Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ”
សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងនឹងបានទៅលេងសួនកសិទេសចរណ៍រង្វង់មូលស្រុកបន្ទាយស្រី
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២១

ខេត្តឧត្តរមានជ័យ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារឧបភោគបរិភោគ ដែលជាអំណោយបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន តាមការណែនាំនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៥លាន គឺលោក ណុប មាន អាយុ ៧០ឆ្នាំ គាត់ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ភ្នំពេញ៖លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា៖Facebook សម្តេចតេជោផ្តល់ឱកាសអោយពលរដ្ឋ មានមតិយោបល់។

នេះបើយោងតាមទំព័រ page facebook ផ្លូវការ របស់លោកដួង តារា ដែលបានបង្ហោះនៅមុនបន្តិច។

នៅលើទំព័រ page របស់លោកដួង តារា បានសរសេរថា៖មន្រ្តីរាជការនិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសពេញចិត្តខ្លាំង ដែល សម្តេចតេជោនាយករដ្ឋមន្រ្តីមានផេកផ្លូវការ (page) ដែលមិនត្រឹមតែផ្តល់ព័ត៌មានសកម្មភាពនាយករដ្ឋមន្រ្តីទេ ប៉ុន្តែជាទីបណ្តុំព័ត៌មានចម្រុះដ៏សំខាន់ ហើយក៏ជាកន្លែងផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងមន្រ្តីរាជការបញ្ចេញមតិយោបល់ និងសំណូមពរផ្សេងៗ។

ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ទៅក្រសួង មន្ទីរ ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចនានា គឺត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាននូវមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋក្នុងផេក ហើយត្រូវឆ្លើយតបជាមួយដំណោះស្រាយសមស្របទៅកាន់ប្រជាពលរដ្ឋវិញ។

មួយរយៈមានមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិ យោបល់ លើកជាសំណួរ សំណូមពរ និងបញ្ហាវិវាទដីធ្លីបង្ហោះចូលផេកសម្តេចដើម្បីសុំជំនួយអន្តរាគមន៍យុត្តិធម៍។ មតិយោបល់ (comment) របស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានគេស្តីបន្ទោស គម្រាមបណ្តេញចេញពីការងារ ឬប្តឹងថាជា “បទបរិហាកេរ្តិ៍ និងញុះញុង …ជាដើម។ល។” ហើយមួយចំនួនក៏ត្រូវបានកោះហៅឡើងតុលាការជាបន្តបន្ទាប់ដែលបានធ្វើអោយពួកគាត់ភិតភ័យ អស់ភាពកក់ក្តៅ បាត់បង់ជំនឿទុកចិត្ត និងអស់សង្ឃឹមកាន់តែខ្លាំង។

ដើម្បីអោយដឹងថាមតិយោបល់ឬសំណូមពរមន្រ្តីរាជការ និងពលរដ្ឋសមរម្យ ខុសឬត្រូវ… គួរតែផ្តល់ឱកាសអោយពួកគាត់និយាយ និងបង្ហាញឯកសារភស្តុតាងពិតដោយគ្មានការភ័យខ្លាច។ បើគាត់មិនចេះមិនយល់ដឹងផ្លូវច្បាប់ ត្រូវជួយពន្យល់ណែនាំគាត់អោយបានយល់ និងជួយតម្រង់ផ្លូវអោយគាត់ដើរអោយបានត្រឹមត្រូវ ដោយមិនឆ្លៀតឱកាសធ្វើបាបឬកិបកេងលើគាត់ថែមទៀតឡើយ។

បើពិតជាអាណិតស្រឡាញ់សម្តេចតេជោពិតប្រាកដ គឺត្រូវចេះអាណិតស្រឡាញ់ប្រជាពលរដ្ឋ និង ជួយពលរដ្ឋអោយផុតទុក្ខភ័យពិតប្រាកដ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

«រូបភាពភ្ញៀវទេសចរមកទស្សនា កាលពីរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០»ភ្ញៀវទេសចរមកអង្គរវត្កកាលរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រកាស ចាក់វ៉ាក់សាំងកូវីដ ជូនដល់ជនបរទេស ក្នុងខេត្តសៀមរាប។នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប ចុះនៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២១នេះ៕SRP</span>

 

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើផែនការចាក់វ៉ាក់សាំងបង្កា​រជំងឺ​កូវីដ-១៩ ជូនប្រជាពលរដ្ឋ បន្ថែមចំនួន៥ស្រុក​ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រជាពលរដ្ឋ ប្រមាណជា ២៨ម៉ឺននាក់ នៅក្នុងក្រុង ស្រុកចំនួន៥ នៃខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងបង្ការ ក្នុងដូសទី១ រួចហើយ​។ លោកថាក្រុង/ស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម មានក្រុងកំពង់ចាម កំពង់សៀម ព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ គឺបានដំណើរការ ចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​-១៩ ជូនប្រជាពលរដ្ឋ ក្នុងដូសទី១ រួចហើយ ដែលជាលទ្ធផល សម្រេចបានប្រមាណជាង ២៨ម៉ឺននាក់ លើផែនការ ប្រមាណ ៣៥ម៉ឺននាក់។

លោកអ៊ុន ចាន់ដា បាន​ថ្លែង​ថាមកដល់ពេលនេះ ស្រុកចំនួន៥ទៀត មិនទាន់ដំណើរការចាក់វ៉ាក់សាំងបង្ការ ជូនប្រជាពលរដ្ឋ នៅឡើយទេ។ ដោយគ្រោងនឹងដំណើរការបើកយុទ្ធនាការចាក់ដូសទី១ នៅថ្ងៃទី១៥ កក្កដា ខាងមុខនេះ។ ដូច្នេះ ស្រុកដែលពាក់ព័ន្ធទាំងអស់ សូមណែនាំដល់អាជ្ញាធរភូមិ ឃុំ ដើម្បី ដឹកនាំប្រជាពលរដ្ឋ ដោយផ្ទាល់ មកទទួលវ៉ាក់សាំង នៅតាមមណ្ឌលនីមួយៗ។ ជាមួយគ្នានោះ ស្រុកទាំង ៥ ក៏ត្រូវរៀបចំកម្លាំងការពារ ដើម្បី ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ផងដែរ។

បើតាមលោក គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​-១៩ ប្រភេទ ស៊ីណូវ៉ាក់ ទាំងដូសទី១ និងដូសទី ២ មានចំនួន ៥៤៣.២០៦ដូស នឹងបានមកដល់ខេត្តកំពង់ចាម រួចហើយ។ ដោយឡែក ប្រជាពលរដ្ឋទាំង ៥ស្រុក ត្រូវទទួលវ៉ាក់សាំងបង្ការនេះ មានចំនួន ២៧១.៦០៣នាក់។ ដូច្នេះ តាមការប៉ាន់ប្រមាណ វ៉ាក់សាំងទាំងអស់នេះ គឺអាចចាក់ជូនប្រជាពលរដ្ឋទាំង ៥ស្រុកបានហើយ។

សូមបញ្ជាក់ថា ផ្អែកតាមផែនការ នៃកិច្ចដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ក្នុងជំហ៊ានបន្តនោះ ត្រូវអនុវត្តលើស្រុកសេសសល់ ចំនួន ៥ គឺ ៖ ស្រុកស្ទឹងត្រង់ ចំការលើ ស្រីសន្ធរ កោះសូទិន និងស្រុកកងមាស។ ក្នុងនោះ ផែនការ នៃយុទ្ធនាការនេះ ត្រូវប្រើប្រាស់បុគ្គលិកពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៦៤០នាក់ ចែកចេញជា ៦៤ក្រុម ដើម្បី បម្រើ​សេវាចាក់ជូនប្រជាពលរដ្ឋ ក្នុងតំបន់នីមួយៗ ដោយត្រូវអនុវត្ត ចំនួន៤៣ទីតាំង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ភ្នំពេញ៖លោកតា ដែលមានវ័យ៧០ឆ្នាំ បានចាក់វ៉ាក់សាំងទី៥លាន នឹងទទួលបានថវិកាពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នេះបើតាមទំព័រ page facebook របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិច។

នៅលើគណនី page facebook នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិករ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ
ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។

នាយករដ្ឋមន្ត្រីបានបន្តថា៖លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

នាយករដ្ឋមន្ត្រីបានបន្តទៀតថា សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។

នាយករដ្ឋមន្ត្រី ក៏បានសូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះ យើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់៕SRO

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ខេត្តព្រះវិហារ៖ព្រះរាជអាជ្ញារងខេត្តព្រះវិហារពីររួប លោក សេង ម៉េងស្រ៊ុន និង លោក វុធ សាវី ព្រមទាំងសហការីជាច្រើនរូបទៀត បាននាំយកនអំណោយទៅផ្តល់ជូនពន្ធនាគារខេត្តព្រះវិហារ។

ការផ្ដល់អំណោយនៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតាមការណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ។

អំណោយរួមមានដូចជា ៖- ម៉ាស ២៥០០ម៉ាស -មី – ត្រីខ -ទឹកស៊ីអ៉ីវ និងអាកុល ដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីរាយដាលនៃជំងឺឆ្លង កូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបាន នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

លោក ឯកអគ្គរាជទូត បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង ហើយសង្ឃឹមថាស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងពិភពលោក នឹងអាចចាប់ផ្តើមឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ខេត្តកំពង់ឆ្នាំង៖លោកស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាករណីអាជីវករ ធ្វើអាជីកម្មពុះដីឡូតិ៍ដែលគ្មានច្បាប់អនុញ្ញាត។

កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញដោយមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តទទួលបន្ទុក លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ​ អភិបាលក្រុង ស្រុកទាំង ៨ក្នុងខេត្តផងដែរ។

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
– ផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៍ណែនាំនានា ដើម្បីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ឲ្យគោរព។
-ជម្រុញការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះគម្រោងអាជីវកម្មនៅទូទាំងខេត្ត។
-ពង្រឹងអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ឲ្យអនុវត្តភារកិច្ចក្នុងដែនសម្ថកិច្ចរបស់ខ្លួន (ការផ្តល់សេវា) ឲ្យមានប្រសិទ្ធភាពខ្ពស់ និងដំណើរការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ឲ្យបានស្របតាមច្បាប់ និងគោលការណ៍។
-សិក្សាពីផែនការយុទ្ធសាស្ត្រក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដី នៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដី នៅឃុំ/សង្កាត់ ដើម្បីជម្រុញឲ្យការរៀបចំប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ចំទិសដៅ និងដើម្បីធានាឲ្យ ការអភិវឌ្ឍប្រកបដោយចីរភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថាសកម្មភាពកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរានៅតែបន្តកើតមាន បើទោះបីសមត្ថកិច្ច ជំនាញរបស់អាជ្ញាធរជាតិអប្សរាបានធ្វើការរឹតបន្តឹងយ៉ាងណាក៏ដោយ។

ហេតុការណ៍ប្រទះឃើញមានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាថ្ងៃ១២ខែកក្កដាឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ខាងលើ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជាតិអប្សរានៅឡើយទេនៅយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២១

ខេត្តសៀមរាប៖ប្រជាការពារម្នាក់បានដួលស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនិងពលរដ្ឋ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណ០៤រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅខាងក្រៅរបង នាយកដ្ឋាន និង សហប្រតិបត្តិការ កន្លែងចាក់វ៉ាក់សាំងកូវីដ19 អោយប្រជាពលរដ្ឋ (ភូមិចុងកៅស៊ូ , ធ្លកអណ្តូង និង ភូមិដកពោធិ៍) ស្ថិតភូមិមណ្ឌល៣ កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ជនរងគ្រោះមានឈ្មោះ លៀស ថេង ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ បេីកបរ និង ជាប្រជាការពារ ភូមិចុងកៅស៊ូ ស្នាក់នៅផ្ទះជួលក្នុងភូមិតាវៀន សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យខេត្ត ជនរងគ្រោះបានស្លាប់ ដោយស្ទះសសៃឈាមបេះដូង។ ជាមួយគ្នានេះដែរគ្រូពេទ្យបានមកយកសំណាក គឺអវិជ្ជមានកូវីដ19។

របាយការណ៍បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្រ្ត ក្រុង និង ខេត្ត បានពិនិត្យ គឺ មិនមានពាក់ព័ន្ទបទល្មេីសនោះទេ ហើយបានធ្វេីកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ភូមិអង្គ្រង ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២១

ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរកឃើញ ក្រុមហ៊ុនបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ចរាចរណ៍លក់អង្ករតាមប្រព័ន្ធអនឡាញ។

នេះបើយោងតាម សេចក្តីជូនព័ត៌មាន នៅល្ងាចថ្ងៃទី ១២ ខែកក្កដានេះ។ សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ឥទ្ធិពលនៃជំនឿលើខ្លួនឯង»។

លោក សឿន តុលា បានសរសេរថា៖
ការបោះបង់ គោលដៅ មិនប្រាកដថាពួកគេបាក់កម្លាំងឡើយ ប៉ុន្តែពួកគេបាក់កម្លាំងចិត្ត ពួកគេឈប់ជឿខ្លួនឯង ហើយបិទ ព្រំប្រទល់នៃជំនឿ លើខ្លួនឯង។
ទោះបីយ៉ាងណាក៏ដោយ យើងទទួលស្គាល់ការពិត ទទួលស្គាល់អំពីជំនឿផ្សេងៗ ដែលកើតឡើង ប៉ុន្តែមានជំនឿខ្លះ នាំឲ្យយើង ស្ថិតនៅក្នុងតំបន់ ” ដូចសត្វកង្កែបរស់នៅក្នុងអណ្ដូង” រីឯជម្ងឺខ្លះទៀត ធ្វើឲ្យអ្នករីកចម្រើន ប៉ុន្តែ ឬសគល់នៃជំនឿដែលល្អបំផុតសម្រាប់ជួយខ្លួនឯងនិងជួយដល់អ្នកដទៃបាន គឺ ” ជំនឿលើខ្លួនឯង” ការជឿជាក់លើខ្លួនឯង គឺជាការទទួលខុសទៅលើខ្លួន ប្រសិនបើយើងមានការទទួលខុសត្រូវ លើខ្លួនឯងបាន យើងអាចមានភាពទទួលខុសត្រូវ លើទង្វើរបស់យើង ជាមួយអ្នកដទៃ។
” ប្រសិនបើអ្នកជឿលើខ្លួនឯង អ្នកមានឱកាសច្រើនក្នុងការរៀនអភិវឌ្ឍខ្លួន”

ពោលគឺការជឿលើខ្លួនឯង បង្កឲ្យមាននូវលទ្ធភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាព និងឲ្យខ្លួនឯងរឹងមាំ។
ប្រសិនបើអ្នកជឿលើខ្លួនឯង ភាពជោគជ័យនិងជឿលើអ្នក ប៉ុន្តែអកុសល មានមនុស្សជាច្រើន ខកខានមិន ចាប់យកគោលការណ៍នេះ ដើម្បី អនុវត្តសម្រាប់ខ្លួនឯងឡើយ ដោយពឹងផ្អែកទៅលើអ្នកដទៃ នោះគឺជាវិនាសកម្ម នៃឱកាសអភិវឌ្ឍន៍ខ្លួនឯង។

នេះគឺជាឧទាហរណ៍ នៃ ប្រវត្តិសាស្ត្រ អំពីមនុស្សដែលមានជំនឿក្នុងខ្លួន ដែលដើរផ្ទុយពី មនុស្សទទួលស្គាល់ ជំនឿលើ ទម្លាប់ធម្មជាតិ: កាលពីដើមឡើយ មនុស្សជឿថា ” ពួកគេមិនអាចធ្វើដំណើរតាមជើងអាកាសបានទេ ពីព្រោះផ្ទៃមេឃទាំងមូល គឺជាកម្មសិទ្ធិ នៃសត្វស្លាប ដែលធម្មជាតិតាក់តែងឱ្យ ប៉ុន្តែ មនុស្សទាំងនោះ បានទាត់ចោលធម្មជាតិរបស់មនុស្ស ដែលមានខួរក្បាលខ្លាំងជាងសត្វដទៃរាប់លានដង ដឹងចេះ អភិវឌ្ឍមិនឈប់ឈរ ដែលអាចធ្វើអ្វីក៏បាន នៅពេលដែលពួកគេមានជំនឿ ។

លោក ORVILLE និង លោក WILBUR ជាបងប្អូនបង្កើត ជនជាតិអាមេរិកាំង បានប្រើជំនឿខ្លួនឯងរួមគ្នាថា ” ពួកគេអាចបង្កើតយន្តហោះ ធ្វើដំណើរតាមផ្លូវអាកាសបាន” មនុស្សស្ទើរតែទូទាំងប្រទេស និងពិភពលោកដែលបានឮពាក្យនេះ តែងតែប្រតិកម្មថា ” បងប្អូនពីរនាក់នោះ កំពុងតែឆ្កួត កំពុងធ្វើការ និងគំនិត មិនចូលគន្លងរបស់មនុស្សទូទៅ” ពួកគេទាំងពីរ ធ្វើហើយសាកល្បង ហើយបរាជ័យ មិនអាចហោះហើរបាន ជាច្រើនដង ប៉ុន្តែ ជំនឿរបស់ពួកគេ មិនឲ្យពួកគេបោះបង់ឡើយ ដូច្នេះ ធ្វើឲ្យពួកគេ ឃើញផ្លូវជាច្រើនដែលត្រូវធ្វើបន្ត រហូតបានជោគជ័យ។
ចំនួននៃការបរាជ័យប៉ុន្មានដងមិនសំខាន់ទេ ប៉ុន្តែសំខាន់បំផុត ពួកគេមានជំនឿជាក់ក្នុងខ្លួន។

នៅថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ 1903 ត្រូវបានពិភពលោក ផ្ដល់រង្វាន់ និងការកត់ត្រាទុក ថា លោកទាំងពីរ គឺជាអ្នកបង្កើតយន្តហោះ សម្រាប់មនុស្សលោក។ ជាការពិតណាស់ ប្រសិនបើអ្នកជឿលើខ្លួនឯង អ្នកនឹងទទួលបានអ្វីមួយ អ្នកនឹងបានសម្រេច ពីព្រោះជំនឿ ធ្វើឲ្យអ្នកមានគំនិតថ្មីៗជាច្រើន ផុសចេញមក បើកផ្លូវឲ្យអ្នក ដើរទៅរកជម្ងឺនោះ។

ជារឿងសាមញ្ញបំផុត ជឿថាអ្នកអាច អ្នកនឹងបើកចិត្ត នឹងបើកផ្លូវរៀន ” តើធ្វើយ៉ាងណា ? ហើយអ្នក មិនយកគំនិតចាស់ៗ ឬដើរតាមគន្លងចាស់ឡើយ។

សូមចងចាំថា : គន្លងចាស់ គំនិតចាស់ គឺថែរក្សាតែទម្លាប់ចាស់តែប៉ុណ្ណោះ ប៉ុន្តែទម្លាប់ ដែលមិនព្រមកែប្រែ គឺមានន័យថា មាន មរណៈភាព ជាប់ខ្លួន ព្រមទាំងសម្លាប់ គំនិតច្នៃប្រឌិត និង សម្លាប់ភាពមោះមុត ក្នុងកិច្ចការ។
” មនុស្សអកុសល អាក់ខាន ស្វែងរករបៀប បង្កើតជំនឿក្នុងខ្លួន ហើយតែងតែភ័យខ្លាច លើខ្លួនឯង”
មាន 3ចំណុច ដែលយើងហាត់ពត់:
1: រៀនស្វាគមន៍ និងទទួលស្គាល់នូវគំនិតថ្មីៗ
2: សាកល្បងកែប្រែ ហើយបន្តកែប្រែ តាមរយៈ ការជួបមនុស្សថ្មីៗ ទីកន្លែងថ្មីៗ អានសៀវភៅថ្មីៗ ទាំងអស់នោះ ដើម្បីបង្កើន ការពិសោធន៍ ចំណេះ បន្ថែម
3: ប្រកាន់គោលការណ៍ ដើរទៅមុខ
អ្វីក៏ដោយដែលត្រូវធ្វើ សូមធ្វើឲ្យអស់ពីលទ្ធភាព កុំពន្យារពេល ប៉ុន្តែមិនប្រញាប់ប្រញាល់ទេ ប៉ុន្តែ ប្រសិនបើអ្នកជឿលើខ្លួនឯង នៅពេលខាងមុខ ជ័យជំនះនិងជឿលើរូបអ្នក៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page370 Page371 Page372 … Page647 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×