Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២២

ខេត្តកំពង់ចាម៖លោកហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក​ តំណាងដ៍ខ្ពង់ខ្ពស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​​​ បានអញ្ជេីញសម្ពោដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​អគាសិក្សា១ខ្នង​ ២ជាន់១២បន្ទប់​ អគារទីចាត់ការ១ខ្នង​ និងសមិទ្ធិផលនានានៅវិទ្យាល័យ​ ហ៊ុន​ សែន​ ព្រៃទទឹង​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។

ពិធីនេះធ្វើឡើងនៅព្រឹក​ ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២២​នេះ ដោយមានការចូលរួមពីលោកខ្លូត​ ផន​ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ និង​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាន នគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូនៅខេត្តកំពត។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ ដោយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសហការជាមួយកម្លាំងព្រហ្មទណ្ឌនគរបាលស្រុកស្វាយលើ។

ប្រភពបានបន្តថាជនសង្ស័យឈ្មោះ វុន រឿន អាយុ២១ឆ្នាំមានទីលំនៅភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ យន ធារី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។  ជនសង្ស័យបានកាច់សោករម៉ូតូ របស់ជនរងគ្រោះ នៅអគារក្បែរមន្ទីពេទ្យ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ហើយបើកគេចមកខេត្តសៀមរាប។ ករណីនេះសមត្ថកិច្ចបាន ដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាក HONDA-DREAM សេរីឆ្នាំ ២០១៦ ពណ៌ខ្មៅ កាំបន្ទះ ស្លាកលេខ កែប 1B-0581 លេខតួលេខម៉ាស៊ីន 9561243។ បុរសរូបនេះបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីបានសាកសួររួច នគរបាលខេត្តសៀមរាប បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឥ្យទៅសមត្ថកិច្ចខេត្តកំពតដេីម្បីអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២២

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ វេលាម៉ោង២៤និង៣០នាទី លើផ្លូវជាតិលេខ៦ ត្រង់ចំណុច ខាងកើត មណ្ឌលសុខភាពព្រៃជ្រូក ចម្ងាយ ២៥០ ម៉ែត្រ ស្ថិតក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍នេះ ទិសដៅស្របគ្នាពីលិចមកកើត រវាងគោយន្តកន្ត្រៃ និងរថយន្តម៉ាក ហ៊ីយាន់ដាយពណ៌ ក្រហមស ពាក់ផ្លាកលេខ ភ្នំពេញ 3B3293 សណ្តោងស៉ីរ៉ឺម៉កម៉កពាក់ផ្លាកលេខព្រះសីហនុ 4A 1105 បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុរត់គេចខ្លួនបាត់ បានបុកគោយន្តកន្ត្រៃ ម៉ាគូបូតា ពណ៌ក្រហមុគ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ វ៉ុន វៀង ភេទប្រុសអាយុ២៣ឆ្នាំនៅភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ របួសស្រាល ដឹកមនុស្សម្នាក់ឈ្មោះ មុំ អ៊ុន ភេទប្រុសអាយុ៦១ ឆ្នាំ រស់នៅភូមិធ្វាសឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរា មុខបរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ។

ចំណែករថយន្តខូចខាតស្រាលនិងគោយន្តកន្ត្រៃខូចខាតធ្ងន់។ មូលហេតុ អ្នកបើកបររថយន្ត បើកបរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២២

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី២៦ ខែមករា ម្សិលមិញបានដឹកនាំមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងឡើងអ្នកតាភ្នំខៀវ។

ទីតាំងអ្នកតាភ្នំខៀវ ស្ថិតនៅមុខផ្លូវចូលខ្លោងទ្វាររមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការប្តូរទីតាំងអ្នកតាភ្នំខៀវ ចុះពីកូនខ្ទមចាស់តូច មកដាក់តាំងឱ្យគង់នៅកន្លែងអាស្រមធំទូលាយសង់ថ្មីចំនួន៣ខ្នង។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្រោយពីស្ថាបនាផ្លូវ ឡើងកាន់ទៅរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ រួចរាល់ទាំងស្រុង ដែលនឹងបើកដំណើរការ ឱ្យភ្ញៀវទេសចរ ឡើងទៅលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមឆាប់ៗខាងមុខនេះ។ លោកជំទាវថាក្រុមការងារបានរៀបចំតុបតែង ដាំដើមផ្កាចម្រុះពណ៌ នៅសងខាងផ្លូវ សូនរូបសត្វគ្រប់ប្រភេទ ដើម្បីទាក់ទាក់ទាញភ្ញៀវឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។

លោកជំទាវ បន្តទៀតថា ដោយសង្កេតឃើញរូបសំណាកអ្នកតាភ្នំខៀវ ស្នាក់នៅក្នុងកូនខ្ទមតូចចាស់ទ្រុតទ្រោម ទើបខាងរដ្ឋបាលខេត្ត បានធ្វើការសាងសង់អាស្រមថ្មីចំនួន៣ខ្នង តូច២ ធំ១ និងរៀបចំពិធីឡើងអ្នកតាភ្នំខៀវនេះតែម្តង។

លោកជំទាវ បញ្ជាក់ទៀតថា ការធ្វើពិធីនេះឡើង ដើម្បីបួងសួងសុំសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត ទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលជោគជ័យ គ្រប់ភារកិច្ចរបស់ខ្លួន។ លើសពីនេះ ក៏សូមបួងសួងឱ្យវិញ្ញាណរបស់អ្នកតាភ្នំខៀវ បានជួយថែរក្សាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកលេងរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ឱ្យទទួលបានសេចក្តីសុខ ក្សេមក្សាន្តទាំងទៅទាំងមក កុំឱ្យមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ។

ចំណែកលោកតាជី ដែលជាអ្នកដឹកនាំធ្វើពិធីឡើងអ្នកតា និងសូត្រធម៌បើកព្រះនេត្រអ្នកតាភ្នំខៀវនេះ ក៏បានសូត្រធម៌ដង្ហោយកោះហៅអស់ទាំងវិញ្ញាណ អារុកអារក្សអ្នកតាព្រៃភ្នំទាំងឡាយ ឱ្យមូលគ្នាចូលមកស្នាក់នៅក្នុងអាស្រមខាងលើ ដើម្បីធ្វើការឃុំគ្រោង ការពារ ថែរក្សា ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរ មកពីតាមបណ្តាខេត្ត នានា ចូលមកលេងកម្សាន្ត តាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន ជួបតែសុខសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ទាំងឡាយទាំងពួង ជាពិសេសជំងឺកូវីដ១៩ផងដែរ៕SRPដោយ ស សារឿន

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក នាយឧត្តមសេនីយ៍ មីន អោង ឡាង (Min Aung Hlaing) មេដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។

តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានគូសបញ្ជាក់ និងអំពាវនាវ ឯកឧត្តម Min Aung Hlaing នូវ ០៤ចំណុចសំខាន់ៗដូចខាងក្រោម ៖

១)សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ លោក Min Aung Hlaing ខិតខំអនុវត្ត នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន០៥ចំណុចនោះ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។

២)សម្តេចតេជោស្នើសុំឲ្យ លោក Min Aung Hlaing បង្កលក្ខណៈធ្វើយ៉ាងណា អាចអោយប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូងនាពេលខាងមុខនេះ ។

៣)អំពាវនាវ សុំអោយភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់នាពេលខាងមុខនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានបានសម្ដែងនូវការព្រួយបារម្ភចំពោះអំពើហិង្សា ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧- ៨ មករា ឆ្នាំ២០២២ កន្លងទៅនេះ។ ដោយសម្ដេចតេជោ ស្នើសុំធ្វើយ៉ាងណាអោយភាគីទាំងអស់ បង្ហាញនូវភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ។

៤)សម្តេចតេជោបានអំពាវនាវ និងអញ្ជើញ លោក Min Aung Hlaing ចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនប្រទេសមីយ៉ាម៉ាដែលត្រូវការជំនួយជាចាំបាច់ ដូចអ្វីដែលសម្ដេចតេជោធ្លាប់បានលើកឡើងជាមួយ លោម Min Aung Hlaing កាលពីពេលទៅនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២២

ភ្នំពេញ៖សៀវភៅដែលមានចំណងជើងថា «គូព្រេងមិនព្រាត់» ហើយបានបោះពុម្ពជា៣ភាសា ត្រូវបានដាក់លក់ក្នុងមួយច្បាប់តម្លៃ៥ដុល្លារ។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នេះ បានសរសេរសារនិងបង្ហោះនូវសៀវភៅ ដែលសម្ដេចបានអះអាងថានិពន្ធដោយសម្ដេចផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ កន្លងមកខ្ញុំបានសរសេរសៀវភៅមួយ មានចំណងជើងថា «គូព្រេងមិនព្រាត់» ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន។ សម្រាប់ការបោះពុម្ព ជាភាសាចិនគឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។

សម្ដេចបានបន្តថា ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរដែលសៀវភៅ ភាសាចិន ត្រូវបានដាក់លក់បាន១៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល7,500ដុល្លារដែលក្នុងមួយច្បាប់តម្លៃ5ដុល្លារ។

ក្នុងសំណេររបស់សម្ដេចហ៊ុនសែន ក៏បានសូមអរគុណលោកពុង ខៀវសែនិងសមាគម ដែលបានជួយចាត់ចែងលើការងារនេះ ហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២២

ខេត្តសៀមរាប៖ករណីបុរសម្នាក់បានដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ច បានអះអាងថា មូលហេតុ ជនរងគ្រោះស្លាប់ជាមនុស្សញៀនគ្រឿងញៀន បានដេកស្លាប់ដោយសារ(គាំងបេះដូង)។

របាយការណ៍របស់សមត្ថកិច្ចដែល សៀមរាប
ប៉ុស្ដិ៍ ទទួលបានបង្ហាញថានៅវេលាម៉ោង១៧ និង ៣០នាទី ទី២៥ ខែមករា ឆ្នាំ ២០២២ នៅចំណុច លើដីទំនេគេទុកចោលស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីដេកស្លាប់ម្នាក់។

ជនរាងគ្រោះឈ្មោះ ឆេង រស្មីភេទប្រុអាយុ៣០ឆ្នាំមុខរបរ សាក់រូប នៅភូមិត្រពាំសេះសង្កាត់គោកចក ក្រុងសៀមរាប។

របាយការណ៍បន្តថា ការពិនិត្យសាកសព
– ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ។
-ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់នោះទេ។
-ផ្នែក អវយវ: ពុំមានស្លាកស្នាមអ្វីទេ និងមិនពាក់ពន្ធ័ និង បទល្មើសព្រហ្មទណ្ឌនោះដែរ។
.សន្និដ្ឋានតាមការបំភ្លឺគ្រួសារសព តាមការពិនិត្យកន្លែងកើតហេតុ និង ផ្អែកតាមការសន្និដ្ឋានពីលោកគ្រូពេទ្យកោសល្យវិច្ឆ័យខេត្តសៀមរាប បានបញ្ជាក់ថា បានដេកស្លាប់ដោយសារ(គាំងបេះដូង)។ក្រោយពិនិត្យចប់បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២២

ខេត្តកំពង់ចាម៖ក្នុងនាមអាជ្ញាធរខេត្តលោក​ ហាន​ កុសល​ បាន​ដាក់​ផែនការ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​​ជំរុញប្រជាពលរដ្ឋ​ ឲ្យ​មាន​ការ​ប្រើប្រាស់​ បន្ទប់ទឹក​បង្គន់​ អនាម័យ​ ដោយ​បច្ចុប្បន្ន​ការ​ប្រើប្រាស់​ បង្គន់​អនាម័យ​ ក្នុង​ខេត្តកំពង់ចាម​ នៅ​ខ្វះ​តែ​២០%តែប៉ុណ្ណោះ​​។ ដូច្នេះ​សូម​លោក​ លោកស្រី​ ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន​​ទាំង​អស់​ ត្រូវ​ជួយជំរុញរិះរក​វិធី​ណា​ ដើម្បី​ឲ្យពលរដ្ឋ​បានរប្រេីប្រាស់​ បន្ទប់ទឹក​ឲ្យ​បាន​គ្រប់ៗ​ខ្នងផ្ទះ​​ តាម​រយៈ​ការ​ រត់រក​សេវា​សាធារណៈ​ ផ្សេងៗ​។

លោកថា​ ចំពោះ​ការ​ថែទាំ​សុខភាព​ ជា​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​​ម្នាក់​ៗ​ ផ្តេីម​ចេញ​ពី​មនុស្ស​ម្នាក់​ៗ​មុន​គេ​ ដែល​ត្រូវ​យល់ដឹង​ពី​របៀប​នៃ​ការ​ការ​ហូបចុក​ អ្វី​ដែល​មិន​ត្រូវ​ហូប​ នឹងអ្វី​ដែល​ត្រូវ​ហូប​ ដេីម្បី​ឲ្យ​យេីងមាន​សុខភាព​ល្អ​​ ជាពិសេស​ត្រូវ​យក​អនាម័យ​ជា​គោល​ និងសុខភាព​ជា​គុណតម្លៃ​។ ដោយឡែក​ការ​គ្រប់គ្រង​សំរាម​ក្នុង​មូលដ្ឋាន​ សុទ្ធតែ​​ពាក់ព័ន្ធ​នឹង​សុខភាព​​ ក្នុងនោះ​បញ្ហា​ទឹក​ស្អាត​ ហើយ​នឹង​អនាម័យ​ជនបទ​ និង​ការងារ​ផ្សេង​ៗ​ជាច្រើន​ទៀត​ ដែលយេីង​ត្រូវ​គិតគូរ​ ​ដេីម្បី​ធានា​ថា​ប្រជាពលរដ្ឋ​យេីង​​មាន​សុខភាព​ល្អ​ ព្រោះសុខភាព​ជា​កត្តា​សំខាន់ជាងគេ​បំផុត​របស់​មនុស្ស​ ដែល​ធ្វើ​ឲ្យ​យើងអាច​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ ក្រុមគ្រួសារ​ សហគមន៍​ និង​សង្គម​ជាតិ​ទាំង​មូល​ផងដែរ​​។

លោក​បានបន្តថា​ បច្ចុប្បន្ន​វិស័យ​កសិកម្ម​ នៅ​តែ​នាំមុខគេ​ ដែល​មាន​ដូចជា​ការ​នាំចេញ​អង្ករ​ បន្លែ​ គ្រាប់​ធញ្ញជាតិ​ និងកសិឧស្សាហកម្ម​ផ្សេងៗ​ ដូច្នេះ​គម្រោង​កាត់បន្ថយភាពក្រី​ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២​ ឆ្នាំ២០២២​នេះ​ ​ត្រូវ​​ផ្តោតសំខាន់​ទៅលេីវិស័យ​កសិកម្ម​នៅ​ឯ​ជនបទ​​ តាម​រយៈ​ការ​ចិញ្ចឹម​សត្វ​ ការ​ផ្ដល់​ជូននូវ​ពូជ​ដំណាំ​ ​បន្លែ​ផ្សេង​ៗ​ គឺធ្វើ​យ៉ាងណា​ យេីងត្រូវ​លេីក​កម្ពស់​ការ​​យកចិតទុកដាក់​ ដេីម្បីផ្តល់ឱកាសឲ្យប្រជាកសិករ យើង​នៅ​តាម​មូលដ្ឋាន​ បាន​ប្រតិបត្តិការណ៍​ដាំដុះ​ ការ​ទទួល​បាន​ជំនួយ​បច្ចេកទេស​ ហើយ​នឹង​ការ​យក​ផលិតផល​របស់​គាត់​ ទៅ​លក់​នៅ​ឯ​ទី​ផ្សារ​ តាម​រយៈ​ការ​សម្រួល​ ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​កសាង​ផ្លូវ​ផងដែរ​។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម​ ថ្លែងបែបនេះក្នងអង្គសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២​ ឆ្នាំ២០២២​ នៅព្រឹក​មិញនេះ​។

លោកបានបន្ថែមថា ធនធាន​មនុស្ស​ដែល​រឹងមាំ​​ ជា​ក្តី​សង្ឃឹម​សម្រាប់​ការ​អភិវឌ្ឍ​អភិវឌ្ឍន៍​​សង្គមជាតិ​ និង​ភពផែនដី​ គឺ​ធនធាន​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ ​ព្រោះថា​ផ្តេីម​ចេញ​ពី​សុខភាព​ល្អនេះហេីយ​ ដែលធ្វើ​ឲ្យ​មនុស្ស​មាន​ចំណេះដឹង​ តាម​រយៈ​ការ​ផ្ដល់​ឱកាស​ ដែល​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ ទាំងសុខភាព​ល្អ​ ចំណេះដឹង​ ការ​ប្តេជ្ញា​ចិត្ត​ ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សង្គមជាតិ​ ឲ្យ​មាន​ការ​រីកចម្រើន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២២

ខេត្ត​ត្បូងឃ្មុំ​៖លោ​ក ជាម ច័ន្ទសោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ ​សមាគន៍នារីខេត្តត្បូងឃ្មុំ ពិតជាបានបំពេញនូវការងារបានយ៉ាងល្អ តាមរយ:ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ, ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការជាមួយអង្គការជាតិ និង អន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌។

ក្នុងពិធីបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងក្រុមចលនាស្រ្តីខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២៥ ខែមករា ម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ​ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ ដោយមានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ជាសេនាធិកា ក្រោមការដឹកនាំរបស់ លោកស្រី​ ម៉េង វ៉ាន់ដានីន ជាប្រធានកិត្តិយសសាខា និង លោកស្រី​ នី ចាន់ធីតា ជាប្រធានប្រតិបត្តិសាខា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាសមាគម ដែលបានខិតខំបំពេញភារកិច្ច របស់សមាគម ក៏ដូចរាជរដ្ឋាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២២

ខេត្តសៀមរាប៖ចៅសង្កាត់រងទី ១សង្កាត់ជ្រាវ លោកគង់ ប៊ឹប  ដែលមហាជនបានស្គាល់ថា ជាថៅកែដីឡូតិ៍ដ៏ល្បីល្បាញ និងជាបុរសមានប្រជាប្រិយភាពក្នុងខេត្តសៀមរាប ផងនោះ ត្រូវប្រជាពលរដ្ឋ មួយក្រុមប្តឹងទៅតុលាការរឿងជំពាក់លុយជិត២០ម៉ឺនដុល្លារអាមេរិក ហើយគេចវេសមិនព្រមសង។

លោក ជា គីមឆែ ហៅស៊ីង ជាម្ចាស់បំណុលម្នាក់របស់លោក គង់ ប៊ឹប បានអះអាងថា កាលកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួនបានចុះកិច្ចសន្យាចាក់ដីបង្វិលជាមួយកូនបំណុល ដើម្បីជីកស្រះនិងចាក់ដីបង្វិលក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ទំហំ៦ហិកតា និងស្រះនោះជម្រៅ៦ម៉ែត្រ ដែលមានតម្លៃសរុប ៤៦៨.០០០ដុល្លារ។ ក្នុងគ្រាដែលកំពុងដំណើរការ លោក គង់ ប៊ឹប បានទូទាត់ប្រាក់មួយចំនួនទៅមកឲ្យខ្លួន។ លោកបន្តថា លុះអំឡុងខែមេសាឆ្នាំ ២០១៩ លោក គង់ ប៊ឹប បានផ្អាកការងារប៉ុន្តែនៅជំពាក់លុយលោក ១៣៤.៦១៣.៧ដុល្លារ។

បើតាម លោក ជា គីមឆែ ដោយសារតែការមិនទទួលខុសត្រូវនេះ លោកបានដាក់ពាក្យប្តឹងរក្សាការពារមួយទៅតុលាការ ដើម្បីរឹបអូសដីរបស់លោកគង់ ប៊ឹប ជាបណ្តោះអាសន្ន។   យោងតាមដីកា សម្រេចរក្សាការពារ របស់សាលាដំបូងខេត្តសៀមរាបលេខ ២៧៨ឈ/២០១៩ចុះថ្ងៃទី២ ខែកក្កដាឆ្នាំ ២០១៩ ដែលចុះហត្ថលេខាដោយលោកមុយ សុភក្ត្រ័ ចៅក្រមសាលាដំបូង បានបង្ហាញថា ម្ចាស់បំណុលឈ្មោះជា គីមឆែ បានស្នើសុំអោយតុលាការចេញដីកាសម្រេច រឹបអូសជាបណ្តោះអាសន្ននូវដីមួយកន្លែងដែលមានទំហំ១.៨៥៦ម៉ែត្រក្រឡា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ដីកាបង្ហាញទៀតថា កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ ២០១៩ ម្ចាស់បំណុលបានចុះកិច្ចសន្យាចាក់ដីបង្វិលជាមួយកូនបំណុល ដើម្បីជីកស្រះនិងចាក់ដីបង្វិលក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ៦ហិកតា និងស្រះនោះជម្រៅ៦ម៉ែត្រ ដែលមានតម្លៃសរុប ៤៦ ៨.០០០ដុល្លារ។ ក្នុងគ្រាដែលកំពុងដំណើរការ កូនបំណុលបានអោយប្រាក់មួយចំនួនទៅម្ចាស់បំណុល។ លុះអំឡុងខែមេសាឆ្នាំ២០១៩ កូនបំណុលបានផ្អាកការងាររបស់ខ្លួន ដោយនៅជំពាក់លុយម្ចាស់បំណុល ១៣៤.៦១៣.៧ដុល្លារ។

ក្នុងដីកាបញ្ជាក់ សម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុរបស់កូនបំណុលឈ្មោះគង់ ប៊ឹប ដីមួយកន្លែងក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបមានទំហំ ១៨៥៦ម៉ែត្រក្រឡា។

ជុំវិញករណីខាងលើនេះម្ចាស់បំណុលឈ្មោះជា គីម ឆែ ហៅ(ស៊ីង) បានអោយដឹងថា រឿងនេះខាងលោកបានប្តឹងទៅតុលាការចំនួន២ដងរួចមកហើយ ពេលនេះតុលាការ សម្រេចរឹបអូសដី តាមការស្នើសុំរបស់លោក។

លោកស៊ីង បន្តថា លោកគង់ ប៊ឹប ក្រៅពីជំពាក់បំណុលលោកជាង១៣ម៉ឺនដុល្លារ នៅជំពាក់ឈ្មោះថោង ឡង់ឌី៤ម៉ឺនដុល្លារ .ឈ្មោះថន ពៅ ១៨ ០០០ដុល្លារ. ឈ្មោះផល្លា២ម៉ឺនដុល្លារ.ឈ្មោះថោង សាវុធ ៧៥០០ដុល្លារ។ កាលចុះកិច្ចសន្យា លោកគង់ ប៊ឹប បាននិយាយថា បើភាគីខាងលោក(ស៊ីង) អនុវត្តមិន បានតាមកិច្ចសន្យាត្រូវតែប្រឈមតាមផ្លូវច្បាប់។  ប៉ុន្តែតាំពីឆ្នាំ២០១៩ មក ទល់ឆ្នាំ២០២២ ហើយលោកគង់ ប៊ឹប នៅមិនព្រមសងលុយទៀត។

យោងតាមការបញ្ជាក់របស់លោកស៊ីង បង្ហាញ ថា លោកគង់ ប៊ឹប នៅមានជំពាក់បំណុលមនុស្សច្រើននាក់ទៀត បើទោះបីពេលនេះលោកកំពុងបង្ហាញឡានទំនើប ឡិចស៊ីស៥៧០ដ៏មានតម្លៃ ដល់ក្រសែភ្នែកមហាជនរាប់លានគូរក៏ដោយ។

អះអាងប្រហាក់ប្រហែលនឹងលោក ជា គីមឆែ ហៅ ស៊ីង ដែរ ប្រជាពលរដ្ឋ ៣នាក់ផ្សេងទៀត ដែលជាអ្នក រកស៊ីដាក់គ្រឿងចក្រកាយដីជាមួយលោក គង់ ប៊ឹប ក៏បានលើកឡើងដែរថា លោកគង់ ប៊ឹប បានជំពាក់លុយពួកគាត់មានខ្លះ៤ម៉ឺនដុល្លារ ខ្លះ២ម៉ឺនដុល្លារ តាំងពីឆ្នាំ២០១៩មក ដោយលោក គង់ ប៊ឹប រកលេសដោះសារមិនព្រមសងលុយទាល់តែសោះ។

ជុំវិញករណីនេះ លោកគង់ ប៊ឹប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រឿងខាងលើកំពុងដោះស្រាយតាមផ្លូវតុលាការហើយ។ ចំណែករឿងជីកដី ជាគម្រោងរបស់សម្តេចសង្ឃ។

សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០១៩ មានការជីកស្តារយកអាចម៍ដីចេញពីផ្ទៃដីដ៍ធំធេងមួយកន្លែងក្នុងសង្កាត់ជ្រាវ។ ដែលការជីកនោះត្រូវបានអះអាងថា ជីក ដើម្បីបង្កើតជាបារាយណ៍សិប្បនិមិត្ត សម្រាប់ធ្វើជាតំបន់ទេសចរណ៍។ គម្រោងជីកស្តារនោះ ព័ត៌មានបានទម្លាយថា លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ ជាអ្នកក្តោបក្តាប់សេដ្ឋកិច្ច(កាន់លុយ) តែត្រូវរលាយបាត់រូបទៅវិញ ហើយបន្សល់នូវរឿងអាស្រូវរាប់មិនអស់ រហូតដល់បច្ចុប្បន្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២២

ខេត្តសៀមរាប៖អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៅក្រសួងបរិស្ថាន លោក ងួន សែប បានថ្លែងថា ព្រៃលិចទឹកក្នុងតំបន់៣ ដែលបានដកហូតពីប្រជាពលរដ្ឋ នាពេលកន្លងមក នៅទូទាំងខេត្ដសៀមរាប មានចំនួនជាង២ពាន់ហិកតា ប៉ុន្ដែត្រូវបានដាំដើមឈើសាកល្បងក្នុងបីដំណាក់កាល នៅលើផ្ទៃដី៤០ហិកតា ក្នុងនោះដំណាក់កាលទី១ លើផ្ទៃដីទំហំ៥ហិកតា មានជា២ពាន់ដើម , ដំណាក់កាលទី២ និងដំណាក់កាលទី៣ មានផ្ទៃដីទំហំ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង១ម៉ឺនដើម ដើម្បីស្ដារគម្របព្រៃលិចទឹកឡើងវិញ បង្កើតជំរកសម្រាប់មច្ឆជាតិពងកូន និងបង្កើននូវជីវចម្រុះ សម្រាប់តំបន់បឹងទន្លេសាប។

លោក ងួន សែប បន្តថា ក្រសួងបរិស្ថាន បានកំណត់ការដាំស្ដារព្រៃលិចទឹកសាកល្បងនេះជាជំហានៗ ហើយការដាំសាកល្បងជំហានទី១នេះ ក្រសួងបរិស្ថានបានកំណត់ដាំស្ដារសាកល្បងលើផ្ទៃដីព្រៃលិចទឹកក្នុងតំបន់៣ ចំនួន២០០ហិកតា ក្នុងនោះមាន ៖ខេត្តសៀមរាប ចំនួន៤០ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ២.២៤៨,៦១ហិកតា , ខេត្តកំពង់ឆ្នាំង ដាំស្ដារសាកល្បងចំនួន៥០ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ២៧.៨៣៨,១៤ហិកតា , ខេត្តបាត់ដំបងដាំសាកល្បងចំនួន៤០ ក្នុងចំណោមផ្ទៃដីដកហូតសរុប ៤.៣៤៧,១៥ហិកតា , ខេត្តបន្ទាយមានជ័យ ដាំសាកល្បងចំនួន២៥ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ៣.៤៧១ហិកតា និងខេត្តកំពង់ធំ ដាំសាកល្បចំនួន៤៥ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុបជាង៩ម៉ឺនហិកតា។

លោកថ្លែងបែបនេះក្នុងពិធីដាំស្ដារព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងសៀមរាប នៅព្រឹកមិញនេះ។

បើតាម លោក ងួន សែប យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ផ្ទៃដីព្រៃលិចទឹក ដែលត្រូវបានដកហូតពីការកាប់រុករាន រំលោភកាន់កាប់ខុសច្បាប់នោះ ត្រូវដាំឫស្សី និងកូនឈើព្រៃលិចទឹកជាច្រើនប្រភេទឡើងវិញ រួមមានឫស្សី ពឹងពុង ឬស្សីស្រុក ឫស្សីព្រៃ ដើមរាំងទឹក ដើមរំដេញ ដើមល្វា ដើមដង្កៀបក្តាមនិងដើមសណ្ដាន់ នៅលើផ្ទៃដីដកសរុប៤៧.០១៤,៦៩ហិកតា តាមបណ្តាខេត្ដជាប់នឹងបឹងទន្លេសាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ​ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការ​ចាក់​វ៉ាក់សាំង​ដូសជម្រុញ ទី៤​នេះ​ ដើម្បីការពារ​សុខភាព​ សំដៅ​ធ្វើ​យ៉ាងណា​ ​កុំ​ឲ្យមាន​ការ​ឆ្លង​រីករាលដាលនៃ​​មេរោគបំលែង​ខ្លួនថ្មី ប្រភេទ​ អូមីក្រុង ដែល​ពិភពលោក​កំពុង​តែ​មានការ​​​ព្រួយ​បារម្ភ​។ លោកថា មេរោគ​ប្រភេទ​នេះ វា​ពិតជាងាយ​ឆ្លង​លឿនណាស់​ មានតែ​ការ​ចាក់​​វ៉ាក់សាំង​​ទេ​ ដែល​អាច​​ការពារ​យើង​ឲ្យ​ជៀសផុតពី​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ បាន ។

អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​សូម​ឲ្យមានការ​រួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លង​ជំងឺកូវីដ-១៩​ ជាពិសេស​វីរុសបំលែង​ខ្លួនថ្មី ប្រភេទ​ អូមីក្រុង ដោយ​កុំភ្លេចអនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ តាម​ប្រសាសន៍​ណែនាំ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏ដូចជា​ក្រសួង​សុខាភិបាល​។

លោក​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍បែបនេះក្នុងពេកអញ្ជើញ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជម្រុញទី៤​ នៅ​សាលសន្និសីទ​សាលាខេត្តកំពង់ចាម​ ​​នៅថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២២​នេះ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ ដែល​បាន​ផ្ដល់​ វ៉ាក់សាំង​ម្ជុលទី៤ ជាដូសជម្រុញ​ សម្រាប់​ចាក់ជូន​ថ្នាក់ដឹកនាំ​ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​ខេត្តកំពង់ចាម។

តាម​របាយការណ៍ របស់​ លោក​វេជ្ជបណ្ឌិត​ គីម​ សួរភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ​ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាម​សម្រេច​ចាក់​វ៉ា​ក់​បង្ការ​ជូន​ប្រជាពលរដ្ឋ កុមារ​អាយុ​ ៥ឆ្នាំ​ ចាក់ដូស​ទី​១​ បាន​៨៧%​ ដូសទី​២​ បាន៦៣%​។ កុមារ​អាយុ​៦ឆ្នាំ​ ដល់​១១ឆ្នាំ​ ចាក់​ដូស​ទី​១​ បាន​១១០%​ ដូសទី​២​ បាន១០២%​។ អាយុ​១២​ ដល់​១៨ឆ្នាំ​ ចាក់​ដូស​ទី​១​ បាន​១០០%​ ដូសទី​២​ បាន៩៦%​។ និង​អាយុ​១៨ឆ្នាំ​ឡើង​ ចាក់​ដូស​ទី​១​ បាន​៧២%​ ដូសទី​២​ បាន៦៨%​ និង​ដូស​ជម្រុញ​ទី​៣​ បាន​៣៧​%​។ ​ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹង​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺឆ្លង​កូ​វីដ-១៩ ក្នុង​ដូ​ស​ទី​៤ ឬ​ដូ​ស​ជម្រុញ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​ហ៊ុន សែន ដល់​ថ្នាក់ដឹកនាំ​ ​មន្ត្រីរាជការ​ និង​មន្ត្រី​នគរបាលជាតិ នៅក្នុង​ខេត្តកំពង់ចាម ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page287 Page288 Page289 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×