Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងក្រុមការងារ នៅព្រឹកមិញនេះបានចុះពិនិត្យ មើលការ ដ្ឋាន ជីកស្រះ សហគមន៍ភូមិដីក្រហម ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីធ្វើជាកន្លែងស្តុករក្សារទឹកទុក ពីរដូវវស្សា ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងវិញ ។ លោកគិតត្រឹម ថ្ងៃទី២ ៤ខែមេសា នេះ សម្រេចលទ្ធផលបាន ប្រមាណ៨០ ភាគរយ ហើយ ។

លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បន្តថាស្រះ សហគមន៍ភូមិដីក្រហមនេះ មានបណ្តោយ ១០០ម៉ែត្រ ទទឹង៧៥មម៉ែត្រ ជម្រៅ ៦ម៉ែត្រ មានធ្វើផ្លូវ និងរបងពទ្ធ័ជុំវិញ រួមជាមួយការដាំស្មៅតាមជេីងទេ ផងដែរ។ ជាគម្រោងលេីកកំពស់ជីវភាពប្រជាជនក្រីក្រ (LEAP) ដោយគ្រោងចំណាយថវិកាក្នុងការសាងសង់សរុប ៤៥,៥០០ដុល្លា សហរដ្ឋអាមេរិក។
បើតាមលោកសូរ ប្លាតុង ក្រោយសាងសង់រួចរាល់ ទីនេះមិនត្រឹមក្លាយជាកន្លែងស្តុករក្សាទឹកទុក សម្រាប់ប្រើប្រាស់ តែប៉ុណ្ណោះនោះទេ..! តែទីនេះ ក៏អាចនឹងក្លាយជាកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ អង្គុយជួបជុំ លំហែរកាយ ឬ ដើរហាត់ប្រាណ រួមជាមួយខ្យល់អាកាសបរិសុទ្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ចំនួន​៥៣គ្រួសារ​ នៅ​ក្នុង​ឃុំ​ព្រែក​ក្របៅ​ ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម​ បាន​ទទួល​អំណោយ​ពី​ប្រិយ​សម្ព័ន្ធ​គ្រិស្ត​បរិស័ទ​កម្ពុជា​ និង​ប្រជាជាតិ​អាស៊ី​ តាម​រយៈ​ក្រុម​ជុំនំ​គ្រួសារ​ថ្មី​ក្នុង​ព្រះ​គ្រីស្ត​។
ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី​២៤​ ខែមេសា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ខាន់​ ខុន​ ទីប្រឹក្សា​ក្រសួង​ធម្មកា​ និង​សាសនា​ ព្រឹទ្ធ​បូជា​ចារ្យ​ សរ​ ពលៈ​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ ទទួល​បន្ទុក​បេសកកម្ម​ និង​ជាប្រធាន​សម្របសម្រួល​បេសកកម្ម​កម្ពុជា​ ក្នុង​ប្រិយ​សម្ព័ន្ធ​គ្រិស្ត​បរិស័ទ​កម្ពុជា​ ព្រមទាំង​មាន​ការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ គណៈអធិបតី​ បាន​ក្រេីន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ចូល​រួម​អំពី​ការ​ការពារ​​​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង​គ្រួសារ​ ក៏ដូចជា​នៅ​ក្នុង​សហគមន៍​ទាំង​មូល​ ពោលគឺ​ត្រូវ​ជៀសវាងការជួបជុំគ្នា​ក្នុង​ពិធី​ធំ​ៗ​ និង​ត្រូវ​ពាក់ម៉ាស់​​នៅ​ទី​ប្រជុំជន​ ព្រមទាំង​លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ​ជាញឹកញាប់​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល​ ព្រោះ​ជំងឺ​កូវីដ​១៩នេះ​ មិន​មាន​ការ​រេីសអេីង​ ឬ​យោគយល់​ចំពោះអ្នក​ណា​ម្នាក់​នោះ​ទេ​ គឺមិន​ថា​អ្នក​មាន​ អ្នក​ក្រ​ មន្ត្រី​តូច​ធំ​ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ឥស្លាម​សាសនា​ ឬ​អ្នក​ជឿ​ព្រះ​យេស៊ូគ្រិស្ត​នោះ​ទេ​ ឲ្យ​តែ​មាន​ការ​ធ្វេសប្រហែស​ គឺ​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​នោះ​ជា​មិន​ខាន​ ដូច្នេះ​យើង​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ទាំង​អស់​គ្នា​។គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​បាន​ប្រគល់​ជូន​ក្នុង១គ្រួសារ​ៗ​ត្រូវ​ទទួល​បាន​អង្ករ០​១បេ​ស្មើ​នឹង​១៥គីឡូក្រាម​មី០១កេស​ទឹក​ស៊ីអ៊ីវ​០១យួរ​ទឹក​ត្រី​០១ដប​ក្រម៉ា០២​និង​អាហារ​បំប៉ន​១០​កញ្ចប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រើនរំឮក ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្ន ជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា៖ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា៖ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។
សម្ដេចបានបញ្ជាក់ទៀតថា៖បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រេីន​ គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។
សូមបងប្អូនយកការព្រួយបារម្ភនិងភ័យខ្លាចនេះទៅការការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តប៉ៃលិន៖លោក ផាន់​ ចាន់ធុល​ អភិបាលខេត្ដប៉ៃលិន នៅព្រឹកនេះបាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​ចែកអំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ (​ ខ្យល់​កន្ត្រាក់​ )​ កាលពី​យប់​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២០​។ រួម​ជាមួយ​គ្នា​នេះ​ដែរ​លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ បាន​ដឹង​នាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​អមដំណើរ​ ក្នុង​ការ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នេះដែរ។
អំណោយ​ក្នុង​មួយ​ខ្នង​ផ្ទះ​ទទួល​បាន​
-អង្ករ​ ០១​ ការ៉ុង
-មី​ ០១​ កេះ
-ត្រីខ​ ០១​ យួរ​
-ទឹក​ត្រី​ ០៤​ ដប
ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខាង​លើ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ ៖
ក/ ស្រុកសាលាក្រៅ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៦៥ខ្នងផ្ទះ ៖
+ ឃុំស្ទឹងកាច់ ០៣ខ្នងផ្ទះ ។
+ ឃុំអូរអណ្ដូង ០៥ខ្នងផ្ទះ ។
+ ឃុំស្ទឹងត្រង់ ៥២ខ្នងផ្ទះ ។
+ ឃុំសាលាក្រៅ ០៥ខ្នងផ្ទះ ។
ខ/ ក្រុងប៉ៃលិន ក្នុងសង្កាត់បរយ៉ាខា ខូចខាត ៖
+ ផ្ទះ ០៥ខ្នងផ្ទះ ។
+ សាលាសង្កាត់ ០១ខ្នង ។
+ តូបលក់ដូរ ០២តូប ។
+ ស្លាកគណបក្សប្រជាជន០១ស្លាក។ឆ្លៀតឆ្លៀតក្នុងឱកាសនឡដែរ អភិបាល​ខេត្ដប៉ៃលិន បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អោយ​យក​ចិត្ត​ទុកដាក់​ និង​ប្រុងប្រយ័ត្ន​គ្រប់​ពេលវេលា​ ក៏​ការការពារ​ និង​បង្ការ​កុំ​អោយ​ឆ្លង​ជំងឺ​ COVID-19 ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖ខណ:ពេលនារដូវវស្សាចាប់ផ្តើមចូលមកដល់អាជ្ញាធរស្រុកបន្ទាយស្រី បានដឹកនាំប្រជាពលរដ្ឋចាប់ផ្តើមចុះភ្ជួររាស់ដីស្រែ លើផ្ទៃដីជិត៤០ហិកតា ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ។

បច្ចុប្បន្នរដ្ឋបាលស្រុក បាននិងកំពុងអនុវត្ត “ គម្រោងស្រែសង្គម ” ដែលមានផ្ទៃដីជិត៤០ហិកតា សម្រាប់ធ្វើការដាំដុះស្រូវស្រាល ដែលសកម្មភាពសប្បុរសធម៌នេះ គឺទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងអាជ្ញាធរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី២៣ ខែមេសាម្សិលមិញ បានថ្លែងប្រាប់អ្នកយកព័ត៌មាន ថា នៅដើមខែឧសភាខាងមុខ រដ្ឋបាលស្រុកនឹងចាប់ផ្តើមស្ទូងសំណាបក្នុងវាលស្រែដែលជាការចាប់ផ្តើមដើមរដូវវស្សាតែម្តង ហើយបើមិនមានអ្វីប្រែប្រួលទេ ៣ខែខាងមុខទៀតនេះ គម្រោងនេះ នឹងអាចទទួលផល ស្រូវស្រាលដើមរដូវជុំទី១។

លោក ឃឹម ហ្វីណង់ បន្ថែមថា នៅថ្ងៃនេះ យុវជន ប្រជាការពារភូមិ មន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំជាច្រើននាក់ បានចូលរួមជាមួយប្រជាពលរដ្ឋ កំពុងអនុវត្តនៅក្នុងគម្រោងនេះ ដោយបាចជីអាចម៍មាន់នៅក្នុងវាលស្រែ ដែលការងារនេះ ត្រូវប្រើពេល៣ថ្ងៃ លើផ្ទៃដីជិត៤០ហិកតា ។

លោកឃឹម ហ្វីណង់ បញ្ជាក់ថា ផ្ទៃដីជិត៤០ហិកតានេះ គឺជាការផ្ដល់ជូនឲ្យប្រើប្រាស់បណ្ដោះអាសន្នរហូតដល់ដំណាច់ឆ្នាំ២០២០ ពីប្រជាពលរដ្ឋចំនួន៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង និងមានការសម្របសម្រួលពីរដ្ឋបាលស្រុក ។ បន្ទាប់ពីទទួលបានផលហើយម្ចាស់ដីស្រែនីមួយៗ នឹងទទួលបានស្រូវចំនួន ៤០០គីឡូក្រាម ក្នុងមួយហិកតា។ ចំពោះស្រូវ ដែលនៅសល់ពីចែកឲ្យម្ចាស់ស្រែ នឹងត្រូវចែកជូន ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ជាពិសេសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃមេរោគកូវីដ-១៩។

ជាមួយនោះដែរ លោកអភិបាលស្រុក រំពឹងថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងមានគម្រោងធ្វើស្រែរួមគ្នា រឺសហគមន៍កសិកម្ម (Agricultural Cooperative រឺ Farmers’ Co-op) នាពេលអនាគត ប្រសិនបើគម្រោងស្រែសង្គមនេះ ជោគជ័យ។ លោកបន្ថែមថា គម្រោងប្រភេទនេះ ប្រទេសជឿនលឿន គេបានអនុវត្តរួចមកហើយ ដោយសារតែវាផ្តល់គុណប្រយោជន៍ទៅដល់ប្រជាកសិករ ច្រើនជាងការធ្វើលើដីស្រែទំហំតូចៗដាច់ដោយឡែក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថាក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានចូល បួសខែរ៉ម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃសុក្រ​ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើតខែពិសាខឆ្នាំជូតទោស័កព.ស.២៥៦៣ដែលត្រូវនឹងថ្ងៃទី២៤ខែមេសាឆ្នាំ២០២០។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹង ប្រជាជនកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់បន្ថែមថាជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើក ទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែ មេសា ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ​ ស៊ូរ៉ាវ​ ការជួបជុំលក្ខណៈសាសនា និង សុំបន្កការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់ មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ។

សម្ដេចនាយករដ្ឋមន្ត្រីបន្តទៀតថាខ្ញុំសូមបួងសួង​ សុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និង ចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ​ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិសាងឡើងកុំបីអាក់ខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន០២នាក់បានរងរបួស
ដោយសាេគោយន្តច្នៃ បុកជាមួយរថយន្ត។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ២៨៤និង២៨៦ ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកផ្លូវជាតិលេខ៦។
អ្នកបើករថយន្ដម៉ាក ម៉ាសសាដាពណ៌ស ពាក់ស្លាកលេខ២E១៦១៧ ឈ្មោះយាន រី ភេទប្រុសអាយុ៤០ ទីលំនៅភូមិប៉ាលីឡៃ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (របួស)។
បើកបរពីកើតទៅលិច ត្រូវគោយន្តឆ្នៃដឹកអិដ្ឋ ឡើងពីត្បូងទៅជើង ហើយបត់ទៅកើត បុករថយន្តពីក្រោយ ហើយរថយន្ត ជ្រុលទៅបុកដើមឈើ។
អ្នកបើកបរគោយន្តឆ្នៃឈ្មោះហឿន ព្រីង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នករួមដំណើរជាមួយរថយន្តដឹកអិដ្ឋឈ្មោះឡាន សុខី ភេទស្រី អាយុ១៥ឆ្នាំ របួស។
សមត្ថកិច្ចថាអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យស្រុក។ចំណែក រថយន្ត និងគោយន្តរក្សាទុក នៅកន្លែងប៉ូលិសស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថានៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប​ មានករណីមនុស្សធ្លាក់ពីលើដើមត្នោតស្លាប់។
ជនរងគ្រោះឈ្មោះឈឿម ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុទៅស៊ីឈ្នួលឡើងត្នោតគេ នៅភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ក្នុង១ដើម៦០០០រៀល ហើយជាមនុស្សញៀនស្រាផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកមិញបានអញ្ជើញក្នុងកម្មវិធីចែកអាហារកញ្ចប់ស្រាយបួសសម្រាប់ជនក្រីក្រសាសនិកខ្មែរអ៊ីស្លាមខេត្តសៀមរាបចំនួន១៥០គ្រួសារដោយមានការចូលរួមជា លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានចលនាសាសនាអ៊ីស្លាមខេត្តសៀមរាប លោក អឹប តាយ៉េត គណៈអ៊ីមុំាខេត្តសៀមរាប រួមទាំង លោកប្រធាន មន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី អភិបាលរងក្រុងសៀមរាប លោក លោកស្រី ថ្នាក់ដឹកនាំនៃសាសនាអ៊ីស្លាម និងបង ប្អូន ដែលជាសាសនិកខ្មែរអ៊ីស្លាមផងដែរ។
ពិធីធ្វើនៅក្នុងបរិវេណទីស្នាក់ការកណ្តាលសាសនាអ៊ីស្លាមខេត្តសៀមរាប ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងនៅក្នុងពិធីនេះផងដែរ លោកស្រី យូ សុភា បានពាំនាំនៅការសួរសុខទុក្ខរបស់ អភិបាលខេត្ត ដល់បងប្អូនខ្មែរឥស្លាមទាំងអស់។ លោកស្រី បានបន្ថែមទៀតថា សូមបងប្អូនទាំង ថែរក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ពិសេសការលាងសំអាតដៃនឹងសាប៊ូ ការហូបទឹកស្អាត ការបរិភោគអាហារឆ្អិនល្អ ដើម្បីទប់ស្កាត់ និងការពារពីជំងឺកូវីដ19 ដែលកំពុងតែរាតត្បាតទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។គណៈដឹកនាំសាសនាអ៊ីស្លាមខេត្ត បានរៀបចំ អាហារកញ្ចប់ស្រាយបួសជូនសាសនិកអ៊ីស្លាមក្រីក្រចំនួន១៥០គ្រួសារ ស្មើរនឹង ១៥០កញ្ចប់ក្នុងមួយគ្រួសារទទួលបានអំណោយដូចជាអង្ករមីត្រីខស្ករសទឹកក្រូចប្រេងឆា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ នាព្រឹកមិញ នៅរដ្ឋបាលខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានថ្លែងថា នៅតាមក្រុងស្រុកមួយចំនួន អាជ្ញាធរភូមិ ឃុំ-សង្កាត់ មានការខ្វះចន្លោះ ក្នុងការតាមដាន ពីសកម្មភាពបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចជាការកាប់ទន្ទ្រានដីព្រៃលិចទឹក ព្រៃការពាររបស់រដ្ឋ សាងសង់សំណង់មុនចេញលិខិតអនុញ្ញាត ការរំលោភដីទីទួលបុរាណដ្ឋាន ការលួចយកសាច់ដីធ្វើអាជីវកម្ម ក្រោមរូបភាពស្ដារប្រព័ន្ធធារាសាស្ត្របុរាណជាដើម។ លោកថាទាំងនេះ បានបង្ហាញពីកាខ្វះកិច្ចសហការគ្នា អាជ្ញាធរមូលដ្ឋានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍សហគមន៍ រួមនិងទ្រព្យសម្បត្តិរដ្ឋ ពីក្រុមជនខិលខូចបានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការឃាត់ខ្លួនជនខិលខូច ហើយត្រូវតាមចាប់អ្នកដែលកាប់បំផ្លាញតំបន់ព្រៃការពាររបស់រដ្ឋ រំលោភយកដីតំបន់បុរាណដ្ឋាន ការសាងសង់សំណង់ខុសច្បាប់ រួមនិងទ្រព្យសម្បត្តិរដ្ឋដទៃទៀត មកផ្ដន្ទាទោសតាមច្បាប់។

តំណាងអភិបាលខេត្តលោកទៀ សីហា លោក ង៉ាន់ ភិរុណ បានណែនាំដល់ លោកអភិបាលក្រុងស្រុក ត្រូវបន្តណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើការរាយការណ៍ និងផ្អាករាល់សកម្មភាពខាងលើ ដែលពុំមានច្បាប់អនុញ្ញាត ជាពិសេសត្រូវសហការជាមួយ មន្ទីរ និងអង្គភាពជំនាញ ដើម្បីចុះពិនិត្យ អនុវត្តន៍ច្បាប់ និងឈានទៅដល់ការឃាត់ខ្លួន។
អភិបាលរងខេត្ត ក៏បានស្នើដល់មន្ត្រីជំនាញ របស់អាជ្ញាធរជាតិអប្សរា ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ សូមផ្ដល់នូវផែនទីទីតាំងបុរាណដ្ឋាន ក្នុងខេត្តសៀមរាប មកដល់អាជ្ញាធរខេត្ត ដើម្បីជាមូលដ្ឋាន ចៀសវាងធ្វើការអភិវឌ្ឍ ឬចេញបណ្ណសម្គាល់អចលវត្ថុ ជូនប្រជាពលរដ្ឋចំទីតាំងបុរាណទាំងនោះ។ មួយវិញទៀត ចំពោះការស្ដារប្រព័ន្ធធារាសាស្ត្របុរាណ ដូចជាប្រឡាយ ស្រះជាដើម ដែលអនុញ្ញាតដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ពុំអនុញ្ញាតឲ្យក្រុមហ៊ុន ឬបុគ្គលណាមួយ ធ្វើអាជីវកម្មលើអាចម៍ដី ដែលបានស្ដារនោះឡើយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖ អង្ករចំនួន៥០០គីឡូក្រាម របស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសាខាសៀមរាប ត្រូវបានផ្ដល់ជូន រដ្ឋបាលខេត្តសៀមរាប ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាតត្បាតនៃជម្ងឺកូវីដ១៩។

ការផ្ដល់នេះនៅព្រឹកមិញក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា ខេត្តសៀមរាប។
លោកពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសាខាសៀមរាប ក៏ដូចជាបណ្តាក្រុមហ៊ុននានា ក្នុងពេលកន្លងមក ដែលបានបរិច្ចាគនូវសម្ភារៈបរិក្ខាមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង កូវីដ១៩នៅកម្ពុជា។

លោកបានបន្តទៀតថា កាយវិការដ៏សប្បុរសធម៌នេះ គឺជាចំណែកមួយក្នុងការពង្រឹងស្មារតីប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ នៅកម្ពុជា ហើយកន្លងមកនេះក៏មានបណ្តាក្រុមហ៊ុន បងប្អូនសប្បុរសជនទាំងក្នុង និង ក្រៅប្រទេស បានផ្តល់ជាសម្ភារៈបរិក្ខាពេទ្យគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅបម្រើការងារយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវិដ១៩ នៅគ្រប់បណ្តាក្រុង ស្រុកទាំង១២របស់ខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តកំពង់ធំ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសព្រៃឈើរយៈពេលពីរថ្ងៃ ដោយរឹបអូសបានវត្ថុតាងជាច្រើនម៉ែត្រគូប។ ហេតុការណ៍បង្ក្រាបធ្វើឡើងថ្ងៃទី២១ ខែមេសាឆ្នាំ២០២០ចំណុចកំពង់ស្តេច ភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាប់គ្នានិងភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លទ្ធផលនៃការបង្ក្រាបបានរួមមាន៖
1- ឈើអារក្រៅលំដាប់ថ្នាក់ប្រភេទ(ចំបក់)ចំនួន៣៧៦សន្លឹក ស្មើនឹង០៤ ម3 ៧៨៧ ។
2- ឈើហ៊ុបមូលក្រៅលំដាប់ថ្នាក់ប្រភេទ(ចំបក់)ចំនួន០៥កំណាត់ ស្មើនឹង០១ ម3 ៧៩៨ ។
3- កូនឈើប្រឡៅមូលប្រភេទចំរុះ(ម្លប់ និងចំបក់)អង្កត់ផ្ចិតពី១៥-៣០ស.ម ចំនួន២៨ដើម/៤ម/១ដើម ។
4- ម៉ាស៊ីនអារច្រៀកឈើចំនួន០២គ្រឿង។

ចំណែកនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២០ចំណុចភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ទទួលបានលទ្ធផលដូចខាងក្រោម៖១- នៅវេលាម៉ោង០៨ និង៣០នាទី ត្រង់ចំណុនិយាមកា(525069-1384411) ចាប់យកបានឈើហ៊ុបមូលក្រៅលំដាប់ថ្នាក់(ចំបក់)ចំនួន ១៥កំណាត់ ស្មើនឹង ០៦ម3 ៣៦២ និងកូនឈើប្រឡៅមូលចម្រុះ(ម្លប់ និងចំបក់)មុខកាត់តូចជាង៣០ស.ម ប្រវែង៤មចំនួន២២ដើម ដែលបានធ្វើសន្និធិដោយគ្នានលិខិតអនុញ្ញាត។២- នៅវេលាម៉ោង១៨ និង៣០នាទី ត្រង់ចំនិយាមការ,525062-1384405) ចាប់យកបានឈើហ៊ុបមូលក្រៅលំដាប់ថ្នាក់(គួក)ចំនួន ១១កំណាត់ ស្មើនឹង០៤ម3 ៧០៥ និងកូនឈើប្រឡៅមូលចម្រុះ(ម្លប់ និងចំបក់)មានមុខកាត់តូចជាង៣០ស.ម ប្រវែង៤មចំនួន១៦ដើម។ ដែលបានធ្វើសន្និធិ ដោយគ្មានលិខិតអនុញ្ញាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page619 Page620 Page621 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×