Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រមូលទិញដីបឹងមេទឹកព្រា ទាំង១៧២ហិកតា ឥឡូវពលរដ្ឋផ្ទុះការតវ៉ា
អភិបាលខេត្តបាត់ដំបង បើកការដ្ឋានស្ថាបនាផ្លូវក្រាលកម្រាលកៅស៊ូDBSTប្រវែង២ ៦០០ម៉ែត្រនៅក្នុងឃុំឃ្លាំងមាស
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកចំការលើ
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ”
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២១

ខេត្តត្បូងឃ្មុំ៖យ៉ាងហោចមនុស្សម្នាក់បានស្លាប់និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ផ្ទុះប្រាប់យុទ្ធភណ្ឌ។

របាយការណ៍អធិការនគរបាលស្រុកតំបែរ បានឲ្យដឹងថានៅថ្ងៃទី ២១ មេសា ២០២១ វេលាម៉ោង ១២និង១០ នាទី ស្ថិតនៅលើដីសហគមខាងកើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចម្ងាយ ២០០ ម៉ែត្រ ចំណុចលើដីឈ្មោះ បេ គួយ មានករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកចំនួន ០១ គ្រាប់ បណ្ដាលឱ្យ រងរបួសមនុស្សចំនួន០៣នាក់៖
– ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ (របួសស្រាល)
-ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ)
-ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ (ស្លាប់ពេលមកដល់មន្ទីរពេទ្យស្រុកតំបែរ)ទាំង៣នាក់មានទីលំនៅភូមិឃុំខាងលើ។
មូលហេតុ: យកគ្រាប់មកដំលេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរបានសម្រេចផ្ដល់អំណោយដល់អ្នកសារព័ត៌មានជិត២០នាក់ដែលបម្រើការងារយកព័ត៌មានតាមអង្គភាពនីមួយៗរបស់ខ្លួន នៅក្នុងខេត្តសៀមរាប។

ការផ្ដល់អំណោយនេះធ្វើនារសៀលថ្ងៃទី២១ខែមេសាម្សិលមិញ នៅរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប លោកស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងលោកលីវ សុខុនប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប។អំណោយដែលបានឧបត្ថម្ភដល់អ្នកសារព័ត៌មានរួមមានក្នុងម្នាក់ៗទទួលបាន អង្ករ ២០គ.ក្រ,មី១កេស, ទឹកស៊ីអ៊ីវ ១យួ , ត្រីខ១យួ, ម៉ាស់២ដុំ និងអាល់កុល។

សូមជម្រាបថាការផ្ដល់អំណោយនេះជាលើកដំបូងរបស់អាជ្ញាធរខេត្តសៀមរាបដល់អ្នកសារព័ត៌មានក្នុងខណ:ពេលប្រទេសមានការរីករាលដាលជំងឺកូវីដ–១៩។ទាំងនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តសៀមរាបជាមួយអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មាន តាមវិជ្ជាជីវ:និងក្រមសីលធម៌ ជាពិសេសបានផ្សាយព័ត៌មានសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តសៀមរាប នាពេលកន្លងមក។

អ្នកសារព័ត៌មានបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាបដែលបានគិតគូរនិងផ្ដល់អំណោយទាំងនេះដើម្បីដោះស្រាយជីវភាពដែលកំពុងមានការខ្វះខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២១

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាខេត្តសៀមរាប បាននាំយកអំណោយប្រគេនព្រះសង្ឃចំនួន៣វត្ត នៅក្រុងសៀមរាប។

លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប​បានឲ្យដឹងថានៅពុធថ្ងៃទី២១ខែមេសាឆ្នាំម្សិលមិញ ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា លោកនិងសមាជិក  បាននាំយកអំណោយប្រគេនព្រះសង្ឃចំនួនពីរវត្ត ទី១វត្តគោកស្រិត ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើកក្រុងសៀមរាបនិងវត្តអធ្វារ ដែលនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយវត្តទាំងពីរនេះស្ថិតនៅក្នុងគោលដៅបិទខ្ទប់ដើម្បីការពារជំងឺកូវីដ-១៩។

លោក សឹង្ហ សំរឹទ្ធិ បានបន្តថាអំណោយដែលបានប្រគេនព្រះសង្ឃរួមមាន៖/ វត្តអធ្វារ ព្រះចៅអធិការ ព្រះនាម ទៀង វណ្ណ

 បច្ច័យ ៥ម៉ឺនរៀល

 អង្ករ ៥០គីឡូក្រាម

 មី ២កេស

 ត្រីខ ១២ កំប៉ុង

 ទឹកស៊ីអ៊ីវ ១២ ដប

  ទឹកត្រី ១២ ដប

  អំបិល ៥គីឡូ

 ប៊ីចេង ២កញ្ចប់

  ស្ករ ស ២គីឡូ

  ខ្ទឹម ស ១គីឡូ

  ប្រេងឆា ១ដប

 ទឹកសុទ្ធ ១០ យួរ

២/ វត្តគោកស្រិត ព្រះចៅអធិការ ជា ចន្ទ័ថា

 បច្ច័យ ៨ម៉ឺនរៀល 

  អង្ករ ៥០គីឡូក្រាម

  មី  ២កេស

  ត្រីខ ១២ កំប៉ុង

  ទឹកស៊ីអ៊ីវ ១២ ដប

  ទឹកត្រី ១២ ដប

  អំបិល ៥គីឡូ

 ប៊ីចេង ២កញ្ចប់

 ស្ករ ស ២គីឡូ

  ខ្ទឹម ស ១គីឡូ

  ប្រេងឆា ១ដប

 ទឹកសុទ្ធ ១០ យួរ។

ដោយឡែកលោក សន ហេង មន្ត្រីសមាគមចលនាយុវជនកម្ពុជា«ក្រុម១៥៧»សាខាខេត្តសៀមរាប និងសហការី បាននាំយកអំណោយមួយចំនួនប្រគេនព្រះសង្ឃនៅវត្តចក ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួមមាន៖- អង្ក 50kg

– មី ម៉ាម៉ា 2កេស

– ត្រីខ 12កំប៉ុង

– ទឹកស៊ីអ៊ីវ12ដប

– ទឹកត្រី 2 យួរ

– អំបិល 5kg

– ប៊ីចេង1kg

– ស្ករសរ 2kg

– ខ្ទឹមសរ 1kg

– ប្រេងឆា 1L

– ទឹកសុទ្ធ ១០យួរ។

ក្នុងពេលចុះប្រគេនអំណោយដល់ព្រះសង្ឃ លោក សឹង្ហ សំរឹទ្ធិ បានសុំឲ្យចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនដើម្បីចៀសអោយផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តឧត្តរមានជ័យ៖សេចក្ដីរាយការណ៍ពីខេត្តឧត្ដរមានជ័យបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:កែច្នៃគ្រាប់បេ៤០មិនទាន់ផ្ទុះ ខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះចំពេញខ្លួន។

ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី២១ខែមេសានេះ នៅភូមិសាស្រ្តត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺជនរងគ្រោះឈ្មោះ សោន សាវឿន អាយុ៥៣ឆ្នាំ រស់នៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង បានកែច្នៃអាវុធយុទ្ធភណ្ឌគ្រាប់បេ៤០មិនទាន់ផ្ទុះដែលសល់ពីសម័យមុន បណ្តាលឱ្យផ្ទុះស្លាប់តែម្ដង។

ក្រោយការធ្វើការពិនិត្យពិច័យរបស់សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មាន ស្តីពី សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសនូវគោលការណ៍នានារបស់រាជរដ្ឋាភិបាល ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។

ខ្ញុំក៏សូមយកឱកាសនេះ ក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូម បន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈ​របស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យើងខ្ញុំយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ។ ក៏ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ ។

ទន្ទឹមនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បី បុព្វហេតុរួម នៃការកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ សំដៅនាំស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គម វិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំណរ​ព្រះគុណ​ ចំពោះ​ព្រះនាគមុនីមេគណខេត្តកំពង់ចាម​​ និង​សប្បុរសជន​នានា​​ ជាពិសេស​ លោក រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ដែល​បាន​គាំទ្រ​​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភាជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​។

លោកបានបន្តថាអំណោយទាំងនេះ ជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

លោកថ្លែងអរគុណ ក្នុងពេលអញ្ជើញទទួលសម្ភារនិងថវិកា របស់សប្បុរសជន នៅសៀល​ថ្ងៃ​ទី​២១​ ខែមេសា​នេះ។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​ ដោយព្រះសីលសំវរ​ ប៊ត​ តាំងឆេង​ ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ បានដឹកនាំកៀងគរ​ និង​ឧបត្ថម្ភ​ ទឹកក្រូច​ ចំនួន​៣០កេស​ ទឹកបរិសុទ្ធ​ ២០០កេស​និង​៥០០យួរ​។

លោក​ នួន​ គងសល្យ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​ បាននាំយក​អំណោយរបស់​ ​លោកសាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​លោកជំទាវ​ ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន​៣ពាន់​ដុល្លារ​អាមេរិក​។ ​លោកស្រី​ លាង​ ស្រ៊ី​ ឧបត្ថម្ភ​ មី៣០កេស​ ទឹកបរិសុទ្ធ​ ៣០កេស​ និង​ម៉ាស​ចំនួន​២៥០០ម៉ាស​។ លោកស្រី​ ចាន់​ គឹមហេង​ និង​ក្រុម​គ្រួសារ​ ឧបត្ថម្ភ​ ថវិកា​​ផ្ទាល់​ខ្លួន​ ចំនួន​២លានរៀល​។ លោក​ គឹម​ ហេង​ និង​លោកស្រី​ ឧបត្ថម្ភ​ មីចំនួន​ ៤កេស​ធំ​ ទឹក​បរិសុទ្ធ​៥០កេស​ និង​ម៉ាស​ចំនួន​៣កេស​ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ចាម៖នគរបាល ស្រុកកំពង់សៀម ដឹកនាំដោយ លោក ឯក វ៉ាន់ដន សហការ ជាមួយនគរបាល ស្រុកកោះសូទិន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ បានឃាត់ខ្លួនបុរស ០២នាក់ ពាក់ព័ន្ធនឹងករណីលួចគោ ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ វុធ ស៊ីណាត អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ២.ឈ្មោះ ម៉ាត់ សុក្រី អាយុ ៣៩ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរ ដឹក និងទិញលក់សត្វគោ មានទីលំនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រួមមាន÷ ម៉ូតូសណ្តោងររ៉ឺម៉ក ពណ៌ស្លឹកឈើចាស់ គ្មានស្លាកលេខ ១គ្រឿង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ការលួចគោទាំង ០៣ករណីនេះ គឺជនសង្ស័យបានយកទៅលក់នៅភូមិស្រែសៀម ឃុំជីរោន៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឲ្យមនុស្សប្រុសម្នាក់ មានវ័យប្រហែល ៤០ឆ្នាំ មិនស្គាល់ឈ្មោះ ក្នុងតម្លៃគោ ១ក្បាល ចំនួន ៤.០០០.០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានជំនាញនាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖ក្រសួងកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលទាំងស្រុង នូវទស្សនរវើរវាយរបស់ លោក សោម ឆាយ៉ា ដែលបានបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ពាក់ព័ន្ធនឹងប្រធានបទ”ហេតុអ្វីនៅតែនាំចូលបន្លែពីក្រៅប្រទេស”។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ចាម​៖ការ​កែលម្អ ​អតីតសណ្ឋាគារ​មេគង្គ​ ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ សម្រេចបាន៨០%​ហើយ។

ក្នុងដំណើរចុះត្រួតពិនិត្យ នៅព្រឹកមិញនេះ លោកអ៊ុន ចាន់ដា បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ដែល​កំពុង​ធ្វើ​ការ​​​កែលម្អអតីត​សណ្ឋាគារ​មេគង្គ​ ធ្វេីយ៉ាងណា​ត្រូវ​ពន្លឿន​ការងារ​នេះ​ឲ្យ​បាន​ឆាប់​រួចរាល់​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​ ​ក្នុងនោះ​ត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​ពេទ្យ​ប្រចាំការ និង​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បណ្តាញ​ទឹក​ និងភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាល​ដល់​ខេត្តត្បូងឃ្មុំ​ និង​​ខេត្តកំពង់ចាម​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ ធ្វើ​​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​។ ដោយឡែកពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ នៅក្នុង​សណ្ឋាគារ​មេគង្គនេះ​ ត្រូវ​បញ្ជូន​​ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម​វិញ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយ លោក ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ព្រឹកមិញនេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យខួបគម្រប់៧ថ្ងៃសព លោក ម៉ៅ អាយុទ្ធ រដ្ឋ លេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨ ក្នុង ជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការប្រារព្ធខួប ៧ថ្ងៃ នៃមរណភាព លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដោយគោរពតាមវិធានការសុខាភិបាល ដោយក្រសួងព័ត៌មាន បានរៀបចំជាពិធីគោរពឧទ្ទិសកុសល តូចមួយនៅក្នុងក្រសួងតែប៉ុណ្ណះ។

នៅក្នុងឱកាសនោះ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ក្រសួងព័ត៌មាន និងក្នុងនាម លោក ផ្ទាល់ មានសេចក្តីក្តុកក្តួល ក្រៀមក្រំ ក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាពគួរអោយសោកស្តាយជាទីបំផុត ។ មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺមិនត្រឹមជាការបាត់បង់ ដ៏ធំធេង និងសោកស្ដាយបំផុតនូវលោក ឪពុក លោកឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ របស់ក្រុមគ្រួសារសពទាំងមូលប៉ុណ្ណោះទេ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់មួយរូប ក្នុងវិស័យព័ត៌មាន វប្បធម៌ ជា ពិសេសផ្នែកសិល្បៈ ផ្នែកតែងនិពន្ធ និងភាពយន្តផងដែរ។ ក្នុងឋានៈលោក ជារដ្ឋលេខា ធិការ នៃក្រសួងព័ត៌មាន ជាកវីនិពន្ធ និងផលិតករភាពយន្តមួយរូបលេចធ្លោរ របស់សង្គមជាតិ ដែល តែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យទេសចរណ៍ នៅ កម្ពុជា។

តាមរយ:នេះ លោកខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន សូមធ្វការ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសព លោក ម៉ៅ អាយុទ្ធ ឆាប់បាន សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនៃពិធីបុណ្យខួប គម្រប់៧ ថ្ងៃ សពឯកឧត្តម ម៉ៅ អាយុទ្ធ នេះដែរ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានចូល បច្ច័យបុណ្យសពចំនួន ៣លានរៀល ។ ជាមួយនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ចំនួន ២ លានរៀល លោក ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មានចំនួន ១០០ ដុល្លា លោក ទន់ សារ៉ាត : ៣០ដុល្លា លោក លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ១០០ ដុល្លា លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ២០ ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងធ្វើដំណើរ ទៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២៣មេសា ខាងមុខនេះ។

តាមរយៈទំព័រ ផេកហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេសុីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣រសៀលថ្ងៃ២៣មេសា២០២១។

ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក២២មេសា២០២១នៅកម្ពុជានិងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេសុី ថ្ងៃ២៣ មេសា ២០២១។ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេសុីផងដែរ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page417 Page418 Page419 … Page647 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រមូលទិញដីបឹងមេទឹកព្រា ទាំង១៧២ហិកតា ឥឡូវពលរដ្ឋផ្ទុះការតវ៉ា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រមូលទិញដីបឹងមេទឹកព្រា ទាំង១៧២ហិកតា ឥឡូវពលរដ្ឋផ្ទុះការតវ៉ា ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
អភិបាលខេត្តបាត់ដំបង បើកការដ្ឋានស្ថាបនាផ្លូវក្រាលកម្រាលកៅស៊ូDBSTប្រវែង២ ៦០០ម៉ែត្រនៅក្នុងឃុំឃ្លាំងមាស អភិបាលខេត្តបាត់ដំបង បើកការដ្ឋានស្ថាបនាផ្លូវក្រាលកម្រាលកៅស៊ូDBSTប្រវែង២ ៦០០ម៉ែត្រនៅក្នុងឃុំឃ្លាំងមាស ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកចំការលើ ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកចំការលើ ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×