ខេត្តសៀមរាប៖ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា លោក សឿន តុលា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា«កម្លាំងនៃការងារជាក្រុម»។
លោកសឿន តុលា បានសរសេរថា៖” នៅពេលដែលមានវិបត្តិកើតឡើង ប្រសិនបើយើង ធ្វើការតែឯងលំបាកខ្លាំង ប៉ុន្តែប្រសិនបើយើងធ្វើការរួមគ្នាជាក្រុម តែងតែនាំឲ្យយើងប្រសើរឡើង”
ជាបឋម នៅក្នុងអត្ថបទនេះសូមឱ្យមិត្តអ្នកអាន ជាពិសេសសហគ្រិន គិតនិងពិចារណា អំពីតម្លៃ នៃការធ្វើការរួមគ្នា ជាក្រុម ឬ ជាសហគមន៍ និង រក្សាកិច្ចសហប្រតិបត្តិការ ចេញពីបុគ្គល ស្ថាប័នតូច រឿងស្ថាប័នធំ ដែលស្ថិតក្នុងស្ថានការណ៍លំបាកនៃនៃវិបត្តិសេដ្ឋកិច្ចឬហានិភ័យផ្សេងៗ។
នេះគឺជាឧទាហរណ៍មួយ នៃរឿងនិទាន របស់ប្រទេសលោកខាងលិច។
” រដូវធ្លាក់ព្រិលនិង សត្វកាំប្រម៉ា ”
សត្វកាំប្រម៉ា ជាធម្មតាពួកគេមានទម្លាប់រស់នៅដាច់ចេញពីគ្នាពីព្រោះដោយសារតែបន្លានៅជាប់ខ្លួនរបស់ពួកជាមូលហេតុដែលធ្វើឲ្យគ្នាទៅវិញទៅមកប៉ុន្តែ គ្រាមួយដោយសារតែអាកាសធាតុប្រែប្រួល មានការធ្លាក់ព្រិលទឹកកក ខុសរដូវកាល ដែលធ្វើឱ្យសត្វកាំប្រម៉ាទាំងអស់ នៅក្នុងតំបន់ ទទួលរងការឈឺចាប់ដោយសារតែភាពត្រជាក់ខ្លាំង មិនត្រឹមតែប៉ុណ្ណោះះពួកគេមិនបានរៀបចំទុកជាមុនចំពោះអ្វីៗ ដែលកំពុងកើតឡើងនេះឡើយ។
ដោយការស្លាប់ជាបន្តបន្ទាប់ពីព្រោះអាកាសធាតុត្រជាក់នៅតែបន្ត សត្វកាំប្រម៉ាដែលនៅសេសសល់បានយល់ឃើញថា ” ពួកគេអាចរស់រៀនមានជីវិតប្រសិនបើពួកគេនៅផ្ដុំគ្នា ” កុំដៅចេញពីក្នុងខ្លួនរបស់ពួកគេម្នាក់ៗ អាច ជា ឡកកំដៅ មួយសម្រាប់ កម្ដៅពួកគេម្នាក់ ប៉ុន្តែការលំបាកនោះគឺថា នៅពេលដែលពួកគេនៅកៀកជាប់គ្នា ពួកគេនឹងមុខបន្លាដែលនៅជាប់ខ្លួនរបស់ពួកគេទៅវិញទៅមក តែទោះជាយ៉ាងណាក៏ដោយក្រុមសត្វកាំប្រម៉ាដែលនៅសល់ពីការស្លាប់បានតស៊ូនៅផ្ដុំគ្នា ដោយការមុតបន្លាប្រសើរជាងស្លាប់។
អត្ថន័យរៀបរាប់ខាងលើនោះបានបញ្ជាក់ឲ្យឃើញថា ” ក្នុងគ្រាលំបាក ឬ ក្នុងគ្រាដែលមានវិបត្តិសេដ្ឋកិច្ច ” ការធ្វើការតែឯងលំបាកហើយមិនបានវែងឆ្ងាយឡើយ ប៉ុន្តែប្រសិនបើយើងធ្វើការរួមគ្នា អ្វីទាំងអស់តែងតែប្រសើរឡើង ”
ភាពជាក់ស្ដែង ចំពោះម្ចាស់អាជីវកម្មនៅក្នុងគ្រាលំបាកដោយសារតែវិបត្តិពិភពលោក នៃ Covid 19 ជាពិសេសនៅក្នុងប្រទេសរបស់យើង ដែលកំពុងរីករាលដាល
” នៅពេលដែលការផ្គត់ផ្គង់ទំនិញមិនគ្រប់តម្រូវការ និងមិនទាន់ពេលវេលា ដល់អ្នកប្រើប្រាស់..គឺជាផ្នែកមួយដែលធ្វើឱ្យទំនិញឡើងថ្លៃ..”
ចង្វាក់ផលិត..ផ្គត់ផ្គង់ និងប្រើប្រាស់ គឺជាចរន្តជាប់សរសៃគ្នា នៃសេដ្ឋកិច្ច ” ប្រសិនបើជុំណាមួយ ដំណើរការមិនល្អទេ ភាពខុសប្រក្រតី នឹងកើតឡើង ” ..ដំណឹងល្អនោះគឺថា : Covid 19 នឹងរលាយបាត់ ទៅវិញថ្ងៃណាមួយ..នឹង បន្សល់ទុកឲ្យយើង មានការប្រឹងប្រែងធ្វើអាជីវកម្មខ្លាំងជាងមុន..ជីវិតយើងនឹងត្រឡប់មកភាពធម្មតាវិញ , ភាពរីករាយ នឹងមានការស្លៀកពាក់ស្អាតបាត ចូលរួមកម្មវិធីសង្គម..និងបុព្វហេតុផ្សេងៗ..ដូចកាលគ្រាមុន..
ចំនួនអតិថិជននិងចំនួននៃប្រាក់ចំណូលបានធ្លាក់ចុះយ៉ាងគំហុក ជាសញ្ញាមួយឱ្យអ្នករៀនបត់បែន បំផុសឲ្យមានការជួបជាមួយ អ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងអាជីវកម្ម ដើម្បីស្វែងរកនូវតុល្យភាពនៃសភាពជាក់ស្ដែង ជាពិសេសនោះ ការថ្លឹងថ្លែងដើម្បីរក្សាកម្លាំងធនធានមនុស្ស តាមរយៈនៃការជួបនិងការចរចា សូមចងចាំថា: ” ការចរចារតែងតែនាំមកនូវគ្រាប់ ពូជ នៃការពិចារណា ដើម្បីឲ្យបានផលប្រយោជន៍ទាំងសងខាង ”
ការងារជាក្រុម ផ្ដល់ផលប្រយោជន៍ដូចខាងក្រោម:
១ : បង្កើន ការច្នៃប្រឌិត និងបង្កើន ការរៀន អំពីការងារ.
២ : នាំឲ្យបុគ្គលម្នាក់ៗ កសាង ទេពកុសល ជំនាញ ជាពិសេសម្ចាស់អាជីវកម្ម បង្កើនគុណភាពជំនាញចាត់ចែងធនធានមនុស្ស សូមចងចាំថា ” ទ្រព្យពិតប្រាករបស់ម្ចាស់អាជីវកម្មគឺធនធានមនុស្ស “។
៣ : ពង្រីកទំហំនៃភាពជឿជាក់ទំនាក់ទំនង និង ការជឿជាក់ក្នុងបុគ្គលនីមួយៗជាមួយនឹងទេពកុសល និងជំនាញរបស់ខ្លួននោះ នាំឲ្យមាននៅការជឿទុកចិត្តជាសាធារណៈ ” ទំហំនៃជំនឿជឿជាក់ចេញពីសាធារណជន អាស្រ័យទៅលើទំហំនៃជំនឿ ជឿជាក់ ខាងក្នុងអង្គភាពដែលចេញពីបុគ្គលម្នាក់ៗ “។
៤ .លុបបំបាត់នៅភាពសង្ស័យ:
នៅក្នុងការធ្វើអាជីវកម្ម ភាពសង្ស័យទៅលើបុគ្គល រឿងសង្ស័យស្ថានការណ៍អាក្រក់កើតឡើងនៅពេលខាងមុខគឺមិនបានធ្វើឱ្យអាជីវកម្មរីកចម្រើនបានឡើយដូច្នេះហើយការធ្វើការជាក្រុម មានការបង្ហាញទឹកតាងអំពីស្នាដៃ ការងារបុគ្គលម្នាក់ត្រូវបំពេញប្រចាំថ្ងៃ ។
៥: មានដំណោះស្រាយចំពោះជម្លោះនៅក្នុងកាលដែលធ្វើការជាក្រុមបានជួយឲ្យបុគ្គលម្នាក់ៗមានដំណោះស្រាយជាមួយនឹងជម្លោះផ្សេងពីព្រោះការងារជាក្រុមជាទីកន្លែងដែលបុគ្គលម្នាក់យកបញ្ហាមកដាក់លើតុរួមគ្នាដើម្បីរៀនដើម្បីចែករំលែកការងារដែលពួកគេម្នាក់បានជួប។
ការបើកចំហរមិនបិទបាំងចំពោះគ្នាទៅវិញទៅមក គឺជាកូនសោដ៏ធំដើម្បីដោះស្រាយជម្លោះដើម្បីដោះស្រាយជម្លោះ។
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)