Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តកំពង់ចាម៖យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំ រួមនឹងវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍ នៅខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការរំលឹក និងណែនាំដល់លោក អភិបាលនៃគណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម អំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅភូមិសាស្ត្រខេត្តកំពង់ចាម ដូចខាងក្រោម៖

១- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងដឹកនាំកិច្ច ការងារនេះដោយផ្ទាល់ក្នុងការចុះតាមដាន ត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែង សាសនានានា មន្ទីរសម្រាកព្យាលបាលជំងឺ កន្លែងលក់ដូរគ្រប់ប្រភេទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុក​ ក្នុងការអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

២- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម បងប្អូនប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាព តាមវិធានរបស់ក្រសួង សុខាភិបាល នៅតាមមន្ទីរ -អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែងសាសនានានា កន្លែងផ្តល់សេវាគ្រប់ប្រភេទ ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ និងកន្លែងលក់ដូរគ្រប់ប្រភេទ។

៣-ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំង អស់ ត្រូវចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមនឹង វិធានការអនាម័យនានា មុននិងក្រោយពេលចេញ-ចូលតាមទីតាំង ដូចមានក្នុងចំណុចទី១ ដោយតម្រូវឱ្យពាក់មាស់ បាញ់អាល់កុល និងប្រើជែលឬសាប៊ូលាងដៃឱ្យបានញឹកញាប់។

៤-ក្នុងករណីរកឃើញម្ចាស់ទីតាំង មិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្ត ឬ​បំពាន​លើវិធានការវិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ ការរក្សាគម្លាតបុគ្គល គម្លាតសង្គម ការពាក់ម៉ាសទាំងអ្នកលក់ -អ្នកទិញ និងមិនបានចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត រួមនឹង វិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាល ខេត្តកំពង់ចាមនឹងផ្អាកអាជីវកម្មនោះជាបណ្តោះអាសន្ន។

៥- រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសមាជិក ឬក្រុមគ្រួសារ ឬអ្នក ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ប្រញាប់ប្រញាល់ ទៅធ្វើតេស្តសំណាកនៅតាមមន្ទីរពេទ្យ និងអនុវត្តនូវវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

៦- សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដែលមានសមាជិក ឬក្រុមគ្រួសារ ឬអ្នកដែលបាន ប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» សូមរាយការណ៍ បន្ទាន់ដល់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីមានវិធានការបានទាន់ពេលវេលា។

និង​ ៧- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចាត់តាំងកម្លាំងចុះតាមដាន ត្រួតពិនិត្យការ អនុវត្តរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងនៅមណ្ឌល ចត្តាឡីស័កកម្រិត២របស់រដ្ឋបាលខេត្ត ដោយមិនត្រូវបានអនុញ្ញាតឱ្យមានការចេញដើរដោយសេរីក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹករបស់ខ្លួន។

ហេតុការណ៍បានកើតឡើង ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ នាព្រឹកមិញនេះ នៅចំណុចក្នុងបន្ទប់ទឹកក្រោមផ្ទះ ស្ថិតនៅភូមិក្រូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

អាជ្ញាធរស្រុកជីក្រែងបានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ វន់ វឿត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិក្រូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមអាជ្ញាធរបានបញ្ជាក់ថា មូលហេតុ តាមការបំភ្លឺ របស់ក្រុមគ្រួសារ ជនរងគ្រោះ មានជំងឺវង្វេងស្មារតី ដេីរទៅចងក បណ្តាលអោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ សំណង់លូ រំដោះទឹក ចេញពីក្រុងកំពង់ចាម ក្នុងសង្កាត់កំពង់ចាម បន្ទាប់ពីលូវ័យចំណាស់មួយនេះ បានទទួលរងការបាក់ស្រុត កាលពីពេលថ្មីៗកន្លងទៅដោយសារជំនន់ទឹកភ្លៀងហូរច្រោះ។

បើតាមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា៖ សំណង់ខាងលើ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណ ៨០%ហើយ ដោយបន្តនឹងធ្វើការបុកគ្រិះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយរងចាំទឹកទន្លេមេគង្គស្រកផុតច្រាំងសិន។
ជំនាញរំពឹងថា សំណង់នេះ អាចសម្រេចការសាងសង់១០០% នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ខាងមុខ ដោយប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាល ខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅម៉ោងជាង០៨យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ ៦ ទល់មុខស្ថានីយ៍ជញ្ចីងថ្លឹងរថយន្តរលួស។

អាជ្ញាធរស្រុកប្រាសាទបាគង បានរាយការណ៍ថា ករណីនេះ កើតឡើងរវៀងរថយន្ត នឹងម៉ូតូ ទិសដៅផ្ទុយគ្នា រថយន្តម៉ាកបាឡែនពណ៌ទឹកមាស ពាក់ស្លាក លេខសៀមរាប «២C៥២១៦» បើកពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានទៅបុកជាមួយនឹងម៉ូតូម៉ាកMSX.ពណ៌ស ពាក់ស្លាកលេខសៀមរាប ១AJ៧៩៧៥» បើកបរដោយឈ្មោះព្រីង សុភេទ អាយុ៣៦ឆ្នាំរស់នៅភូមិគោគស្រុក ឃុំរលួស ស្រុកប្រាសាទបាគង (ស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។មូលហេតុ សង្ស័យការបើកម៉ូតូ មិនប្រកាន់ស្តាំ។

សមត្ថកិច្ចបានចុះធ្វើការវាស់វែងប្រគល់សាកសព អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនឹងម៉ូតូ យកទៅរក្សាទុកនៅអធិការនគបាលស្រុក ដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា៖ ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបម្រុង ទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេក ដល់សេដ្ឋកិច្ចនិងជីវភាព ប្រជាជន ដែលខ្ញុំស្នើរសុំ ឱ្យមានការចូលរួម ពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ ជំនួសវិញ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ពេញមួយថ្ងៃនេះ ការបំភ្លើសនានា បានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្ស ទិញទំនិញ ត្រៀមទុក។

សម្ដេច ហ៊ុន សែន បានអះអាងថា៖ចំពោះមុខ ពាក្យភូតកុហក បែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខ នៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការ ស្នើរសុំដាក់ ប្រទេស ក្នុងគ្រាមានអាសន្ន ទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការ ចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនា ភូតកុហក របស់ជនអាក្រក់ នោះដែរ។ ខ្ញុំសូមអំពាវនាវ ប្រជាពលរដ្ឋ ស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២០

ខេត្តសៀមរាប៖ដោយមានការណែនាំពី លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា «ក្រុម១៥៧» តំណាងសាខាខេត្តសៀមរាប លោក សឹង្ហ សំរឹទ្ធិ បានដឹកនាំក្រុមការងារ បានផ្តល់អាល់កុល ចំនួនពីរកានស្មើរ៦០លីត្រនិងម៉ាសចំនួន១០០០០ម៉ាស ជូនដល់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានថ្លែងអំណរគុណចំពោះ ក្រុម១៥៧ ដែលបានជួយ ឧបត្ថមជាម៉ាស និងអាល់កុល ដល់ មជ្ឈមណ្ឌល សម្រាប់ប្រើប្រាស់លើកិច្ចការងារ ចូលរួមបង្ការទប់ស្កាត់ ការឆ្លង រីករាលដាល នៃជំងឺកូវិដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ឧត្តមសេនីយ៍ឯក ពៅ ស៊ា ក៏បានកោតសរសើរ ចំពោះ សកម្មភាព ដ៏គំរូ របស់ក្រុមចលនាយុវជនកម្ពុជា ក១៥៧ នាពេល កន្លងមក និង សូមជូនពរ ដល់ ក្រុមការងារ ចលនាយុវជនកម្ពុជា ក១៥៧ ទាំងអស់ សូមមានសុខភាពល្អ ជោគជ័យ ការងារគ្រប់ភារកិច្ច ចៀសផុតពីការឆ្លងជំងឺកូវីដ១៩និងជំងឺផ្សេងៗ។

លោក សឹង សំរិទ្ធ បានថ្លែងថា៖ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបានមជ្ឈដ្ឋាន ទូទៅចាត់ទុកថា ជាចលនាមនុស្សធម៌ ដែលសកម្មនៅក្នុងសង្គម ក្រុមយុវជន បានធ្វើសកម្មភាពមនុស្សធម៌ របស់ខ្លួន គ្រប់ច្រកល្ហក នៅទីជនបទដាច់ស្រយាល ទូទំាងប្រទេស ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុង ប្រឈមមុខនិងការខ្វះខាត ដូចជាចាស់ជរា ជនក្រីក្រ ទុរគតជន ស្រ្តីមេម៉ាយ ជនពិការ មជ្ឈមណ្ឌលក្មេងកំព្រា និងជួយដល់ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ) ជួយព្យាបាលជំងឺ ដល់ ប្រជាពលរដ្ឋ និងបងប្អូនកងទ័ព ព្រមទំាងប្រជាពលរដ្ឋ ដែលជួប ហេតុការផ្សេងៗ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ បើកម៉ូតូតុកៗ ធ្លាក់ចូលលូ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍អាចកើតឡើង ក្នុងចន្លោះម៉ោង២៣ទៅ២៤ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នឹងភ្ញាក់ផ្អើលឃើញនៅម៉ោងជាង១១ព្រឹក ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២០ នេះ ចំណុចប្រឡាយលូ តាមបណ្តោយផ្លូវសាលាខៀវ ក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាករេីក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ាន់ តូ អាយុ ៤១ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពិនិត្យលើខ្លួនសពឃើញថា៖ផ្នែកក្បាល៖ ត្រង់ចិញ្ជើមមានស្នាមដាច់រយះ មានប្រវែង៥ស.ម និងជម្រៅផុងដល់លលា ក្រៅពីនោះ ពុំមានអ្វីបែកបាក់ ឬដាច់រយះនោះទេ។ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ។ផ្នែកអវយវះពុំមានស្នាក់ស្នាមអ្វីទេ។សពជនរងគ្រោះស្លៀកខោជើងវែង សាច់ក្រណាត់ ពណ៌សាច់ ពាក់អាវពីរជាន់ អាវយឺតដៃខ្លីក្នុង ពណ៌ខៀវ និងអាវយឺត(ទាហាន)រងារដៃវែង ពណ៌ស្លែ បានជិះម៉ូតូ១គ្រឿង ហុងដាឌ្រឹម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ «ពាក់ស្លាកលេខសៀមរាប ១E៧១២៥»។ ការពិនិត្យសពខាងលើ ពុំមានពាក់ព័ន្ធនិងបទល្មេីសព្រហ្មទណ្ឌឡើយ។

តាមការសាកសួរ ពីមិត្តភ័ក្តរបស់ ជនរងគ្រោះ បានឲ្យយើងដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស៊ី (ស្រា) នៅម្តុំទំនប់៧៨ ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោពីផឹកស៊ីរួច ជនរងគ្រោះ ស្រវឹង ហើយមិត្តក៏បានកាក់អោយដេក តែជនរងគ្រោះ មិនព្រមដេក លុះវេលាម៉ោង ប្រហែល១១យប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះ ក៏បានជិះម៉ូតូមកផ្ទះ លុះព្រឹកឡើង មិត្តភ័ក្តរបស់គេ បានដំណឹងថា ឈ្មោះ ម៉ាន់ តូ ជិះម៉ូតូធ្លាក់ប្រឡាយស្លាប់។

តាមការសន្និដ្ឋាន របស់ការិយាល័យ ជំនាញខេត្ត បានអោយដឹងថា ជនរងគ្រោះ ស្លាប់ដោយសារ ប៉ះនិងវត្ថុរឹង បណ្តាលឲ្យផុងលលា។

មូលហេត៖ ដោយសារជនរងគ្រោះផឹកស្រាស្រវឹងយ៉ាងខ្លាំង។ បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖មន្ត្រីពន្ធដានិងអាវុធហត្ថបានឈ្លោះគ្នា ឈានដល់ការផ្ទុះអាវុធមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល។

យោងតាមរបាយការណ៍ ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាន បានសរសេរថា៖
នៅម៉ោងប្រមាណ១៩’៣០នាទី ថ្ងៃទី០៤-១២- ២០២០ នៅចំណុច ហាង តារា ស្ថិតនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានករណី បាញ់គំរាម បង្ក ឡើង ដោយឈ្មោះ គង់ តារា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ មេបញ្ជាការ មូលដ្ឋាន អ ហ ស្រុកត្រពាំងប្រាសាទ បានដកកាំភ្លើងខ្លី ម៉ាកឡុក ១៩ បាញ់ចំនួន០១ គ្រាប់ គំរាម បង្ហើ ខាងលើក្បាលជនរងគ្រោះ ឈ្មោះនូវ  សារ៉ាវ័ន្ត ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ ប្រធានការិយាល័យ ពន្ធដារ ខេត្តឧត្ដរមានជ័យ មានទីលំនៅ ភូមិបុរីរដ្ឋបាល សង្កាត់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

«មូលហេតុទាស់សម្ដី» ជាមួយឈ្មោះ នូវ សារ៉ាវន្ត័  ដោយ គង់ ដារ៉ា បង្ខំឲ្យផឹកស្រា ប៉ុន្តែ នូវ សារ៉ាវ័ន្ត មិនព្រមផឹក ពេលនោះ គង់ ដារ៉ា គំរាមបិទហាង ហើយក៏មានការ ឈ្លោះប្រកែកគ្នា រួចមក គង់ ដារ៉ា ក៏បានដក កាំភ្លើងខ្លី ម៉ាកឡុក១៩ បាញ់០១គ្រាប់ បង្ហើទៅ លើក្បាល ឈ្មោះ នូវ សារ៉ាវ័ន្ត តែម្ដង។ 
ពេលនោះ ក៏មានជម្លោះកើតឡើង រវាង គង់ ដារ៉ា ជាមួយ (ម្ចាស់ហាងតារា) ឈ្មោះ ទូច ពុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ បានបោកចាន នៅកន្លែង គង់ ដារ៉ា ផឹក បន្ទាប់មក ឈ្មោះ ម៉ៅស៊ី ណាត ហៅ ក្តាម ដែលជាមិត្តភក្កិ គង់ ដារ៉ា បានបោកកែវ ចំនួន០២ទៀត ដែលបណ្ដាល ខ្ទៀតអំបែងកែវទៅមុតដៃ គង់ ដារ៉ា មេអាវុធហត្ថស្រុកត្រពាំងប្រាសាទ ផងដែរ។

ជុំវិញហេតុការណ៍នេះ បណ្ដាញ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក គង់ ដារ៉ា មេអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងលោក
ឈ្មោះនូវ  សារ៉ាវ័ន្ត ប្រធានការិយាល័យ ពន្ធដារ ខេត្តឧត្ដរមានជ័យ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាល ខេត្តឧត្ដរមានជ័យ បញ្ជាក់ថា គឺសុទ្ធតែគ្នាឯង ផឹកស៊ីទៅ អាក់អន់ចិត្តនឹងគ្នា ខាងអាវុធហត្ថ គេចាត់ចែងហើយ តាមវិន័យរបស់គេហើយ។ ខាងយើងអត់បាន ចូលទៅធ្វើអ្វីទេ គឺអាវុធគេធ្វើខ្លួនគេ។

«សម្លេងលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាល ខេត្តឧត្ដរមានជ័យ»

https://www.srpostnews.com/wp-content/uploads/2020/12/audio_2020-12-06_10-42-46.ogg
 
Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើងនៅល្ងាច
ថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២០ នៅលើ ផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូ ម៉ែត្រ​លេខ​៨-៩ ផ្លូវ​ចូលភូមិតាមាឃ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាស់​ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ ឆប​ ឆោម អាយុ៣៤ឆ្នាំ រស់នៅភូមិខ្លាំងហាយ ឃុំប្រិយ៍ ស្រុកស្រី​ស្នំ​ ខេត្តសៀមរាប ជិះម៉ូតូមួយម៉ាកហុងដាឌ្រីមសេរី២០១៦ ពណ៌ខ្មៅ ពពាក់ស្លាកលេខ «ឧត្តរមានជ័យ១B៥៧០១» ក្នុងទិសដៅពីត្បូងទៅជើង ពាក់​ពាក់មួកសុវត្ថិភាព បានរ៉េចង្កូត ធ្លាក់ពីលើផ្លវ ចូលប្រឡាយទឹកដោយខ្លួនឯង បណ្ដាលឲ្យស្លាប់តែម្ដង។

សមត្ថកិច្ចបានបន្តថា មូលហេតុ បណ្តាលមកពី ជនរងគ្រោះ បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ករណីនេះកម្លាំង​ជំនាញ បានត្រួតពិនិត្យ​ វាស់​វែង​ នឹងសន្និដ្ឋាន​ថា​ ជនរងគ្រោះ​ពិត​ជាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ពិតប្រាកដមែន ហើយបានទាក់ទងទៅសាច់ញាតិ ដើម្បីមកយកសាកសព
ទៅធ្វើបុណ្យតាមប្រពៃណី នឹង
ម៉ូតូផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ ធ្លាក់ពីលើជណ្តើរផ្ទះ របស់ខ្លួន មានកម្ពស់៣ម៉ែត្រ បណ្ដាលឲ្យ បែកក្បាលស្លាប់ភ្លាមៗ ក្រោយពីផឹកស្រាអស់៤កំប៉ុង។

ហេតុការណ៍បានកើតឡើងនៅយប់ ថ្ងៃទី ០៥ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១១និង៥០ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុអង្គរធំ ខេត្តសៀមរាប។

អធិការនគរបាលស្រុអង្គរធំ លោក វរសេនីយ៍ឯក ឆាយ ហាក់ឡុង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខឿន ហៃ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ ស្វាយចេក ឃុំស្វាយចេក ស្រុអង្គរធំ ខេត្តសៀមរាប។

អធិការនគរបាលស្រុអង្គរធំ បានបន្តថា តាមការលើកឡើងរបស់ ប្រពន្ធជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា ប្ដីរបស់គាត់បានផឹកស្រាអស់៤កំប៉ុង ជាមួយប្អូនៗ ក៏ត្រឡប់មកពីផ្ទះប្អូនថ្លៃវិញ ជិះម៉ូតូជាមួយគ្នា ម៉ោងប្រហែល១០ទៅហើយ ដោយប្តីគាត់ឡើងទៅដេកលើផ្ទះ ម្នាក់ឯង។ ចំណែកគាត់ដេកនៅក្រោមផ្ទះជាមួយកូនៗ ដេកលង់លក់ ទាំងអស់គ្នា តែម្តងមិនដឹងគាត់ធ្លាក់ពេលណានោះទេ។ ស្រាប់តែក្មេង នៅជិតផ្ទះដើរឆ្លុះកង្កែបទៅឃើញ ក៏ស្រែកដាស់ខ្លួន កំពុងដេកក្រោកមកទើបដឹងថាប្តីរបស់ខ្លួនធ្លាក់ពីជណ្ដើរស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២០

ខេត្តបាត់ដំបង៖មេក្លោងជួញដូរគ្រឿងញៀន
ជនជាតិថៃម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនរួមនិងរឹបអូសគ្រឿងញៀនមួយចំនួនធំ។

មន្ត្រីខេត្តបាត់ដំបងបានឲ្យដឹងថានៅថ្ងៃទី ០៥​ ខែ​ ធ្នូ​ ឆ្នាំ​២០២០ នេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន ស្នងការនគរបាលខេត្ត បាត់​ដបង​
បានចាត់តាំង ឲ្យលោកឧត្តមសេនីយ៍ត្រី កុយ​ហៀង​ ស្នងការរងផែន​ការងារគ្រឿងញៀន​ ដឹកនាំកម្លាំង​ការិយាល័យជំនាញ​សហការណ៍
ជាមួយមន្រ្តីនគរបាលនៃមន្ទីរប្រឆាំងគ្រឿង​ញៀ​ន​នៃអគ្គស្ន​ង​ការដ្ឋាននគរបាលជាតិ​ បង្រ្កាបករណីគ្រឿង​ញៀនមួយករណីនៅមូលដ្ឋានស្រុកកំ​រៀង​ ខេត្តបាត់​ដំបង​ដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ឈ្មោះ​ផាត់​ ភុំរតនា​ ហៅហ្វា​ មាន​ទីលំ​នៅ​ឃុំណងប៊ុន​ស្រុកបរ៉ៃ​ ខេត្តត្រាតប្រទេស ​​ថៃ។ ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកក​ក​ICEចំនួន៣០ដុំធំ​ មានទម្ងន់សរុប២​៩៨៥៧,​០២​ក្រាម
-ទូរស័ព្ទដៃ​ សៀវភៅធនាគារនិងលិខិតឆ្លងដែន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃស្អែក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសពីរនាក់បានស្លាប់ភ្លាមៗ ខណ:កំពុងតែជិះម៉ូតូ ឌុបគ្នាត្រូវបានគោយន្តដឹកដី បុកចំពីមុខពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២០ នៅលេីផ្លូវលេខ ២៦៦ ចំណុចភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចណ៍នេះ គឺរវាងគោយន្តដឹកដី មានទិសដៅពីត្បូងទៅជេីង ចំណែកអ្នកបេីកម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ មាន ទិសដៅពីជេីងទៅត្បូង ផ្ទុយគ្នា បណ្តាលអោយស្លាប់មនុស្ស ចំនួន២នាក់។

ជនរងគ្រោះ
ទី១មានឈ្មោះ ហុង ភី អាយុ ២០ឆ្នាំ អ្នកបេីកបរម៉ូតូ(ស្លាប់) ទី២មានឈ្មោះ មុត ភ័ក្រ អាយុ១៥ឆ្នាំ អ្នករួមដំណេីរ (ស្លាប់)។ ជនរងគ្រោះ ទាំងពីរមានទីលំនៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប។ដោយឡែកអ្នកបេីកបរគោយន្ត បានរត់គេចខ្លួនបាត់។
ទោះយ៉ាងណាសមត្ថកិច្ច នៅមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ។ ដោយ
កំពុងស្រាវជ្រាវ។ វត្ថុតាគោយន្ត និងម៉ូតូយកមករក្សាទុក នៅអធិការ
នគរបាលស្រុកជីក្រែង ដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page493 Page494 Page495 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×