ខេត្តព្រះសីហនុ៖លោកសាយ សំអាល់ បានណែនាំដល់មន្ត្រីមូលដ្ឋាន ឲ្យបន្តបង្កើនធ្វើអំពើល្អ និងបម្រើពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀតព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងណែនាំបែបនេះ នាថ្ងៃទី១០ ខែតុលា ម្សិលមិញ នៅខេត្តព្រះសីហនុ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារ សម្រាប់ការត្រៀមការបោះឆ្នោត នាពេលខាងមុខ ក្នុងក្របខណ្ឌឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
លោកសាយ សំអាល់ ប្រធានក្រុមការងារបានបន្តជំរុញឱ្យសមា ជិកសមាជិកាក្រុមការងារបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុង ការចុះមូលដ្ឋានឱ្យបានខ្លាំងក្លា។
លោកសាយ សំអាល់ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភាកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។
លោកបានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោកក៏បានណែនាំដល់សមាជិកសមាជិកាទាំងអស់យកចិត្តទុកដាក់ខ្ពស់ជំរុញប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំសង្កាត់ដែលបានចុះឈ្មោះបោះឆ្នោតរួច ឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះ ឆ្នោត និងជំរុញអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុឱ្យចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលពួកគាត់រស់នៅចាប់ពីថ្ងៃទី១២ ខែ តុលា ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ និងត្រៀមសម្រាប់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០២៣ និងការបោះឆ្នោតនាអាណត្តិផ្សេងៗទៀតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស អភិវឌ្ឍជាតិឱ្យរីកចម្រើនខ្លាំងលើគ្រប់វិស័យបន្ថែមទៀត និងថែរក្សាការពារសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះបានគង់វង្សស្ថិតស្ថេរជារយូអង្វែង៕SRP



ខេត្តសៀមរាប៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានអំពាវនាវស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ៕SRP
ខេត្តមណ្ឌលគិរី៖រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានធ្វើការស្នើដល់តំណាងក្រុមហ៊ុនសេវាទូរស័ព្ទចល័តទាំងអស់ ឱ្យដាក់បុគ្គលិករបស់ខ្លួននៅតាមស្ថានីយសេវាអង់តែនទូរស័ព្ទចល័តរបស់ខ្លួន ដើម្បីការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ជួសជុលថែទាំ និងដោះស្រាយបញ្ហាមួយចំនួន ដែលកើតមាននៅស្ថានីយ ពិសេសធានានូវការផ្ដល់សេវាទូរស័ព្ទចល័តប្រកបដោយគុណភាព សេវាគ្របដណ្ដប់ទូលំទូលាយ ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទដៃ។