ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែសីហា នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរដ្ឋបាលខេត្ត ផ្តល់ជូនមន្រ្តីរាជការនៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័កបន្ទាប់ពីពាក់ព័ន្ធនិងករណីវិជ្ជមានកូវី។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្អែកទៅតាមស្ថាន នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ជាពិសេស មេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) មានការផ្ទុះខ្លាំង នៅប្រទេសជិតខាង និងបានរាលដាល ចូលមកដល់ខេត្តមួយចំនួន នៅជាប់ព្រំដែនកម្ពុជា ក្នុងនោះ ខេត្តកំពង់ចាម ក៏បានរកឃើញមេរោគបំលែងថ្មីនេះ ផងដែរ។ ដូច្នេះ សូមឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ និងមន្ត្រីរួមអាជីពការងារ នៅក្នុងអង្គភាពនីមួយៗ ផងដែរ។
អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់ ឲ្យថែទាំសុខភាព តាមរយៈ ការចូលរួមបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បី ចៀសផុតពីការឆ្លងជម្ងឺ ដ៏កាចសាហាវនេះ ទៅក្រុមគ្រួសារ ក៏ដូចជាទៅដល់សហគមន៍។
នាឱកាសនោះដែរ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់មន្រ្តីរាជការ និងបាននាំមកនូវអង្ករ មី ទឹកបរិសុទ្ធ ម៉ាស និងជែលលាងដៃ ផ្ដល់ជូន រួមទាំងការជួយផ្គត់ផ្គង់អាហារ ចំនួន ៣ពេល ក្នុងមួយថ្ងៃ នាអំឡុងពេលធ្វើចត្តាឡីស័កនេះ។
គួរកត់សម្គាល់ដែរថា មកដល់ពេលនេះ មន្ត្រីរាជការនៅក្នុងមន្ទីរ អង្គភាព ចំនួន ៤ ហើយ ដែលបានប៉ះពាល់នឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ក្នុងនោះ រួមមាន៖ មន្ទីរផែនការ មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្តកំពង់ចាម។ ជាមួយនោះ អ្នកដែលបានឆ្លងក៏ត្រូវបានអង្គភាពនីមួយៗ បញ្ជូនទៅសម្រាកព្យាបាល។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក៏តម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមអង្គភាពសាមីផងដែរ៕SRP


ភ្នំពេញ៖ប្រសិនមិនមានអ្វីប្រែប្រួលនោះទេ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគីជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃនេះ។
ខេត្តកំពត៖អាជ្ញាធរសមត្ថកិច្ចស្រុកទឹកឈូ បានចុះទៅធ្វើការហាមឃាត់ សកម្មភាពគ្រឿងចក្រ របស់ក្រុមហ៊ុនកំពតផត ដោយបានឈូសឆាយលើដីប្រជាពលរដ្ឋ។
ភ្នំពេញ៖ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់មេដឹកនាំកម្ពុជា សម្ដេចហ៊ុន សែន គម្រប់ជន្មាយុ ៧០ឆ្នាំ។
ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្ដែក និងជាប្រធានក្រុមការងារគណបក្សចុះជួយភូមិត្រាងនិងភូមិអូរ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតជន្នាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ៕SRP
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ៕SRP