Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលអតីតមេបក្សប្រឆាំង លោក សម រង្សី ភ្នាល់ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិត ក្រោយលោក សម រង្សី បានសរសេរចោទ រូបលោកជាថ្មី១ទៀត។

ការបបួលលោក សម រង្សី ភ្នាល់ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិត នៅថ្ងៃពុធនេះ បន្ទាប់ពី លោកសម រង្ស៊ី កាលពីម្សិលមិញ បានបង្ហោះវាយប្រហាររូបជាថ្មីម្ដងទៀត។

ខាងក្រោមជាសំណេរដើម របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? 😅

លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។

ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។

ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ “កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)…។”

សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។

យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។

តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?

លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។
ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។

បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ😉 ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។

សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។

តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់😅

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ករណីបុរសនាំនា…រី ទៅដេ..កផ្ទះសំណាក់ នៅក្រោយស្តាតចាស់ នាយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ហើយបានបាត់ចិញ្ចៀន មួយវង់តម្លៃរាប់ពាន់ដុល្លារ។ ខាងនារីដេ..កជាមួយ បដិសេធ ថាមិនបានយក…នោះទេ

បើតាមប្រភព បុរសរូបនោះ បើករថយន្តម៉ាកលុចស៊ិស 300 ពណ៌ស ចំណែកចិញ្ចៀនដែលបានបាត់នៅផ្ទះសំណាក់នោះ ជាចិញ្ចៀនគូស្នេហ៍ ទៀតផង។ ទីភ្នាក់ងារសៀមរាបប៉ុស្តិ៍ ធីវី អនឡាញ សូមលាក់ឈ្មោះសិន…។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាប៉ុស្ដិ៍ ថា ពិតជាមានករណីបែបនេះមែន ក្រោយទទួលបានពាក្យបណ្ដឹងខាងសមត្ថកិច្ចបានហៅនារីនិងអ្នកពាក់ព័ន្ទទៅសាកសួរ ប៉ុន្តែនារីរូបនោះបានបដិសេធ ក..រណីចោទ..ប្រកា..ន់។ ក្រោយបដិសេធភាគីទាំងពីរ បានបបួលគ្នាទៅស្បថ ប៉ុន្តែចុងក្រោយខាងបុរស ដែលចោទនារីនោះ មិនហ៊ានស្បថនោះទេ។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បន្តថា ក្រោយបុរសមិនហ៊ានទៅស្បថបែបនេះ ក៏បានសម្រេចចិត្តដកពាក្យបណ្ដឹងវិញ។ គេបានបង្ហើបថា បុរសរូបនោះ មិនដឹងថាបាត់ចិញ្ចៀននៅទីណានោះទេ។ ទោះជាយ៉ាងណា មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា ហេតុការណ៍ខាងលើសមត្ថកិច្ចកំពុងស៊ើបអង្កេតនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២២

ភ្នំពេញ៖ករណីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រសួងសូមអំពាវនាវឱ្យបងប្អូន នៅក្នុងបណ្តាញសង្គមបញ្ឈប់ នូវការបង្ហោះព័ត៌មានមិនពិត ដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះ នឹងបង្កការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវ កាន់តែធ្លាក់ចុះថែមទៀត។

នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ក្នុងសេចក្ដីប្រកាសបានអះអាងថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងបានដឹង រួចហើយ ពីការធ្លាក់ចុះនៃថ្លៃ ស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ។ ជាដំណោះស្រាយ ក្រសួងបានចាត់បញ្ជូន ឯកឧត្តមអនុរដ្ឋលេខាធិការ ចំនួន២រូប គឺ ឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្រប នៅនឹងកន្លែងជូនបងប្អូនប្រជាកសិករ។

សូមជ្រាបថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្ល ស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ចាប់ពីដើមខែវិច្ឆិកាមក។ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មាន ពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមសហការ ក្នុងស្មារតីស្ថាបនា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២២

អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃអង្គារ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តមានប្រសាសន៍ថា «ខ្មាំងសត្រូវក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ អ៊ីចឹង ក្នុងជីវិតរបស់យើង ក្នុងបរិបទដែលប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថិរភាព ១០០% យើងត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ»។ សម្ដេចបន្តថាព្រោះកម្ពុជាមានថ្នាក់ដឹកនាំ និងធនធានមនុស្សប្រកបដោយសមត្ថភាព និងចំណេះដឹងនេះហើយ បានធ្វើឱ្យការរៀបចំកិច្ចប្រជុំអាស៊ានប្រព្រឹត្តទៅជោគជ័យ។

សម្ដេចស ខេង បានថ្លែងកោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការទាំងអស់របស់សាកវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា។

សម្ដេចបានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពទាំងឡាយដែលសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សម្រេចបាន និងមានមោទកភាពចូលរួមអបអរសាទរជោគជ័យរបស់និស្សិតទាំង ២,៩០៨អង្គ-នាក់ រួមមាននិស្សិតបរិញ្ញាបត្ររង ២៩៧នាក់ និស្សិតថ្នាក់បរិញ្ញាបត្រ២ ៤២២នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៨៩នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពលរបស់ជាតិ។

សម្ដេចបានបន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែង.របស់រាជរដ្ឋាភិបាល និងមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយគម្លាត នៃការអប់រំ និងចំណេះដឹងរវាងទីក្រុង និងជនបទ សម្ដេចក៏បានផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ដើម្បីផ្ដល់ឱកាស និងសេវាកម្មសម្រាប់បំពេញតម្រូវការធនធានមនុស្ស នៅមូលដ្ឋាន ឆ្លើយតបគោលនយោបាយ រៀនពេញមួយជីវិតរបស់រាជរដ្ឋាភិបាលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២២

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះសារសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ឆាប់ជាសះស្បើយពីជំងឺ covid 19។

នៅក្នុងសាររបស់សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហោះថា

សូមគោរពជូនពរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ខ្ញុំ និងភរិយា មានសេចក្តីព្រួយ និងបារម្ភជាពន់ពេក ក្រោយពីបានទទួលព័ត៌មានថា សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី។

ស្ថិតក្នុងបរិយាកាសដ៏អាប់អួរនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី សូមឆាប់បានជាសះស្បើយជាស្ថាពរ ដើម្បីសណ្ឋិតនៅជាប្រមុខដឹកនាំដ៏ឆ្នើម និងវាងវៃបំផុត សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាដរាបតរៀងទៅ។

សូម សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងស្វាមីភក្តិដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ ស ខេង និង ភរិយា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២២

សុខភាពរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធម្មតា ទោះបីជាតេស្តឃើញវិជ្ជមានកូវីដ.១៩ក៏ដោយ។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។

មុនចេញពីកម្ពុជា ខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរ មកខ្ញុំធ្វើតេស្តរហ័ស
មុនឡើងយន្តហោះតែពុំមានឃើញ
អ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថាមេរោគនេះ
មកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមក
នោះឡើយមតែអ្វីដែលច្បាស់ពេលមកដល់
ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាច
លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩
ដែលយើងត្រូវតែទទួលស្គាល់ បើទោះជា
ក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។

សម្ដេចបានបន្តថា ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយ
ប្រធានាធិបតីបារាំង។

ដើម្បីសុវត្តិភាព សម្រាប់ប្រតិភូ ដែលចូលរួមប្រជុំខ្ញុំសម្រេច ឲ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។
ឯតំណាងប្រទេសអាស៊ាន យើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។

អ្វីដែលអាក់ខាន គឺជំនួបបានគ្រោងទុក
ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតី
បារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការៈធម្មតា ដែលខ្ញុំ
នឹងបន្តធ្វើការធម្មតាលើកលែងតែការ
ទទួលភ្ញៀវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២២

ខេត្តកោះកុង៖កម្លាំងកងរាជអាវុធហត្ថកោះកុង សហការជាកម្លាំងសាខាគយ និង រដ្ឋាករខេត្តកោះកុង បានស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅពេលដែលម្ចាស់កំពុងបើកបរក្នុងចំណតរថយន្ត ទល់មុខផ្សាភូមិថ្មី ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

រថយន្តដែលរងការបង្ក្រាប ម៉ាក TOYOTA PRIUS (HYBRID) ឆ្នាំផលិត២០១០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AQ -2467។ បច្ចុប្បន្នរថយន្តបទល្មើស ត្រូវបានកម្លាំងគយនាំទៅរក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖ខេត្តសៀមរាបជាខេត្តតំបន់ទេសចរណ៍ ដូច្នេះបងប្អូនប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមុននឹងផុសអ្វីមួយដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម បើមិនពិតនោះទេសុំកុំផុស។

ជុំវិញ account facebook មួយដែលបង្ហោះថាមានករណីដាក់ថ្នាំប្លន់យកទ្រព្យសម្បត្តិ របស់នារីម្នាក់នៅមាត់ទក្សិណអង្គរ អាជ្ញាធរអះអាង ថាជាករណីមិនពិត។

អាជ្ញាធរបានអះអាងថា តាមរយ: Account Facebook ឈ្មោះ Ka Miss You បានសរសេរបង្ហោះថា (មានបងស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ បានដួលសន្លប់នៅមាត់ទក្សិណអង្គរ អាចជាករណីដាក់ថ្នាំប្ល..ន់យកទ្រព្យសម្បត្តិ )។

អាជ្ញាធរបានបន្តថា ករណីនេះ នៅល្ងាចថ្ងៃចន្ទម្សិលមុិញ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប សហការណ៍ ជាមួយសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តសៀមរាប បានចុះដល់ទីកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតរកឃើញអត្តសញ្ញាណ។

ស្ត្រីរូបនោះមានឈ្មោះ រ័ត្ន សុធារី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីសម្រាកព្យាបាល ស៊ឹង រិទ្ធី រ៉េត។

យោងតាមការបំភ្លឺរបស់ឈ្មោះ រ័ត្ន សុលាង ភេទស្រី អាយុ៣៤ឆ្នាំ ( ត្រូវជាបងស្រី) មុខរបរ បុគ្គលិកភោជនីយដ្ឋាន រស់នៅភូមិទក្សិណត្បូង បានប្រាប់ឲ្យដឹងថា៖ ប្អូនស្រីរបស់ខ្លួន ឈ្មោះ រ័ត្ន សុធារី ជាមនុស្ស មានជម្ងឺប្រចាំកាយ ( ជម្ងឺផ្លូវចិត្តសសៃប្រសាទ ) រយ:ពេល ០៣ឆ្នាំ មកហើយ បច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាល នៅពេទ្យផ្លូវចិត្តមួយកន្លែងជិតផ្សារដើមក្រឡាញ់។ នាងបានបន្តថា កាលពីវេលាម៉ោង១៥:០០នាទី ថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២០២២ រូបគាត់ បានស្តីបន្ទោសឲ្យប្អូនស្រី ដោយសារតែមកជួបគាត់យឺតពេល គ្រានោះប្អូនស្រីរបស់គាត់ខឹង ក៏ត្រឡប់ទៅវិញ រហូតដល់ម៉ោងប្រហែល ២០:០០នាទី គាត់បានឃើញគេបង្ហោះលើហ្វេសប៊ុកថា ( ប្អូនរបស់ គាត់ដួលសន្លប់នៅទក្សិណអង្គរ សង្ស័យដាក់ថ្នាំប្លន់យកទ្រព្យសម្បត្តិ ) គាត់ក៏បានមកមើលប្អូនស្រីរបស់គាត់ នៅពេទ្យស៊ឹង រិទ្ធីរ៉េត ដោយសន្លប់បាត់ស្មារតី។ នាងថា ប្អូនរបស់គាត់មិនបានត្រូវអ្នកណាដាក់ថ្នាំប្លន់នោះទេ ហើយក៏ពុំមានបាត់បង់ទ្រព្យសម្បត្តិ ដែរ គឺដោយសារជម្ងឺរបស់គាត់ធ្វើទុកឡើងវិញ ហើយកន្លងមក ក៏ធ្លាប់បាត់ពីផ្ទះ០៤ដងមកហើយដែរ។

បើតាមអាជ្ញាធរបញ្ជាក់ថា ផ្អែកតាមការបំភ្លឺ បងស្រី ជនរងគ្រោះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីខាងលើនេះ មិនមែនជាករណី ដាក់ថ្នាំប្លន់យកទ្រព្យសម្បត្តិនោះទេ។ដោយជនរងគ្រោះ ជាមនុស្ស មានជម្ងឺប្រចាំកាយ ( ជម្ងឺផ្លូវចិត្ត សសៃប្រសាទ ) កំពុងព្យាបាលជាប្រចាំ។ ដោយឡែកចំពោះ Account Facebook ឈ្មោះ Ka Miss You ក៏បានសរសេរបង្ហោះនៅលើ Facebook បំភ្លឺវិញហើយ ថា ករណីដែលគាត់បានសរសេរបង្ហោះខាងលើនេះ មិនមែនជាករណី ដាក់ថ្នាំប្លន់ យកទ្រព្យសម្បត្តិនោះទេ គឺជាការយល់ច្រឡំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២២

ខេត្តកោះកុង៖រថយន្តសេរីទំនើបគេចពន្ធ១គ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបខណៈម្ចាស់កំពុងបើកបរ។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ តាមដងផ្លូវសេរីកា ត្រង់ចណុចខាងត្បូងការ៉ាស់សាំង ក្នុងភូមិសាស្រ្ត ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយកម្លាំងកងរាជអាវុធហត្ថ សហការ ជាមួយកម្លាំងសាខាគយ និងរដ្ធាករខេត្តកោះកុង។

ប្រភពបានឲ្យដឹងថារថយន្តបទល្មើសគេចពន្ធគយខាងលើម៉ាក LEXUS RX 450h(HIBRID) ពណ៌សចង្កូតឆ្វេង ឆ្នាំផលិត2010 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2BA-5582។ បច្ចុប្បន្នរថយន្តគេចពន្ធនេះត្រូវបានមន្ត្រីគយនាំយកទៅរក្សាទុកនៅក្នុងសាខាគយនិងរដ្ធាករខេត្តកោះកុងដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២២

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌ ស្នងការគរបាលខេត្តបាត់ដំបង ឃាត់ខ្លួននៅថ្ងៃទី១១ ខែ​វិច្ឆិកា ម្សិលមិញ ករណីយកពូថៅ​គប់ទៅលេីរថយន្តមួយគ្រឿង ដែលកំពុងធ្វេីចរាចរណ៍លេីដងផ្លូវ​ បណ្តាលឱ្យបែ​ក​កញ្ចក់រថយន្តខាង​មុខ​ កកៀបផ្លែពូថៅជាប់កញ្ចក់​។

សកម្មភាពគប់នេះនៅយប់ថ្ងៃទី១០​ ខែ​ខែវិច្ឆិកា ឆ្នាំ​២០២២​ នៅវេលា​ម៉ោង៩និង៣០នាទី ស្ថិត​នៅ​ភូមិសាស្រ្តឃុំភ្នំសំ​ពៅ​ ស្រុកបាណន់​ ខេត្តបាត់​ដំ​បង​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្សយឈ្មោះ កយ​ កុសល​ (ហៅហៅវ៉ិត) ភេទប្រុស​ អាយុ​៣២​ឆ្នាំ រស់នៅភូមិភ្នំសំពៅលិច​ ឃុំភ្នំសំ​ពៅ​ ស្រុកបាណន់​ ខេត្តបាត់​ដំបង​។

តាមចម្លេីយសារភាពបឋម​ ជនសង័្សយ​បានឆ្លេីយសារភាព​ប្រាប់សមត្ថកិច្ចថា​ ខ្លួនតែម្នាក់​ឯង បានប្រេីប្រាស់ពូថៅ​ ដងឈេីគប់ទៅលេីរថយន្តធុនធំមួយគ្រឿង ពិតប្រាកដមែន មូល​ហេតុដែលនាំទៅដល់ការគប់បែបនេះ​ គឺខ្លួនគេផឹកស្រាស្រវឹង​ ហេី​យខូចចិត្តត្បិតប្រពន្ធរត់​ចោល​នាពេលថ្មីៗកន្លងមក។

ករណីមិនបានបណ្តាល​ឱ្យមានគ្រោះថ្នាក់​ដល់មនុស្សនោះទេ។ ទោះជាយ៉ាងណាសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖ពិតជាមិនគួរឲ្យកើតមានឡើងទាល់តែសោះនៅតំបន់សៀមរាបអង្គរ ដែលជាទឹកដីទេសចរណ៍ បែជាមានមនុស្ស មួយក្រុមបាននាំគ្នា ធ្វើរឿងបែបនេះ។

យ៉ាងហោចណាស់ យុវជនចំនួនបីនាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន តាមពាក្យបណ្ដឹង ពាក់ព័ន្ធ កាប់ម៉ូតូចំនួន៤គ្រឿង។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃប៉ូលិសខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត បានឲ្យដឹងថាជនសង្ស័យ ទី១.ឈ្មោះ ហាច ករុណា ហៅ ឈ្លៀត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

២.ឈ្មោះ ឈឿន ម៉េងឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

ទី៣ ឈ្មោះចាន់ តុលា ហៅតួ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមលោក ភឹង ចិន្តារ៉េត នៅយប់កើតហេតុជនរងគ្រោះ និងមិត្តភ័ក្រ ជិះម៉ូតូចំនួន៤ គ្រឿង ចេញពីមើលការប្រគំតន្ត្រី នៅបឹងកាឡូ ហើយនាំគ្នា មកហូមីឆានៅមុខសារមន្ទីរ ផ្លូវ៦០ម៉ែត្រ ពេលកំពុងហូបមីឆា ស្រាប់តែមានជនសង្ស័យ១ក្រុម មានគ្នាជាង១០នាក់ និងម៉ូតូប្រហែល០៥ គ្រឿង ប្រដាប់ដោយកាំបិតខ្វែវ បានធ្វើសកម្មភាព ដេញកាប់មកលើជនរងគ្រោះ។ ខណ:នោះ ជនរងគ្រោះបានរត់គេចខ្លួន ទើបជនសង្ស័យ និងបក្សពួក បានកាប់ម៉ូតូជនរងគ្រោះ បណ្ដាលឲ្យខូចខាតទាំងស្រុង ចំនួន៤គ្រឿង និងបានកាប់យកស្លាកលេខម៉ូតូ របស់ជនរងគ្រោះ ហើយនាំគ្នាគេចខ្លួនបាត់។

ជនសង្ស័យទាំង០៣នាក់ បានសារភាពថា៖ ពួកគេពិតជាបានធ្វើសកម្មភាព យកកាំបិតខ្វែវ កាប់ម៉ូតូ ជនរងគ្រោះ ពិតប្រាកដមែន។ ចំពោះផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ គឺបក្សពួករបស់ពួកខ្លួន ឈ្មោះ ភ័ក្រ ភេទប្រុស ( គេចខ្លួន ) ជាអ្នកធ្វើសកម្មភាព កាប់ម៉ូតូយកស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានប៉ូលិសបញ្ជូនខ្លួនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបថាហេតុការណ៍ ករណីលួចមានស្ថាន ទម្ងន់ទោស ដោយប្រើអំពើហិង្សា ( កាប់ម៉ូតូយកស្លាកលេខ នេះកើតឡើង នៅវេលាម៉ោងប្រមាណជា១ទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចជិតរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២២

ខេត្តព្រះសីហនុ៖រាជរដ្ឋាភិបាលកម្ពុជាសម្រេច ពុំកាត់ឆ្វៀលដី នៅភូមិបន្ទាយប្រិយ៍ ជូនឯកឧត្តម ហ៊ីង ធីឫទ្ធិ នោះទេ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។

សេចក្ដីប្រកាសបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក ឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យឯកឧត្តមរុះរើសំណង់ និងការ្យផ្សេងៗ ចេញពីទីតាំងដីដោយខ្លួនឯង ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការដាំដុះដើមកោងកាងឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page209 Page210 Page211 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×