ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ពាក់ព័ន្ធនឹងករណី ប៉ុនប៉ងឃាតកម្ម (យកដាវធ្វើអំពីដែកកា/ប់ក្បាលជនរងគ្រោះ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យ១/ឈ្មោះគង់ បញ្ញា ហៅញ៉ា ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិរកា សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ២/ឈ្មោះវន រានី ហៅវី ភេទប្រុស អាយុ២២ឆ្នាំមុខរបរជាងកាត់សក់ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិរកា សង្កាត់ក្របីរៀល ក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប និងកម្លាំងផ្នែកព្រហ្មទណ្ឌ ចូលរួមសហការណ៍នគរបាលរដ្ឋបាលក្របីរៀល។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ក្នុងពេលនគរបាលកំពុងល្បាត ក៏ប្រទះឃើញជនសង្ស័យពីរនាក់ជិះម៉ូតូ ដោយមានកាន់កាំបិតខ្វែវ ជិះទៅវិញទៅមក ក៏ឃាត់សាកសួរ ព្រមទាំងធ្វើតេស្តស្វែងរកសារធាតុញៀន ឈ្មោះ គង់ បញ្ញា ហៅញ៉ា មានផ្ទុកសារធាតុញៀនខុសច្បាប់ (វិជ្ជមាន ជាតំរុយមេតំហ្វេតាមីន) ដោយជនសង្ស័យទាំងពីរបានឆ្លើយកុហកសមត្ថកិច្ចយើងថា ពួកខ្លួនកាន់កាំបិតខ្វែវ មកពីកាប់ឆ្ការគុម្ពោតព្រៃក្បែរស្រះទឹក។
នគរបាលបន្តថានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មានជនរងគ្រោះឈ្មោះ ធ.ថ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកប្តឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី ក្នុងភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ពេលខ្លួនជិះម៉ូតូត្រឡប់ទៅផ្ទះ ស្រាប់តែឃើញជនសង្ស័យទាំងពីរ (ស្គាល់គ្នា)ដោយឈ្មោះ វន រាវី ជាអ្នកបើកម៉ូតូ រីឯឈ្មោះ គង់ បញ្ញា ជិះខាងក្រោយដោយក្នុងដៃ កាន់ដាវ ធ្វើអំពីដែក ជិះមកក្បែរហើយបិទភ្លើងបំភ្លឺ រួចឈ្មោះ គង់ បញ្ញា បានធ្វើសកម្មភាពយកដាវនោះកាប់សំដៅមកក្បាលខ្លួន តែខ្លួនឃើញទាន់ក៏គេចផុត ហើយអ្នកទាំងពីរក៏ជិះហួសទៅមុខ ហើយឈប់ស្ទាក់ បន្ទាប់មកខ្លួន ក៏បត់ម៉ូតូត្រឡប់ក្រោយ ទៅដេកនៅផ្ទះបងប្រុសរបស់ខ្លួនវិញ។
ជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ក្បាល ជនរងគ្រោះពិតមែន ដោយមូលហេតុរឿងគំនុំ។ ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងបាន ដាវធ្វើអំពីដែក ច១ដើម ខ្វែវ១ដើម, ម៉ូតូ ១គ្រឿង, ទូរស័ព្ទ១គ្រឿង៕SRP


អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ