Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២០

ខេត្តកណ្ដាល៖ប្រធានការិយាល័យគយនិងរដ្ឋកជ្រៃធំ ត្រូវបានធ្វើការផ្លាស់ប្ដូរដាក់អ្នកថ្មីនារសៀលថ្ងៃទី០១ខែកក្កដាម្សិលមិញ នៅទីស្នាក់ការគយនិងរដ្ឋករជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ក្រោមវត្តមានលោកគីម រិទ្ធី អភិបាលរងខេត្ត។

សូមជម្រាបថា លោក ខណ្ណារ៉ា អេលីត ត្រូវបានតែងតាំងជាប្រធានការិយាល័យគយ និងរដ្ឋករជ្រៃធំ នៃសាខាគយ និងរដ្ឋករខេត្តកណ្ដាល ជំនួសលោក មួង ដារ៉ា ដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ចជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២០

ខេត្តកំពង់ធំ៖ និស្សិតម្នាក់ត្រូវបាន រថយន្តសាំងយ៉ុង បើកល្បឿនលឿនទៅបុកចំពេញទំហឹងខណ:កំពុងជិះម៉ូតូឆ្លងថ្នល់អូសជាង១០០ម៉ែតបណ្តាលឲ្យប៉ោកក្បាលស្លាប់ភ្លាប់ៗ។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១ កក្កដា ម្សិលមិញនៅតាមបណ្តោយផ្លូវជាតិលេខ០៦ ក្នុងភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថានារីរងគ្រោះឈ្មោះ ទែន ឡៃឈា ហៅស្រីណែត អាយុ២៣ឆ្នាំទីលំនៅ ភូមិ ឃុំ កើតខាងលើ។
ចំណែកតៃកុងរថយន្តឈ្មោះវ័ន វ៉ាន់ធូ ភេទប្រុសអាយុ២៣ឆ្នាំ ទីលំនៅភូមិទួលរការ ឃុំកណ្តុរជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

យោងតាមប្រភពបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តបង្កពាក់ស្លាកលេខកំពង់ស្ពឺ២A១០៣៦ពណ៌សពីត្បូងទៅជើងដោយបានវ៉ាជែងរថយន្តមួយគ្រឿងទៀត ទៅបុកជនរងគ្រោះដែលជិះម៉ូតូហុងដាបណ្ដាលឲ្យស្លាប់តែម្ដង។ ក្រោយកើតហេតុរថយន្តបង្កបានព្យាមយាមបើករត់ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថស្រុកសន្ទុកតាមចាប់បាន និងប្រគល់ឲ្យប៉ូលិសចរាចរណ៍យកទៅដោះស្រាយ។ ចំណែកនារីរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២០

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់មានអាយុទើបតែ០៨ឆ្នាំ បានចងក លែងបណ្តាលអោយស្លាប់មែនទែន។ហេតុការណ៍បានកើតឡើងទី០១ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងនៅល្ងាចនេះថាជនរងគ្រោះឈ្មោះ ឈង់ គិមឡាង រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

អធិការនគរបាលស្រុកពួកបានបន្តថាក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងផ្នែកនគរបាលប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងនគរបាលបច្ចេកទេសខេត្ត និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យមន្ធីរពេទ្យខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្គេត ស្រាវជ្រាវភ្លាមៗ។

ការពិនិត្យលើសាកសពឃើញថាសាកសពបានចង.ក.ដោយខ្សែអង្រឹង ពណ៌ត្រេអ៊ី ប្រវែង៦៥សង់ទីមែត្រ ភ្ជាប់និងមែកដើមស្វាយ មានកម្ពស់១១០សង់ទីម៉ែត្រ នៅបរិវេណមុខផ្ទៈផ្នែកខាងលិច។សាកសពមានកំពស់១២៥សង់ទីម៉ែត្រមានស្នាមជាំនៅចំណុច.ក(ចង) ក្រៅពីនេៈមិនមានស្លាកស្នាម អ្វីពាក់ព័ន្ធនិងបទឃាតកម្ម នោះទេ។ការសន្និដ្ឋានផ្នែកនគរបាលបច្ចេកទេសខេត្តសាកសពអាចស្លាប់ដោយការចងកលែងបណ្តាលស្ទៈផ្លូវដង្ហើម។

លោកអធិការបញ្ជាក់ថា:តាមការបំភ្លឺរបស់ឈ្មោះ ទូច សុគុណ ភេទប្រុស អាយុ៥១ឆ្នាំ ជាជីតារបស់សាកសពប្រាប់ថា៖ ចៅគាត់(ឈង់ គិមឡាង)មានសតិស្មារតីធម្មតា បច្ចុប្បន្នរស់នៅផ្ទះជាមួយគាត់ ដោយឪពុកម្តាយគេទៅធ្វើកម្មករប្រទេសថៃ ។ចៅខាងលើតែងដើរលេងផ្ទះអ្នកខាងឬអង្គុយលេងនៅក្រោមដើមស្វាយ បរិវេណដីមុខផ្ទះគាត់(កន្លែងកើតហេតុ)។

ដោយឡែកនៅថ្ងៃកើតហេតុម៉ោង០៩និង៣០ព្រឹក គាត់ឃើញចៅ(ឈង់ គិមឡាង)មកពីដើរលេងផ្ទះអ្នកជិតខាង ដោយមានកាន់ខ្សែអង្រឹង១ខ្សែ(មិនដឹងថាយកពីណាទេ) សួរគាត់រកជំពាមកៅស៊ូក្នុងផ្ទះតែដោយរកមិនឃើញ គេកាន់ខ្សែអង្រឹងនោៈចេញទៅក្រៅផ្ទះ គាត់និងប្រពន្ធនៅក្នុងផ្ទះមិនបានមើលចៅទេ។ លុះរំលងកន្លះម៉ោងបន្ទាប់ ដោយស្ងាត់បាត់ចៅ គាត់ក៏ចេញមកមើលមុខផ្ទះ ស្រាប់តែឃើញចៅ(ឈង់ គិមឡាង)ចង.ក.នៅមែកដើមស្វាយដែលជាកន្លែងគេធ្លាប់អង្គុយលេង ដោយឃើញចុងជើងទាំង២ទល់ដី ជង្គង់បន្តុញ មាត់ចំហរ គាត់ហៅប្រពន្ធ និងអ្នកជិតខាងជួយលើកគ្រា និងកាត់ខ្សែចង.ក.នោៈផ្តាច់ និងបានធ្វើចលនាបេះដូងតែចៅមិនដឹងខ្លួន ទើបដឹកទៅមន្ទីរពេទ្យបង្អែកស្រុកពួក គ្រូពេទ្យប្រាប់ថា ចៅ(ឈង់ គិមឡាង)ស្លាប់បាត់ហើយ គាត់ក៏ដឹកសាកសពចៅមកផ្ទះវិញនិងរាយការណ៍មកសមត្ថកិច្ច។

គាត់អះអាងថាចៅ(ឈង់ គិមឡាង)ពិតជាចង.ក.លេង  បណ្តាលអោយស្លាប់ខ្លួនឯងពិតមែន! មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។លោកអធិការបញ្ជាក់ថាក្រោយពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អះអាងថា គិត​រហូត​មក​ដល់​ពេល​នេះ​ ខេត្តកំពង់ចាម​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ង៤ម៉ឺន​គ្រួសារ​ ដែល​កំពុងតែ​ជួប​បញ្ហា​ធ្លាក់​ក្នុង​ជីវភាព​​​ក្រីក្រ​កម្រិត​១-កម្រិត​២​។
លោកលោក អ៊ុន​ ចាន់ដា ថា
អាជ្ញាធរខេត្ត បាន​ធ្វេី​គោលការណ៍​ទាំង​នេះ​ ដោយ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​-សង្កាត់​ ក៏ដូចជា​ក្រុម​ការងារ​ចុះ​ធ្វើ​ការដោយ​ផ្ទាល់​ជាមួយ​នឹង​មន្ទីរ​ផែនការ​ និង​មន្ទីរ​សង្គមកិច្ច​ បាន​ធ្វើ​ការ​ស្រង់​ទិន្នន័យទាំងនោះ​យ៉ាង​សុក្រឹត​បំផុត​ ដោយ​មាន​ការ​ជួប​សម្ភាសន៍​ជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ​ និង​​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ដែល​ដឹង​រឿង​ពិតប្រាកដ​ ហេីយ​អាជ្ញាធរ​បាន​ផ្ដល់ជូននូវ​ប័ណ្ណ​ក្រីក្រ​កម្រិត​១-កម្រិត​២​ រហូត​មក​ដល់​ពេល​នេះ​ គឺ​បាន​ជាង​២ម៉ឺន​៥ពាន់​គ្រួសារហេីយ​ ដែល​គិត​ជា​ថវិកា​សរុប​អស់​ជាង​៤ពាន់​លាន​រៀល​ ស្មើ​នឹង​​ប្រមាណ​ជា​១លាន​ដុល្លារ​អាមេរិក​​ បេី​គិត​ជា​ទូទៅ​​សម្រាប់​ខេត្ត​កំពង់ចាម​ គឺត្រូវ​ការ​ប្រេីប្រាស់​កញ្ចប់​ថវិកា​ប្រមាណ​ជា​​២លានដុល្លា​ ដេីម្បី​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​កម្រិត​១-កម្រិត​២ ក្នុងខែមិថុនាកន្លងមកនេះ។
លោកថាទាំង​នេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​មួយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដែល​តែងតែ​គិតគូរ​ពី​បញ្ហា​សុខទុក្ខ​នៅ​គ្រប់​កាលៈទេសៈ​ ដោយ​មិនបាន​បោះបង់​ចោល​បងប្អូនប្រជាពលរដ្ឋ​ឡេីយ​។
ការ​ការថ្លែងយ៉ាងដូច្នេះនាពេលបានអញ្ជេីញចែកប័ណ្ណក្រីក្រកម្រិត១-កម្រិត២ ជូន​ប្រជាពលរដ្ឋ​ ៤៩៦គ្រួសារ​ ដែល​រស់នៅក្នុងមូលដ្ឋានសង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ នៅព្រឹកថ្ងៃទី១ ខែកក្កដា​ ឆ្នាំ​២០២០​នេះ។
ការឧបត្ថម្ភថវិកាដេីម្បីចូលរួមសម្រួលដល់ជីវភាពប្រជាពលរដ្ឋ​ក្នុង​កំឡុងពេល​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដោយផ្តល់សាច់ប្រាក់ជូនតាមវីង​ ស្របតាមគោលនយោបាយរបស់សម្តេចតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីុំ

សូមជម្រាបថា អ្នកដែលអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ គឺជាអ្នកដែលមានប័ណ្ណក្រីក្រកម្រិត១ ឬកម្រិត២ ហើយ ដើម្បីទទួលបានប័ណ្ណនោះ អ្នកដែលគិតថាខ្លួនឯងក្រីក្រ ត្រូវទៅស្នើសុំប័ណ្ណនេះ នៅឯសាលាឃុំ ឬ សង្កាត់ បន្ទាប់មក បើពិនិត្យឃើញថា ស្ថានភាពអ្នកស្នើសុំនោះ ឆ្លើយតបទៅនឹងលក្ខន្តិកៈ ទើបគាត់ទទួលបានប័ណ្ណនោះ។ ប៉ុន្តែករណីខ្លះដូចជា នៅពេលក្រុមការងារបច្ចេកទេស ពិនិត្យឃើញថា ស្ថានភាពជីវភាពរបស់គាត់មិនស្ថិតនៅក្នុងលក្ខន្តិកៈទេនោះ គាត់នឹងមិនទទួលបានប័ណ្ណឡើយ ហើយរហូតមកដល់ពេលនេះ នៅតែទទួលការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងការស្នើសុំប័ណ្ណក្រីក្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោកស្រីញូងចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកស្រីប៉ាងដានីអភិបាលរងខេត្តនិងជាប្រធានសាខាសមាគមនារីកម្ពុជា រួមដំណើរជាមួយលោកស្រី ស្រី គឹមឆយ សមាជិករដ្ឋសភានៅព្រឹកថ្ងៃទី៣០ខែមិថុនាម្សិលមិញបាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់វត្តចំនួន២ គឺវត្តគង់វង្សរង្ស៊ី “ហៅវត្ត កោះកុក” និងវត្តសន្សំកុសល្យកោះប្រាក់ ស្ថិតក្នុងឃុំកោះទន្ទឹម  ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

វត្តទាំងពីរទទួលបានរួមមាន៖ផ្កាស្រស់០៤កន្ត្រក់ សាដក់០៨ អង្ករ០៨បេ ទៀន០២គូ ទឹកសុទ្ធ០២កេស ទឹកក្រូច០៨កេស ទឹកត្រី១៥យួរទឹកស៊ីអ៊ីវ១៥យួរ មី១០កេស ត្រីខ១២យួរ បច្ច័យកសាងវត្ត៣លានរៀល និងបច្ច័យប្រគេនព្រះសង្ឃ១លាន៦០ម៉ឺន៤ម៉ឺនរៀល។ឧបត្ថម្ភដល់ប្រជាការពារ១០ម៉ឺនរៀល ជូនលោកតា លោកយាយ៨០នាក់ ម្នាក់ទទួលបាន២ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ខេត្តសៀមរាប៖លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅរសៀលថ្ងៃទី៣០ខែមិថុនានេះបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះរកដំណោះស្រាយ ករណីវិវាទបើកផ្លូវ ស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាបដើម្បីជូនប្រជាពលរដ្ឋ។ ជាមួយគ្នាដែរលោកនួន ពុទ្ធារ៉ា ក៏បានបន្តពិនិត្យស្ថានភាពផ្លូវតំបន់ខាងលើដើម្បី ធ្វើការសាងសង់នាពេលខាងមុខផងដែរ។ ទោះយ៉ាងណាអភិបាលក្រុងបញ្ជាក់ថាជុំវិញករណីនេះលោកនឹងធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំដើម្បីសម្រេចនិងអនុវត្ត។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ប្រជាពលរដ្ឋចំនួន០៣គ្រួសារបាន ស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ដល់ពួកគាត់ ខណ:ផ្ទះពួកគាត់ ត្រូវបានឲ្យមានការរុះរើផ្នែកខ្លះ ដើម្បីបើកផ្លូវ។ ពលរដ្ឋថាពួកគាត់ថាមិនជំទាស់ទៅនឹងការរុះរើរបស់អាជ្ញាធរនោះទេ ប៉ុន្តែ សូមឲ្យមានតម្លាភាព ទាំងសងខាង។ ដោយហេតុថាឲ្យរើតែខាងផ្ទះពួកគាត់៦ម៉ែត្រ។ បើរើ៣ម៉ែត្រ ពួកគាត់មិនជំទាស់នោះឡើយ។

ពាក់ព័ន្ធករណីនេះនៅថ្ងៃទី៣០ខែមិថុនាម្សិលមិញប្រជាពលរដ្ឋ ដែលមានវិវាទខាងលើហាក់មានការសប្បាយចិត្តរីករាយបន្ទាប់ពីលោកអភិបាលក្រុងសៀមរាបបានធ្វើការពន្យល់ណែនាំចំពោះបញ្ហាមួយចំនួនប្រាប់ដល់ពួកគាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ខេត្តកំពង់ចាម៖មន្ត្រី​​នគរបាលជាតិ ជាង៤០០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នៅសាលសន្និសីទសាលាខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​។
ពិធីនេះក្រោម​វត្តមាននាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម។

​បេីតាម​របាយការណ៍​ស្វាគមន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកកំពង់ចាម បាន​ឲ្យ​ដឹងថា មន្ត្រី​ជ័យលាភី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ​នៅថ្ងៃនេះ​រួមមាន​៖
ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​០៥រូប ក្នុងនោះ​មាន​ខេត្តកំពង់ចាម០៣រូប ,​​ខេត្តប៉ៃលិន០២រូប ,​ ថ្នាក់​វ​សេនីយ៍​ឯក​០៩រូប ក្នុងនោះ​ខេត្តកំពង់ចាម០​៧រូប ,​ខេត្តប៉ៃលិន០២​រូប ,
ថ្នាក់​វរសេនីយ៍ទោ​៩៦រូប​ ស្រី០៤រូប ,និង​ថ្នាក់​វរសេនីយ៍ត្រី​២៣៤
រូប ស្រី១២រូប ព្រមទាំង​​ថ្នាក់​ស្នងការរង​០៥រូប ,​នាយការិយាល័យ​០៤រូប ,​នាយរ​រងការិយាល័យ​៣១រូប ,​និងអធិការរង​១៧រូប​ផងដែរ។
ឆ្លៀត​​ក្នុង​ឱកាស​នោះ​ដែរ​ លោក​​អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់​មន្ត្រី​នគរបាល​ដែល​ទេីប​​ទទួល​បាន​ការ​តែងតាំង​មុខ​តំណែង​ ​និង​ឋាន្តរស័ក្ក​ ត្រូវ​ខិតខំប្រឹងប្រែង​ បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់​ជូន​នាឱកាស​នេះ​​ ឲ្យបាន​ស័ក្ដិសម​ជា​មន្ត្រី​នគរបាល​មាន​ស្នាដៃ​ក្នុង​ការ​បម្រើ​ជាតិ​យ៉ាង​ពិតប្រាកដ​។
អភិបាលខេត្ត ក៏​បាន​ស្នេីដល់​​​កងកម្លាំង​នគរបាល​ទាំងអស់​ ​ឲ្យ​​បន្ត​ការ​ចូលរួម​ក្នុង​ការ​​ផ្សព្វផ្សាយ​អំពី​វិធានការ​​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ ព្រោះ​ពិភពលោក​នៅ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ការពារ​មេរោគ​ដ៏​កាច​សាហាវ​នេះ​នៅឡើយទេ​។
ថ្លែងក្នុងពិធីនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន​ពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ដល់ កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំបំពេញការងារ ភារកិច្ច​តាម​ជំនាញ​រៀងៗ​ខ្លួន ពិសេស​ត្រូវខិតខំ​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ​ផងដែរ៕SR

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុកកុសល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅមុននេះបន្តិចថា
សូមបញ្ជាក់ជូនបងប្អូន សារព័ត៌មានថា នារីមុខសញ្ញាដែលជាជន ប្រព្រឹត្តបទល្មើសខាងលើនេះ មានមុខរបរអតីត ជានារីបម្រើសេវ៉ាខារ៉ាអូខេ គាត់ មិនមែនជានគរបាល នារីនោះទេ។
លោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ធំបញ្ជាក់យ៉ាងដូច្នេះបន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថាមានស្ត្រីជានគរបាលចរាចរណ៍មួយរូបកាប់ទៅលើនគរបាលចរាចរណ៍ដូចគ្នាបណ្ដាលឱ្យរងរបួស។
សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១០និងង១០នាទី នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងថាជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពបានបន្តថាស្ត្រីជាជនសង្ស័យ
បានប្រើកាំបិតកាប់ទៅលើបុរសមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ៣៣ឆ្នាំមុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បណ្ដាលឲ្យ រងរបួសចំភ្លៅផ្នែកខាងឆ្វេង។
បើតាមប្រភពបានឲ្យដឹងថាក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ ចំណែកជនសង្ស័យក្រោយ បានរត់គេចខ្លួនបាត់ស្រមោល។
ទោះយ៉ាងណាករណីខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសន ថាល់ អធិការស្រុកតាំងគោក នៅឡើយទេ។បើតាមប្រភពករណីហិង្សានេះអាចបណ្ដាលមក ប្រច័ណ្ឌនិងគ្នាទើបឈានដល់ការប្រើអំពើហិង្សាបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ខេត្តកំពង់ធំ៖ស្ត្រីជានគរបាលចរាចរណ៍ម្នាក់ កាប់បុរសម្នាក់ជានគរបាលចរាចរណ៍ដូចគ្នា បណ្ដាលឱ្យរងរបួស។
ហេតុការណ៍បានកើតឡើងនៅ
ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១០និងង១០នាទី នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងថាជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ២៨ឆ្នាំមុខរបធ្វើប៉ូលិសចរាចរណ៍រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពបានបន្តថាស្ត្រីជាជនសង្ស័យ
បានប្រើកាំបិតកាប់ទៅលើបុរសមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ៣៣ឆ្នាំមុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បណ្ដាលឲ្យ រងរបួសចំភ្លៅផ្នែកខាងឆ្វេង។

បើតាមប្រភពបានឲ្យដឹងថាក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ ចំណែកជនសង្ស័យក្រោយ បានរត់គេចខ្លួនបាត់ស្រមោល។
ទោះយ៉ាងណាករណីខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសន ថាល់ អធិការស្រុកតាំងគោក នៅឡើយទេ។បើតាមប្រភពករណីហិង្សានេះអាចបណ្ដាលមកប្រច័ណ្ឌនិងគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ភ្នំពេញ៖ នៅថ្ងៃអង្គារទី៣០ ខែមិថុនានេះប្រមុខដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារប្រាប់ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩ នឹងបានទទួលថវិកាឧបត្ថម្ភដូចម៉្តេចដែរ?។
សម្តេចតេជោហ៊ុន សែន បានសរសេរថាតើបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩ នឹងបានទទួលថវិកាឧបត្ថម្ភដូចម៉្តេចដែរ?

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដូចខាងក្រោម៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង ជាអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ

* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍។

បើតាមសម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានសរសេរព្រមានចំពោះអាជ្ញាធរមូលដ្ឋានណាដែលឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិមិនមែនជាជនក្រីក្រដែលដើម្បីបើកប្រាក់ពីរាជរដ្ឋាភិបាល។

ក្នុងសារដែលបានបង្ហោះលើទំព័រ page facebook របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានឲ្យដឹងនៅមុននេះបន្តិចថា៖សុខសប្បាយជាទេបងប្អូនជនរួមជាតិជាទីនឹករឮក?

កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។

ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។
សម្តេចតេជោបានបញ្ជាក់ថា
ខ្ញុំនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ខេត្តសៀមរាប៖នារីម្នាក់ បានចងក សម្លាប់ខ្លួន នៅវេលាម៉ោង០៨ និង៣០នាទី យប់ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០។
ហេតុការណ៍បានកើតឡើងនៅចំណុចក្រុមទី១០ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺជនរងគ្រោះបានយកខ្សែក្រណាត់អាវ រ៉ូបដេកយប់ អត្តឃាតបណ្តាលអោយស្លាប់តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា
ជនរងគ្រោះឈ្មោះហាន ចរិយា អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្នុងភូមិកើតហេតុខាងលេី។
សមត្ថកិច្ចថាឆ្លងតាមការពិនិត្យ ធ្វើកោសល្យពិច័យជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាកដមែន ពុំពាក់ព័ន្ធនិងបទល្មេីសនោះទេ។
បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុអាចសតិមិនគ្រប់។សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page582 Page583 Page584 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×