួល។
៩- ចេះគោរពខ្លួនឯង
ការរៀនគោរពខ្លួនឯង គឺជាតម្លៃ ថ្លៃជាងគ្រាប់ពេជ្រ ឬជាងអ្វីទាំងអស់ សូមចូលចាំថា ” នៅពេលដែលយើងបាត់បង់ការគោរពខ្លួនឯង គឺយើងបាត់បង់ការស្រលាញ់ខ្លួនឯង នៅសល់តែ ភាពស្អប់ ហ្នឹងជម្លោះតែប៉ុណ្ណោះ ” នៅពេលដែលស្អប់ចូលខ្លួន យើងចាប់ផ្ដើមមើលជ្រុងអាក្រក់ យើងចាប់ផ្ដើមកុំគួនសងសឹក និងការយកឈ្នះយកចេញ ” ការយកឈ្នះយកចាញ់ មិនអាចពាំនាំសុភមង្គលបានឡើយ ”
១០- ការជួយ និងអបអរ :
សុភមង្គល និងអារម្មណ៍សប្បាយចិត្ត នៅពេលដែលយើង បានជួយ ដល់អ្នកដទៃ នៅលើលោកយើងនេះ យើងមានកិច្ចការជាច្រើន ដែលត្រូវជួយ មិនត្រឹមតែ ជាលុយ ឬជារបស់តែប៉ុណ្ណោះទេ ពីព្រោះការជួយ មាននៅក្នុងទម្រង់ជាច្រើន..ដែលមិនអាចពណ៌នាអស់ ព្រមទាំង យើងរៀនត្រេកអរ នៅពេលដែលឃើញ អ្នកដទៃ ទទួលបានផលល្អ ឬល្អ កើតឡើងចំពោះពួកគេ។
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD.
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម
និងចែកចាយអាហារ)