ខេត្តសៀមរាប៖ភ្ញៀវតែសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២២នេះ មានចំនួនប្រមាណ ១៤៣.៤៧០ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១៤០.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៥៥-៦០% ប្រមាណជាង ៧០.០០០-៨០.០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥.០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៤.៦០០ នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ១.៥០០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥.៤០០ នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣.៤៧០ នាក់។
នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
អ្នកទេសចរបានសម្ដែងការសប្បាយរីករាយ ក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ នាពិធីបុណ្យភ្ជុំឆ្នាំ២០២២ បន្ទាប់ពីខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ដំណើរកំសាន្ដ បានសប្បាយនាឆ្នាំនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។
ភ្ញៀវទេសចរដែលបានទៅកម្សាន្ត នៅខេត្តសៀមរាប បានលើកឡើងដូចគ្នាថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរ មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ។
ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប មានកន្លែងទស្សនាច្រើន ដែលរំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន និងទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ។ ពួកគាត់បានបង្ហាញពីការសប្បាយរីករាយ ដោយសារប្រទេសជាតិមានសន្ដិភាព និងមានការអភិវឌ្ឍផ្នែកជីវភាព ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ ជាពិសេសរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ បានគ្រប់គ្រាន់ធ្វើឱ្យស្ថានភាពកូវិដមានការធូស្រាល ធ្វើឱ្យប្រជាពលរដ្ឋអាចជួបជុំបងប្អូនធ្វើបុណ្យធ្វើទាន និងបានដើរកម្សាន្តតាមបណ្តារមណីយដ្ឋាននាៗយ៉ាងសប្បាយរីករាយ៕SRP



ភ្នំពេញ៖អញ្ជើញជាអធិបតី ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅរសៀលថ្ងៃព្រហ្បតិ៍ ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានឆ្លៀតរម្លឹកឡើងវិញនូវសារពិសេស សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយសម្ដេច ស ខេងបានគូសបញ្ជាក់ថា សម្រាប់ប្រភេទល្បែងស៊ីសង តាមភូមិ ឃុំ សង្កាត់ ដែលនាំទៅដល់ការកើតមានអំពើលួច ឆក់ ប្លន់ ហិង្សា បំផ្លាញទ្រព្យសម្បត្តិ និងសុភមង្គលក្រុមគ្រួសារនោះ ភារកិច្ចបង្ក្រាបជាការទទួលខុសត្រូវរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ជាតិនឹងតាមដាន។