Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានអោយដឹងថាយុវជនម្នាក់បានដេកស្លាប់នៅក្រុងសៀមរាប។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៣ខែឧសភាឆ្នាំឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ដេក លេខ២០ របស់ជនរងគ្រោះ ក្នុងក្រុមទី០៣ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សាន់ នីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅក្រុមទី០៣ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថាយោងតាមការបំភ្លឺរបស់សាក្សី ឈ្មោះ សន ចំណាន ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាពូបង្កើតរបស់សព បានឲ្យដឹងថា រូបគាត់ធ្លាប់បានឮក្មួយប្រាប់ថា កន្លងមក រូបគេមានជំងឺបេះដូង ហើយបានថប់ៗដង្ហើមក្នុងខ្លួន។ បន្ទាប់ក្រោយមកម្ដាយឪពុកជនរងគ្រោះ បានឲ្យជនរងគ្រោះយកទៅពេទ្យ ដើម្បីពិនិត្យពីជំងឺរបស់គេ។
បើតាមអធិការនគរបាលក្រុងសៀមរាបថាការពិនិត្យសព របស់មន្រ្ទីជំនាញថាជុំវិញខ្លួនសពពុំមានស្លាកស្នាមដែលពាក់ព័ន្ធនឹងបទល្មើសឡើយ។
ករណីនេះការសន្និដ្ឋាន ជនរងគ្រោះបាន
ស្លាប់ដោយឡើងសម្ពាធឈាមខ្លាំង បណ្ដាលឱ្យគាំងបេះដូង។ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២០

ខេត្តឧត្តរមានជ័យ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកមិញនេះអមដំណើរដោយលោក ប៉ែន វិបុល អភិបាល និងសហការីបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុម ហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

អ្នកបច្ចេកទេសចិញ្ចឹមបានជម្រាបជូនលោករដ្ឋមន្រ្តីជ្រាបថា កសិដ្ឋានបានចាប់ ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន។ល។ បច្ចុប្បន្នកំពុងធ្វើការសាកពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន ១តោន/ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្នមានកូនពូជប្រមាណ ៦០ម៉ឺន ដែលអាចផ្តល់ផលប្រមាណ៥០តោននៅរយ:ពេល៦ខែ និងគ្រោងផលិតកូនឱ្យបាន ៥-១០លានកូននៅឆ្នាំក្រោយ។ បង្កងប្រភេទនេះមានតម្លៃ ២៥$/kg នៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តតម្លៃ ៣០-៣៥$/kg។ ផ្ទៃដីដែលបាននិងកំពុងចិញ្ចឹមមានចំនួន ២៥ហត នឹងធ្វើការពង្រីកដល់ ១០០ហត នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហត សម្រាប់ផលិតបង្កងសាច់ ៣០ហត សម្រាប់ផលិតមេ បា និងកូនពូជ។ ការចិញ្ចឹមជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ផ្តល់ចំណីផ្សំមានពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក។
រដ្ឋមន្រ្តី និងអភិបាលខេត្ត បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មី ដែលរដ្ឋបាលជលផលបាននិងកំពុងជំរុញ និងលើកទឹកចិត្តឱ្យកសិករចិញ្ចឹមជាលក្ខណ:គ្រួសារ ព្រោះវាមានលក្ខណ: សាមញ្ញ និងទទួលបានកម្រៃខ្ពស់។ លោកបានសម្តែងការគាំទ្រចំពោះផែនការផលិតកម្មនាពេលអនាគត ព្រោះវាពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណផ្គត់ផ្គង់ ប្រើប្រាស់សក្តានុពលរបស់ ដីឱ្យអស់លទ្ធភាព ចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងជា ពិសេសបង្កើតកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយអភិបាលខេត្ត លោកសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្ម ទៅតំបន់ផ្សេងៗទៀតដែលមានប្រភពទឹកធម្មជាតិល្អ ព្រោះខេត្តនេះមានលក្ខណ:ធម្មជាតិអំណោយផលក្នុងការចិញ្ចឹមបង្កងប្រភេទថ្មីនេះ។
លោកបានណែនាំឱ្យក្រុមហ៊ុន គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ចែកជូនកសិករដើម្បីយកមកចិញ្ចឹម ដោយផ្តល់បច្ចេកទេស ហើយប្រមូលទិញផលបង្កងមកវិញតាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីពង្រីកទីផ្សារនាពេលអនាគត។ រដ្ឋបាលជលផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្រ្តី និងនិស្សិតយកសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ដើម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះឱ្យបានទូលំទូលាយទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២០

ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មនុស្សចំនួនពីរនាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតបានរងរបួសករណីគ្រោះថ្នាក់ចរាចណ៍។ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០២ខែឧសភាឆ្នាំ២០២០ វេលាម៉ោង០៤និង០៥នាទី នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ដោយរថយន្ដបុករថយន្តចតលើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាកហ៊ីយានដាយ ពណ៌ខៀវ ផ្លាកលេខព្រះសីហនុ2A.2492 (ដឹកប្រេងម៉ាស៊ីន) បើកបរដោយឈ្មោះ ឌីម.ង៉ៃត  ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកព្រៃវិហារ ខេត្តកំពង់ស្ពឺ (របួសស្រាល)។អ្នករួមដំណើរចំនួន០២នាក់៖១/-ឈ្មោះ សោម.មុំ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរអាជីវករ(ប្រពន្ធអ្នកបើកបររថយន្ត)(ស្លាប់នៅកន្លែងកើតហេតុ)។២/-ឈ្មោះ សេង.ដុំ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករ(បងថ្លៃអ្នកបើកបររថយន្ត រស់នៅភូមិ/ឃុំជាមួយគ្នា)(ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែករថយន្តម៉ាកហ៊ីណូ ពណ៌បៃតង ផ្លាកលេខភ្នំពេញ3A-5247(ប្រភេទបែនដឹកដី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនពីកន្លែងកើតហេតុបាត់)។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ដោយឡែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។ឯសពបានប្រគល់ជូនក្រុមគ្រួសារ។ បើតាមសមត្ថកិច្ចថាករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថាមូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្ដ បែនដឹកដី) ចតលើទ្រូងផ្លូវខ្ជីខ្ជា មិនដាក់ផ្លាកសញ្ញា។ ចំណែករថយន្ដម៉ាកហ៊ីយានដាយ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២ខែឧសភា​ ម្សិលមិញបាន​អញ្ជើញ​នាំយកអំណោយ របស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់​ជូន​ប្រជាពលរដ្ឋ​ ​​ជួប​ទុក្ខ​លំបាក០១គ្រួសារ ដែល​មាន​ឈ្មោះ ឈុន រិន ភេទប្រុស អាយុ៤៤ឆ្នាំ ពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ពោះម៉ាយ) មានកូនប្រុសអាយុ៨ឆ្នាំម្នាក់នៅមើលថែទាំ និងស្នាក់នៅជាមួយម្ដាយបង្កើត ដែលមានសមាជិកគ្រួសារចំនួន៨នាក់ នៅ​ភូមិតាប៉ោង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកស្នងការក៏បានធ្វេីការទំនាក់ទំនងទៅមន្ទីរពេទ្យ ដេីម្បីពិគ្រោះបញ្ហាជំងឺរបស់គាត់ ក្រែងអាចមានវិធីជួយសម្រួលដល់ការព្យាបាលឲ្យបានល្អប្រសេីរជាងនេះ​ផងដែរ​។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងថាពិតជាគួរឲ្យ​សង្វេគ​ណាស់ ពេលខ្ញុំ​បានទៅជួបផ្ទាល់​ ជាមួយ​ប្អូន​ប្រុស​ ពិការ​ភាព​​ ដើរមិនរួច​ ដោដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ហើយ​ជីវភាព​ក៏មានការផ្លាស់ប្ដូរ ប្រពន្ធក៏ដាច់ចិត្តចាកចេញ​ បន្សល់​ទុកកូនប្រុសអាយុ៨ឆ្នាំ​ គ្មានលទ្ធភាពសូម្បីបញ្ជូនកូនទៅសាលារៀន​ និងត្រូវនៅជួយមេីលថែទាំ​ឪពុករបស់​ខ្លួន​ទៀត​។
លោក​ ឈុន​ រិន​ ដែលជាជនពិការភាព​ ក៏បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ពិសេស​ នាយឧត្តមសេនីយ៍​​ សន្តិបណ្ឌិត អគ្គ​ស្នង​នគរបាល​ជាតិ​ លោកឧត្តមសេនីយ៍ស្នងការ​នគរបាលខេត្តកំពង់ចាម និងសហការី​ ដែលបានអញ្ជេីញដោយផ្ទាល់​ និងបាននាំយកថវិកា សម្ភារប្រេីប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន​ ដេីម្បីជួយសម្រួលដល់ការលំបាករបស់ខ្លួន​។
ឆ្លៀត​ក្នុងឱកាសនោះដែរ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏បាន​ធ្វើ​ការ​អំពាវនាវដល់​សាធារណជន​ បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់​ ដែលបានធ្វេីចរាចរណ៍តាមដងផ្លូវ ត្រូវចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបានគ្រប់ៗគ្នា ព្រោះ​ការ​ចូលរួមការពារ ប្រសេីរជាងព្យាបាល​។
​គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​នាឱកាស​នោះ​ រួមមាន ថវិកា ចំនួន៨០០,០០០រៀល, អង្ករ ០២បេ (១០០គីឡូ), មី ០៤កេស, ទឹកសុទ្ធ ០២កេស, ទឹកផ្លែឈើ ០២កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអុីវ ០២យួរ, ត្រីខ ០២យួរ, ក្រម៉ា ០៥, ម៉ាស់៥០ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាថវិកាចំនួន១,៦២០,០០០រៀល​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២០

ខេត្តកំពង់ធំ៖រថយន្តដឹកឈើមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សទ្រុងខៀវពាក់ស្លាកលេខ(ហ០១២៤ភ.ព៣)ផ្ទុកឈើអាពុះប្រភេទផ្តៀកចំនួន២៣ដុំប្រវែង៤ម៉េត្រគូបស្មើ៤,៥៨៩ម៉ែត្រគូបត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំដឹងនាំដោយលោក អនុសេនីយ៍ឯក បូ រ៉ា អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ដោយមានការបញ្ជាក់ពីលោកវសេនីយ៍ទោ ឃុន ប៊ុនហូមេបញ្ជាការរងទទួលផែនស្រាវជ្រាវពត៌មានសន្តិសុខ បង្ក្រាបបាននៅវេលាម៉ោង១៣និង៤៨នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ការបង្ក្រាបនេះក្រោមបញ្ជារបស់លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តកំពង់ធំ។សមត្ថកិច្ចបានឲ្យដឹងថាវត្ថុតាងខាងលើត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្មបន្តនិតិវិធី។ទោះយ៉ាងណាសមត្ថកិច្ចមិនបានបញ្ជាក់ឈ្មោះម្ចាស់ឈើដែលរងការបង្ក្រាបនេះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ខេត្តសៀមរាបលោក វេង​ សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅសៀលថ្ងៃមិញនេះ អមដំណេីរដោយ លោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត​ តំណាងលោក ទៀ​ សីហា​ ​ អភិបាលខេត្តសៀមរាប​ បានអញ្ជេីញចុះពិនិត្យទីតាំងចិញ្ចឹមត្រី​ចំនួនពីរទីតាំង​ ដេីម្បីពិនិត្យអំពីការត្រៀមជាស្បៀងក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ​ ១៩​ (COVID-19)​ ស្ថិតនៅក្រុងសៀមរាប។
សូមបញ្ជាក់ផងដែរថា ការចិញ្ចឹមត្រីនៅក្នុងខេត្តសៀមរាប មានចំនួនពីរប្រភេទគឺ​ ចិញ្ចឹមតាមបែ​ និងស្រះជាលក្ខណ:គ្រួសារ​ ដោយក្នុងរយ:ពេល ៤ខែដេីមឆ្នាំ២០២០នេះ​ ការចិញ្ចឹមត្រីនៅក្នុងខេត្តទទួលបានទិន្នផលសរុបចំនួន​ ៤,៦៩៤តោន​។ ក្នុងនោះការចិញ្ចឹមក្នុងបែមានចំនួន​ ២,៧១០តោន​ និងស្រះមានចំនួន​ ១,៩៨៤តោន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ខេត្តសៀមរាប៖លោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានណែនាំដល់សហគមន៍អោយបន្តការសហការគ្នាក្នុងការការពារព្រៃសហគមន៍​អោយបានគង់វង្ស​ ដេីម្បីជាប្រយោជន៍សាធារណះ​ ក៏ដូចជាការរក្សាបាននូវបរិស្ថានបៃតង​។
លោកបញ្ជាក់យ៉ាងដូច្នោះក្នុងពេល តំណាងលោកទៀ​ សីហា​ អភិបាល​ខេត្តសៀមរាប បានអញ្ជេីញចូលរួម​ក្នុងពិធីចែកសម្ភារដល់ប្រជាសហគមន៍ព្រៃឈេីនៅចំការពូជឈេីធ្នង់ចំនួន​ ៣សហគមន៍​ គឺ​ សហគមន៍ព្រៃខ្លុង​ សហគមន៍ព្រៃធ្នង់​ និងសហគមន៍តាច្រាញ់​ ស្ថិតក្នុងឃុំតាសៀម​ ស្រុកស្វាយលើ។
ជាមួយគ្នានោះដែរ​ លោក អភិបាលរង ក៏បាននាំយកអំណោយរបស់ លោក ទៀ សីហា រួមមាន វិទ្យុទាក់ទងចំនួន​ ០៩គ្រឿង​ អាវ​៦០​ ស្លាក​ហាមឈូកឆាយទន្រ្ទានដីព្រៃសហគមន៍ចំនួន ៣០០ស្លាក​ និងថវិកាចំនួន ១,២០០,០០០រៀល។ ដោយក្នុងមួយសហគមន៍ទទួលបានវិទ្យាទាក់ទងចំនួន​ ៣គ្រឿង​ អាវ​ ២០​ ស្លាកសញ្ញាចំនួន​ ១០០ស្លាក​ ថវិកាចំនួន ៤០០,០០០រៀល និងបានឧបត្ថម្ភថវិកាដល់កងកម្លាំងប្រដាប់អាវុធទាំង៣ចំនួន ១,២០០,០០០រៀល។ ដោយក្នុងមួយអង្គភាពទទួលបានថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងបានចូលរួមដាំកូនឈេី​ ចុះពិនិត្យដេីមឈេីពូជ និងថតរូប​អនុស្សាវរីយ៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

សេចក្តីថ្លែងការណ៍
របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា លើកទី២៧

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់ឆ្នាំ២០២០នេះ ដូចគ្នានឹងសមាគម ក្លិប សហព័ន្ធនៅជុំវិញពិភពលោកដែរ គឺមិនរៀបចំពិធីជួបជុំដើម្បីប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា  ដូចឆ្នាំ   មុនៗទេ ដោយសារនៅពេលនេះ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផង រងការរាតត្បាតពីជំងឺកូវីដ១៩នៅឡើយ។ ក្នុងន័យនេះ ស.ស.ស.ក សូមប្រែក្លាយទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ ទៅជាការប្តេជ្ញាចិត្ត រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តចូលរួមផ្សព្វផ្សាយវិធានការនានាបម្រើការយល់ដឹងអំពីសុវត្ថិភាពសុខុមាលភាពដល់សាធារណជន។ «សុខភាព» ពោលគឺ «សិទ្ធិរស់រានមានជីវិត» ក្នុងពេលនេះ នៅតែជាអាទិភាពចម្បងបំផុត និងមានតម្លៃជាងអ្វីៗទាំងអស់។ ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារល្អប្រសើរ ទើបមនុស្សគ្រប់ៗរូបមានឱកាសអនុវត្តសិទ្ធិដទៃទៀត រួមទាំងសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិផងដែរ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយប្រជាជនកម្ពុជា ពិតជាមានការត្រេកអរ ដែលកម្ពុជាយើងមានអ្នកឆ្លងជំងឺនេះក្នុងអត្រាទាប ហើយបងប្អូនដែលឆ្លងជំងឺនេះ ក៏ទទួលការយកចិត្តទុកដាក់ជួយព្យាបាលពីសំណាក់ក្រុមវេជ្ជបណ្ឌិតរហូតបានជាសះស្បើយជិតអស់ហើយ ដោយគ្មានអ្នកណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមយកឱកាសទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ ប្រែក្លាយជាថ្ងៃនឹករលឹកនិងការដឹងគុណដល់រៀមច្បងសារព័ត៌មានរបស់យើងសរុប១៨រូប ដែលពួកគាត់បានដឹកដៃអ្នកទាំងឡាយក្នុងវិស័យនេះឆ្លងកាត់ដំណាក់កាលនីមួយៗ ហើយឥឡូវពួកគាត់ខ្លះក្លាយជាព្រឹទ្ធាចារ្យនិងមានវ័យជរាទៅហើយ។ ស.ស.ស.ក បានរៀបចំនូវអំណោយរួមមាន៖ អង្ករ ភេសជ្ជៈ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់រៀមច្បងយើងក្នុងស្មារតីកតញ្ញូ    «ជួយគ្នាក្នុងគ្រាលំបាក» និង «ធ្វើបុណ្យទាន់ខែភ្លឺ»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសនេះដែរ សូមលើកទឹកចិត្តដល់មិត្តអ្នកសារព័ត៌មានទាំងអស់បន្តបំពេញតួនាទី ដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូរ ដើម្បីបន្តទទួលបានការគោរពស្រឡាញ់ និងការជឿទុកចិត្ត។ ជាមួយគ្នានេះ ស.ស.ស.ក សូមលើកទឹកចិត្តដល់មិត្តអ្នកសារព័ត៌មាន ចំណាយផ្នែកឬជ្រុងណាមួយនៃអាជីពខ្លួនជួយផ្សព្វផ្សាយអំពីសក្តានុពលប្រទេសជាតិរបស់យើង ដើម្បីរួមចំណែកបង្ហាញផ្ទះកម្ពុជាដ៏ល្អស្អាតទៅកាន់ឆាកអន្តរជាតិ និងកសាងមោទនភាពសម្រាប់អនាគតកូនៗនិងប្រជាជាតិយើង។ ព្រឹទ្ធាចារ្យខ្មែរយើងទូន្មានថា៖  «នៅពេលអ្នកមានគំនិតវិជ្ជមាន សូម្បីតែអ្នករកឃើញនូវចំណុចល្អឬពន្លឺតូច១ នោះអ្នកក៏នឹងអាចរកឃើញនូវទិសពិតប្រាកដ សម្រាប់ការដើរឆ្ពោះទៅមុខ»។ សូមជូនពរមិត្តសារព័ត៌មានទាំងអស់ទទួលបានជោគជ័យថ្មីៗថែមទៀតនៅក្នុងអាជីពជាមួយនឹងការតម្កល់ខ្ពស់ជានិច្ចនូវឧត្តមគតិជាតិនិយម «សេរីភាពក្រោមស្មារតីជាតិឯករាជ្យ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ខេត្តកំពង់ធំ៖សិស្សចំនួន០៣នាក់ ក្នុងចំណោម០៥នាក់ ត្រូវបាននគរបាលឃាត់ខ្លួនករណីគប់កញ្ចក់រថយន្ត។ ហេតុការណ៍បានកើតឡើងវេលា ម៉ោង២០និង៥៣នាទីនៅចំណុចផ្លូវជាតិលេខ០៦ភូមិទួុលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

វរសេនីយ៍ទោ ម៉ៅ. ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានឲ្យដឹងថាករណី(គប់កញ្ចក់រថយន្ត)នេះ
ប្រព្រឹត្តដោយជនសង្ស័ចំនួន០៥នាក់៖
១.ឈ្មោះហ៊ាន់ ចាន់ឌី ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក។
២.ឈ្មោះវេង ម៉េងហ័រ ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិទួុលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក។
៣.ឈ្មោះម៉េត ភក្តី ភេទប្រុសអា
១៦ឆ្នាំនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទាំង៣នាក់ខាងលើជាសិស្សរៀនថ្នាក់ទី១០ វិទ្យាល័យកំពង់ថ្ម(ឃាត់ខ្លួន) ។
៤.ឈ្មោះ ជា ភេទប្រុស អាយុឆ្នាំនៅភូមិស្នោ ឃុំកំពង់ថ្ម(គេចខ្លួន)និងម្នាក់ទៀតមិនស្គាល់ឈ្មោះ(គេចខ្លួន)។
វរសេនីយ៍ទោ ម៉ៅ. ចាន់ធី បញ្ជាក់ថាជនសង្ស័យបានធ្វើសកម្មភាពជិ:ម៉ូតូឌុបគ្នាយកដុំថ្មគប់ទៅលើរថយន្ត២គ្រឿង។
ជនរងគ្រោះទីមួយឈ្មោះសំ សារឿន ភេទប្រុស អាយុ៦០ឆ្នាំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់
ធំ។ រថយន្តម៉ាកហ៊ីហាន់ដាយពណ៌សពាក់ផ្លាកលេខកំពង់ចាម៣A៣៤៦៥(បែកកញ្ចក់មុខ)ទីពីរ.ឈ្មោះវ៉ែន បៃ ភេទប្រុសអាយុ
៤៨ឆ្នាំនៅភូមិបុស្សថ្លាន់ ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម។ រថយន្តម៉ាកភុយសូស៊ុបព័រពណ៌ខៀវពាក់ផ្លាកលេខតាកែវ៣A១៦៤៤(បែកកញ្ចក់មុខ)។​ វរសេនីយ៍ទោ ម៉ៅ. ចាន់ធី បានបញ្ជាក់ទៀតថាជនសង្ស័យខាងលើដែលឃាត់ខ្លួនបានឆ្លើយសារភាពទាំង៣នាក់ថាខ្លួុនពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តរបស់់គេពិតមែន និងម៉ូតូ១គ្រឿងជាមធ្យោបាយជិ:ធ្វើសកម្មភាព។ ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ាកហុងដាសេ១២៥សេរី២០១៩ផ្លាកលេខកំពង់ធំ១L៩៥៥៩លេខម៉ាសីុន៥៤៦៩៦៥៩ ផងដែរ។លោកអធិការថាជនសង្ស័យខាងលើមិនស្ថិតនៅក្នុងមុខសញ្ញាក្មេងទំនើងក្នុងបញ្ជី
គ្រប់គ្រងរបស់នគរបាលទេ។ជនសង្ស័យ នគរបាល កសាងសំណុំរឿងទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនស្ត្រីម្នាក់ នៅផ្សារក្រោម ករណី លួចកាត់ខ្សែក ក្មេងប្រុស។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ សុខ លី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ស្រះចក ខណ្ឌទួកគោក រាជធានីភ្នំពេញ បានធ្វើសកម្មភាពយកកន្ត្រៃកាត់ក្រចក កាត់ខ្សែកប្លាទីនទម្ងន់ ០៣ជី ពីកូនប្រុសជនរងគ្រោះ ឈ្មោះ សួស ដានី ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះឈរទិញបន្លែ។ ចំណែកកូនប្រុសរបស់ជនរងគ្រោះ គឺម្តាយរបស់ជនរងគ្រោះឈរបីនៅក្បែរគ្នាជនសង្ស័យ។ ហើយពេលនោះអ្នកដើរផ្សារជាមួយគ្នាឃើញទាន់ ក៏ស្រែកឆោឡោឡើង ហើយឃាត់ជនសង្ស័យខាងលើបានភ្លាមៗ។ ហើយជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថតែម្តង ។
ក្រោយពីស្តាប់ចម្លើយ ជនសង្ស័យបានសារភាពថា រូបខ្លួនទើបតែចុះពីលើរថយន្តក្រុងមកពីភ្នំពេញ ហើយរូបខ្លួនក៏បន្តដំណើរមកផ្សារក្រោម ហើយរូបខ្លួនពិតជាបានធ្វើសកម្មភាពកាត់ខ្សែកខាងលើពិតប្រាកដមែន។ករណីនេះដកហូតវត្ថុតាង ខ្សែកប្លាទីនទម្ងន់ ០៣ជី និងបណ្តោង ០១, កន្ត្រៃកាត់ក្រចក០១។បច្ចុប្បន្ន កម្លាំងជំនាញរៀបចំសំណុំរឿងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១០និង២០នាទីថ្ងៃទី០២ខែឧសភាឆ្នាំ២០២០នៅភូមិរំជៃច្រុះ ឃុំល្វែង
ឫស្សី ស្រុកជីក្រែង។ ករណីនេះគឺជិះម៉ូតូដួលដោយខ្លួនឯង។ ម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅគ្មានស្លាកលេខ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី០១ឈ្មោះ គី គុន ភេទប្រុស អាយុ ១៤ឆ្នាំរស់នៅភូមិ ឃុំកេីតហេតុខាងលេី ( អ្នករួមដំណេីរ ស្លាប់ )។
០២ឈ្មោះសុឹម សុខ ភេទប្រុស អាយុ៥២ឆ្នាំទីលំនៅភូមិអូរដូងឃុំអង្សាគ្រង ស្រុកស្ទោងខេត្តកំពង់ធំ (អ្នកបេីកបរម៉ូតូរបួសធ្ងន់)។ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យស្រុកស្ទោងដើម្បីជួយសង្គោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាគយចល័ត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សហការ ជាមួយកម្លាំងអ.ហអង្គភាពសន្តិសុខ បានចុះឆែកឃ្លាំងកាត់តរថយន្តអត់ពន្ធមួយកន្លែង ឃាត់រថយន្តអត់ពន្ធបានចំនួន៤គ្រឿងរួមមាន÷
១/- ឃាត់បានរថយន្តម៉ាក Toyota HIGHLANDER ឆ្នាំ២០០៦ គ្មានស្លាកលេខ ចំនួន២គ្រឿង
២/- ឃាត់បានរថយន្តម៉ាក Lexus RX 330 ឆ្នាំ២០០៤ គ្មានស្លាកលេខ ចំនួន២គ្រឿង ។
ការចុះនេះធ្វើនៅនៅចំណុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះអូសរថយន្តទាំងអស់ខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័ត ម្តុំទំនប់កប់ស្រូវ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page614 Page615 Page616 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×