

ខេត្តសៀមរាប៖ការឈូសផ្នូរខ្មោច នៅក្រុងសៀមរាប មួយកន្លែងសម្រាប់ធ្វើដីឡូតិ៍លក់ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តអ្នកអាន។ ករណីនេះស្ថាបនិករបស់សមាគមសពគ្រីស្ទាន សុំអោយអាជ្ញាធរ ជួយទប់ស្កាត់ការធ្វើលិខិតទិញលក់ដីផ្នូរខ្មោចពីសំណាក់ក្រុមឈ្មួញឃុបឃិត ខណ:ខាងសមាគមន កំពុងដំណើរការពាក្យបណ្តឹង។
ការទទូចសុំអោយអាជ្ញាធរជួយទប់ស្កាត់នេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍មួយ នាព្រឹកថ្ងៃទី២១ខែ មិថុនាឆ្នាំ២០២១ នៅក្រុងសៀមរាប បន្ទាប់ពីក្រុមឈ្មួញដីឡូត៍បានឃុបឃិតគ្នាទិញលក់ដីកប់ខ្មោច (ផ្នូរខ្មោច)គ្រីស្ទាន។
លោកប្រាក់ វុទ្ធី ស្ថាបនិក របស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគមគ្រូគង្វាលប្រចាំខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ថា ដីផ្នូរខ្មោចឬកប់ ខ្មោច ដែលត្រូវបានគេឃុបឃិតគ្នាទិញលក់ ឈូសឆាយបោះបង្គោលធ្វើជាដីឡូតិ៍នេះ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មានទំហំ៥០ គុណ១០០ម៉ែត្រ ដោយពួកគេឃុបឃិតគ្នាលក់ទិញ ក្នុងតម្លៃជាង១០ម៉ឺនដុល្លារ។
លោកបន្តថា ដីនេះកាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីស កម្ពុជា បានប្រគល់អោយសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព ហើយបន្តគ្រប់គ្រងមកទល់បច្ចុប្បន្ន។ តែថ្មីៗនេះមានបុគ្គលមួយក្រុមតូចឃុបឃិតគ្នាទិញលក់ដីនេះពុះជាដីឡូតិ៍ ទើបខាងលោកសម្រេចរៀបចំដាក់ពាក្យបណ្តឹង។
លោកប្រាក់ វុទ្ធី បញ្ជាក់ថា ពេលនេះលោកកំពុងដំណើរការបណ្តឹងទៅថ្នាក់ក្រុងនិងខេត្ត ដើម្បីរំលាយការទិញលក់ហើយរក្សាដីនេះអោយសមាគមគ្រប់គ្រងកប់សពគ្រីស្ទានវិញ។ តែក្នុងពេលកំពុងដំណើរការបណ្តឹង ក្រុមជនឃុបឃិតលួចបន្តឈូសឆាយនិងបោះបង្គោល ហេតុដូច្នេះហើយទើបរូប លោកទទូចសុំអោយអាជ្ញាធរជួយទប់ស្កាត់បែបនេះ។ ត្បិតបណ្តឹង របស់លោក អាចនឹងឈានដល់តុលាការ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ ២០២១កន្លងទៅនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងថា ករណីនេះលោកនៅមិនទាន់ដឹងច្បាស់ដែរទេ តែអាចសួរទៅលោក ខន ទើបដឹងច្បាស់។
លោកឃុន សុខន ថៅកែដីឡូតិ៍ ក្នុងតំបន់សៀមរាប បានអោយដឹងថា ដីខាងលើនេះរូបលោកបានត្រៀមទិញមែន តែរងចាំអោយអ្នកលក់រត់ច្បាប់បានសិន។ ប៉ុន្តែលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា រាល់ការឈូសឆាយពុះជាដីឡូតិ៍ត្រូវមានលិខិតកាន់កាប់ដី និងច្បាប់អនុញ្ញាតត្រឹមត្រូវ។ មិនចឹងទេគឺខុសច្បាប់។ តែបើដីខាងលើនៅជាប់ពាក់ព័ន្ធនិងសមាគម ខាងសមាគម អាចមកដាក់ ពាក្យនៅសាលាក្រុងបាន។
លោកបន្តថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះ ទៅពិនិត្យទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញ ថាដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប សាលាក្រុងមិនអនុញ្ញាតច្បាប់នោះឡើយ។
លោកប្រាក់ វុទ្ធី បញ្ជាក់ចុងក្រោយថា ដីដែលខាងលោកកំពុងដំណើរការប្តឹងនេះ ក្រៅពីសម្រាប់កប់សពគ្រីស្ទាន វាក៏ស្ថិតក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរបឹងទន្លេសាបផងដែរ ហេតុដូច្នេះការឃុបឃិតគ្នាទិញលក់ពិតជាល្មើសច្បាប់៕SRP
ខេត្តកណ្តាល៖សមត្ថកិច្ចបានចាប់ខ្លួនឧត្តមសេនីយ៍ម្នាក់ ករណីឆបោកប្រាក់ រត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ជាង២ម៉ឺនដុល្លារ។
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា «ភាពស្មោះត្រង់»។

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។
ភ្នំពេញ៖គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា «ការពឹងលើខ្លួនឯង»។
ភ្នំពេញ៖នៅថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា