ខេត្តឧត្ដរមានជ័យ៖រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអ្នកនាំពាក្យ លោកនេត្រ ភក្រ្តា បានឲ្យដឹងថា ជាងមួយឆ្នាំក្រោយពីបានមកនៅជម្រកថ្មី ក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដំរីខាវ៉ាន់ មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរបណ្តើរៗហើយ បន្ទាប់ពីរស់នៅយ៉ាងឯកោ ក្នុងសួនសត្វ នៅប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបញ្ជាក់បែបនេះ
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្នុងឱកាសលោកធ្វើដំណើរជាមួយលោក
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូបានចូលពិនិត្យពីស្ថានភាពសត្វដំរីឈ្មោះ ខាវ៉ាន់ ដែលគេស្គាល់ថាជាដំរីដ៏ឯកោបំផុតនៅលើលោក ក្រោយពីទទួលបានជម្រកថ្មីនៅក្នុង តំបន់អភិរក្សរបស់កម្ពុជា។
លោកនេត្រ ភក្រ្តា បានបន្ថែមថា
ដំរីខាវ៉ាន់ បានមកដល់ទឹកដីនៃនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។
លោកបន្តថាបច្ចុប្បន្ន ដំរីខាវ៉ាន់ ជាដំរីឈ្មោល មានអាយុ ៣៧ ឆ្នាំ ហើយវា ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វ មួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូល របស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។
ដំរីខាវ៉ាន់ ត្រូវបានប្រទេសស្រីលង្កា ផ្តល់ជា អំណោយឱ្យប្រទេសប៉ាគីស្ថានតាំងពីវាមានអាយុ ១ ឆ្នាំ និងត្រូវបានរស់នៅក្នុងសួនសត្វតាំងពីតូចមក។
ខាវ៉ាន់ធ្លាប់មានដៃគូ តែជាអកុសល ដំរីញីនោះបានស្លាប់ក្នុងទ្រុងជាមួយ ហើយខាវ៉ាន់បានបន្តរស់នៅឯកោ រហូតដល់ដល់ឆ្នាំ២០២០ ការតតាំងក្តីមួយបានឈ្នះដែល ដឹកនាំដោយអ្នកចម្រៀងដ៏ល្បីឈ្មោះ CHER និងមានការចូលរួមពីអង្គការអភិរក្សសត្វព្រៃជាច្រើនក្នុងនោះក៏មានអង្គការដែនជម្រក សត្វព្រៃ កម្ពុជា ផងដែរ។ នៅកម្ពុជា ខាវ៉ាន់មានមិត្តភ័ក្តិជាដំរីញីស្រុកចំនួន ៣ ក្បាល៕SRP



លោក ហ៊ុន ម៉ាណែត បានថ្លែងថានៅពេលប្រពលរដ្ឋជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រក ដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យឆ្លងផុតពីការលំបាកទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោល ប្រជាពលរដ្ឋឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ»។
ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ត្រូវបានតុលាការឲ្យចេញលិខិតអញ្ជើញឲ្យចូលខ្លួន ទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសាកសួរ អំពីដំណើររឿង អ្នកដែលពាក់ព័ន្ធការឈូសឆាយ ទន្ទ្រានដីព្រៃ លិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមលិខិតអញ្ជើញ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា បៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ។
ខេត្តព្រៃវែង៖សម្ដេច ស ខេងបានថ្លែងផ្ដាំផ្ញើថា កិច្ចការបន្តចាប់ពីពេលនេះទៅ ការប្រមូលផ្ដុំគ្នាចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋ ជាពិសេសចូលរួមផ្ដល់ការគាំទ្រដល់បេក្ខជន បេក្ខនារីក្រុមប្រឹក្សា ឃុំសង្កាត់របស់គណបក្ស ឱ្យធ្វើសកម្មភាពនានា នៅមូលដ្ឋានគឺជាអាទិភាព។ សម្ដេច ស ខេង ថាទន្ទឹមនឹងនេះត្រូវរួមគ្នាប្រមូលបញ្ហាប្រឈម នៅមូលដ្ឋាន មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋល្អ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើអំពើល្អដោយការមិនរំលោភអំណាច មិនបំពានសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងត្រូវពង្រឹងគុណភាពសមាជិក មានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មីបន្ថែម។