ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៤០០គ្រួសារ នៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ជំងឺកូវីដ១៩ នេះ មានផលប៉ះពាល់ ច្រើនណាស់ ដល់ប្រជាពលរដ្ឋ ដូចជា ប៉ះពាល់ដល់សុខភាពធ្វើទុក្ខក្នុងរាងកាយ និងអាចឈានទៅបាត់បង់អាយុជីវិត ដែលជាក់ស្ដែងខេត្តកំពង់ចាម មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូន ព្រោះនៅពេលដែលប្រជាពលរដ្ឋ យើងមានឆ្លងជំងឺនេះ ត្រូវសម្រាកព្យាបាល រីឯអ្នកប៉ះពាល់ផ្សេងទៀត ត្រូវយកទៅធ្វើចត្តាឡីស័ក ហើយក្នុងរយៈពេលព្យាបាល និងធ្វើចត្តាឡីស័ក គឺពួកគាត់មិនអាច ចេញទៅខាងក្រៅ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបានឡេីយ ដែលប្រការនោះធ្វើឲ្យជីវភាពជួបនូវការខ្វះខាត។
អភិបាលខេត្ត ក៏បានរំលឹកដល់ពលរដ្ឋ ឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងសម្អាតដៃជាមួយសាប៊ូ អាកុល ឬជែល និងរក្សាគម្លាត។
គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង៤០០គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងមី ១កេស៕SRP
ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែងនិង លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ បានដឹងនាំ សមាជិក សមាជិកា នាំយកអំណោយប្រគល់ជូន ប្រជាការពារចំនួន ២០រូប នៅសាលាឃុំសង្វេីយ ស្រុកជីក្រែង។
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ (Hubei) ប្រទេសចិន ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ។នេះបើយោងតាម លិខិតដែលចុះហត្ថលេខាដោយលោកប្រាក់ សុខុន៕SRP

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងលោក អ៊ុន វណ្ណសក្ក័ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្វាយលេី បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន២០គ្រួសារ។
ខេត្តសៀមរាប៖លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង បានឧបត្ថម្ភ អង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី និងថវិកា សរុបជាង៤ពាន់ដុល្លារ ដល់គណបក្សប្រជាជនស្រុកប្រាសាទបាគង។
ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំកណ្ដែក បានកើតមានជាបន្តបន្ទាប់ ហើយការបង្ក្រាប ហាក់បីមិនចេះអស់នោះឡើយ។
ខេត្តសៀមរាប៖សូមអបអរសាទរ ស្ត្រីម្នាក់ បានសម្រាលកូននៅលើគោយន្ត មានសុវត្ថិភាព ទាំងម្តាយទាំងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២១ នេះ។
ខេត្តសៀមរាប៖លោក ភួង ឆាំងកា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាស្រុកបន្ទាយស្រី បានដឹកនាំសមាជិកសមាជិកា នាំយកអំណោយ ទៅជូន លោក មាស រ៉េត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្នារសណ្ដាយ ដែលកំពុងធ្វេីចត្តាឡីស័ក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នារសណ្ដាយ។
ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតវៀតណាម ថាក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើគឺ៖ទី១) ការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ តាមរយៈវិធានការសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងដំណើរការពាណិជ្ជកម្ម។ ទី២) បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទី៣)ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន។