Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ
ស្នងការខេត្តសៀមរាបដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
បង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់
ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក
ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកជំទាវ ផ្ដល់អំណោយរថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២០

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថានៅខណ:ពេលនេះកម្លាំងប៉េអឹមខេត្តសៀមរាបចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងដោយបានឃាត់ម៉ូតូបានជិត១០០គ្រឿង។ចំណែកអ្នកលេងល្បែងមិនទាន់ដឹងថាឃាត់ខ្លួនបានប៉ុន្មាននាក់នោះទេ។

ការបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០នៅភូមិខ្វៀនសង្កាត់គោកចកក្រុងសៀមរាប។ទោះយ៉ាង ណាសមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់អ្នកកាសែតជុំវិញការបង្ក្រាបនេះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២០

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា នេះ បានអញ្ជើញប្រគល់ផ្ទះមួយខ្នងរួមថវិកា និងគ្រឿងបរិភោគមួយចំនួនជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់អតីតយុទ្ធជនកម្ពុជាលោក ហេង ម៉ៅ នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពូក ខេត្តសៀមរាប ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចតែងតាំងលោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ជំនួសលោក ជា ក្រូច ដែលត្រូវបានចូលនិវត្តន៍ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ភ្នំពេញ៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក នួន ច័ន្ទរិទ្ធ បានថ្លែងថា ការប្រមូលចំណូលនៅតែជាបេសកកម្មដ៏សំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយសារចំណូលដែលប្រមូលដោយគយបានចូលរួមចំណែកដ៏សំខាន់ដល់ថវិកាជាតិ។
លោកបានលើកឡើងយ៉ាងដូច្នោះក្នុងវគ្គបណ្តុះបណ្តាលស្តីពីចំណាត់ថ្នាក់ទំនិញ និងវិធានដើមកំណើតទំនិញ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ដោយអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២០ និងយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករលើការងារចំណាត់ថ្នាក់ទំនិញ និងវិធានដើមកណើតទំនិញ ដែលជាការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជាសមាជិក។

បើតាមលោក នួន ច័ន្ទរិទ្ធ ថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូល ចំណាត់ថ្នាក់ទំនិញជាប្រធានបអធិបតីភាពទសំខាន់ នៃការងារបច្ចេកទេសគយ ដែលមន្ត្រីគយគ្រប់រូបគួរយល់ដឹង ព្រោះការធ្វើចំណាត់ថ្នាក់ទំនិញ គឺជាការងារបច្ចេកទេសស្នូលរបស់គយចូលរួមចំណែកក្នុងការធានាប្រសិទ្ធភាព នៃការប្រមូលចំណូលបានត្រឹមត្រូវប្រកបដោយសមភាព ការចងក្រងស្ថិតិពាណិជ្ជកម្មទំនិញឱ្យមានគុណភាព រួមចំណែកក្នុងការកសាងគោលនយោបាយពន្ធនិងអាករជាដើម។

ជាមួយគ្នានេះដែរ ការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសជាច្រើននៅលើពិភពលោកមាននិន្នាការឈានទៅការកាត់បន្ថយរបាំងពន្ធគយរវាងប្រទេសជាដៃគូ ជាពិសេសតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្តល់ភាពអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍មកប្រទេសកំពុងអភិវឌ្ឍន៍ (GSP)។ វិធានដើមកំណើតទំនិញបានក្លាយជាប្រធានបទសំខាន់ដែលភាគី នៃកិច្ចព្រមព្រៀងប្រើប្រាស់ជាឧបករណ៍ដើម្បីចូលរួមកសាងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងការពារផលិតកម្មក្នុងស្រុករបស់ខ្លួនពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ភ្នំពេញ៖បើទោះបីជារឿងអាស្រូវជាច្រើនរបស់លោក កែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ត្រូវបានលាតត្រដាងនិងល្បីល្បាញយ៉ាងណាក៏ដោយក៏រហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងអគ្គនាយកគយកម្ពុជា ហាក់បីមើលរំលងចំពោះបាតុភាពរបស់លោកកែវ វ៉ាន្នី ដោយមេគយខេត្តរូបនេះនៅតែរក្សាមុខតំណែងបានដោយរឹងមាំ។

ជុំវិញរឿងមិនប្រក្រតីរបស់លោកលោក កែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយជាបន្តបន្ទាប់ផងដែរ។យោងតាមបណ្ដាញសារព័ត៌មានបានចុះផ្សាយថាមការបង្ហើបពីមន្ត្រីនិងភ្នាក់ងារគយមួយចំនួននៅក្នុងខេត្តតាកែវ បានឲ្យដឹងថាលោក កែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ដែលមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបានប្រើអំណាចប្រព្រឹត្តរឿងអាស្រូវយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ប្រធានការិយាល័យគយនៅច្រកភ្នំដិន ច្រកត្រពាំងក្រសាំង និងច្រកបាក់ដៃជាដើម អាចមានការឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធពីទឹកដីយួនចូលទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង។ ការដែលប្រធានការិយាល័យគយតាមបណ្ដាច្រកខាងលើ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត ទំនងមានការឃុបឃិតបើកដៃពីសំណាក់លោក កែវ​ វ៉ាន្នី ដែលជាប្រធានសាខាគយខេត្តតាកែវផងដែរ ទើបអ្វីៗដំណើរការយ៉ាងរលូន។

មន្ត្រីគយតូចតាចក្នុងខេត្តតាកែវ មួយចំនួនបានបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះលោក កែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ អាចប្រព្រឹត្តអំពើពុករលួយតាមរយ:ឃុបឃិតជាមួយឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួន ដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ ដោយលោក កែវ​ វ៉ាន្នី ទំនងបានឃុបឃិតឲ្យគយចល័តខេត្តតាកែវ។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីគយចល័តខេត្តតាកែវអាចតម្រូវយកលុយពីអាជីវករ បើទោះបីពួកគាត់បង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ។ ក្រុមគយចល័ត របស់ខេត្តតាកែវមិនដែលទប់ស្កាត់បង្ក្រាបទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់នោះទេ គឺគិតតែពីរឿងរាប់ក្បាលរថយន្តយកលុយតែប៉ុណ្ណោះ។

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញពីវៀតណាមឆ្លងកាត់ផ្លូវជាតិលេខ២បានឲ្យដឹងថាក្រុមគយចល័តបានឃុបឃិតឲ្យឈ្មួញខិលខូចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងបន្លែបង្ការ ចំណីអាហារមានអាចមានលាយសារធាតុគីមីពីទឹកដីយួន ចូលទឹកដីខ្មែរតាមអំពើចិត្ត។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក គុណ ញឹម អគ្គនាយគយ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះភាពមិនប្រក្រតីរបស់លោក កែវ​ វ៉ាន្នី អាចធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ទោះយ៉ាង ណាអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោកកែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ នៅឡើយទេនៅល្ងាចថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបនៅរសៀលថ្ងៃនេះបានចេញសេចក្ដីប្រកាសមួយជុំវិញករណីមានបុរសម្នាក់ពាក់ឯកសណ្ឋាននគរបាលទៅចាក់សោរឡានអ្នករត់តាក់ស៊ីនៅការាស់សាំងមួយកន្លែងជាប់ស្តុបចុងកៅស៊ូក្រុងសៀមរាប ដែលមានការបង្ហោះរូបភាពវិដេអូតាមបណ្ដាញសង្គមនាំឲ្យមានការរិះគន់យ៉ាងខ្លាំង។ សូមអានសេចក្ដីប្រកាសខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលស្រុកក្រឡាញ់លោកវរសេនីយ៍ឯក ជី បេងជន បានឲ្យដឹងនៅរសៀលថ្ងៃនេះថាករណីប្រជាពលរដ្ឋដែលបានពុលនំបញ្ចុកកាលពីម្សិលមិញ ពួកគាត់បានជាសះស្បើយទាំងអស់វិញហើយ។
លោកវរសេនីយ៍ឯក ជី បេងជន បានបន្តថាជនរងគ្រោះសរុប១៣នាក់ស្រី០៦នាក់៖១-ឈ្មោះ ថូវ ប្រុក ភេទ ប្រុស អាយុ៣០ឆ្នាំ
២-ឈ្មោះ សៀន ប៉ប់ ភេទ ស្រី អាយុ៤៥ឆ្នាំ
៣-ឈ្មោះ ក្រូច ស្រី ភេទ ប្រុស អាយុ៤៥ឆ្នាំ
៤-ឈ្មោះ លាត ហ៊ីង ភេទ ប្រុស អាយុ៣៥ឆ្នាំ
៥-ឈ្មោះ រុំ រ៉ង ភេទ ប្រុស អាយុ៤៥ឆ្នាំ
៦-ឈ្មោះ អ៊ាម អ៊ី ភេទប្រុស អាយុ៤៨ឆ្នាំ
៧-ឈ្មោះ ឡាត ណូត ភេទប្រុស អាយុ៥៦ឆ្នាំ
៨-ឈ្មោះ សៀវ សៅ ភេទស្រី អាយុ១២ឆ្នាំ
៩-ឈ្មោះ សាន់ សៀវ ភេទ ប្រុសអាយុ៥៩
១០-ឈ្មោះ តក់ រុំា ភេទ ស្រី អាយុ៥៧ឆ្នាំ
១១-ឈ្មោះនាត សារៀន ភេទស្រីអាយុ១១ឆ្នាំ
១២-ឈ្មោះនាត សារ៉ាន់ ភេទស្រីអាយុ០៩ឆ្នាំ
១៣-ឈ្មោះបាន សាមឿយ ភេទស្រីអាយុ០៨ឆ្នាំ។

លោកបន្តថាក្រោយកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានកម្លាំងប៉ុស្តិ៍ក្រូចគរបញ្ចូនមកសង្រ្គោះនៅមណ្ឌលសុខភាពក្រូចគរ ក្នុងនោះម្នាក់ឈ្មោះ ថូវ ប្រុក ភេទប្រុសអាយុ៣០ ឆ្នាំបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។

លោកបានបញ្ជាក់ទៀតថាករោយពីទទួលព័ត៌មានអធិការបានបញ្ជាកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងពិនិត្យធ្វើកោសល្យវិច្ច័យផងដែរ។ដោយស្ថានភាពសុខភាពរបស់ជនរងគ្រោះទាំង១៣នាក់ មានសភាពល្អ។កនុងហេតុការណ៍នេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

អធិការបន្តទៀតថាករណីនេះអាចបណ្ដាលមកពីល្បោយបន្លែ។ទោះយ៉ាងណាពលរដ្ឋទាំង១៣នាក់បានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញហើយ។សូមជម្រាបថាករណីពុលនំបញ្ចុកនេះនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៩ព្រឹកនៅចំណុចផ្ទះកម្មវិធីបុណ្យចំរើនអាយុរបស់ ឈ្មោះ សាន់ ក្រួច ភេទប្រុស អាយុ៦៤ឆ្នាំ ភូមិគោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាបនៅថ្ងៃទី២៣ខែមិថុនាម្សិលមិញបានដឹកនាំក្រុមការងារបច្ចេកទេសឈ្មោះផ្លូវនិងលេខផ្លូវក្នុងក្រុងសៀមរាប។  ដោយអាជ្ញាធរថាផ្លូវក្នុងក្រុងសៀមរាប ដែលក្រុមការងារបានសិក្សានិងរៀបចំមានចំនួន១៨១៦ខ្សែ ក្នុងនោះផ្លូវប្រមាណជាង ៥០ខ្សែ ត្រូវបានដាក់ឈ្មោះ នៅពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថាអាជ្ញាធរបានឯកភាពលើការកំណត់លេខផ្លូវបានកំណត់ជាប្លុកចំនួន៤ប្លុក ក្នុងនោះប្លុក(ក) មានចំនួន ៥៧៥ខ្សែ ប្រវែងសរុប ១១៤ពាន់៦០០ម៉ែត្រ,ប្លុក (ខ)មានចំនួន៣០៥ខ្សែមានប្រវែងសរុប១៤៨ពាន់៩៩០ម៉ែត្រ ,ប្លុក(គ)មានចំនួន៤៤០ខ្សែមានប្រវែងសរុប ១៣៤ពាន់៣៨០ម៉ែត្រនិងប្លុក(ឃ)មានចំនួន៤៩៦ខ្សែមានប្រវែងសរុប១១៥ពាន់៦៣០ម៉ែត្រ។ដោយឡែកឈ្មោះផ្លូវត្រូវធ្វើការកែសម្រួលមួយចំនួនដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន,សប្បុរសជននិងឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ តាមវប្បធម៌ និងឈ្មោះពីបុរាណ និងទៅតាមទម្លាប់មួយចំនួន ហើយត្រូវស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនផងដែរ។

បើតាមអភិបាលខេត្តថាសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ក៏ត្រូវរៀបចំផែនការមេអភិវឌ្ឍផ្លូវថ្នល់គម្រោងប្លង់និងកំណត់គម្រោងសាងសង់ស្តារឡើងវិញក្នុងការកែលម្អពង្រីកនិងថែទាំផ្លូវថ្នល់ព្រមទាំងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងក្នុងការស្នើសុំគោលការណ៍ឯកភាពពីរដ្ឋាភិបាល។ ដូចនេះរដ្ឋបាលខេត្តនឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវលេខផ្លូវ និងឈ្មោះផ្លូវនាពេលឆាប់ៗខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានចាប់អិចស្ការចំនួនពីរគ្រឿង ដែលបានឈូសឆាយដីព្រៃដោយខុសច្បាប់។ការឃាត់នេះធ្វើឡើងនៅវេលាម៉ោង ០៩ព្រឹក ថ្ងៃទី២៤, ខែមិថុនា ២០២០ នេះស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដោយកម្លាំងអាវុធហត្ថស្រុកអង្គរធំដឹកនាំដោយលោកវរសេនីយ៍ត្រី រ៉ា បួន មេការស្រុកអង្គរធំ សហការជាមួយរដ្ឋបាលព្រៃឈើសង្កាត់អង្គរធំ។

បើតាមសមត្ថកិច្ចថាបច្ចុប្បន្ន អិចស្ការទាំងពីរត្រូវយកទៅរក្សាទុក្នៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអង្គរធំដើម្បីអនុវត្តបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ខេត្តត្បូងឃ្មុំ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានយកខ្សែភ្លើងតចរន្តអគ្គិសនី រាយនៅក្រោមផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិតែអកុសលបែជាឆក់ស្លាប់ខ្លួនឯងវិញ។ហេតុការណ៍នេះកើតមានឡើងកាលពីវេលាម៉ោងប្រមាណ ជា០៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ តន់ ជាអាយុ៧៣ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថាបន្ទាប់ពីទទួលព័ត៌មាននេះ កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ ដោយ មានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះទៅដល់កន្លែងកើតហេតុដើម្បី ធ្វើការពិនិត្យសាក់សព និងស្រាវជ្រាវកន្លែងកើតហេតុ។សមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ ដោយមូលហេតុយកខ្សែភ្លើងតចរន្តអគ្គិសនី រាយនៅក្រោមផ្ទះដោយខ្លួនឯង ដើម្បីការពារទ្រព្យសម្បត្តិក្នុងផ្ទះ ហើយគាត់ភ្លេចខ្លួនងើបពីដេក ចុះដើរមកក្រោមផ្ទះក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ក្រោយធ្វើការពិនិត្យ រួចសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ភ្នំពេញ៖  សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដែលក្នុងនោះគឺផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះ។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាប្រឈមនៅពេលដែលប្រទេសយើងកើតមានជំងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ពលរដ្ឋ បើទោះបីប្រទេសយើងជាប្រទេសក្រីក្រមួយក៏ដោយ គឺយើងនៅមានលទ្ធភាពគ្រប់គ្រាន់អាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋយើងមិនអោយអត់អាហារទទួលទានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយក្រសួងផែនការ សហការធ្វើការជាមួយអាជ្ញាធខេត្តនីមួយៗ ដើម្បីប្រញ៉ាប់បញ្ជូនរបាយការណ៍បច្ចុប្បន្នភាពអំពីជនក្រីក្រពិតប្រាកដមកកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំសាច់ប្រាក់ឧបត្ថម្ភជូនដល់ពួកគាត់ជាបន្តបន្ទាប់ថែមទៀត។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង (Wind) ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ។

បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារ) ក្នុងមួយខែៗសម្រាប់បើកផ្តល់ជូន ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមកដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបានស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាននូវជំនួយសង្គមនាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានអោយអាជ្ញាធរអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងអស់ដែលមានស្រាប់ ឱ្យបានរលូន និងមិនយឺតយ៉ាវ ដែលក្នុងនោះរួមមាន របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងការឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍ មូលនិធិសមធម៌សុខាភិបាល និងរបបថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ របបថែទាំសុខភាព និងរបបហានិភ័យការងារសម្រាប់កម្មករនិយោជិត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលត្រូវបានបង្វែរពីការចម្អិនម្ហូបអាហារជូនសិស្សានុសិស្ស មកជាការចែកជាអង្ករជូនគ្រួសារក្រីក្រនៅក្នុងសហគមន៍របស់សាលារៀនទាំងនោះវិញ។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពនិងអនុវត្តអោយបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការគិតគូរនឹងព្រួយបារម្ភចំពោះសាលារៀនឯកជនដែលបានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វាដោយសារជំងឺឆ្លងកូវីដ១៩។

សម្តេចតេជោយនាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានអំពាវនាវស្នើសុំដល់ម្ចាស់អគារដោយផ្ទាល់គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអាគារក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩។ ជាមួយគ្នានេះផងដែរ សម្តេចជោនាយករដ្ឋន្ត្រី បានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀតតាម “ Online” ព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀបចំកម្មវិធីបង្រៀន Online បង្រៀនសិស្សានុសិស្សអោយទាន់សភាពការណ៍កូវីដបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សម្តេចតេជោបានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំឯកជន ត្រូវបន្តខិតខំអភិវឌ្ឍខ្លួន ហើយសម្តេចតេជោពិតជាមិនចង់ឃើញគ្រឹះស្ថានឯកជនណាមួយដួលរលំនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page597 Page598 Page599 … Page654 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ចុះផ្សាយថ្ងៃទី ២៤ មីនា ២០២៦
ស្នងការខេត្តសៀមរាបដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្នងការខេត្តសៀមរាបដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចុះផ្សាយថ្ងៃទី ២៤ មីនា ២០២៦
បង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ បង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ចុះផ្សាយថ្ងៃទី ២៤ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក ចុះផ្សាយថ្ងៃទី ២៤ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×