ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធអត្ថបទមួយមានចំណងជើងថា«ទទួលការពិត នៃបច្ចុប្បន្នភាព»។
លោកសឿន តុលា បានសរសេរថា៖ជាទូទៅ មានមនុស្សជាច្រើន ក្នុងលោកយើងនេះ តែងតែព្រួយបារម្ភ អំពី ការរស់នៅ អំពី ទំនិញម្ហូបអាហារឡើងថ្លៃ ដោយសារ ពួកគាត់មានបញ្ហា ប្រភពចំណូល : ចំណូល ត្រូវបានបាត់ ឬ ចំណូលតូចជាងការចំណាយ។
” ចំពោះ តម្លៃទំនិញខុសប្រក្រតីនៅពេលដែលការផ្គត់ផ្គង់ទំនិញមិនគ្រប់តម្រូវការ និង ផ្ដល់ជូនមិនទាន់ពេលវេលា ដល់អ្នកប្រើប្រាស់..គឺជាផ្នែកសំខាន់មួយដែលធ្វើឱ្យទំនិញឡើងថ្លៃ..”
ចង្វាក់ផលិត..ផ្គត់ផ្គង់ និងប្រើប្រាស់ គឺជាចរន្តជាប់សរសៃគ្នា នៃសេដ្ឋកិច្ច ” ប្រសិនបើជុំណាមួយ ដែល ដំណើរការមិនល្អទេ ភាពខុសប្រក្រតី នៃតម្លៃ នឹងកើតឡើង ” ..ដំណឹងល្អនោះគឺថា : Covid 19 នឹងរលាយបាត់ ទៅវិញថ្ងៃណាមួយ..នឹង បន្សល់ទុកឲ្យយើង មានការប្រឹងប្រែងធ្វើអាជីវកម្មខ្លាំងជាងមុន..ជីវិតយើងនឹងត្រឡប់មកភាពធម្មតាវិញ , ភាពរីករាយ នឹងមានការស្លៀកពាក់ស្អាតបាត ចូលរួមកម្មវិធីសង្គម..និងបុព្វហេតុផ្សេងៗ..ដូចកាលគ្រាមុន..។
នៅក្នុងគ្រាលំបាក ដោយរោគរាតត្បាត Covid 19 ប្រសិនបើយើង បត់បែននិងអត់ធ្មត់ រក្សាកម្លាំងការងារជាក្រុម និងពង្រឹងទឹកចិត្តស្មារតីបាន កម្រិតហានិភ័យ នឹងធ្លាក់ចុះ សូមចងចាំថា : នៅពេលដែលយើងប្រឈមមុខជាមួយនិងបញ្ហា ដោះស្រាយបញ្ហា នោះមិនមែនជាបញ្ហាទៀតទេ ។
ពីព្រោះ ទ្រព្យសម្បត្តិពិតប្រាកដ របស់អាជីវកម្ម គឺ ធនធានមនុស្ស ” វិបត្តិហិរញ្ញវត្ថុ និង ការរស់នៅខុសពីធម្មតា ” គឺជាឬសគល់នៃជំលោះក្នុងចិត្ត ព្រមទាំង ជះឥទ្ធិពល ដល់មនុស្ស ជុំវិញខ្លួន ប៉ុន្តែភាពអត់ធ្មត់ និងបត់បែន ជាឱសថ ព្យាបាល បញ្ហាបច្ចុប្បន្ន ដែលយើងកំពុងជួប។
” ប្រសិនបើយើង យកបេះដូង មកប្រើ យើងមាន ដំណោះស្រាយច្រើន ក្នុងផ្លូវជីវិត ពេលខ្លះ ការប្រើក្បាល ធ្វើឱ្យយើងឈឺក្បាលថែម ” ប្រសិនបើយើងងាកក្រោយ បើកដល់ពេលនេះ យើងឃើញ មានរឿងជាច្រើន ដែលយើងត្រូវសម្ដែង អំណរគុណ មានរបស់ជាច្រើន មានជំរើសជាច្រើន ដែលយើងដឹងត្រូវធ្វើ ពីព្រោះ យើងបានឈរមកដល់ទីនេះ..ដើម្បីកុំឱ្យ មានការលំបាក សម្រាប់អនាគត។
សូមចងចាំថា : ការព្រួយបារម្ភ និងភាពភ័យខ្លាច មិនមែនជាកម្មសិទ្ធិរបស់យើងទេ នៅពេលដែលយើង រៀនស្រលាញ់ខ្លួនឯង និងផ្ដល់ការស្រលាញ់ ទៅដល់អ្នកដទៃ ជារៀងរាល់ថ្ងៃនោះ។
នៅក្នុងអត្ថបទនេះសូមឱ្យមិត្តអ្នកអាន ជាពិសេសសហគ្រិន គិតនិងពិចារណា អំពីតម្លៃ នៃរក្សាកម្លាំងចិត្ត និង តម្លៃដែលយើងបានរស់ដល់ពេលបច្ចុប្បន្ន ពីព្រោះ
សេដ្ឋកិច្ច គឺជាចរន្ត មានឡើង មានចុះ ទៅតាមហេតុផលរបស់វា ប៉ុន្តែ កម្លាំងចិត្ត និងការគិត ត្រូវតែកើនឡើងជានិច្ច។
” ពេលខ្លះ បញ្ហារបស់អ្នក ត្រូវបើកចំហរ ទទួលយកការពិត នៅពេលដែលអ្នកទទួលយកការពិត អ្នកនឹងដឹង អំពីរបៀបដែលត្រូវធ្វើដំណើរទៅមុខ ”
ប្រសិនបើអ្នកគិតក្នុងចិត្តតែឯង ហើយធ្វើការតែឯង អ្នកនឹងលំបាក ប៉ុន្តែ ប្រសិនបើអ្នកគិតគិត ហើយដាក់រួមគ្នា ធ្វើការរួមគ្នា អ្នកនឹងបានប្រសើរឡើង ។
សូមចងចាំថា: ” ទុក្ខលំបាក មិនមែនជាកម្មសិទ្ធិរបស់អ្នកទេ ហេតុអ្វីអ្នកចិញ្ចឹម វាបានពេលយូរដូច្នេះះ? ហេតុអ្វី អ្នកមិនចិញ្ចឹម ភាពសប្បាយរីករាយ ចាប់ពីពេលនេះទៅ? ”
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ាPAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)