ខេត្តសៀមរាប៖បុរសម្នាក់ ស្រវឹងស្រា ចង.ក សម្លាប់ខ្លួន ចោលប្រពន្ធនិងកូន បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០ម៉ោងប្រហែល២០និង៣០នាទីចំណុចលើផ្ទះរបស់ខ្លួន ក្នុងភូមិស្នោរ ឃុំល្វា ស្រុកពួក។
លោកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅព្រឹកនេះថាជនរងគ្រោះឈ្មោះ សួង ជា ហៅប៉ក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ។ មុខរបរកសិករ បានចង.កសម្លាប់ខ្លួនដោយខ្សែអង្រឹងសំប៉ែតប្រវែង២,៥០ម៉ែត្រ ជាប់ទៅនិងធ្នឹមផ្ទះខ្លួន ដែលមានកំពស់២,៤០ម៉ែត្រ មកទល់ក្ដារក្រាល។
លោកអធិការថា ក្រោយទទួលសេចក្ដីរាយការណ៍នៅព្រឹកថ្ងៃទី២១ខែមេសានេះ លោក
បានចុះស្រាវជ្រាវ ពិនិត្យសាកសព រួមមានសមាសភាពចូលរួម ៖
-លោកវ.ទោ នឹម សារ៉ាត់ អធិការរង ដឹកនាំក្រុមការងារន-បព្រ/ទ+ន-បផ្នែកបច្ចេកទេសស្រុក
-លោកអនុ.ឯក. ឯក ស៊ីផុន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក+ក្រុមការងារ
-លោកអនុ.ឯក ឡោ ឡាយ នាយប៉ុស្តិ៍ល្វា
-លោក ម៉ង់ សម្បត្តិ ជាគ្រូពេទ្យប្រធានមន្ទីរពេទ្យបង្អែកពួក។
ការសន្និដ្ឋាន៖សមត្ថកិច្ចស្រុក៖ពិនិត្យលើសាកសពឈ្មោះ សួង ជា ហៅប៉ក់ ឃើញមានស្នាមជាំចំណុច.ក(ចងរឹតខ្សែ)-មានលេចអាចម៍.ចេញទឹកកាម លើដងខ្លួនគ្មានស្លាកស្នាមគួរកត់សម្គាល់ពាក់ព័ន្ធបទឃាតកម្មនោះទេ។ គ្រូពេទ្យបញ្ជាក់ថាៈស្លាប់មូលហេតុស្ទះផ្លូវដង្ហើមបណ្ដាលឱ្យបេះដូងគាំងស្លាប់។
តាមការបំភ្លឺប្រពន្ធរបស់សាកសព ឈ្មោះ
ភោគ អើយ អាយុ៣០ឆ្នាំ បានឱ្យដឹងថា ប្រវត្តិប្ដី(សព)ធ្លាប់ឱ្យតែផឹកស្រាស្រវឹងរករឿងប្រពន្ធ-និងនិយាយថាអញនិងចង.កឱ្យងាប់ តែមិនដែលធ្លាប់ប្រព្រឹត្តចង.កទេ។
ជាក់ស្ដែងនៅយប់កើតហេតុប្តីគាត់ស្រវឹងស្រាទំនាស់ក្នុងគ្រួសារ(វាយកូន)គាត់ឃាត់កុំឱ្យវាយកូន រករឿងជេរស្ដីគាត់ និងនិយាយថា អញ!និងចង.ក ពេលនោះគាត់ខ្លាចប្ដីវាយក៏គេចចេញពីផ្ទះ។ លុះមួយសន្ទុះគាត់មានការសង្ស័យ ត្រឡប់មកផ្ទះវិញឃើញប្ដីធ្វើអត្តឃាតចង.ក និងខ្សែអង្រឹងជាប់ទៅធ្នឹមដំបូលផ្ទះស្លាប់បាត់ទៅហើយ។
ដូច្នោះគាត់ហៅអ្នកជិតខាងជួយមើលនិងរាយការណ៍ជូនសមត្ថកិច្ច។
គាត់បញ្ជាក់ថា៖ ការស្លាប់ប្ដីគាត់នេះពុំមានពាក់ព័ន្ធបទឃាតកម្មទេ។ មូលហេតុៈស្រវឹងស្រាជាកំហឹងវិបត្តិផ្លូវចិត្តរបស់ប្ដី។
ក្រោយពិនិត្យរួចរាល់បានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២០


