Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៥

នាយករដ្ឋមន្ត្រី៖ តើការអំពាវនាវឱ្យបរទេសកាត់ជំនួយជាទង្វើស្រឡាញ់កម្មករនិយោជិត ឬជាការបោកប្រាស់របស់អ្នកនយោបាយជ្រុលនិយម?

សម្តេចធិបតីនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានថ្លែងថា ពួកអ្នកនយោបាយជ្រុលនិយមដែលអួតថា ស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។ តើនេះឬការស្រឡាញ់កម្មករនិយោជិត?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលតែងតែរៀបចំគិតគូរ និងបង្ហាញសុឆន្ទៈនៅក្នុងការចរចាដើម្បីការពារផលប្រយោជន៍បងប្អូន ពោល គឺរាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋ ការពារឆ្នាំងបាយបងប្អូនកម្មករ និយោជិត ការពារកំណើនសេដ្ឋកិច្ចដើម្បីឱ្យប្រជាពលរដ្ឋបានរីកចម្រើន។ សម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកទិដ្ឋភាពជាក់ស្តែងថា អ្នកណាធ្វើពិតអ្នកណានិយាយអួតបានតែមាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅថ្ងៃអាទិត្យនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៥

តើរាជរដ្ឋាភិបាលបានលើកទឹកចិត្ដ និងធ្វើអ្វីខ្លះក្នុងការការពារទឹកដី និងអភិវឌ្ឍប្រទេស?

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមកមានក្រុមប្រឆាំងមួយចំនួនបានស្រែកថា បន្ដិចទៀតទឹកដីខ្មែររលាយ រលត់ហើយ បាត់ហើយ។ ត្រង់នេះសម្ដេចធិបតី បញ្ជាក់ថា រឿងនេះមិនកើតឡើងនោះទេ រាជរដ្ឋាភិបាលលើកទឹកចិត្ដប្រជាពលរដ្ឋមានកូនកាន់តែច្រើន និងមានសុខភាពល្អ រៀនឱ្យមានចំណេះដឹង។ សម្ដេចធិបតី មានប្រសាសន៍ថា រដ្ឋាភិបាលមិនបណ្ដោយឱ្យកម្ពុជាបាត់បង់ទឹកដីនោះទេ។

សម្ដេចធិបតី បានបន្ដថា កន្លងមករដ្ឋាភិបាលបានការពារជាតិ និងការដោះស្រាយកិច្ចការចរចារព្រំដែនបញ្ចប់ដោយការទទួលខុសត្រូវ អភិវឌ្ឍតំបន់ព្រំដែន ហើយខាងក្នុងប្រទេសអភិវឌ្ឍឱ្យកាន់តែរឹងមាំ។

សម្ដេចធិបតី បានបញ្ជាក់ថា កូនខ្មែរមានទាំងធ្វើការនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដោយនៅក្នុងប្រទេសមានជម្រើសការងារច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំពង្រីក ប៉ុន្ដែមិនបិទច្រកពលរដ្ឋដែលចង់ទៅធ្វើការនៅក្រៅប្រទេសនោះទេ។

សម្ដេចធិបតីថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៥

សមត្ថកិច្ចអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនមនុស្សចំនួន ១១ នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី៩ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យចំនួន១១ នាក់៖
១. ឈ្មោះ វង្ស ឡាយយូឡាយ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។
២. ឈ្មោះ ហេង វឌ្ឍនះ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្តុល សង្កាត់ក្ដុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។
៣. ឈ្មោះ ហាក់ លីហ៊ាង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។
៤. ឈ្មោះ សុខា មករា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៥. ឈ្មោះ វណ្ណា រក្សា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។
៦. ឈ្មោះ ដាវីដ នុត ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។
៧. ឈ្មោះ សែម សុមុនីរ័ត្ន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរតនះ សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំបង។
៨. ឈ្មោះ នាក់ វិច្ឆិកា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។
៩. ឈ្មោះ កែវ ឆៃណា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
១០. ឈ្មោះ ឌឿត វាសនា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
១១. ឈ្មោះ យក់ វាសនា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។

ការបង្ក្រាបនេះ សមត្ថកិច្ចអាវុធហត្ថ ដកហូតវត្ថុតាង៖
១. គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ២៤,៦៨ ក្រាម (ថ្លឹងទាំងសំបក) ។
២. ម៉ូតូ ០៥ គ្រឿង ។
៣. ទូរស័ព្ទ ០៧ គ្រឿង ។
៤. សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។
៥. ឧបករណ៍ជក់គ្រឿងញៀនចំនួន ០១។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងសមត្ថកិច្ចអាវុធហត្ថ អនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៥

សម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានឯកភាពលើសំណើរ លែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងស្រាបៀរ បន្ទាប់ពីប្រជុំពិភាក្សានាពេលសមស្រមស្របមួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៥

ឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាចូលរួមលេីកកម្ពស់វិស័យវប្បធម៌ នឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់

សកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់នឹង ការងារកសិកម្ម និង វិស័យវប្បធម៌នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា សន្យាចូលរួមលេីកកម្ពស់។

ការលើកឡើងនេះ ក្នុងជុំនួបថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក យុត ស្វិនី សមាជិក ក្រុម ប្រឹក្សា ខេត្ត តំណាង លោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ទទួលបដិសណ្ឋារកិច្ច លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ អញ្ជើញ មកបំេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។

លោក អ៊ុំ រាត្រី បានបង្ហាញអំពីសក្ដានុពលរបស់ខេត្ត នូវតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ព្រមទាំង បានលើកឡើងអំពីតំបន់ទេសចរណ៍វប្បធម៌ មានប្រាសាទបុរាណជា ដូចជាប្រាសាទបន្ទាយឆ្មារ ដែលមានវ័យចំណាស់នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រជាច្រើនជូនដល់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស កាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកជំទាវ ក៏បានរំឭកអំពីការចុះអនុស្សរណៈនៃការយោគយល់រវាងប្រទេសកម្ពុជា និងហ្វីលីពីន ខណៈ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីននាពេលកន្លងទៅថ្មីៗនេះ។

តាមរយៈ នៃទំនាក់ទំនងនេះលោកជំទាវ ក៏បង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគតប្រទេសកម្ពុជា និងហ្វីលីពីន កាន់តែមានទំនាក់ទំនងកាន់តែជិតស្និត អាចមានការផ្លាស់ប្តូរបច្ចេកទេស និងអ្នកស្រាវជ្រាវផ្នែកវប្បធម៌ ដើម្បីបង្កើនតម្លៃវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសេីរ។

លោកជំទាវ ក៏បានលេីកឡេីង ថា ក្នុងនាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានត្រៀមរួចរាល់ក្នុងការសហការក្នុងការចូលរួមលេីកកម្ពស់វិស័យវប្បធម៌របស់ប្រទេសកម្ពុជា ដោយលោកជំទាវ សង្កេតឃេីញថា វិស័យវប្បធម៌នៅប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ បញ្ជាក់ ពីអត្តសញ្ញាជាតិ។

ជាមួយគ្នានោះលោកជំទាវ ក៏សន្យានឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់ក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់ ។ ហេីយក្រៅពីសកម្មភាពនៃការបោសសម្អាតមីន ក៏នឹងជួយគាំទ្រលើកកម្ពស់វិស័យផ្សេងៗដូចជាវិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះប្រតិភូឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រចូលរួមក្នុងការលើកកម្ពស់វិស័យវប្បធម៌នៅក្នុងប្រទេសកម្ពុជាពិសេសទាក់ទិនទៅនឹងសកម្មភាពបោសសម្អាតមីននៅកម្ពុជាសម្រាប់រដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ជានិច្ចចំពោះជំនួយរបស់ហ្វីលីពីនដើម្បីជួយដល់កម្ពុជា។

សូមបញ្ជាក់ថា ច្រកទ្វាអន្តរជាតិប៉ោយប៉ែត នៅត្រីមាសទី១ដើមឆ្នាំ២០២៥ មានភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់ចំនួន៤៩៨.៥០៧ នាក់ ក្នុងនោះទេសចរណ៍ហ្វីលីពីនចំនួន២.២១៤នាក់ និងភ្ញៀវទេសចរណ៍ចូលលេងកាស៊ីណូ ៧២៩.១៧៩នាក់។ រីឯជនបរទេសដែលមាននៅក្នុងប្រព័ន្ធ នៃការធ្វើបណ្ណ និងធ្វើសៀវភៅការងារបញ្ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ មានចំនួន៦.២៤៥នាក់/ស្រីចំនួន១.៩៩៨នាក់ ស្មើនឹង៣៥សញ្ជាតិ ក្នុងនោះមាន ជនជាតិហ្វីលីពីនចំនួន២៤៨នាក់/ស្រីចំនួន១៣០នាក់។ ទន្ទឹមនោះ បុគ្គលិកជាជនបរទេស ដែលធ្វើការនៅតាមកាស៊ីណូមួយចំនួន ក្នុងក្រុងប៉ោយប៉ែត មានចំនួន១.៨០៥នាក់ ក្នុងនោះ បុគ្គលិកជាជនជាតិហ្វីលីពីន១២៦នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៥

ក្រុមមន្ត្រីរួមគ្នា​ផ្ដិតមេដៃប្ដឹងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោកហាស់​ វិបុល​ ទៅរដ្ឋមន្ត្រី

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៥

ស្រ្តីម្នាក់សម្រាលកូនទម្ងន់ជិត៦គីឡូក្រាម។

នៅថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម (Macrosomia or Large for gestational age)។

ស្រ្តីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានសម្រេចជួយសង្គ្រោះ ដោយធ្វើការវះកាត់ (Cesarean section) បានដោយជោគជ័យ នៅវេលាម៉ោង ៩ និង៣៨ នាទី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។

បច្ចុប្បន្នទារកភេទប្រុសរូបនេះ កំពុងទទួលអន្តរាគមន៍ ពិនិត្យ ព្យាបាល និងថែទាំបន្តដោយ វេជ្ជបណ្ឌិតឯកទេសទារក រួចបានបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។

ចំណែកស្រ្តីជាម្តាយដែលមានអាយុ ៣៤ឆ្នាំ  មានទីលំនៅនៅ ភូមិ2 ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានស្ថានភាពសុខភាពល្អប្រសើរក្រោយការវះកាត់ និងបានទទួលការយកចិត្តទុកដាក់ថែទាំ ពីសំណាក់គិលានុបដ្ឋាក។

ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព និងទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពន្យល់ថា ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ គឺមានគោលបំណងដើម្បី កាត់បន្ថយនិងទប់ស្កាត់នូវកត្តាហានិភ័យជាច្រើន ដែលអាចកើតមាននៅលើស្រ្តីជាម្តាយ ដូចជា ការហូរឈាមច្រើនក្រោយសម្រាល ព្រមទាំងកត្តាហានិភ័យដែលអាចកើតមាននៅលើទារក ដូចជា ការពិបាកសម្រាល ជាប់ស្មា រឺក្បាល ការរបួសបាក់ឆ្អឹងដងកាំបិត វិបត្តិសរសៃប្រសាទនៃដៃ ទារកខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ (Birth asphyxia) ជាដើម។

សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។

ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៥

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដ៏វិសេសវិសាលនៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។

យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរដ៏ស្មោះ ចំពោះដំណើរជីវិតអាពាហ៍ពិពាហ៍ដ៏ឧត្តមរបស់ សម្តេចពិជ័យសេនា និងលោកជំទាវ ដែលសមិទ្ធផលនៃចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល ភាពជាគំរូនៃគូព្រេងព្រឹទ្ធ និងប្រសូត្របានជាកូន ជាចៅ ដែលជាធនធានមនុស្សដ៏ល្អ និងមានតម្លៃសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ មហាប្រសើរជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៥

ខេត្តកំពង់ធំ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ព្រៃឡង់នៅតំបន់អូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងរងការកាប់បំផ្លាញឈើយកធ្វើជាអុសស្រស់ៗ ដឹកជញ្ជូនតាមគោយន្តច្នៃបុកស័រជាច្រើនគ្រឿង ក្នុងមួយថ្ងៃៗដើម្បីលក់យក មិនទាន់មានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយ។

សេចក្ដីរាយការណ៍បន្តថា ទោះបីកន្លងមក ធ្លាប់មានការបង្ក្រាបខ្លះៗ ពីកញ្ញាធរជំនាញពាក់ព័ន្ធសមត្ថកិច្ចក្ដី ប៉ុន្តែគេបានឃើញឈ្មួញដឹកជញ្ជូន តាមរយៈបុកស័រពីចំណុចអូរក្រពើនេះ យកទៅលក់នៅភូមិបៃអន្លង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយរលូន។

លោក ឡុង គីសឹង អភិបាលស្រុកសន្ទុកបានប្រាប់ថា បញ្ហាព្រៃឡង់ វាហួសសមត្ថកិច្ចរដ្ឋបាលស្រុកហើយ សុំសួរទៅជំនាញបរិស្ថានវិញ។

ទីភ្នាងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីលោក ជន ជីន ប្រធានស្នាក់ការបរិស្ថានអូរក្រពើ បាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ។

លោក អោម ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ នៅពេលអ្នកសារព័ត៌មានសូមសម្ភាសន៍ លោកឆ្លើយថា ជំនាញគេមានវិធានការរដ្ឋបាលហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៥

ក្រសួងការពារជាតិមិនទាន់មានវិធានការលើមន្ត្រីយោធាមួយរូបដែលប្រើអំពើហិង្សាលើស្ត្រីមេម៉ាយ

ខេត្តសៀមរាប៖រហូតមកដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ នេះគេនៅពុំទាន់ឃើញក្រសួងការពារជាតិចេញសេចក្ដីវិធានការណាមួយទៅលើមន្ត្រីយោធាដែលបានប្រព្រឹត្តអំពើហិង្សាទៅលើស្ត្រីមួយរូបបណ្ដាលឱ្យរបួសនោះនៅឡើយទេ។

ក្នុងសេចក្ដីបំភ្លឺមួយទំព័ររបស់រដ្ឋបាលស្រុកពួក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការប្រើអំពើហិង្សាពីសំណាក់មន្ត្រីយោធាទៅលើស្ត្រីមេម៉ាយរូបនោះ នៅក្នុងកម្មវិធីខួបកំណើតមួយរបស់អភិបាលរងស្រុកពួក គឺផ្ដើមឡើយពីការបាត់ស្រាដបដោយមន្ត្រីយោធារូបនោះចោទទៅស្ត្រីមេម៉ាយថាលួចហើយក៏ត្រូវអំពើហិង្សាតែម្ដង។

អាជ្ញាធរស្រុកពួកបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ មានផេកហ្វេសប៊ុក ឈ្មោះ សៀមរាបប៉ុស្តិ៍ បានចុះផ្សាយថា នៅស្រុកពួក ខេត្តសៀមរាប បុរសម្នាក់រងការរិះគន់ប្រើអំពើហិង្សាលើស្ត្រីមេម៉ាយ ក្នុងវង់ផឹកស៊ី យ៉ាងព្រៃផ្សៃ ស្ថិតនៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូន ស្ថិតនៅ ភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកពួក សូមធ្វើការជម្រាប ជូនសាធារណៈជនដូចខាងក្រោម៖

១.ចំពោះករណីប្រព្រឹត្តអំពើហិង្សានេះគឺផ្តើមចេញ ពីទំនាស់ពាក្យសម្តីរឿងបាត់ (ស្រាដប) រវាងឈ្មោះ ប៊ូ ហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមន្ត្រីយោធា ដោយចោទថា ឈ្មោះ សា ខាវី ជាស្ត្រីមេម៉ាយ បានលួច ស្រារបស់ខ្លួន រហូតដល់កើតឡើងជាអំពើហិង្សា នៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូន ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំឡើងជាលក្ខណៈគ្រួសារ។

២.ករណីអំពើហិង្សានេះ គឺកើតឡើងរវាងបុគ្គល និងបុគ្គល មិនពាក់ព័ន្ធនឹង លោកអភិបាលរង ស្រុកពួកទេ ដោយសារនៅក្នុងហេតុការណ៍នោះ លោកមិនបាននៅគេហដ្ឋានទេ ដោយលោកជាប់រវល់ចូលរួមកម្មវិធី១ទៀត នៅក្នុងក្រុងសៀមរាប តាំងពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១១យប់ ទើបត្រឡប់មកគេហដ្ឋានវិញ។ លុះព្រឹកឡើងថ្ងៃបន្ទាប់ ភរិយាបានប្រាប់ពីហេតុការណ៍ឱ្យលោកបានដឹង និងប្រាប់ថា ឈ្មោះ សា ខាវី ដែលជាស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាត។

ចំពោះករណីនេះលោកគិតថា ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ហើយលោកក៏មិនបានធ្វើការសួរនាំ ឬអន្តរាគមន៍អ្វីឡើយចំពោះករណីហិង្សានេះ។ រីឯការលើកឡើងថា ស្រាដបមានតម្លៃរាប់ពាន់ដុល្លារ គឺមិនមែនជាការពិតនោះទេ ដែលស្រានោះម៉ាកEsprit de Pavie ផលិតឆ្នាំ២០១៨ មានតម្លៃប្រហែលជាង ១០ដុល្លារតែប៉ុណ្ណោះ។

៣.ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុកពួក បានជំរុញឱ្យអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាល រដ្ឋបាលខ្នាត បន្តនីតិវិធីករណីនេះឱ្យបានលឿនបំផុត។ #SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៥

ខេត្តសៀមរាប៖អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថានៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (អាវុធប្រហាផ្សេងទៀត) ដោយមានក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាកស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អាវុធហត្ថខេត្តសៀមរាបបានបន្តថាដោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ 1296 ករណីក្មេងទំនើងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតកម្លាំងការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះទៅដលល់ចំណុចគោលដៅខាងលើបានឃើញក្មេងទំនើងនោះហើយបានឃាត់ខ្លួន ម្នាក់ (០២នាក់ផ្សេងទៀតបានរត់គេចខ្លួន) មានឈ្មោះ​ សុខរិទ្ធ​ វណ្ណអាឡិច​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ មុខរបរសិស្ស​ រស់នៅភូមិវាល សង្កាត់គោចក ក្រុងសៀមរាប។

អាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវបន្តរហូតដល់ម៉ោង ១១និង00នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ សារ៉ាត់ លីហាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មានរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ករណីនេះសមត្ថកិច្ចជំនាញ ដកហូតវត្តុតាងម៉ូតូ ០១គ្រឿងម៉ាក ហុងដា125 ពណ៏ខ្មៅ និងកាំបិទផ្គាក់ចំនួន ០២ដើម។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យទាំង ០២នាក់ទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៥

ថ្នាក់លើកោះហៅ លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច មកសាកសួរន បន្ទាប់ធ្លាយព័ត៌មានជំរិតទារប្រាក់ពីពលរដ្ឋរឿងរកស៊ីលក់តាមអនឡាញ

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page41 Page42 Page43 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×