Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងរងគ្រោះថា ដោយចោទថាបានចាប់ក្មួយស្រី រំលោភ រហូតបានសម្រេច។

ការឃាត់ខ្លួនរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងបរិវេណផ្ទះរបស់​ជនសង្ស័យ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្រ្តីនគរបាលបានឲ្យដឹងថា ពូសាច់ថ្លៃដែលចាប់រំលោភក្មួយស្រីនោះ ឈ្មោះ សម្បត្តិ ហៅ ចិន អាយុ ៣៦ឆ្នាំ មានទីលំនៅជាប់របងផ្ទះជនរងគ្រោះ។

ម្តាយកុមារីរងគ្រោះបានប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ ទើបលែងលះជាមួយប្តីបានប៉ុន្មានខែនេះទេ។ គាត់មានកូនទាំងអស់២នាក់ ហើយកូនស្រីច្បង អាយុ ១១ឆ្នាំ ត្រូវពូសាច់ថ្លៃចាប់រំលោភនេះឯង ពោលបានន័យថាជនសង្ស័យ ត្រូវជាប្អូនថ្លៃរបស់គាត់។

ម្តាយក្មេងស្រីរងគ្រោះបន្តថា ប្អូនថ្លៃនេះ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ តាំងពីអំឡុងឆ្នាំ២០២១ ប៉ុន្តែមិនបានសម្រេច។ ទើបនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ពេលគាត់មិននៅផ្ទះ ប្អូនថ្លៃមានឱកាសក៏ចាប់រំលោភបានសម្រេចតែម្តង។

ចំណែកកូនស្រីបានប្រាប់ថា ពូចិន បានចាប់រំលោភសេពសន្ថវ:បានសម្រេច ហើយជនសង្ស័យ គំរាម​មិនឱ្យ​ប្រាប់នរណាទេបើហ៊ានប្រាប់នឹងសម្លាប់ចោល។

ទោះជាយ៉ាងណា សមត្ថកិច្ចនគរបាលមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តសៀមរាបដើម្បីចាត់ការបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖បុរសជនជាតិចិនម្នាក់ បានស្លាប់នៅស្ទឹងសៀមរាប ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងម៉ោង០៤ទាបភ្លឺ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងស្ទឹងសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង។ ជនរងគ្រោះឈ្មោះ JIA ZEMING ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ
(បុគ្គលិកព្រលានយន្តហោះថ្មី) ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ1788667  ស្នាក់នៅភូមិប្រវាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរម៉ូតូម៉ាក HONDA scopy ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 1J-5814។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ជនរងគ្រោះ ជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ ហើយស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។ មូលហេតុបើកបរក្នុងស្ថានភាពស្រវឹងបើកហួសផ្លូវបណ្តាលឲ្យធ្លាក់ទឹកស្ទឹង។ សាកសពសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២២

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី បានមានប្រសាសន៍បន្ថែមថា កម្ពុជាបានចំណាយធនធានសន្សំ របស់ជាតិយ៉ាងច្រើន ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងនោះកម្ពុជានៅតែបន្តបញ្ជាទិញវ៉ាក់សាំង បើទោះបីជាយើងមិនទាន់ចាក់អស់ ក៏កម្ពុជាមិនអាចប្រថុយឲ្យគ្មានវ៉ាក់សាំងរក្សាទុកបានទេ ជាងនេះទៅទៀតកម្ពុជាបានយកចិត្តទុកដាក់លើសម្ភារៈបរិក្ខារសុខាភិបាល ការព្យាបាលដោយឥតគិតថ្លៃ។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបើកប្រាក់បៀរវត្សជូនមន្ត្រីរាជការជាបន្តបន្ទាប់។ ទាំងនេះជាសមត្ថភាព និងភាពបត់បែននៃការដឹកនាំដើម្បីប្រជាជនកម្ពុជា។

ក្នុងពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានលើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការគាំពារផ្នែកសុខមាលភាពរបស់ប្រជាជនផងដែរ។

លោកហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត សៀមរាប នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

 តាមរបាយការណ៍ លោក ទៀ សីហា បានលើកឡើងពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាលគណបក្សខេត្តសៀមរាប គ្រប់ជាន់ថ្នាក់ដែលបានអនុវត្តការងារកន្លងមកស្របតាមទិសដៅការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលសកម្មភាពទាំងអស់នេះបានបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ចំពោះការគិតគូរ យកចិត្តទុកដាក់ និងនៅជាប់ជាមួយប្រជាពលរដ្ឋពេលដែលប្រជាពលរដ្ឋមានតម្រូវការណាមួយ។ 

លោកទៀ សីហា បានថ្លែងថា ការបំពេញការងារ និងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយផ្អែកលើការរួមកម្លាំងគ្នាជំនះគ្រប់ឧបសគ្គ និងអនុវត្តការងារតាមជំហានគឺជាការសម្រេចបានភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ។ សកម្មភាពទាំងអស់បានស្ដែងឱ្យឃើញពីសមត្ថភាពរបស់មន្ត្រីថ្នាក់មូលដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថាថ្មីៗនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប បានធ្វើការកែសម្រួលរៀបចំរចនាសម្ព័ន្ធក្នុងគណបក្សខេត្ត ដែលក្នុងនោះរួមមាន៖ គណៈចលនាមហាជនខេត្ត គណៈចលនាយុវជន ក្រុមចលនាស្រ្តី គណៈចលនាសហជីព គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍។  សូមជម្រាបដែរថា ក្រៅពីរចនាសម្ព័ន្ធរបស់គណបក្សខេត្តដែលមានស្រាប់ ខេត្តសៀមរាបបានបង្កើតបន្ថែមនូវគណៈចលនាសាសនិកឥស្លាមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២២

ខេត្តកណ្ដាល៖អំពើពុករលួយ របស់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបានលាតត្រដាង ខណ:ឃាត់ឡានដឹកលើសទម្ងន់ ៦០គ្រឿង យកលុយពីម្ចាស់ឡានហើយ ប្រើល្បិចកេងប្រវ័ញ្ចយកលុយពីក្រសួងទៀត។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ។

ប្រភពបានលើកឡើងថា តាំងពី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ តែនៅជារឿងក្តៅៗដដែល ដែលបុគ្គលនេះមានចេតនាទុច្ចរិត ២ចំណុច ! ទី១-អោយម្ចាស់ឡានដឹកលើសទម្ងន់ចូលបង់ពិន័យ និងប្រាក់ថ្លៃរក្សាការពាររថយន្ត។ គេបង់អោយហើយ គោះលុយគេបន្ថែម។

ទី២-ហេតុអ្វីធ្វើលិខិតស្នើសុំលុយពីក្រសួង ចំពោះការស្នើលុយ លើកហេតុផលពីការថែទាំ ឡានដឹកលើសទម្ងន់ ទាំង៦០គ្រឿង? ខណៈកាតព្វកិច្ច ចូលបង់ពិន័យជាម្ចាស់ឡាន ?

សូមរំលឹកថា៖ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រី បានចេញបញ្ជាអោយក្រសួងសាធារណការ និងដឹកជញ្ជូន អនុគ្រោះអោយម្ចាស់រថយន្តដឹកលើសទម្ងន់ ដែលជំនាញចាប់ឃាត់ទុក ចូលមកបង់ពិន័យ តាមច្បាប់ ដោយលើកទី១ អនុគ្រោះ មិនរក្សាទុក១ឆ្នាំទេ ដើម្បីទុកលទ្ធភាព អោយគាត់មានឱកាស យកឡានមកធ្វើអាជីវកម្ម ដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ មានចរន្តដំណើរសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថា៖ ខាងជំនាញរបស់ក្រសួង បានធ្វើរបាយការណ៍១សួរ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល  ពីបញ្ហាពិនិត្យសំណើសុំចំណាយគឺដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងបំណុល ត្រូវសងអ្នកផ្គង់ផ្គង់។ ខាងជំនាញក្រសួងបានលើកជាសំណួរ ដោយស្នើ សុំឱ្យ លោកប្រធាន ផ្តល់មតិផ្ញើរតបនៅមុន ឬនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមការគួរ ចំពោះការស្នើសុំថវិកាដើម្បីរក្សារថយន្ត ដែលបានឃាត់ទុកមិនសមស្រប តាមលិខិតលេខ១០០២ សក.ភណ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។

ចុងក្រោយលទ្ធផល ខាងជំនាញខាងក្រសួងបានសង្កេតឃើញថា មន្ទីរសាធារណការ និងដឹកជញ្ជូនរខត្តកណ្តាល បានឃាត់ទុករថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៦០គ្រឿង រយៈពេល១ឆ្នាំ ហើយដើម្បីរក្សាទុក រថយន្តដែលបានឃាត់ទុកនេះ មន្ទីរបានស្នើសុំថវិកាចំនួន ៣៨៩ ៧០០ ០០០រៀល មកក្រសួង ក្នុងនោះសម្រាប់ចំណាយលើថ្លៃឈ្នួលកន្លែងរក្សាទុករថយន្តចំនួន ១១០ ៧០០ ០០០រៀល កម្លាំង យាមរថយន្តចំនួន ២៧០ ០០០ ០០០រៀល និងចំណាយថ្លៃ ទឹក ភ្លើងចំនួន ៩ ០០០ ០០០រៀល។

ជំនាញលើកឡើងថា, ករណីនេះ មិនស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខនស/ រកម/០៥១៤ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ត្រង់ប្រការ៦០ ដែលចែងថា “….ម្ចាស់យានយន្ត ត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះ ដោយខ្លួនឯង”។

តាមរយៈលក្ខណៈ វិនិច្ឆ័យរបស់ជំនាញខាងក្រសួងយល់ឃើញថា, ករណីនេះ កើតឡើងដោយសារកង្វះការយកចិត្តទុកដាក់ របស់មន្ទីរក្នុងការអនុវត្តច្បាប់។ កត្តានេះ អាចនាំឱ្យច្បាប់ស្តីពីផ្លូវថ្នល់ខាងលើពុំមានប្រសិទ្ធភាពអនុវត្ត។

ខាងជំនាញក្រសួងបានបញ្ជាក់ពីឫសគល់បញ្ហា បច្ច័យ និងផ្តល់ ជាអនុសាសន៍ ដល់លោក មុឹង យូឡេង ជាប្រធានមន្ទីរគួរផ្តោតការយកចិត្តទុកដាក់អនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន សម្រាប់កិច្ច ប្រតិបត្តិការទាំងឡាយនាពេលអនាគត។

សូមជម្រាបថាដោយសារមានការបញ្ជាពីរាជរដ្ឋាភិបាល ដោះលែងរថយន្តទាំងអស់ ដោយគ្មានលក្ខខណ្ឌ។ ដើម្បីធានា ទ្រព្យដែលរក្សាទុក១ឆ្នាំ ធ្វើឱ្យមន្ទីរព្យាករណ៍ទឹកលុយ រយៈពេល ១៨ខែ ដើម្បីផ្គត់ផ្គង់ ថែរក្សា រថយន្ត ទាំងនោះ។ មន្ទីរបានពិគ្រោះគ្នាជាមួយថ្នាក់ដឹកនាំក្រសួង រួចហើយទើបមានការស្នើសុំថវិកានេះឡើង ដើម្បីធានាប្រសិទ្ធភាពនៃការងារ និងសុំឱ្យក្រសួងជួយដោះស្រាយ។ នេះអាចជាអំពើពុករលួយ ១ជ្រុងដែលបានបែកធ្លាយ , នៅមានករណីមិនប្រក្រតីជាច្រើនទៀត ដែលលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់បានទទួលដំណឹងនេះនៅឡើយ។

ជុំវិញករណីនេះ សារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី លោក មុឹង យូឡេង នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២២

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជេីងគោក​ អញ្ជេីញជាអធិបីក្នុងពិធីសម្ពោធអាគារទីបញ្ជាការ អគារស្នាក់នៅ និងឃ្លាំង សរុប ៣៦ខ្នង នៅកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២២

ខេត្តរតនគិរី៖បុរសម្នាក់ត្រូវបាននគរបាលស្រុកកូនមុំ ឃាត់ខ្លួនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ២១និង១៥ នាទីស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។

នគរបាលស្រុកកូនមុំ បានឲ្យដឹងថាជនសង្ស័យឈ្មោះ សាត សុខនៅ អាយុ២២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ១មេតំហ្វេតាមីនអាយ ៤ថង់ ទម្ងន់ ១.០៦ក្រោម ២.ប្រាក់រៀលចំនួន ៦១០០០ រៀល ៣.ទូរស័ព្ទ១គ្រឿង ៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ៥. ឧបករណ៍សេពគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្ននគរបាលកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២២

ខេត្តសៀមរាប៖កសិករចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួន ពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើ នៅតំបន់សហគមន៍ ចង្ក្រានរយ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភ: ម្សិលមិញ ស្ថិតក្នុងភូមិសាស្ត្រ ឃុំល្វាក្រាំង និងឃុំស្វាយស ស្រុកវ៉ារិន ដោយនគរបាលស្រុកវ៉ារិន សហការជាមួយ ប្រជាសហគមន៍ចង្រ្កានរយ។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ខណ:
កម្លាំងសមត្ថកិច្ច ចម្រុះចុះល្បាតក្នុងព្រៃសហគមន៍លើខ្នងភ្នំ ក៏បានប្រទះឃើញពួកគេធ្វើសកម្មភាព កាត់ផ្តួលនិងអារជ្រៀកឈើដោយម៉ាស៊ីនរណាយន្ត២គ្រឿង ក៏ឃាត់ខ្លួនតែម្ដង។

សមត្ថកិច្ចដដែលបានបន្តថាមនុស្សទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួន៖ ទី១ឈ្មោះ អ៊ា​ អន​ ភេទប្រុសអាយុ​១៦ឆ្នាំ​ មមុខរបរកសិករ ភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ​ ខេត្តសៀមរាប​, ទី២ឈ្មោះ ធួន​ រដ្ឋា​ ភេទប្រុសអាយុ​១៨ឆ្នាំ​ មុខរបរកសិករ ភូមិ​ខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ​ ខេត្តសៀមរាប​, ទី៣.ឈ្មោះ ធិម​ គិង​ ភេទប្រុសអាយុ​៣៨ឆ្នាំ​ មមុខរបរកសិករ ភូមិ​ជប់តាត្រាវ ឃុំជប់តាត្រាវ ស្រុកអង្គរធំ​ ខេត្តសៀមរាប​ ទី៤ឈ្មោះ ខៀវ​ ខន​ ភេទប្រុសអាយុ​៣០ឆ្នាំ​មុខរបរកសិករ ភូមិ​ គោកកក់​ ឃុំស្វាយចេក ស្រុកអង្គរធំ​ ខេត្ត​សៀមរាប​។ ករណីនេះបានដកហូតវត្ថុតាងម៉ាស៊ីនរណាយន្ត២គ្រឿង ឧបករណ៍ និងឈើដែលអាជ្រៀកមួយចំនួនផងដែរ។

បច្ចុប្បន្ន មនុស្សទាំង៤នាក់រួមនិងវត្ថុតាង បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើ អនុវត្តន៍តាមផ្លូវ
ច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានក្រសួងធនធានទឹក និងឧតុនិយម ជាម្ចាស់គម្រោង​ ក្នុងទំហំទឹកប្រាក់​ប្រមាណ​ជា​ ៣២លានដុលា្លរ ដែលមានស្រុកចំនួនពីរទទួលផល រួមមាន៖ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៦ឃុំ ស្មើនឹង ២១ភូមិ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មាន ២ឃុំ ស្មើនឹង ៥ភូមិ ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ នៅថ្ងៃទី​១៩​ ខែកុម្ភ: ម្សិលមិញ។

គួរបញ្ជាក់ថា៖ ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ រួមមាន ៖
-ប្រឡាយមេ ចំនួន ១២ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ
-សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង
-ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីរដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ៧គ្រឿង ចំនួន ១កន្លែង និងអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ ៨.០០០ហិចតា និងរដូវប្រាំង ប្រមាណ ៨.០០០ហិកតា។

គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម កំពុងអនុវត្តនៅក្នុងភូមិសាស្រ្តឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណជា៧៥% ប៉ុណ្ណោះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២២

ខេត្តសៀមរាប៖លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា យុវជនគណបក្សប្រជាជនកម្ពុជា ជំនាន់មុនបានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនអនេកបន្តទុកឱ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។

លោកការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តសៀមរាប នៅព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២២

ខេត្តសៀមរាប៖លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈ ការសម្រេចរៀបចំមូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមានជាអាទិ៍ ការបើកដំណើរការមណ្ឌល ព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលាក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និងសិក្សាស្រាវជ្រាវច្បាស់លាស់ត្រឹមត្រូវរបស់ក្រុមបច្ចេកទេសជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។ D-19-2-22-MND1

លោកបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តសៀមរាប នៅពីព្រឹកមិញនេះ។

លោកហ៊ុន ម៉ាណែត បានបន្តថា ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានធ្វើឲ្យគ្រប់គ្រង បានអត្រាអ្នកឆ្លងទាប ហើយក៏មិនមានករណីស្លាប់ថ្មីទៀតទេគិតត្រឹមថ្ងៃនេះ។ ការណ៍នេះបានជួយឱ្យកម្ពុជា ឈានទៅបើកប្រទេសទ្បើងវិញ លើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាព នៃសុខភាព សុខមាលភាព ប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។ យ៉ាងណាក៏ដោយ សម្តេច ក៏បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នាសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃមេរោគបំប្លែងថ្មីៗ។

លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋ នៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់ កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះពីការសម្លាប់រង្គាល របស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាម ដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយ ណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយ ជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះ ដើម្បីកេងចំណេញមហិច្ឆិតានយោបាយ របស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់ របស់ប្រជាពលរដ្ឋឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២២

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ត្រូវបានតែងតាំងមុខតំណែងទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវចូលនិវត្តន៍។​

នេះយោងបើតាមប្រកាសរបស់សម្ដេច

សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​សមាជិក​ សមាជិកា​គណបក្សប្រជាជន​ទាំងអស់​ ត្រូវ​បន្ត​ខិតខំ​កសាង​នូវ​អំពើ​ល្អ​ ក៏ដូចជា​ការបម្រើ​សេវា​រដ្ឋបាល​ និង​សេវា​ផ្សេងៗ​ ជូនប្រជាពលរដ្ឋ​ ជាពិសេស​ការ​ទប់ស្កាត់​ និងដោះស្រាយ​ ចំពោះ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ បឹងបួ​នានា​ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ផងដែរ។

លោក​​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈ​បក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​​ បានថ្លែងបែបនេះក្នុង​ពិធីសម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ស្វាយ​ពោធិ​ ស្រុកស្រីសន្ធរ​ នៅថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ។

លោកបន្តថាដោយសារ​មាន​សុខសន្តិភាព​ទេីប​មាន​ការ​អភិវឌ្ឍន៍​ ដេីម្បី​ថែរក្សា​សុខសន្តិភាព​ឲ្យ​បាន​នៅ​គង់វង្ស​យូរអង្វែង​ យេីង​ត្រូវ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ ដេីម្បី​​ឲ្យមានការអភិវឌ្ឍន៍​កាន់តែ​រីកចម្រើន​នោះ គឺត្រូវ​បោះ​ឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា​។

ក្នុង​ឱកាសនោះ​ដែរ​ លោក​ អ៊ុន​ ចាន់ដា​ បាន​លើក​ឡើង​ថា​ កំណើត​រស់រាន​មាន​ជីវិត​​របស់​យើង​គឺមាន​៣​ ទី១-​កំណើត​ប្រសូត​ចេញ​ពី​ផ្ទៃ​អ្នក​ម្តាយ​ ។ ទី២-​កំណើត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ជួយសង្គ្រោះ​រំដោះប្រជា​ពលរដ្ឋ​យើង​ចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត​ ។ និង​ទី៣-​ កំណេីត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដែល​ជា​យុទ្ធសាស្ត្រ​កន្លឹះ​ របស់​សម្តេច​ហ៊ុន​ សែន​ ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page274 Page275 Page276 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×